Sisters of Code
1.03K subscribers
1.46K photos
3 videos
410 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Sisters of Code ទស្សនកិច្ចនៅ Grab Cambodia! 💚

កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ Sisters of Code បានរៀបចំដំណើរទស្សនកិច្ចសិក្សា ទៅកាន់ Grab Cambodia ដោយបាននាំយកសិស្សនារីចំនួន ៣៥រូប ពីថ្នាក់​ Employment Skills Program 2026​ និងអតីតសិស្សរបស់ Sisters of Code។​ ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់ ស្វែងយល់អំពីបទពិសោធន៍ ពីអ្នកជំនាញក្នុងវិស័យនេះ ដោយផ្ទាល់ និងទទួលបានការយល់ដឹងបន្ថែម អំពីសហគ្រិនភាព ការផ្សព្វផ្សាយឌីជីថល​ វប្បធម៌ការងារ និងឱកាសការងារ ក្នុងវិស័យបច្ចេកវិទ្យា។ 💻

👉 ព័ត៌មានបន្ថែម៖ https://www.facebook.com/share/p/1D7W7PSkr9/

#SistersOfCode #ESP2026 #DigitalEntrepreneurship #DigitalMarketing
🎉1
Sisters of Code ទស្សនកិច្ចនៅ Qlinicos (ក្រុមការងារ SOKA)!

កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ Sisters of Code បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ Qlinicos ដោយបាននាំយកសិស្សនារីចំនួន ៦រូប ពីថ្នាក់ Employment Skills Program 2026 និងអតិតសិស្សពីកម្មវិធីផ្សេងៗទៀតផងដែរ។ ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសដ៏បំផុសគំនិតដល់សិស្សរបស់យើង ក្រោមការបង្រៀនណែនាំដោយផ្ទាល់ពីក្រុមការងារ SOKA អំពីការដំណើរការអាជីវកម្មឌីជីថលមួយជាក់ស្តែង និងការប្រើប្រាស់ AI Tools មួយចំនួនជាជំនួយដល់ការឆ្លើយតបតំរូវការអតិថិជន។

👉 ព័ត៌មានបន្ថែម៖ https://www.facebook.com/share/p/1EvpK4FviP/

#SistersOfCode #ESP2026
🎉2
[ASIP Internship Batch 9]

Join ASIP to bring your ideas, skills and energy to the team. We are looking for passionate individuals in the following roles:
➡️ Project Coordinator Intern
➡️ Digital Marketing Intern
➡️ Research & Publication Intern
➡️ Software Developer Intern
➡️ Graphic Designer Intern
➡️ Video Editor Intern

🗓 Deadline: 15 August 2026
Duration: 4-6 months
🔗 Register Now: https://vibesurvey.app/s/9Hug2V4nRnsxPXqW
🎓 ទិដ្ឋភាពខ្លះៗពីវគ្គសិក្ខាសាលាតាមអនឡាញអំពីអាហារូបករណ៍បច្ចេកវិទ្យា វគ្គ១

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ កម្មវិធី Sisters of Code បានរៀបចំវគ្គសិក្ខាសាលាតាមអនឡាញ អំពីអាហារូបករណ៍បច្ចេកវិទ្យាវគ្គ១ ដោយជោគជ័យ ដែលបានណែនាំយ៉ាងលម្អិតអំពី «អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ»(Techo Digital Talent Scholarship)។

#SistersOfCode#TechScholarship #WomenInTech #GirlsInTech #Scholarships #STEM #Cambodia
សិស្សកំពុងត្រៀមខ្លួនសម្រាប់ថ្ងៃធ្វើបទបង្ហាញគម្រោងអាជីវកម្មចុងក្រោយ! 🩷

សិស្សមកពីវគ្គសិក្សា សហគ្រិនភាពឌីជីថល និង ទីផ្សារឌីជីថល ស្ថិតក្រោម កម្មវិធីបណ្តុះបណ្តាលជំនាញការងាររបស់ Sisters of Code កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការត្រៀមខ្លួនសម្រាប់ការធ្វើបទបង្ហាញគម្រោងអាជីវកម្មចុងក្រោយរបស់ពួកគេនាថ្ងៃអាទិត្យនេះ។

👉 សម្រាប់ព័ត៌មានលម្អិត សូមចុចនៅទីនេះ៖ https://www.facebook.com/share/198BT3h9Hi/?mibextid=wwXIfr
2
សមិទ្ធផលរបស់សិស្សយើង!

សូមអបអរសាទរចំពោះអ្នកដឹកនាំក្លឹប Sisters of Code កញ្ញា អេង ស្រីនិច ដែលទទួលបានអាហារូបករណ៍អាស៊ាន (ASEAN Scholarship) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ។ ☺️

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/1DVg5VYnoP/?mibextid=wwXIfr
20👏1
ជួបជាមួយគណៈកម្មការវាយតម្លៃគម្រោងចុងក្រោយរបស់យើង!

Sisters of Code មានសេចក្តីរីករាយក្នុងការណែនាំគណៈកម្មការទាំង ៥ រូប ដែលនឹងចូលរួមក្នុង ថ្ងៃធ្វើបទបង្ហាញគម្រោងចុងក្រោយ របស់សិស្សយើងក្នុងវគ្គសិក្សា សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ 💻

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/1Dauie5XXT/?mibextid=wwXIfr