Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សិស្សានុសិស្សក្លឹបសរសេរកូដ ថ្នាក់អនឡាញ បានបញ្ចប់មេរៀនទី១ ស្តីពី Cybersecurity និង Basic Coding with Code.org ដោយជោគជ័យ! 💻🔐

ទោះបីជាសិក្សាពីទីតាំងផ្សេងៗគ្នាក៏ដោយ សិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងការរៀនអំពីសុវត្ថិភាពឌីជីថល និងការសរសេរកូដមូលដ្ឋាន។ ពួកគេបានធ្វើការជាក្រុម បង្កើតគម្រោងសរសេរកូដ និងធ្វើបទបង្ហាញតាមអនឡាញប្រកបដោយទំនុកចិត្ត។

ឧបត្ថម្ភថវិកាដោយ៖ Liechtenstein Development Service (LED)
ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/

#SistersOfCode #SistersOfCodeClubs #GirlsWhoCode #Cybersecurity #CodeOrg #OnlineLearning #STEMEducation #Cambodia
🎉 សិក្ខាសាលានឹងផ្សាយផ្ទាល់នៅថ្ងៃនេះ

សិក្ខាសាលាតាមអនឡាញជាស៊េរី លើកទី១ ស្តីពី អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យា នឹងចាប់ផ្តើមនៅម៉ោង ៩:០០ ព្រឹកនេះហើយ!

សម្រាប់អ្នកពុំបានចុះឈ្មោះចូលរួមក្នុង Google Meet អាចចូលរួមស្ដាប់ការចែករំលែកបទពិសោធន៍ផ្ទាល់ មេរៀនល្អៗ និងដំបូន្មានពីជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំ២០២៣ តាមការផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុករបស់ Sisters of Code!

ជួបគ្នាឆាប់ៗនេះណា! 🩷
Sisters of Code ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអង្គការសហគមន៍យើង (JWOC)! 🤝

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ លោកស្រី Natalja Rodionova នាយិកានៃ Sisters of Code ក៏បានអញ្ជើញទៅទស្សនកិច្ចនៅអង្គការ JWOC ដើម្បីជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងមើលការអនុវត្តកម្មវិធីផ្ទាល់។ 💕

👉 សម្រាប់ព័ត៌មានលម្អិត សូមចុចនៅទីនេះ៖ https://www.facebook.com/share/14hQEx94Qy5/?mibextid=wwXIfr
1
Sisters of Code ចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលការងារ USEA! 🌟

កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី Natalja Rodionova នាយិកានៃ Sisters of Code បានអញ្ជើញទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលការងារ USEA ដើម្បីជួបសំណេះសំណាល និងបង្កើតទំនាក់ទំនងជាមួយសិស្សានុសិស្សជានារី មកពីកម្មវិធីសិក្សា Sisters of Code Clubs និងវគ្គសិក្សាការអភិវឌ្ឍគេហទំព័រ និងការរចនា UX/UI ស្ថិតក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ 💻

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/19Jqg2kRPC/?mibextid=wwXIfr
3
Sisters of Code ចុះទស្សនកិច្ចនៅអង្គការ Anjali House! 🌟

កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី Natalja Rodionova នាយិកានៃ Sisters of Code បានអញ្ជើញទៅទស្សនកិច្ចនៅអង្គការ Anjali House ក្នុងខេត្តសៀមរាប ដើម្បីជួបសំណេះសំណាល និងបង្កើតទំនាក់ទំនងជាមួយសិស្សានុសិស្សជានារីរបស់យើង មកពីកម្មវិធីសិក្សា Sisters of Code Clubs ។

👉 សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖ https://www.facebook.com/share/19VsQ7gRws/?mibextid=wwXIfr
3
🚀 Registration is NOW OPEN for Cambodia Robotic Olympiad (CRO) 2026! 🤖🇰🇭

Ready to compete and represent Cambodia at the World Robot Olympiad (WRO) 2026 in Puerto Rico? 🌍

🏆 Categories
• WRO: Robomission, Future Innovators, Future Engineers ($30/team)
• CRO: Robot Sumo, Robot Tug of War ($15/team)

📅 5 September 2026
8:00 AM – 2:00 PM
📍 AEON Hall, AEON Mall Mean Chey (1st Floor)

🔗 CRO Categories - Registration Form
- Robot Sumo: https://forms.gle/keA1m9M2AsVSaZnJ9
- Robot Tug of War: https://forms.gle/6fsMzwqpRxNRz1JQ7
1