Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Sisters of Code បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការ ជាមួយមជ្ឈមណ្ឌលការងារ USEA (USEA Career Center) នៅក្នុងខេត្តសៀមរាប។ ⭐️

តាមរយៈភាពជាដៃគូនេះ យើងនឹងនាំយកមកជូននូវ៖
👉 កម្មវិធី Sisters of Code Clubs៖ ការបណ្តុះបណ្តាលជំនាញសរសេរកូដ និងឌីជីថលដោយឥតគិតថ្លៃរយៈពេល ១៨ សប្តាហ៍ សម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ។
📝 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔎 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

👉 កម្មវិធីបណ្តុះបណ្តាលជំនាញការងារ៖ ការបណ្តុះបណ្តាលដោយឥតគិតថ្លៃរយៈពេល ១៥ សប្តាហ៍ លើផ្នែកសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល សម្រាប់និស្សិតសាកលវិទ្យាល័យ និងសិស្ស-និស្សិត TVET ជានារី នៅក្នុងខេត្តសៀមរាប។
📝 ដាក់ពាក្យនៅទិនេះ៖ https://forms.gle/UW7nj7jwjjuFtU1CA
🔎 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
1
Sisters of Code ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ Anjali House

Sisters of Code បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយ Anjali House។ តាមរយៈភាពជាដៃគូនេះ Sisters of Code នឹងនាំយកកម្មវិធីសិក្សា Sisters of Code Clubs ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញសរសេរកូដ និងឌីជីថលដោយឥតគិតថ្លៃរយៈពេល ១៨ សប្តាហ៍ ដល់ក្ឦេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ នៅក្នុងខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលវិជ្ជមាន ដោយជួយជម្រុញ និងបង្កើនសមត្ថភាពក្មេងស្រីឱ្យកាន់តែខ្លាំងឡើង តាមរយៈការអប់រំផ្នែកឌីជីថល។
5
ថ្ងៃចុងក្រោយក្នុងការដាក់ពាក្យចូលរួមកម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦!

នេះគឺជាឱកាសចុងក្រោយរបស់អ្នកក្នុងការដាក់ពាក្យចូលរួមកម្មវិធី Sisters of Code Clubs ដែលជាកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃរយៈពេល ១៨ សប្តាហ៍ ដែលអ្នកអាចសិក្សាអំពីការសរសេរកូដ និងជំនាញឌីជីថល។

📚 សិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ
📍 ថ្នាក់រៀនផ្ទាល់ មាននៅភ្នំពេញ សៀមរាប និងបាត់ដំបង
🌐 ថ្នាក់រៀនអនឡាញ អាចឱ្យសិស្សចូលរៀនបានពីគ្រប់ទិសទី

កុំឱ្យឱកាសនេះកន្លងហួសឱ្យសោះ ក្នុងការចាប់ផ្តើមដំណើរស្វែងយល់ពីការសរសេរកូដ និងជំនាញឌីជីថលរបស់អ្នក!

📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 ស្វែងយល់បន្ថែមអំពីកាលវិភាគ៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
👉 ការទទួលពាក្យសុំត្រូវបានបិទបញ្ចប់

វគ្គទទួលពាក្យសុំចូលរៀនក្នុងកម្មវិធី Sisters of Code Clubs ត្រូវបានបិទបញ្ចប់ហើយ។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាដែលបានចំណាយពេលវេលាក្នុងការដាក់ពាក្យ និងបានបង្ហាញការចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្លឹបសរសេរកូដរបស់យើង។

📢 ឥឡូវនេះយើងកំពុងពិនិត្យមើលរាល់ពាក្យសុំទាំងអស់ ហើយលទ្ធផលនៃការជ្រើសរើសសម្រាំង (Shortlist) នឹងត្រូវចែករំលែកនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សូមបន្តរង់ចាំតាមដានទាំងអស់គ្នា។

🔎 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
អបអរសាទរទិវាកុមារអន្តរជាតិ ពី Sisters of Code! ⭐️

នៅ Sisters of Code យើងជឿជាក់ថា កុមារគ្រប់រូបគួរតែទទួលបាននូវតម្រូវការមូលដ្ឋាន រួមទាំងការអប់រំដែលមានគុណភាព។ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសសិក្សាដែលផ្តល់ការគាំទ្រ ដែលសិស្សានុសិស្សមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យា និងកសាងជំនាញចាំបាច់នានាសម្រាប់អនាគត។
4
កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ទទួលបានការដាក់ពាក្យសរុបចំនួន ៤២៣! 🎉

ពេលនេះ ក្រុមការងាររបស់យើងកំពុងពិនិត្យមើលរាល់ការចុះឈ្មោះទាំងអស់យ៉ាងយកចិត្តទុកដាក់។ បេក្ខនារីដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortlist) នឹងត្រូវទទួលបានការទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់ការសម្ភាស។ លទ្ធផលនៃបញ្ជីសម្រាំងនេះ នឹងត្រូវប្រកាសតាមរយៈអុីមែល និងនៅលើទំព័រហ្វេសប៊ុករបស់យើង។

សូមអរគុណដល់បេក្ខនារីទាំងអស់ចំពោះការអត់ធ្មត់រង់ចាំ យើងសូមជូនពរឱ្យបេក្ខនារីទាំងអស់ទទួលបានជោគជ័យ! 🩷

#SistersOfCode #GirlsInTech #CodingForGirls #DigitalSkills #STEMCambodia
5
🌟 ជំនួបជាមួយសហគ្រិនស្រ្តីនៅ Sisters of Code!

កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ Sisters of Code ពិតជាមានសេចក្តីរីករាយដែលបានស្វាគមន៍ លោកស្រី សែម ពុទ្ធារី ស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃក្រុមហ៊ុន Espass ក្នុងនាមជាវាគ្មិនកិត្តិយសសម្រាប់វគ្គសិក្សា «សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល» ស្ថិតក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ 💡

នៅក្នុងឱកាសនោះ លោកស្រី ពុទ្ធារី បានចែករំលែកយ៉ាងស៊ីជម្រៅអំពីបទពិសោធន៍លើវិថីសហគ្រិនភាព និងការឆ្លងកាត់ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដែលបានផ្តល់ជាកម្លាំងចិត្ត ក៏ដូចជាមេរៀនដ៏មានតម្លៃជុំវិញការធ្វើអាជីវកម្ម ការបង្កើតគំនិតច្នៃប្រឌិត និងការតស៊ូព្យាយាម ដល់សិស្សានុសិស្សរបស់យើង។

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ពុទ្ធារី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកជួយជម្រុញទឹកចិត្ត និងគាំទ្រដល់សិស្សានុសិស្សរបស់យើង។ 🙏
2
🎉 សូមអបអរសាទរចំពោះបេក្ខនារីទាំងអស់ ដែលត្រូវបានជ្រើសរើសទៅកាន់វគ្គសម្ភាសន៍ សម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ថ្នាក់រៀនផ្ទាល់ ក្នុងរាជធានីភ្នំពេញ!

សម្រាប់ព័ត៌មានលម្អិត៖ https://www.facebook.com/share/p/1BYTabJULj/?mibextid=wwXIfr