Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
នៅថ្ងៃទី ២២-២៣ ខែឧសភា ឆ្នាំ ២០២៦ Sisters of Code បានបន្តបេសកកម្មចុះផ្សព្វផ្សាយក្លឹបសរសេរកូដរបស់ខ្លួននៅខេត្តសៀមរាប ដើម្បីពង្រីកឱកាសចូលរួមក្នុងក្លឹបសរសេរកូដ និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់សិស្សស្រី។

ពួកយើងបានចុះជួបជាមួយវិទ្យាល័យហ៊ុនសែនវត្តស្វាយ, វិទ្យាល័យ ១០មករា, វិទ្យាល័យអង្គរ, និងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (USEA) ដែលនៅទីនោះ ប្អូនៗសិស្សានុសិស្ស និងនិស្សិតបានបង្ហាញនូវការចង់ដឹងចង់ឃើញ និងក្តីរំភើបយ៉ាងខ្លាំងអំពីការសរសេរកូដ និងការសិក្សាផ្នែកឌីជីថល។ ជាសរុប មានសិស្សនិស្សិតប្រមាណ ៤១០ នាក់ បានចូលរួមក្នុងសកម្មភាពចុះផ្សព្វផ្សាយនេះនៅខេត្តសៀមរាប។ 💻

ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងដៃគូមូលដ្ឋាន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពសិស្សស្រីតាមរយៈបច្ចេកវិទ្យា ហើយកិច្ចពិភាក្សាជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

👉ចុះឈ្មោះចូលរួមក្លឹបសរសេរកូដឥឡូវនេះ៖ https://forms.gle/1f1vVrX6v2KVFggE8
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ២៨ ខែឧសភា ឆ្នាំ ២០២៦
📍អានព័ត៌មានបន្ថែម៖ https://www.sistersofcode.org/.../sisters-of-code-visits...
2
សល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការដាក់ពាក្យ!

ការរំលឹកចុងក្រោយ! ការទទួលពាក្យសម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ នឹងត្រូវបិទនៅថ្ងៃស្អែកនេះហើយ គឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

ប្រសិនបើប្អូនៗជាសិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ នេះគឺជាឱកាសចុងក្រោយបង្អស់ក្នុងការចូលរួមក្នុងកម្មវិធីសិក្សារយៈពេល ១៨ សប្តាហ៍ដោយឥតគិតថ្លៃ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជំនាញឌីជីថលរបស់ប្អូនៗ ដោយចំណាយពេលសិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។

📍 ថ្នាក់រៀនផ្ទាល់ មាននៅភ្នំពេញ សៀមរាប និងបាត់ដំបង
💻 ថ្នាក់រៀនអនឡាញ អាចចូលរៀនបានពីគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស

កុំឱ្យឱកាសដ៏ល្អនេះកន្លងហួសឱ្យសោះ។ មកចូលរួមជាផ្នែកមួយនៃ Sisters of Code ទាំងអស់គ្នា!

👉 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
👉 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
🌟 សូមណែនាំគ្រូបង្វឹករបស់យើងនៅខេត្តសៀមរាប!

ក្នុងនាមជាគ្រូបង្វឹកសម្រាប់វគ្គសិក្សា «ការបង្កើតគេហទំព័រ និងការរចនា UX/UI» របស់ Sisters of Code កញ្ញា ម៉ៃ មុំ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញ ស្ត្រីវ័យក្មេងក្នុងការស្វែងរកឱកាសនៅក្នុងវិស័យបច្ចេកវិទ្យា។

📢 ការបើកទទួលពាក្យសម្រាប់ កម្មវិធីបណ្តុះបណ្តាលជំនាញការងារ Sisters of Code ឆ្នាំ២០២៦ នៅខេត្តសៀមរាប ចាប់ផ្តើមហើយ!

ប្រសិនបើអ្នកជានិស្សិតនារីមកពីសាកលវិទ្យាល័យ ឬវិទ្យាស្ថាន TVET នៅក្នុងខេត្តសៀមរាប សូមចូលរួមជាមួយយើងដើម្បីពង្រឹងជំនាញឌីជីថលរបស់អ្នក។ សិក្សាដោយឥតគិតថ្លៃរៀងរាល់ថ្ងៃអាទិត្យ រយៈពេល ១៥ សប្តាហ៍

ជ្រើសរើសវគ្គសិក្សាណាមួយក្នុងចំណោមវគ្គសិក្សាខាងក្រោម៖
1️⃣ ការបង្កើតគេហទំព័រ និងការរចនា UX/UI
📍 ទីតាំង៖ មជ្ឈមណ្ឌលការងារ USEA ខេត្តសៀមរាប
2️⃣ សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល
📍 ទីតាំង៖ អង្គការ JWOC ខេត្តសៀមរាប

📝 ចុះឈ្មោះចូលរៀនឥឡូវនេះ៖ https://forms.gle/UW7nj7jwjjuFtU1CA
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
🔎 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
2
🌟 កាលវិភាគថ្នាក់រៀនដែលនៅបើកទទួលសិស្ស

ខាងក្រោមនេះជាកាលវិភាគថ្នាក់រៀនដែលនៅតែបន្តបើកទទួលការចុះឈ្មោះ។ សូមជម្រាបជូនថាចំនួនមានកំណត់ ដូច្នេះសូមប្រញាប់ដាក់ពាក្យចូលរៀនក្នុងវគ្គសិក្សាដែលអ្នកពេញចិត្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មិនថាអ្នកជ្រើសរើសការសិក្សាផ្ទាល់ ឬតាមអនឡាញនោះទេ។

Sisters of Code Clubs គឺជាកម្មវិធីបណ្តុះបណ្តាលការសរសេរកូដ និងជំនាញឌីជីថល រយៈពេល ១៨ សប្តាហ៍ ដោយឥតគិតថ្លៃ សម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ

📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង
🌐 ថ្នាក់រៀនអនឡាញ អាចឲ្យសិស្សចូលរៀនបានពីគ្រប់ទិសទី

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
📝 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔎 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
🌟 សូមណែនាំគ្រូបង្វឹករបស់យើងនៅខេត្តសៀមរាប!

ជួបជាមួយ លោកស្រី រ៉ា យ៉ា ដែលនឹងធ្វើការបង្រៀននៅក្នុងវគ្គសិក្សា «សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល» នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងាររបស់ Sisters of Code ដើម្បីជួយស្ត្រីវ័យក្មេងក្នុងការកសាងជំនាញឌីជីថលជាក់ស្តែងសម្រាប់ឱកាសការងារនាពេលអនាគត។

📢 កម្មវិធីបណ្តុះបណ្តាលជំនាញការងារ Sisters of Code ឆ្នាំ២០២៦ នៅខេត្តសៀមរាប ចាប់ផ្តើមបើកទទួលពាក្យសុំហើយ!

ប្រសិនបើអ្នកជានិស្សិតនារីមកពីសាកលវិទ្យាល័យ ឬវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងខេត្តសៀមរាប សូមចូលរួមជាមួយយើងដើម្បីពង្រឹងជំនាញឌីជីថលរបស់អ្នក។ សិក្សាដោយឥតគិតថ្លៃរៀងរាល់ថ្ងៃអាទិត្យ រយៈពេល ១៥ សប្តាហ៍

ជ្រើសរើសវគ្គសិក្សាមួយ៖1️⃣ ការបង្កើតគេហទំព័រ និងការរចនា UX/UI
📍 ទីតាំង៖ មជ្ឈមណ្ឌលការងារ USEA ខេត្តសៀមរាប
2️⃣ សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល
📍 ទីតាំង៖ អង្គការ JWOC ខេត្តសៀមរាប

📝 ចុះឈ្មោះចូលរៀនឥឡូវនេះ៖ https://forms.gle/UW7nj7jwjjuFtU1CA
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
🔎 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
🌟 ពន្យារពេលទទួលពាក្យ៖ កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦!

Sisters of Code មានសេចក្តីរីករាយក្នុងការប្រកាសថា កាលបរិច្ឆេទឈប់ទទួលពាក្យសម្រាប់កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ត្រូវបានពន្យារពេលរហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ 🗓

ឥឡូវនេះនៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃផុតកំណត់ចុងក្រោយ សូមកុំខកខានឱកាសនេះឱ្យសោះ!

ប្រសិនបើប្អូនៗជាសិស្សស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ សូមចូលរួមជាមួយយើងដើម្បីសិក្សាពីការសរសេរកូដ និងជំនាញឌីជីថលដោយឥតគិតថ្លៃ សិក្សាតែ ២ ម៉ោងក្នុងមួយសប្តាហ៍ រយៈពេល ១៨ សប្តាហ៍។

📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង
🌐 ថ្នាក់រៀនអនឡាញ អាចឲ្យសិស្សចូលរៀនបានពីគ្រប់ទិសទី

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
📝 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔎 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
Sisters of Code បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការ ជាមួយមជ្ឈមណ្ឌលការងារ USEA (USEA Career Center) នៅក្នុងខេត្តសៀមរាប។ ⭐️

តាមរយៈភាពជាដៃគូនេះ យើងនឹងនាំយកមកជូននូវ៖
👉 កម្មវិធី Sisters of Code Clubs៖ ការបណ្តុះបណ្តាលជំនាញសរសេរកូដ និងឌីជីថលដោយឥតគិតថ្លៃរយៈពេល ១៨ សប្តាហ៍ សម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ។
📝 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔎 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦

👉 កម្មវិធីបណ្តុះបណ្តាលជំនាញការងារ៖ ការបណ្តុះបណ្តាលដោយឥតគិតថ្លៃរយៈពេល ១៥ សប្តាហ៍ លើផ្នែកសហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល សម្រាប់និស្សិតសាកលវិទ្យាល័យ និងសិស្ស-និស្សិត TVET ជានារី នៅក្នុងខេត្តសៀមរាប។
📝 ដាក់ពាក្យនៅទិនេះ៖ https://forms.gle/UW7nj7jwjjuFtU1CA
🔎 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
1
Sisters of Code ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយ Anjali House

Sisters of Code បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការជាមួយ Anjali House។ តាមរយៈភាពជាដៃគូនេះ Sisters of Code នឹងនាំយកកម្មវិធីសិក្សា Sisters of Code Clubs ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញសរសេរកូដ និងឌីជីថលដោយឥតគិតថ្លៃរយៈពេល ១៨ សប្តាហ៍ ដល់ក្ឦេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ នៅក្នុងខេត្តសៀមរាប។

កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ផលវិជ្ជមាន ដោយជួយជម្រុញ និងបង្កើនសមត្ថភាពក្មេងស្រីឱ្យកាន់តែខ្លាំងឡើង តាមរយៈការអប់រំផ្នែកឌីជីថល។
5
ថ្ងៃចុងក្រោយក្នុងការដាក់ពាក្យចូលរួមកម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦!

នេះគឺជាឱកាសចុងក្រោយរបស់អ្នកក្នុងការដាក់ពាក្យចូលរួមកម្មវិធី Sisters of Code Clubs ដែលជាកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃរយៈពេល ១៨ សប្តាហ៍ ដែលអ្នកអាចសិក្សាអំពីការសរសេរកូដ និងជំនាញឌីជីថល។

📚 សិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ
📍 ថ្នាក់រៀនផ្ទាល់ មាននៅភ្នំពេញ សៀមរាប និងបាត់ដំបង
🌐 ថ្នាក់រៀនអនឡាញ អាចឱ្យសិស្សចូលរៀនបានពីគ្រប់ទិសទី

កុំឱ្យឱកាសនេះកន្លងហួសឱ្យសោះ ក្នុងការចាប់ផ្តើមដំណើរស្វែងយល់ពីការសរសេរកូដ និងជំនាញឌីជីថលរបស់អ្នក!

📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 ស្វែងយល់បន្ថែមអំពីកាលវិភាគ៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
👉 ការទទួលពាក្យសុំត្រូវបានបិទបញ្ចប់

វគ្គទទួលពាក្យសុំចូលរៀនក្នុងកម្មវិធី Sisters of Code Clubs ត្រូវបានបិទបញ្ចប់ហើយ។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នាដែលបានចំណាយពេលវេលាក្នុងការដាក់ពាក្យ និងបានបង្ហាញការចាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្លឹបសរសេរកូដរបស់យើង។

📢 ឥឡូវនេះយើងកំពុងពិនិត្យមើលរាល់ពាក្យសុំទាំងអស់ ហើយលទ្ធផលនៃការជ្រើសរើសសម្រាំង (Shortlist) នឹងត្រូវចែករំលែកនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ សូមបន្តរង់ចាំតាមដានទាំងអស់គ្នា។

🔎 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
អបអរសាទរទិវាកុមារអន្តរជាតិ ពី Sisters of Code! ⭐️

នៅ Sisters of Code យើងជឿជាក់ថា កុមារគ្រប់រូបគួរតែទទួលបាននូវតម្រូវការមូលដ្ឋាន រួមទាំងការអប់រំដែលមានគុណភាព។ យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសសិក្សាដែលផ្តល់ការគាំទ្រ ដែលសិស្សានុសិស្សមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យា និងកសាងជំនាញចាំបាច់នានាសម្រាប់អនាគត។
4
កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ទទួលបានការដាក់ពាក្យសរុបចំនួន ៤២៣! 🎉

ពេលនេះ ក្រុមការងាររបស់យើងកំពុងពិនិត្យមើលរាល់ការចុះឈ្មោះទាំងអស់យ៉ាងយកចិត្តទុកដាក់។ បេក្ខនារីដែលស្ថិតក្នុងបញ្ជីសម្រាំង (Shortlist) នឹងត្រូវទទួលបានការទាក់ទងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះសម្រាប់ការសម្ភាស។ លទ្ធផលនៃបញ្ជីសម្រាំងនេះ នឹងត្រូវប្រកាសតាមរយៈអុីមែល និងនៅលើទំព័រហ្វេសប៊ុករបស់យើង។

សូមអរគុណដល់បេក្ខនារីទាំងអស់ចំពោះការអត់ធ្មត់រង់ចាំ យើងសូមជូនពរឱ្យបេក្ខនារីទាំងអស់ទទួលបានជោគជ័យ! 🩷

#SistersOfCode #GirlsInTech #CodingForGirls #DigitalSkills #STEMCambodia
5