Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
អ្នកតំណាង Sisters of Code ខេត្តតាកែវ ចូលទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅក្នុងរាជធានីភ្នំពេញ។ 🇰🇭

ការទស្សនានេះបានផ្តល់ឱកាសឱ្យសិស្សានុសិស្សស្វែងយល់អំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុរបស់កម្ពុជា តាមរយៈការតាំងពិព័រណ៍បែបអន្តរកម្ម និងការធ្វើអត្ថាធិប្បាយដ៏គួរឱ្យចាប់អារម្មណ៍។ 📖

👉 សម្រាប់រូបភាពបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់យើង៖
https://www.facebook.com/share/1BwgERZYMZ/?mibextid=wwXIfr
4
🤩 សល់ពេលមិនដល់មួយខែទៀតឡើយ សិស្សរបស់យើងនឹងបញ្ចប់វគ្គសិក្សាដ៏ស៊ីជម្រៅរយៈពេល ១៥ សប្តាហ៍ លើជំនាញសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងាររបស់ Sisters of Code ឆ្នាំ២០២៦។

👉 សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/share/p/18asBwdWzc/?mibextid=wwXIfr
🥰21
ការប្រកាសពីភាពជាដៃគូថ្មីរវាង Sisters of Code និង អង្គការអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ជនបទ (ECD) ក្នុងខេត្តកំពត ☺️

📍 តាមរយៈភាពជាដៃគូនេះ Sisters of Code នឹងផ្តល់ជូននូវកម្មវិធីសិក្សា Coding Clubs ដោយឥតគិតថ្លៃ ដល់សិស្សស្រីដែលសិក្សានៅ ECD ។

👉 សម្រាប់ព័ត៌មានលម្អិត សូមចុចនៅទីនេះ៖ https://www.facebook.com/share/p/1JNaZJngg3/?mibextid=wwXIfr
🎉 ទិដ្ឋភាពថ្ងៃតម្រង់ទិស នៃកម្មវិធីEmployment SkillsProgram 2026 នៅខេត្តសៀមរាប!

កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ សិស្សានុសិស្សក្នុងវគ្គសិក្សាសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល ព្រមទាំងវគ្គ ការអភិវឌ្ឍគេហទំព័រ និងការរចនា UX/UI នៃកម្មវិធី Employment Skills Program 2026 បានចូលរួមក្នុងថ្ងៃតម្រង់ទិសយ៉ាងសប្បាយរីករាយ។

តាមរយៈសកម្មភាពជាច្រើននៅក្នុងកម្មវិធីនេះប្អូនៗសិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម និងបានធ្វើការងារជាក្រុមយ៉ាងជិតស្និទ្ធដែលបង្កើតជាឱកាសដ៏ល្អក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក ព្រមទាំងបានស្គាល់ អ្នកគ្រូបង្គោលនិងមិត្តរួមថ្នាក់កាន់តែច្បាស់ផងដែរ។ 💻💖

គាំទ្រថវិកាដោយ៖ Liechtenstein Development Service(LED)
សហការជាមួយ៖ Journeys Within Our Community (JWOC) និង USEA Career Center

#SistersofCode#EmploymentSkillsProgram #SiemReap #DigitalSkills #WomenInTech#YouthEmpowerment
1🎉1