Sisters of Code
1.03K subscribers
1.48K photos
3 videos
413 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សូមអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សាជំនាញការងារនៅទីក្រុងភ្នំពេញ ឆ្នាំ២០២៥ 🎉🙌💻

កាលពីថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ ២០២៥ Sisters of Code បានរៀបចំកម្មវិធីបញ្ចប់ការសិក្សាជំនាញការងារ ដោយជោគជ័យនៅ វិទ្យាស្ថាន IT Academy STEP Cambodia សាខាអូឡាំពិក។ បន្ទាប់ពីរយៈពេល ១៤-១៥​ សប្តាហ៍នៃវគ្គបណ្តុះ​បណ្តា​ល សិស្សចំនួន ៤០ នាក់បានបញ្ចប់វគ្គសិក្សាដោយជោគជ័យក្នុងថ្នាក់​ សហគ្រិនភាពឌីជីថល​ & ទីផ្សារឌីជីថល និង ការអភិវឌ្ឍគេហទំព័រ & ការចនាUX/UI។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧបត្ថម Liechtenstein Development Service (LED) ដែលធ្វើឱ្យកម្មវិធីនេះអាចធ្វើទៅបាន។ 💙🥰

យើងពិតជាមានមោទនភាពចំពោះនិស្សិតបញ្ចប់ការសិក្សាជំនាញការងារនៅទីក្រុងភ្នំពេញឆ្នាំ ២០២៥ របស់យើង។ នេះ​បានបង្ហាញពី​ ការខិត​ខំ​ប្រឹង​ប្រែង ភាព​ច្នៃ​ប្រឌិត និង​ការ​ប្ដេជ្ញា​ចិត្តរបស់សិស្ស​ក្នុង​ការ​សិក្សា។ ឥឡូវនេះសិស្សរបស់យើងបានត្រៀមខ្លួនដើម្បីស្វែងរកឱកាសហាត់ការនិងរៀបចំអនាគតឌីជីថលជាមួយនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់ពួកគាត់រួចរាល់ហើយ។ 🚀💻☺️

សូមអានព័ត៏មានបន្ថែមនៅទីនេះ៖ https://www.sistersofcode.org/post/employment-skills-program-2025-graduation-celebration
6🎉1
ជួបជាមួយសិស្សឆ្នើមទាំង ៥ និងក្រុមដែលទទួលបានជ័យលាភីគម្រោងល្អបំផុតពីកម្មវិធីបណ្តុះបណ្តាលជំនាញការងារភ្នំពេញ ឆ្នាំ២០២៥🎓

យើងមានមោទនភាពចំពោះសិស្សឆ្នើមទាំង ៥ ពីថ្នាក់ ការបង្កើតគេហទំព័រ & ការចនា​ UX/UI និងថ្នាក់​ សហគ្រិនភាពឌីជីថល​ & ទីផ្សារឌីជីថល។ សិស្សទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្ត ការលើកទឹកចិត្តខ្លួនឯង និងការកំណត់គោលដៅច្បាស់លាស់ក្នុងដំណើរសិក្សារបស់ពួកគេ។ លើសពីនេះយើងក៏បានសប្បាយចិត្តក្នុងការប្រកាស​ពីក្រុមដែលមានគម្រោងល្អបំផុត បានទៅលើ ក្រុមទី ១ មកពីថ្នាក់ការអភិវឌ្ឍន៍គេហទំព័រ & ការចនា​ UX/UI និង​ @Path2Uni មកពីថ្នាក់សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល។ ភាពច្នៃប្រឌិត ការធ្វើការងារជាក្រុម និងការច្នៃប្រឌិតរបស់ពួកគេបង្ហាញពីថាមពលនៃការសហការ និងការប្តេជ្ញាចិត្ត។ 🎓📚💡🤝

ជាផ្នែកមួយបង្ហាញពីការកោតសរសើររបស់ក្រុមការងារ សិស្សានុសិស្សបានទទួលរង្វាន់លើកទឹកចិត្តជាកាបូប និងសម្ភារៈសិក្សា។ នេះមិនត្រឹមតែអបអរសាទរសមិទ្ធផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកថា ជាមួយនឹងទឹកចិត្ត និងការខិតខំប្រឹងប្រែង របស់សិស្សគ្រប់រូប👏

#SistersOfCode #DigitalEntrepreneurship #DigitalMarketing #WebsiteDevelopment #UXUIDesign #CelebratingExcellence #StudentAchievements
🎉 ចំណាប់អារម្មណ៍ពីដៃគូសហការរបស់យើង៖ ស្វែងយល់ពីលោកស្រី គា សុផាន់ណា ជាអ្នកគ្រប់គ្រងនៅ Happy Farm 🛒

"ក្នុងនាមជាអ្នកគ្រប់គ្រងនៅ @ផ្សារបន្លែ ហេបភីហ្វាមHappy Farm ខ្ញុំពិតជារំភើបដែលបានសហការជាមួយ Sisters of Code ភាពជាដៃគូនេះបានផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការបង្ហាញពីជំនាញរបស់ពួកគេ បង្ហាញពីជំនាញរបស់ពួកគេ និងទទួលបានបទពិសោធន៍ការងារដ៏មានតម្លៃ។ សិស្សដែលមានទេពកោសល្យទាំងនេះបានក្លាយជាផ្នែកសំខាន់មួយក្នុងការជួយស្ថាប័នរបស់យើងឱ្យរីកចម្រើន។សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសិស្សានុសិស្សទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងបំពេញកិច្ចការកន្លងមក👏💻💡"

#SistersOfCode #InternshipExperience #DigitalSkills #WomenInTech #HappyFarm #CareerGrowth #Teamwork #EmpowerWomen #FutureLeaders
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ ថាន់ ពៅធីតា ។ ខ្ញុំជានិស្សិតសកលវិទ្យាល័យ ហើយបច្ចុប្បន្នខ្ញុំកំពុងសិក្សាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ 💻📚។ ផ្នែកគួរឱ្យចាប់អារម្មណ៍បំផុតនៃការអភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI គឺថាខ្ញុំអាចបង្កើនជំនាញសរសេរកូដរបស់ខ្ញុំ ដោយការរៀនភាសាសរសេរកម្មវិធី ថែមទាំងពង្រីកចំណេះដឹងរបស់ខ្ញុំអំពីការប្រើប្រាស់ឧបករណ៍ផ្សេងៗផងដែរ ។ លើសពីនេះ ខ្ញុំទទួលបានបទពិសោធន៍ដ៏មានតម្លៃក្នុងការធ្វើការ និងសហការជាមួយក្រុមលើគម្រោង ក៏ដូចជាធ្វើការលើគម្រោងនីមួយៗផងដែរ

ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ ធារស់ សូលីតា។ ខ្ញុំជានិស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញ បច្ចេកវិទ្យាព័ត៌មានធុរកិច្ច។ ចំណុចដែលខ្ញុំចូលចិត្តបំផុតនៃវគ្គសិក្សាការអភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI គឺវាមិនមានត្រឹមតែទ្រឹស្តីទេ ប៉ុន្តែមានការអនុវត្តជាក់ស្តែងផងដែរ។ វគ្គសិក្សានេះមានលក្ខណៈជាក់ស្តែង និងភ្ជាប់ទៅនឹងស្ថានភាពពិត ដែលធ្វើឲ្យការរៀន កាន់តែរីករាយ និងមានប្រយោជន៍។ ខ្ញុំជឿជាក់ថា និស្សិតណាម្នាក់ដែលចង់បង្កើនជំនាញឌីជីថល ឬចង់សាកល្បងជំនាញច្នៃប្រឌិត នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីនេះ 🌟
ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney
សក្ខីកម្មរបស់និស្សិតនៃកម្មវិធីជំនាញការងារភ្នំពេញ ឆ្នាំ ២០២៥ 🎓

ខ្ញុំឈ្មោះ រិទ្ធ សុខាវត្តី ជានិស្សិតសាកលវិទ្យាល័យ កំពុងសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ការចូលរួមក្នុងវគ្គ អភិវឌ្ឍន៍គេហទំព័រ និងការរចនា UX/UI ជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់ខ្ញុំ ព្រោះខ្ញុំទទួលបានជំនាញជាក់ស្តែងទាំងផ្នែកបច្ចេកទេសនិងចេះច្នៃប្រឌិត​ ដែលជួយឲ្យខ្ញុំមានទំនុកចិត្ត​កាន់តែច្រើនក្នុង ការបង្កើតគេហទំព័រដែលងាយស្រួលប្រើប្រាស់។ វាក៏ធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ថា ការរចនានិងបច្ចេកវិទ្យាអាចភ្ជាប់គ្នា ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង 🛠️📈💻

👉ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/our-program

#SistersOfCode #EmloymentSKillsProgram #WebDevelopment #ComputerScience #StudentJourney
🌸រីករាយពិធីបុណ្យភ្ជុំបិណ្ឌ🌸

Sisters of Code សូមជូនពរអ្នកគ្រប់គ្នាទទួលបានសុខសុវត្តិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ មានសុខភាពល្អ និងរីករាយជាមួយក្រុមគ្រួសាររបស់អ្នកក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​🕯️🌼💖

ស្វែងយល់បន្ថែមពីកម្មវិធីសិក្សារបស់យើង៖ https://www.sistersofcode.org/

#SistersOfCode #PchumBen #FamilyTime #KhmerCulture #Blessings
4
កាលពីថ្ងៃទី ៥ តុលា ២០២៥ សិស្សនិស្សិតកម្មវិធីជំនាញការងារ នៅ សៀមរាប បានបន្តការសិក្សារបស់ពួកគេជាមួយមេរៀនថ្មីស្តីអំពី ការបង្កើតមាតិកាដោយប្រើប្រាស់បញ្ញាសប្បនិមិត្ម និង យុទ្ធនាការទំនាក់ទំនងបណ្តាញសង្គម។

ក្នុងវគ្គសិក្សានេះ យើងមានកិត្តិយសស្វាគមន៍ លោក រៀង សុភ័ក្រ, មន្រ្តីមាតិកា @Survival Swim Club, ដែលបានចែករំលែកយុទ្ធសាស្រ្តមានតម្លៃអំពីរបៀបបង្កើត និងចែករំលែកមាតិកា តាម Canva, និងទំព័រ Facebook។

សូមស្វែងយល់បន្ថែមអំពីកម្មវិធីឥតគិតថ្លៃរបស់យើងនៅទីនេះ៖ https://www.sistersofcode.org/
3