Sisters of Code
1.03K subscribers
1.46K photos
3 videos
410 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
អបអរសាទរទិវាកុមារអន្តរជាតិ ពី Sisters of Code! ⭐️

នៅ Sisters of Code យើងជឿជាក់ថា កុមារគ្រប់រូបគួរតែទទួលបាននូវតម្រូវការមូលដ្ឋាន រួមទាំងការអប់រំដែលមានគុណភាព។ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសសិក្សាដែលផ្តល់ការគាំទ្រ ដែលសិស្សានុសិស្សមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យា និងកសាងជំនាញចាំបាច់នានាសម្រាប់អនាគត។
4
កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ទទួលបានការដាក់ពាក្យសរុបចំនួន ៤២៣! 🎉

ពេលនេះ ក្រុមការងាររបស់យើងកំពុងពិនិត្យមើលរាល់ការចុះឈ្មោះទាំងអស់យ៉ាងយកចិត្តទុកដាក់។ បេក្ខនារីដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortlist) នឹងត្រូវទទួលបានការទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់ការសម្ភាស។ លទ្ធផលនៃបញ្ជីសម្រាំងនេះ នឹងត្រូវប្រកាសតាមរយៈអុីមែល និងនៅលើទំព័រហ្វេសប៊ុករបស់យើង។

សូមអរគុណដល់បេក្ខនារីទាំងអស់ចំពោះការអត់ធ្មត់រង់ចាំ យើងសូមជូនពរឱ្យបេក្ខនារីទាំងអស់ទទួលបានជោគជ័យ! 🩷

#SistersOfCode #GirlsInTech #CodingForGirls #DigitalSkills #STEMCambodia
5
🌟 ជំនួបជាមួយសហគ្រិនស្រ្តីនៅ Sisters of Code!

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ Sisters of Code ពិតជាមានសេចក្តីរីករាយដែលបានស្វាគមន៍ លោកស្រី សែម ពុទ្ធារី ស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃក្រុមហ៊ុន Espass ក្នុងនាមជាវាគ្មិនកិត្តិយសសម្រាប់វគ្គសិក្សា «សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល» ស្ថិតក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ 💡

នៅក្នុងឱកាសនោះ លោកស្រី ពុទ្ធារី បានចែករំលែកយ៉ាងស៊ីជម្រៅអំពីបទពិសោធន៍លើវិថីសហគ្រិនភាព និងការឆ្លងកាត់ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលបានផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាមេរៀនដ៏មានតម្លៃជុំវិញការធ្វើអាជីវកម្ម ការបង្កើតគំនិតច្នៃប្រឌិត និងការតស៊ូព្យាយាម ដល់សិស្សានុសិស្សរបស់យើង។

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ពុទ្ធារី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួយជម្រុញទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សរបស់យើង។ 🙏
2
🎉 សូមអបអរសាទរចំពោះបេក្ខនារីទាំងអស់ ដែលត្រូវបានជ្រើសរើសទៅកាន់វគ្គសម្ភាសន៍ សម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ថ្នាក់រៀនផ្ទាល់ ក្នុងរាជធានីភ្នំពេញ!

សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/1BYTabJULj/?mibextid=wwXIfr
🌟 លទ្ធផលជ្រើសរើសបេក្ខនារីទៅកាន់វគ្គសម្ភាសន៍សម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ថ្នាក់រៀនផ្ទាល់ ក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង!

សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/1E5NjKjGAx/?mibextid=wwXIfr
🌐 លទ្ធផលជ្រើសរើសបេក្ខនារីទៅកាន់វគ្គសម្ភាសន៍សម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ – វគ្គសិក្សាតាមអនឡាញ

សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/18p7H2a9gN/?mibextid=wwXIfr
6