Sisters of Code
1.03K subscribers
1.46K photos
3 videos
410 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សិស្សកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃធ្វើបទបង្ហាញគម្រោងអាជីវកម្មចុងក្រោយ! 🩷

សិស្សមកពីវគ្គសិក្សា សហគ្រិនភាពឌីជីថល និង ទីផ្សារឌីជីថល ស្ថិតក្រោម កម្មវិធីបណ្តុះបណ្តាលជំនាញការងាររបស់ Sisters of Code កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការត្រៀមខ្លួនសម្រាប់ការធ្វើបទបង្ហាញគម្រោងអាជីវកម្មចុងក្រោយរបស់ពួកគេនាថ្ងៃអាទិត្យនេះ។

👉 សម្រាប់ព័ត៌មានលម្អិត សូមចុចនៅទីនេះ៖ https://www.facebook.com/share/198BT3h9Hi/?mibextid=wwXIfr
2
សមិទ្ធផលរបស់សិស្សយើង!

សូមអបអរសាទរចំពោះអ្នកដឹកនាំក្លឹប Sisters of Code កញ្ញា អេង ស្រីនិច ដែលទទួលបានអាហារូបករណ៍អាស៊ាន (ASEAN Scholarship) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ។ ☺️

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/1DVg5VYnoP/?mibextid=wwXIfr
20👏1
ជួបជាមួយគណៈកម្មការវាយតម្លៃគម្រោងចុងក្រោយរបស់យើង!

Sisters of Code មានសេចក្តីរីករាយក្នុងការណែនាំគណៈកម្មការទាំង ៥ រូប ដែលនឹងចូលរួមក្នុង ថ្ងៃធ្វើបទបង្ហាញគម្រោងចុងក្រោយ របស់សិស្សយើងក្នុងវគ្គសិក្សា សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ 💻

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/1Dauie5XXT/?mibextid=wwXIfr
សូមជូនពរប្អូនៗសិស្សថ្នាក់ទី១២ ទទួលបានជោគជ័យគ្រប់ៗគ្នា! 🎓

Sisters of Code សូមជូនពរប្អូនៗសិស្សថ្នាក់ទី១២ ទាំងអស់ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។ 📚💪

ចូរជឿជាក់លើខ្លួនឯង និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព! ថែរក្សាសុខភាព រក្សាស្មារតីវិជ្ជមាន និងមានទំនុកចិត្តលើខ្លួនឯង។ អ្នកទាំងអស់គ្នាពិតជាអាចធ្វើបាន!
4
ការធ្វើបទបង្ហាញគម្រោងចុងក្រោយពីសិស្សរបស់យើង🌟

សិស្សរបស់យើងបានបញ្ចប់ការធ្វើបទបង្ហាញគម្រោងចុងក្រោយ របស់ពួកគេដោយជោគជ័យ! ការធ្វើបទបង្ហាញគម្រោងនេះបានធ្វើឡើង បន្ទាប់ពីពួកគេបានខិតខំសិក្សាយ៉ាងសកម្មអស់រយៈពេល ១៥ សប្តាហ៍ លើវគ្គសិក្សា​ សហគ្រិនភាពឌីជីថល និង ទីផ្សារឌីជីថល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។💻

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖
https://www.facebook.com/share/p/14od6qwsmZR/
3🎉2
វគ្គចែករំលែកស្តីពី បំណិនគ្រឹះសម្រាប់អាជីពការងារ🌟

នៅរសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៦ នេះ Sisters of Code ក្រោមកិច្ចសហការជាមួយ Deloitte Cambodia មានសេចក្តីសោមនស្ស ដែលបានរៀបចំ វគ្គចែករំលែកស្តីពី​ បំណិនគ្រឹះសម្រាប់អាជីពការងារ ជូនដល់សិស្សក្នុងវគ្គសិក្សា សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។☺️

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/p/1HBRNKmkVL/
1