Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្លឹបសរសេរកូដស្រ្តី (Sisters of Code) បានរៀបចំសិក្ខាសាលាដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ Phnom Fem Fest ដោយសូមស្វាគមន៍សិស្សានុសិស្សគ្រប់វ័យឱ្យមកស្វែងយល់អំពីកម្មវិធី Scratch! 💻🚀

អ្វីដែលកាន់តែមានន័យនោះគឺការឃើញថាអ្នកចូលរួមភាគច្រើនជាសិស្សស្រីវ័យក្មេង។ ទោះបីជាពួកគេមួយចំនួនមិនធ្លាប់មានបទពិសោធន៍ជាមួយបច្ចេកវិទ្យាពីមុនមកក៏ដោយ ក៏ពួកគេបានចូលរួមក្នុងដំណើរការរៀនសូត្រដោយក្ដីរំភើបនិងចង់ដឹងចង់ឃើញយ៉ាងពេញទំហឹង។ 💖

ពួកយើងពិតជាមានសេចក្តីរីករាយដែលបានឃើញក្មេងស្រីៗស្វែងរកសក្តានុពលរបស់ខ្លួន និងចាប់ផ្តើមមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យា។ 👩‍💻

📢 សូមតាមដានបណ្តាញសង្គមរបស់យើងខ្ញុំ សម្រាប់ព័ត៌មានថ្មីៗបំផុតអំពីវគ្គសិក្សានិងសិក្ខាសាលាឥតគិតថ្លៃផ្សេងៗទៀតរបស់យើង!
4🎉1
🌟 សក្ខីកម្មរបស់សិស្ស​ - វគ្គសិក្សាបង្កើតគេហទំព័រ និងការរចនា UX/UI

ជួបជាមួយ ខុមសុីថា បូរមី ជាសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៤ នៃវគ្គសិក្សាបង្កើតគេហទំព័រ និងការរចនា UX/UI របស់យើង! តាមរយៈកម្មវិធីនេះ គាត់បានរៀនពីរបៀបបង្កើតគេហទំព័រដែលមានភាពងាយស្រួលប្រើប្រាស់ និងមានរូបភាពទាក់ទាញ ដោយប្រើប្រាស់ HTML, CSS និង Bootstrap ហើយក៏បានស្វែងយល់អំពីគោលការណ៍នៃការរចនាផងដែរ។ បន្ថែមពីជំនាញបច្ចេកទេស គាត់បានអភិវឌ្ឍជំនាញទន់ដ៏មានសារៈសំខាន់ និងទទួលបានការយល់ដឹងក្នុងការត្រៀមខ្លួនសម្រាប់អាជីព។

ប្រសិនបើអ្នកកំពុងស្វែងរកការអភិវឌ្ឍទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈនៅក្នុងបរិយាកាសដែលមានការគាំទ្រ វគ្គសិក្សានេះពិតជាសមស្របសម្រាប់អ្នក!

ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
🔗 ដាក់ពាក្យតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
📅 ដាក់ពាក្យត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
សក្ខីកម្មរបស់សិស្ស​ - វគ្គសិក្សាបង្កើតគេហទំព័រ និងការរចនា UX/UI 🎉

🌟 ជួបជាមួយ ផន នូជៀវ ជាសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៤ នៃវគ្គសិក្សាបង្កើតគេហទំព័រ និងការរចនា UX/UI របស់យើង! តាមរយៈកម្មវិធីនេះ នូជៀវបានដឹងពីរបៀបដែលការរចនា UX/UI ជួយបង្កើតគេហទំព័រងាយប្រើប្រាស់ និងពិតជាធ្វើឱ្យមានភាពខុសប្លែក។ ស្របគ្នានេះ គាត់បានទទួលទំនុកចិត្តកាន់តែច្រើន រៀនប្រឈមមុខនឹងបញ្ហា និងអភិវឌ្ឍខ្លួនជាប់ជានិច្ចតាមរយៈការទទួលយកមតិកែលម្អ។ យើងពិតជាមានមោទនភាពចំពោះការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់គាត់ក្នុងការពង្រឹងទាំងជំនាញបច្ចេកទេស និងជំនាញទន់!

ប្រសិនបើអ្នកកំពុងស្វែងរកកម្មវិធីដែលអភិវឌ្ឍទាំងជំនាញបច្ចេកទេស និងការរីកចម្រើនផ្ទាល់ខ្លួន វគ្គសិក្សានេះពិតជាសមស្របសម្រាប់អ្នក!

ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
🔗 ដាក់ពាក្យតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
📅 ដាក់ពាក្យត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
🌟 សក្ខីកម្មរបស់សិស្ស - វគ្គសិក្សាទីផ្សារឌីជីថល និងសហគ្រិនភាពឌីជីថល

🙌 ជួបជាមួយ ហុន​ រតនា អតីតសិស្សនៃវគ្គសិក្សា ទីផ្សារឌីជីថល និងសហគ្រិនភាពឌីជីថល របស់យើង! រតនាបានចែករំលែកនូវការឆ្លុះបញ្ចាំងអំពីដំណើរនៃការរៀនសូត្រជាមួយ Sisters of Code។ ជាមួយនឹងការតាំងចិត្តនិងការខិតខំប្រឹងប្រែង រតនាបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ ហើយទទួលបានទាំង ជំនាញទន់និងជំនាញរឹងដ៏មានតម្លៃជាច្រើន។

📌 ចាប់អារម្មណ៍ចូលរួមឬទេ?

🔗 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/rdUyNQyvM9ufR4t27
ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📅​ កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥

ចាប់ផ្តើមជំហានបន្ទាប់នៅក្នុងដំណើរសិក្សារបស់អ្នកជាមួយ Sisters of Code!
🌟សក្ខីកម្មរបស់សិស្ស​ - វគ្គសិក្សាទីផ្សារឌីជីថល និងសហគ្រិនភាពឌីជីថល

🙌 ជួបជាមួយ រីណា ឆណិកា ជាសិស្សបញ្ចប់ការសិក្សាឆ្នាំ២០២៤ នៃវគ្គសិក្សា ទីផ្សារឌីជីថល និងសហគ្រិនភាពឌីជីថល របស់យើង! យើងពិតជារីករាយដែលបានដឹងថាកម្មវិធីនេះបានជួយណិកា អភិវឌ្ឍជំនាញដ៏មានតម្លៃក្នុងអំឡុងពេលសិក្សា។

ចំពោះអ្នកដែលនៅមានចម្ងល់អំពីអត្ថប្រយោជន៍នៃវគ្គសិក្សារបស់យើង យើងសង្ឃឹមថាបទពិសោធន៍របស់ណីកានឹងផ្តល់ភាពច្បាស់លាស់និងការជំរុញទឹកចិត្ត។ ប្រសិនបើអ្នកកំពុងមើលរកការអភិវឌ្ឍ ជំនាញរឹង និងជំនាញទន់ ក្នុង បរិយាកាសដែលផ្តល់ការគាំទ្រ វគ្គសិក្សានេះពិតជាសមស្របសម្រាប់អ្នក! 💗

ℹ️ សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
🔗 ដាក់ពាក្យតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
📅 ដាក់ពាក្យត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
(English Below)

🚀ដំណឹងដ៏រំភើប🚀

យើងមានមោទនភាពក្នុងការប្រកាសអំពីកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ដើម្បីដំណើរការ កម្មវិធីជំនាញការងារដោយឥតគិតថ្លៃ សម្រាប់និស្សិតស្រីនៃ សកលវិទ្យាល័យជាតិបាត់ដំបង (NUBB)! 🎉

តាមរយៈកិច្ចសហការនេះ យើងមានបំណងផ្តល់ជំនាញកូដ និងជំនាញការងារដល់យុវតី ដើម្បីជួយពួកគេក្នុងការស្ថាបនាអាជីពដ៏ជោគជ័យក្នុងវិស័យបច្ចេកវិទ្យា។ 💻

យើងរំភើបក្នុងការគាំទ្រ និងលើកទឹកចិត្តស្ដ្រីក្នុងវិស័យបច្ចេកវិទ្យា 🙌

📖 អានព័ត៌មានលម្អិតនៅក្នុងប្លុករបស់យើង៖ https://www.sistersofcode.org/post/free-website-development-ux-ui-design-course-expands-to-battambang
2
🎉 សូមអបអរសាទរដល់សិស្សចំនួន ១០១ នាក់ ដែលបានបញ្ចប់ការសិក្សារយៈពេល ១៨ សប្តាហ៍ ជាមួយកម្មវិធីបណ្តុះបណ្តាល
Sisters of Code Club ឆ្នាំ២០២៤!

យើងពិតជាមានមោទនភាពចំពោះសិស្សានុសិស្សម្នាក់ៗសម្រាប់ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងទំនុកចិត្តលើកម្មវិធីនេះ។

ជាមួយគ្នានេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឪពុកម្តាយ ដែលបានចូលរួមក្នុងពិធីអបអរសាទរនេះ បង្ហាញពីឥទ្ធិពលដ៏សំខាន់នៃការគាំទ្រពីគ្រួសារក្នុងការលើកទឹកចិត្តកូនស្រីឱ្យស្វែងយល់ពីការអប់រំផ្នែកបច្ចេកវិទ្យា។ 💙

សមិទ្ធផលនេះមិនអាចសម្រេចបានឡើយបើគ្មានការឧបត្ថម្ភដ៏សប្បុរសពី Liechtenstein Development Service (LED) ដែលការរួមចំណែកនេះបានលើកកម្ពស់ការសិក្សាផ្នែកបច្ចេកវិទ្យាបស់យុវតីរាប់រយនាក់ទូទាំងប្រទេសកម្ពុជា។ 🌏

📍 សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី ពិធីរបស់យើង សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-club-2024-students-successfully-graduated
5🎉1
🙌 ក្រោយពីការបញ្ចប់នៃកម្មវិធីសិក្សា Sisters of Code Club ឆ្នាំ២០២៤ យើងមានក្តីរីករាយក្នុងការបង្ហាញលទ្ធផលនៃការស្ទង់មតិពីសិស្សចំនួន ៧៧នាក់។

លទ្ធផលដែលទទួលបានគឺមានលក្ខណៈវិជ្ជមានយ៉ាងខ្លាំង ដោយសិស្ស ៧៥% បានបញ្ជាក់ថាពួកគេមានការកើនឡើងយ៉ាងខ្លាំងនូវទំនុកចិត្តក្នុងការសរសេរកូដនៅពេលបញ្ចប់កម្មវិធីសិក្សា។ លើសពីនេះទៅទៀត សិស្សានុសិស្សទាំងអស់បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងកម្មវិធីផ្សេងៗនាពេលអនាគតជាមួយ Sisters of Code ហើយពួកគេទាំងអស់គ្នាបានបញ្ជាក់ថានឹងណែនាំកម្មវិធីរបស់យើងដល់ក្មេងស្រីផ្សេងទៀតផងដែរ។

📊 សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីលទ្ធផលនៃការស្ទង់មតិ សូមចូលទៅកាន់៖ https://www.sistersofcode.org/post/sisters-of-code-club-2024-insights-from-our-students
👍1