Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
[សិក្ខាសាលាឥតគិតថ្លៃស្តីពី ការបង្កើតគេហទំព័រសម្រាប់អ្នកចាប់ផ្តើមដំបូង]

Sisters of Code មានសេចក្តីរីករាយដែលបានរៀបចំសិក្ខាសាលាឥតគិតថ្លៃស្តីពី ការបង្កើតគេហទំព័រសម្រាប់អ្នកចាប់ផ្តើមដំបូង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅ IT Academy STEP Cambodia សាខាអូឡាំពិក។ 💕

យើងខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយវត្តមានអ្នកចូលរួម និងកាន់តែសប្បាយចិត្ត
សិក្ខាសាលានេះមានបំណងផ្តល់ជូនសិស្ស និងអ្នកវិជ្ជាជីវៈមកពីគ្រប់ស្ថានភាពនូវការយល់ដឹងមូលដ្ឋានអំពីគេហទំព័រ និងកម្មវិធីដែលអាចប្រើប្រាស់បានជាក់ស្តែងសម្រាប់បង្កើតគេហទំព័រផ្ទាល់ខ្លួន។ 💻

📖 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-organized-a-free-workshop-on-website-development-for-beginners
1
ការចាប់ផ្តើមថ្ងៃដំបូង សម្រាប់កម្មវិធីសិក្សា Employment
Skills 🎉

កម្មវិធីជំនាញការងារ (ESP) នៅសៀមរាបបានចាប់ផ្តើមជាផ្លូវការហើយដោយមានការសហការណ៍ពីអង្គការ Caring for Cambodia - សិស្សបានជួបជាមួយគ្រូបង្រៀនដ៏មានការបំផុសគំនិត និងអ្នកនិយាយពិសេសដែលបានចែករំលែកដំណើររបស់នាងក្នុងការឆ្លងកាត់ឧបសគ្គ និងទទួលបានជោគជ័យ។💬

នេះជាការចាប់ផ្តើមដ៏មានអត្ថន័យសម្រាប់ដំណើររៀនដ៏គួរឱ្យរំភើបនៅខាងមុខនេះ!
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំវេទិកាសុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា ក.ប.ទ. សហការជាមួយក្រុមហ៊ុន ស្មាតអាស្យាតា រៀបចំវេទិកាស្តីពី “សុវត្ថិភាពលើប្រព័ន្ធអនឡាញ លើកទី២ ឆ្នាំ២០២៥” ក្រោមមូលបទ៖ កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Online Safety Forum 2025: Building Trust in the Age of AI) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង៧:៣០នាទីព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ នឹងបើកជូនសាធារណជនចូលរួម ដោយសេរី ចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/osfguess
ថ្មីៗនេះ សិស្សានុសិស្សកម្មវិធីសិក្សាបណ្ដុះបណ្ដាលជំនាញការ របស់ Sisters of Code ក្នុងជំនាញ សហគ្រិនភាពឌីជីថល និង ទីផ្សារឌីជីថល មានឱកាសដ៏ពិសេសក្នុងការទៅទស្សនាអាជីវកម្មនៅក្នុងទីក្រុងភ្នំពេញ ដូចជា៖ @CENTURY 21 Cambodia, @Dorsu Cambodia, និង @Sala Tech។ សិស្សរបស់យើងទទួលបានឱកាសជួបជាមួយអ្នកដឹកនាំ ទទួលបានមតិយោបល់ល្អ មានទំនុកចិត្ត និងគោលដៅច្បាស់លាស់សម្រាប់អនាគត។ 🚀💡

បទពិសោធន៍ដ៏មានន័យនេះ អាចកើតមានឡើងដោយសារការគាំទ្រពី @Liechtenstein Development Service (LED) និងកិច្ចសហការជាមួយ @GIZ Cambodia។ ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រើសដល់ដៃគូរបស់យើង និងក្រុមហ៊ុនដែលបានផ្ដល់ឱកាសដ៏ពិសេសមួយនេះសម្រាប់សិស្សទៅទស្សនា និងជាប្រភពជំរុញសម្រាប់សិស្សស្រីជំនាន់ក្រោយក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្មនៅកម្ពុជា។ 👩💻💪

#SistersOfCode #ESP #BusinessVisit #GirlsInTech #DigitalMarketing #Entrepreneurship #EmpowerHer #TechForGood #PhnomPenh #SupportedByLED #GIZCambodia
👍1
ក្លឹបសរសេរកូដស្រ្តីនៅខេត្តតាកែវ! 🌟

យើងមានក្តីរីករាយក្នុងការចែករំលែកថា កម្មវិធីសរសេរកូដស្រ្តី (Sisters of Code Clubs) បានដំណើរការអស់រយៈពេល ៤សប្តាហ៍ហើយ នៅវិទ្យាល័យបីកន្លែងក្នុងខេត្តតាកែវ។ ជារៀងរាល់ថ្ងៃសៅរ៍ រសៀល សិស្សស្រីដែលមានអាយុចន្លោះ ១៥-១៧ឆ្នាំ ប្រមូលផ្តុំគ្នានៅក្នុងបន្ទប់កុំព្យូទ័រនៃវិទ្យាល័យរបស់ពួកគេ ដើម្បីស្វែងយល់អំពីអក្ខរកម្មកុំព្យូទ័រ សុវត្ថិភាពអនឡាញ និងការសរសេរកូដជាមូលដ្ឋាននៅលើ code.org។ 👩‍💻

ក្លឹបក្រៅម៉ោងសិក្សានេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់យើង ក្នុងការលើកកម្ពស់ចំណេះដឹងឌីជីថល និងជួយសិស្សានុសិស្សឲ្យក្លាយជាពលរដ្ឋឌីជីថលដែលមានទំនុកចិត្ត។ កម្មវិធីនេះត្រូវបានអនុវត្តក្នុងភាពជាដៃគូជាមួយ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ 🤝

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Liechtenstein Development Service សម្រាប់ការគាំទ្រការពង្រីកគំនិតផ្តួចផ្តើមនេះ។ យើងនឹងចែករំលែកបន្ថែមអំពីដំណើរ និងសមិទ្ធិផលរបស់សិស្សានុសិស្សរបស់យើងក្នុងពេលឆាប់ៗនេះ! 🎉
7🎉1