Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Sisters of Code មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំសិក្ខាសាលាតាមអនឡាញជាស៊េរីលើកទី១ ស្តីពីអាហារូបករណ៍បច្ចេកវិទ្យាដោយមានការចូលរួមពីជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោបច្ចុប្បន្ន។ 🎉

🗓️ ថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦
៩:០០ ព្រឹក - ១១:០០ ព្រឹក
📍 តាមអនឡាញ តាមរយៈ Google Meet
🗣 ភាសាខ្មែរ

📌 មានតែអ្នកដែលបានចុះឈ្មោះប៉ុណ្ណោះ នឹងទទួលបានលីង Google Meet មួយថ្ងៃមុនពេលកម្មវិធីចាប់ផ្តើម។

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/7K5ErbT31eHquPbz9
📖 សម្រាប់ព័ត៌មានលម្អិត៖ https://www.sistersofcode.org/post/join-the-free-tech-scholarship-webinar-series-1-students-journey-in-the-techo-digital-talent-scho
🌟 រៀនសូត្រពីស្ត្រីក្នុងវិស័យសហគ្រិនភាព

ថ្ងៃអាទិត្យនេះ Sisters of Code មានសេចក្តីសោមនស្ស ក្នុងការស្វាគមន៍ លោកស្រី ងី សុវណ្ណធីតា ប្រធានគ្រប់គ្រងនៃសហគ្រាស ស្វាយអង្គរ ធ្វើជាវាគ្មិនកិត្តិយសរបស់យើង។

លោកស្រីនឹងមកចែករំលែកអំពីដំណើរជីវិតជាសហគ្រិន បញ្ហាប្រឈមនានាដែលលោកស្រីបានជម្នះ ក៏ដូចជាបទពិសោធន៍ និងទស្សនៈស៊ីជម្រៅដែលទទួលបានពីការបង្កើតអាជីវកម្មក្នុងស្រុក ជូនដល់សិស្សផ្នែកសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល របស់ Sisters of Code នៅក្នុងខេត្តសៀមរាប។

📅 ថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦
🕘 ម៉ោង ៩:០០ ព្រឹក – ១០:០០ ព្រឹក
📍 អង្គការ Journeys Within Our Community (JWOC) ខេត្តសៀមរាប

វគ្គចែករំលែកនេះ គឺរៀបចំឡើងជាពិសេសផ្តាច់មុខសម្រាប់តែសិស្សផ្នែកសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថលរបស់ Sisters of Code នៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ។
🗣 ជួបជាមួយវាគ្មិនកិត្តិយសរបស់យើង!

ក្នុងនាមជានិស្សិតឆ្នាំទី ៣ ជំនាញសន្តិសុខសាយប័រ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជាជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឆ្នាំ២០២៣ និងជាអ្នកដឹកនាំក្លឹប Sisters of Code កញ្ញា ម៉េត សុខជាតិ នឹងមកចែករំលែកអំពីបទពិសោធន៍ផ្ទាល់ខ្លួនជានិស្សិតក្នុងវិស័យបច្ចេកវិទ្យា ជំនាញសំខាន់ៗដែលទទួលបាន។ ទោះបីធំធាត់ក្នុងគ្រួសារកសិករក៏ដោយ ឱកាសអាហារូបករណ៍បានក្លាយជាស្ពានចម្លងឱ្យរូបគាត់អាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងអភិវឌ្ឍជំនាញបច្ចេកទេសដ៏មានសារៈសំខាន់សម្រាប់អនាគត។

ចូលរួមជាមួយយើងដើម្បីស្តាប់ការចែករំលែកបទពិសោធន៍ដ៏បំផុសគំនិត ទទួលយកគន្លឹះល្អៗក្នុងការដាក់ពាក្យសុំអាហារូបករណ៍ និងស្វែងយល់ពីឱកាសនានាក្នុងវិស័យបច្ចេកវិទ្យា។
🗓 ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
ម៉ោង ៩:០០ ព្រឹក – ១១:០០ ព្រឹក
💻 អនឡាញតាមរយៈ Google Meet

🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/7K5ErbT31eHquPbz9
🔗 ស្វែងយល់បន្ថែមអំពីសិក្ខាសាលា៖ https://www.sistersofcode.org/post/join-the-free-tech-scholarship-webinar-series-1-students-journey-in-the-techo-digital-talent-scho
1
🤝 Sisters of Code ចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយ Educational Broadcasting Cambodia (EBC)

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ Sisters of Code បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាផ្លូវការជាមួយ Educational Broadcasting Cambodia (EBC) ដើម្បីពង្រីកលទ្ធភាពទទួលបានមាតិកាអប់រំផ្នែកឌីជីថល និងការសរសេរកូដ សម្រាប់សិស្សានុសិស្សនៅទូទាំងប្រទេសកម្ពុជា។

គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីមូលនិធិនៃការកសាងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (CBRD) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

👉អានបន្ថែម៖ https://www.sistersofcode.org/post/sisters-of-code-and-ebc-organization-sign-mou-to-expand-access-to-digital-education
5🎉1
📖 តើអ្នកនឹងទទួលបានអ្វីខ្លះពីការចូលរួមក្នុង សិក្ខាសាលាតាមអនឡាញជាស៊េរីស្តីពី អាហារូបករណ៍បច្ចេកវិទ្យា?

នៅក្នុងវគ្គដំបូងនេះ ជ័យលាភីនៃអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងការសិក្សាជំនាញបច្ចេកវិទ្យានៅតាមសាកលវិទ្យាល័យឈានមុខគេនានាក្នុងរាជធានីភ្នំពេញ។

🗓 ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦
🕘 ម៉ោង ៩:០០ ព្រឹក – ១០:០០ ព្រឹក
💻 តាមអនឡាញ (តាមរយៈ Google Meet)

ចំណាំ៖ មានតែអ្នកដែលបានចុះឈ្មោះរួចរាល់ប៉ុណ្ណោះ នឹងទទួលបានតំណភ្ជាប់ចូលរួមកម្មវិធី Google Meet មួយថ្ងៃមុនពេលកម្មវិធីចាប់ផ្តើម។

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/7K5ErbT31eHquPbz9
🔗 ស្វែងយល់បន្ថែមអំពីសិក្ខាសាលាអនឡាញ៖ https://www.sistersofcode.org/post/join-the-free-tech-scholarship-webinar-series-1-students-journey-in-the-techo-digital-talent-scho
🌟 ទិដ្ឋភាពសប្តាហ៍ទី១ នៃវគ្គសិក្សា «សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល» នៅខេត្តសៀមរាប!

ស្ថិតក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងាររបស់ Sisters of Code វគ្គសិក្សាស្តីពី សហគ្រិនភាពឌីជីថល និងទីផ្សារឌីជិថលនៅខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ នៅអង្គការ JWOC!

សម្រាប់ព័ត៌មានបន្ថែម សូមអាននៅលើគេហទំព័រហ្វេសប៊ុករបស់ Sisters of Code៖ https://www.facebook.com/share/p/1LNgDZRay6/?mibextid=wwXIfr
🎉1
📢 Hi everyone,

We are excited to share an opportunity for Sisters of Code students to join a Business Site Visit to Grab Cambodia!

This site visit is organized to provide students with valuable insights into business operations, technology, marketing, and platform management directly from the Grab Cambodia team.

📍 Location: TK Central, 5th Floor
📅 Date: Friday, 24 July 2026
🕘 Time: 9:00AM – 12:00PM (approximately 2 hours)
🎯 Target Participants: Sisters of Code students who are interested in technology, business, and career development.

If you are interested in joining this site visit, please register through the form below to secure your spot:
🔗 Registration Form: https://forms.gle/hxXa2DEjcwsmSZF29

Please complete the registration by 16 July 2026. After submitting the form, make sure to join the Telegram group to receive further details and updates about the visit. - Thank you!
4👍1