Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
[ថ្នាក់រៀនក្លឹបសរសេរកូដស្រ្តី - មេរៀនទី៣]

ក្រោមការដឹកនាំរបស់អ្នកតំណាង Sisters of Code ចំនួន ១០រូប យើងបានបញ្ចប់ដោយជោគជ័យនូវមេរៀនទី ៣ ស្តីពីការប្រើប្រាស់គេហទំព័រ Wix.com និង ការសរសេរកូដ HTML/CSS ទាំងតាមអនឡាញ និងក្នុងថ្នាក់រៀន។ 💻

តាមរយៈវគ្គសិក្សានេះ សិស្សានុសិស្សបានអភិវឌ្ឍការយល់ដឹងកាន់តែស៊ីជម្រៅអំពីការប្រើប្រាស់ HTML និងទទួលបានបទពិសោធន៍ផ្ទាល់ក្នុងការបង្កើតគេហទំព័រផ្ទាល់ខ្លួនដោយប្រើប្រាស់ Wix.com 🌐 ដែលជាជំនាញដ៏មានតម្លៃសម្រាប់ការកសាងអាជីពក្នុងវិស័យបច្ចេកវិទ្យា ផ្នែករចនា និងទីផ្សារ។ 🚀

តាមដានព័ត៌មានបន្ថែមអំពីវគ្គសិក្សាថ្មីៗរបស់យើងតាមរយៈ៖
គេហទំព័រ៖ https://www.sistersofcode.org/
1🥰1
[ថ្នាក់រៀនក្លឹបសរសេរកូដស្រ្តី - មេរៀនទី៤]

Sisters of Code Club បានបញ្ចប់មេរៀនទី៤ ដែលនិយាយអំពីបញ្ញាសិប្បនិម្មិត (AI) និង Generative AI (GenAI)។ 🤖 វគ្គសិក្សានេះបានផ្តល់នូវចំណេះដឹងមូលដ្ឋានដល់សិស្សានុសិស្សក្នុងការបង្កើតកម្មវិធីជជែកស្វ័យប្រវត្តិ (chatbots) និងសរសេរសំណួរ prompts ប្រកបដោយប្រសិទ្ធភាព សម្រាប់ឧបករណ៍បង្កើតលទ្ធផលស្របតាមតម្រូវការ និងការរំពឹងទុក។

សូមតាមដានវគ្គសិក្សាថ្មីៗនាពេលខាងមុខ។ 📚💻
ទំនាក់ទំនងមកយើងខ្ញុំតាមរយៈហ្វេសប៊ុក ឬ,
- គេហទំព័រ៖ https://www.sistersofcode.org/
- តេឡេក្រាម៖ https://t.me/sistersofcode
3🎉1
📢 ស្វែងរកនិស្សិតស្រីឱ្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥ (Employment Skills Program 2025)!

Sisters of Code មានសេចក្តីរីករាយក្នុងការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៥ - ជាការបណ្តុះបណ្តាលរយៈពេល១៤-១៥សប្តាហ៍ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននិស្សិតស្រីនូវជំនាញឌីជីថលសំខាន់ៗសម្រាប់អាជីពអនាគតរបស់ពួកគេ។

💡 វគ្គសិក្សាដែលផ្តល់ជូន៖
📌 ការបង្កើតគេហទំព័រ និងការរចនា UX/UI
📌 សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល

វគ្គសិក្សាទាំងនេះគឺឥតគិតថ្លៃទាំងស្រុង ដែលអាចធ្វើទៅបានដោយសារការគាំទ្រដ៏សប្បុរសពី Liechtenstein Development Service (LED) ។

📌 ព័ត៌មានលម្អិតនៃវគ្គសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📩 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/rdUyNQyvM9ufR4t27
កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥

ឱកាសគឺនៅទីនេះ—ចូលរួម និងចាប់ផ្តើមដំណើររបស់អ្នកជាមួយយើង!
3
របាយការណ៍ប្រចាំឆ្នាំ ២០២៤ របស់ Sisters of Code មកដល់ហើយ!

យើងមានក្តីរំភើបក្នុងការចែករំលែកដំណើរអស្ចារ្យដែលយើងបានឆ្លងកាត់ក្នុងឆ្នាំកន្លងទៅនេះ! ចាប់ពីការផ្តល់អំណាចដល់ស្ត្រីវ័យក្មេងនៅកម្ពុជាជាមួយនឹងជំនាញឌីជីថល រហូតដល់ការជម្នះឧបសគ្គ និងការបង្កើតលទ្ធផលប្រកបដោយអត្ថន័យ—របាយការណ៍នេះគឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងសមិទ្ធផលរបស់យើង។ 💝

📌 ពិនិត្យមើលចំណុចសំខាន់ៗ នៅលើគេហទំព័ររបស់យើង៖ https://www.sistersofcode.org/post/sisters-of-code-annual-report-2024-released

សូមអរគុណសម្រាប់ការក្លាយជាផ្នែកមួយនៃសហគមន៍របស់យើង និងការគាំទ្របេសកកម្មរបស់យើងក្នុងការបំផុសគំនិត និងលើកកម្ពស់អ្នកដឹកនាំឌីជីថលនាពេលអនាគត! 💻🚀
7
តើអ្នកកំពុងត្រៀមខ្លួនចុះឈ្មោះសម្រាប់វគ្គសិក្សា សហគ្រិនភាពឌីជីថល និង​ ទីផ្សារឌីជីថល (Digital Entrepreneurship & Digital Marketing) ដោយឥតគិតថ្លៃមែនទេ?

បើសិនអ្នកមានបំណងទទួលបានជំនាញឌីជីថលសំខាន់ៗ នេះគឺជាឱកាសរបស់អ្នក! មុននឹងចុះឈ្មោះ សូមដឹងពីព័ត៌មានសំខាន់ៗដូចខាងក្រោម៖

សេចក្តីពិពណ៌នាវគ្គសិក្សា – ទទួលបានការយល់ដឹងច្បាស់លាស់អំពីនូវអ្វីដែលវគ្គសិក្សាផ្តល់ជូន
កាលវិភាគសិក្សា – ការសិក្សាទាមទាឲ្យមានការចូលរួមពេញលេញនៅថ្ងៃអាទិត្យ សូមពិនិត្យមើលថាតើវាសមស្របទៅនឹងពេលវេលារបស់អ្នកឬទេ
លក្ខខណ្ឌសម្រាប់ចូលរួម – ពិនិត្យមើលលក្ខខណ្ឌដើម្បីធានាថាអ្នកមានសិទ្ធិចូលរួម
លទ្ធផលរំពឹងទុក – ពិនិត្យមើលថាតើវគ្គសិក្សានេះដំណើរការស្របនឹងគោលដៅសិក្សាឬអាជីពរបស់អ្នកឬទេ

📌 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📩 ចុះឈ្មោះតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
កាលបរិច្ឆេទចុងក្រោយសម្រាប់ដាក់ពាក្យ៖ ២៦ មីនា ២០២៥

កុំបង្អង់ឱកាសនេះ—យើងខ្ញុំរង់ចាំពាក្យសុំរបស់អ្នក! 🚀
តើអ្នកចង់រៀន ឬបង្កើនជំនាញការបង្កើតគេហទំព័រ និង ការរចនា UX/UI (Website Development & UX/UI Design) ឬទេ?

ទទួលបានជំហានបន្ទាប់នៅក្នុងដំណើរសិក្សាឌីជីថលជាមួយវគ្គសិក្សាឥតគិតថ្លៃរបស់យើង ដែលត្រូវបានផ្តល់ជូនតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ ២០២៥! នេះជាអ្វីដែលអ្នកត្រូវដឹង៖

សេចក្តីពិពណ៌នាវគ្គសិក្សា – ទទួលបានការយល់ដឹងច្បាស់លាស់អំពីនូវអ្វីដែលវគ្គសិក្សាផ្តល់ជូន
កាលវិភាគសិក្សា – ការសិក្សាទាមទាឲ្យមានការចូលរួមពេញលេញនៅថ្ងៃអាទិត្យ សូមពិនិត្យមើលថាតើវាសមស្របទៅនឹងពេលវេលារបស់អ្នកឬទេ
លក្ខខណ្ឌសម្រាប់ចូលរួម – ពិនិត្យមើលលក្ខខណ្ឌដើម្បីធានាថាអ្នកមានសិទ្ធិចូលរួម
លទ្ធផលរំពឹងទុក – ពិនិត្យមើលថាតើវគ្គសិក្សានេះដំណើរការស្របនឹងគោលដៅសិក្សាឬអាជីពរបស់អ្នកឬទេ

📌 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័ររបស់យើង៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-enrollment-now-open-for-2025
📩 ចុះឈ្មោះតាមរយៈ៖ https://forms.gle/rdUyNQyvM9ufR4t27
កាលបរិច្ឆេទចុងក្រោយសម្រាប់ដាក់ពាក្យ៖ ២៦ មីនា ២០២៥

យើងខ្ញុំរង់ចាំទទួលពាក្យសុំរបស់អ្នក! 🚀
3