Sisters of Code
1.03K subscribers
1.48K photos
3 videos
414 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
Channel photo updated
[English Below]
ឱកាសពិសេសសម្រាប់យុវជនក្នុងការចូលរួមក្នុងសិក្ខាសាលាស្តីពី«ភាពជាអ្នកដឹកនាំរបស់យុវជន»លើកទី ៩ ដោយផ្តោតលើប្រធានបទ «ភាពជាពលរដ្ឋសកល និងការផ្តល់សិទ្ធិអំណាចដល់យុវជនសម្រាប់អនាគតរួមគ្នា សម្រាប់ទាំងអស់គ្នា»។ សិក្ខាសិលានេះអញ្ជើញអ្នកដែលមានសេចក្តីប្រាថ្នាចង់ធ្វើការរួមគ្នា ដើម្បីកសាងសង្គមមួយ ប្រកបដោយបរិយាបន្ន ដោយការប្រយុទ្ធប្រឆាំងនឹងវិសមភាព តាមរយៈនវានុវត្តន៍ ការប្តេជ្ញាចិត្ត សាមគ្គីភាព និងចក្ខុវិស័យរួមគ្នា ព្រមទាំងក្តីសង្ឃឹមសម្រាប់អនាគតដ៏ល្អប្រសើរ។ សិក្ខាកាមដែលបញ្ចប់ការសិក្សានឹងទទួលបានថវិកាសម្រាប់ការអនុវត្តគម្រោង និងការណែនាំ។
ដាក់ពាក្យឥឡូវនេះ៖ https://bangkok.unesco.org/content/call-applications-9th-youth-leadership-workshop-gced
ឈប់ទទួលពាក្យត្រឹមថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២៣

A good opportunity for youth to participate in the 9th Youth Leadership Workshop on GCED. This workshop invites those who aspire to work together to build a more inclusive society for all by combating inequality through innovation, commitment, solidarity, and common vision and hope for a better future. The graduates of the workshop will be given an exclusive opportunity for grant and mentorship!
Apply now: https://bangkok.unesco.org/content/call-applications-9th-youth-leadership-workshop-gced
Application Deadline: April 9, 2023
9👍1
[English Below]
ឱកាសពិសេសសម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៧ ដល់ ថ្នាក់ទី ៩ ក្នុងការចូលរួមក្នុងកម្មវិធី «Kid-KATHON»។ កម្មវិធីនេះជាកម្មវិធីសិក្សារយៈពេល ០២ ថ្ងៃ ដោយឥតគិតថ្លៃ ដែលផ្ដួចផ្ដើមដោយ Tech for Kids Academy ក្រោមគោលបំណងលើកទឹកចិត្តដល់ការចូលរួមរបស់សិស្សក្នុងការដោះស្រាយបញ្ហាដែលមានស្រាប់ដូចជា បញ្ហាសង្គម និងបញ្ហាសកល ដោយការប្រើប្រាស់បច្ចេកវិទ្យា។
-ចុះឈ្មោះចូលរួម៖ https://bit.ly/KK23ApplicationForm1
-ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣
-សម្រាប់ព័ត៌មានបន្ថែម៖ info@techforkids.asia

Special opportunity for students from 7th to 9th grade to participate in the "Kid-KATHON" program. This is a free 2-day program initiated by Tech for Kids Academy to encourage student participation in solving existing problems such as social and global problems using technology.
- Register now: https://bit.ly/KK23ApplicationForm1
- Deadline: April 07, 2023
- For more information: info@techforkids.asia
7
Sisters of Code បានរៀបចំកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត ដើម្បីតាមដានវឌ្ឍនភាពនៃក្លឹបសរសេរកូដរបស់យើង ដែលមានសិស្សានុស្សចូលរៀនចំនួន ៧៣នាក់ នៅរាជធានីខេត្តចំនួន ៥ កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣។
នៅម៉ូឌុល ៣ នេះ សិស្សរបស់យើងមានឱកាសក្នុងការរៀនពីការសរសេរកូដ HTML​ ដែលជាភាសាសរសេរកម្មវិធីពេញនិយមបំផុតនៅលើពិភពលោក។ សិស្សក៏បានរៀនពីរបៀបបង្កើតរចនាសម្ព័ន្ធគេហទំព័រ របៀបបន្ថែមមាតិកា និងរបៀបបង្កើតការរុករកគេហទំព័រជាដើម។ ពួកគេនឹងយល់របៀបបង្កើតគេហទំព័រដ៏ស្រស់ស្អាត និងមានប្រយោជន៍។
បើទោះបីជាសិស្សមានអារម្មណ៍ថាមេរៀននេះថ្មីសម្រាប់ពួកគេ ពួកគេនៅតែព្យាយាមសួរសំណួរទៅកាន់ឯកអគ្គរដ្ឋទូតរបស់យើង ធ្វើការសិក្សាស្រាវជ្រាវបន្ថែម ខិតខំពន្យល់គ្នាទៅវិញទៅមក និងព្យាយាមបញ្ចប់កិច្ចការបានទាន់ពេលវេលា។
ពួកយើងមានសេចក្តីសោមនស្សរីករាយដែលសិស្សរបស់យើងមានសមត្ថភាពក្នុងការសរសេរកូដជាងមុន ហើយសហគមន៍របស់យើងមានការរីកចម្រើន។
10👏2
[English Below]
ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាកម្មវិធី «YSEALI Academic Fellowships» រដូវស្លឹកឈើជ្រុះ ឆ្នាំ ២០២៣ ចាប់បើកទទួលពាក្យហើយ។កម្មវិធីនេះនឹងនាំអ្នកដឹកនាំវ័យក្មេងទាំងអស់ដែលមកពីបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ទៅកាន់សហរដ្ឋអាមេរិក។
កម្មវិធីនេះនឹងផ្តល់កម្មវិធីសិក្សារយៈពេលខ្លីដល់បេក្ខជនដែលបានជ្រើសរើសក្នុងគោលបំណងផ្តល់ឱ្យពួកគេនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសហរដ្ឋអាមេរិក និងប្រធានបទជាក់លាក់មួយ ព្រមទាំងពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់ពួកគេ។ អាហារូបករណ៍នេះនឹងផ្តោតលើប្រធានបទមួយក្នុងចំណោមប្រធានបទទាំងបី៖ ការចូលរួមរបស់ពលរដ្ឋ និងបញ្ហាបរិស្ថាន ព្រមទាំងសហគ្រិនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។
ដាក់ពាក្យឥឡូវនេះ៖ https://kh.usembassy.gov/yseali-academic-fellowships/
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ១៦​ ខែមេសា ឆ្នាំ ២០២៣
We are delighted to announce that YSEALI Academic Fellowships – Fall 2023 is now open its application. The YSEALI Fellowship brings exceptional young leaders from Southeast Asian countries to the United States.
The program provides an intensive short-term academic program to selected candidates whose purpose is to provide groups of young leaders with a deeper understanding of the United States and a particular theme, while simultaneously enhancing their leadership skills. The Fellowship will focus on one of three themes: Civic Engagement, Environmental Issues, and Social Entrepreneurship and Economic Development.
Apply now: https://kh.usembassy.gov/yseali-academic-fellowships/
Application Deadline: April 16, 2023
6
តើអ្នកទាំងអស់គ្នាចង់ដឹងពីការទទួលបានការណែនាំអំពីការងារ និងវិជ្ជាជីវៈរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាដែរឬទេ? អ្នកសម្របសម្រួលគម្រោង Sisters of Code កញ្ញាជ្រីវ សុគន្ធទេពី នឹងចូលរួមជាអ្នកពិភាក្សាក្នុងកម្មវិធី«សន្និសិទថ្នាក់ជាតិលើកទី២របស់អង្គការ NEP» នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ​ ២០២៣ នៅមជ្ឈមណ្ឌលប្រជុំ DAKONIA។

ចូលរួមទាំងអស់គ្នាណា ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងអនុសាសន៍គោលនយោបាយពី Sisters of Code ដើម្បីលើកកម្ពស់ការទទួលបានការណែនាំអំពីការងារ និងវិជ្ជាជីវៈរបស់ស្ត្រីកម្ពុជា។

ចុះឈ្មោះឥឡូវនេះ៖ https://questionpro.com/t/AVgOrZxDHH
6🫡1
[English Below]
សូមអបអរដល់សិស្សានុសិស្សដែលត្រូវបានជ្រើសរើសចូលរៀនក្នុងក្រុម ឯកអគ្គរដ្ឋទូត Sisters of Code ថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៣។

Congratulations to the selected students to join our new Sisters of Code Ambassador group which will be starting on March 25, 2023.
10👏4
Sisters of Code មានសេចក្តីសោមន្សរីករាយក្នុងការប្រកាសពីការអបអរសាទរ «ទិវាក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) អន្តរជាតិ ឆ្នាំ២០២៣»។
ឆ្នាំនេះ Sisters of Code នឹងប្រារព្ធទិវាអន្តរជាតិនេះ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៣ នៅវិទ្យាស្ថាន Computer Academy STEP Cambodia។
គោលបំណងនៃការប្រារព្ធទិវានេះ គឺដើម្បីលើកទឹកចិត្ត និងលើកកម្ពស់ក្មេងស្រី និងស្ត្រីវ័យក្មេងទូទាំងពិភពលោក ដើម្បីជ្រើសរើសអាជីពក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ វា មាន គោលបំណង កាត់បន្ថយគម្លាតយេនឌ័រឌីជីថល និងបង្កើតសង្គម ដែលផ្អែកលើចំណេះដឹងប្រកបដោយបរិយាបន្ន។
ចូលរួមទាំងអស់គ្នាដើម្បីទទួលបានឱកាសក្នុងការចូលរួមក្នុងសកម្មភាពសប្បាយៗ និងមានអន្តរកម្ម ព្រមទាំងសិក្ខាសាលាសរសេរកូដ ក៏ដូចជាជួបជាមួយអ្នកជំនាញផ្នែកព័ត៌មានវិទ្យាដែលមានបទពិសោធន៍ខ្ពស់។
ចុះឈ្មោះឥឡូវនេះ ៖ https://forms.gle/9c5QMPPqVDJUbMM29
ផុតកំណត់ទទួលចុះឈ្មោះត្រឹមថ្ងៃទី ៣​ ខែឧសភា ឆ្នាំ ២០២៣
#sistersofcode #cambodian #codingisfun #CBRDFund #girlscandoanything #girlscancode #womenempowerment #futureisfemale #womenintech #womeninit #genderequality #computerprogramming
6👏1
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ Sisters of Code បានរៀបចំកិច្ចប្រជុំជាមួយឯកអគ្គរដ្ឋទូត ដើម្បីតាមដានវឌ្ឍនភាពនៃក្លឹបសរសេរកូដតាមអនឡាញថ្មីរបស់យើង ដែលមានសិស្សសរុបចំនួន ១៨ នាក់។
សិស្សត្រូវបានណែនាំអំពីសន្តិសុខសាយប័រ និងការការពារតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាការសរសេរកូដបែប visual coding ជាមួយ code.org ជាមូលដ្ឋាន។​សិស្សនឹងរៀនមូលដ្ឋានគ្រឹះនៃការសរសេរកម្មវិធីជាមួយនឹងការសរសេរកូដដែលមើលឃើញតាមរយៈការលេងហ្គេមកុំព្យូទ័រ ការបង្កើតគម្រោងផ្ទាល់ខ្លួន និងការបង្កើតការគិតក្បួនដោះស្រាយ។
មូលដ្ឋានគ្រឹះនៃសុវត្ថិភាពអ៊ីនធឺណិត និងរបៀបដែលកុំព្យូទ័រអាចត្រូវបានប្រើសម្រាប់ការបង្កើតដំណោះស្រាយផ្សេងៗនឹងត្រូវបានណែនាំដល់សិស្សក្នុងលក្ខណៈរីករាយ និងទាក់ទាញ។
បើទោះបីជាមេរៀនទាំងនោះថ្មីសម្រាប់ពួកគេ ពួកគេនៅតែសកម្ម និងចូលចិត្តសួរសំណួរ។ ពួកគេ​យល់ឃើញថា​ការ​សរសេរ​កូដមានភាពសប្បាយរីករាយ ហើយ​ចង់​ស្វែង​យល់​បន្ថែម​ទៀត។
យើងរីករាយដែលឃើញសហគមន៍ Sisters of Code មានការរីកចម្រើន។
7🥰1
ឱកាសពិសេសសម្រាប់និស្សិតនារី ដែលរៀនផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ ឥឡូវនេះកម្មវិធីអាហារូបករណ៍ Generation Google Scholarship ឆ្នាំ ២០២៣ ចាប់បើកទទួលពាក្យហើយ។
អាហារូបករណ៍នេះត្រូវបានផ្តួចផ្តើមឡើង ដើម្បីជួយសិស្សដែលសិក្សាថ្នាក់វិទ្យាសាស្ត្រកុំព្យូទ័រ ឱ្យមានសមត្ថភាពខ្ពស់ខាងបច្ចេកវិទ្យា និងក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះ។ សិស្សដែលត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២ ៥០០ដុល្លារ សម្រាប់ឆ្នាំសិក្សា ២០២៣ - ២០២៤។
ដាក់ពាក្យឥឡូវនេះ៖ https://buildyourfuture.withgoogle.com/scholarships/generation-google-scholarship-apac
ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣
7
ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា កម្មវិធី Techno Innovation Challenge Cambodia 2023 ចាប់បើកហើយ។ Techno Innovation Challenge Cambodia 2023 គឺជាកម្មវិធីការប្រកួតប្រជែងការច្នៃប្រឌិតនិងបើកឱកាសអោយនិស្សិតមកពីគ្រប់សាកលវិទ្យាល័យ ឬវិទ្យាស្ថានទាំងអស់ចូលរួមទៅលើ ការបង្កើតសមិទ្ធផលថ្មីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត សម្រាប់ដោះស្រាយបព្ហាជាក់ស្តែងក្នុងប្រទេស ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានរយៈពេល ៤ សប្តាហ៏ដែលនឹងធ្វើឡើងរៀងរាល់ចុងសប្តាហ៍។
ដាក់ពាក្យចូលរួមប្រកួត ក្នុង កម្មវិធី Techno Innovation Challenge Cambodia 2023 ឥលូវនេះ!!!!
ទទួលបានជាមួយនឹងទឹកប្រាក់សរុប ៤០០០ដុល្លា សម្រាប់ក្រុមជ័យលាភី៨ក្រុមចុងក្រោយ៖
- សម្រាប់អ្នកមិនទាន់មានក្រុមអាចចុះឈ្មោះតាមរយ:៖ https://bit.ly/3Vc6JYJ
- សម្រាប់អ្នកមានក្រុមអាចចុះឈ្មោះតាមរយ:៖ https://forms.gle/74MoUj4EvSxZ8J7C6
ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៣
6
ឱកាសពិសេសសម្រាប់អ្នកដឹកនាំទាំងអស់! កម្មវិធី #LEADNEXT ដោយ The Asia Foundation កំពុងស្វែងរកអ្នកដែលចង់ធ្វើអោយមានការផ្លាស់ប្តូរលើឆាកអន្តរជាតិទាំងអស់។

មិនថាអ្នកចាប់អារម្មណ៍លើការអភិវឌ្ឍន៍សហគមន៍ ភាពជាសហគ្រិន ឬការបង្កើតគោលនយោបាយនោះទេ LEADNEXT ផ្តល់នូវវេទិកាដែលស្របតាមសេចក្តីប្រាថ្នារបស់អ្នក។ ស្វែងយល់ពីការយល់ដឹងថ្មី ចូលរួមក្នុងការពិភាក្សាដ៏សំបូរបែប និងបង្កើតទំនាក់ទំនងជាមួយបុគ្គលដែលមានគំនិតដូចគ្នាមកពីជុំវិញពិភពលោក។

កុំខកខានឱកាសរបស់អ្នក ដើម្បីក្លាយជាផ្នែកមួយនៃបទពិសោធន៍ផ្លាស់ប្តូរនេះ! ស្វែងយល់បន្ថែមអំពី LEADNEXT និងរបៀបដែលអ្នកអាចចូលរួម៖ https://asiafoundation.org/what-we-do/exchanges/leadnext/

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី២ តុលា ឆ្នាំ២០២៣
4👏1
Sisters of Code is delighted to announce that UNICEF Cambodia and Office of Innovation are currently looking for talented Cambodian youth to become mentors for the next generation of tech leaders in Siem Reap. You can help other girls by sharing your experience and offering your time to support the teachers delivering the curriculum and mentor grade seven adolescent girls participating in the pilot initiative.
At the end of the program, you can achieve personal growth, build a wider network, receive a certificate of participation and other benefits.
Apply via lbrown@unicef.org or Telegram: +855 96230 9513
Deadline: September 2, 2023
4
A special opportunity to learn about the introduction to data science for free with Cisco Networking Academy.
This introductory course takes you inside the world of data science. You will learn the basics of data science, data analytics, and data engineering to understand how machine learning is shaping the future of business, healthcare, education, and more. Data science professionals who can provide actionable insights for data-driven decisions are in high demand all over the world.
Register now: https://skillsforall.com/course/introduction-data-science?courseLang=en-US&utm_campaign=writ&utm_content=intro-to-data-science-get-started-button&utm_source=cisco.com&utm_medium=referral
1
ឱកាសទទួលបានអាហារូបករណ៍សម្រាប់នារីសិក្សាផ្នែកបច្ចេកវិទ្យាឌីជីថលនៅ CADT!

ដើម្បីលើកកម្ពស់នារីក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភា CADT ផ្តល់ជូននូវកញ្ចប់ឧបត្ថម្ភថ្លៃសិក្សាពិសេស ៥០% ដែលក្នុងនោះរួមមាន ថ្លៃសិក្សា ៥០% មួយចប់កម្មវិធី និងកុំព្យូទ័រយួរដៃចំនួនមួយគ្រឿង។

ចុះឈ្មោះឥឡូវនេះរហូតដល់ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤
តាមរយៈតំណភ្ជាប់៖ www.cadt.edu.kh/apply

ព័ត៌មានបន្ថែមអំពីកម្មវិធីសិក្សា៖ https://bit.ly/IDTProgram
ព័ត៌មានលម្អិត៖ https://bit.ly/IDT-ProgramInfo2023
3
We are excited to invite you to a fun and free event for the Sisters of Code community. Come join us and learn about the power of AI with our three international expert speakers: Jacqueline Berger, Maria Werchota, and Malcolm Werchota. This event will let you learn from real-life powerful examples of AI implementation.
Our speakers will walk you through using AI in different ways, like creating content, getting feedback or understanding code. They'll also share how AI can help with various day-to-day tasks, from social media content creation to creating children's books.
Whether you're curious about using AI in education or career, or want to see how AI can help you with daily tasks, this event is for you. Come explore the exciting mix of technology, business, and people interaction. Tap into your AI skills and help shape the diverse tech future.
Please note that the event will be conducted in English.
Date: November 4, 2023, at 3 pm.
Register now: https://forms.gle/5LJXdCyLqH51QLVR9
4
រៀនពីអ្នកដឹកនាំស្ត្រីដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មបច្ចេកវិទ្យាដែលនឹងណែនាំនិងចាប់ផ្ដើមដំណើររបស់អ្នក💡។ ចូលរួមជាមួយយើងឥលូវនេះ ដើម្បីជួយលើកកម្ពស់សិទ្ធិស្មើគ្នាដោយអនុញ្ញាតឱ្យក្មេងស្រីកាន់តែច្រើនទទួលបានការអប់រំផ្នែកវិស័យបច្ចេកវិទ្យាដោយមិនគិតថ្លៃ។

កម្មវិធីសិក្សា📚
- សុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណេត
- ជំនាញនៃភាពជាអ្នកដឹកនំា នឹងជំនាញក្នុងការធ្វើបទបង្ហាញ
- ការរៀបចំផែនការនឹងការគ្រប់គ្រងគម្រោង
ជំពូកទី ១៖ Code.org
ជំពូកទី ២៖ Scratch
ជំពូកទី ៣៖​ ការធ្វើឬបង្កើតគេហទំព័រ
ជំពូកទី ៤៖ បញ្ញាសិប្បនិម្មិត
ជំពូកទី ៥៖ កម្មវិធីត្រៀមខ្លួនសម្រាប់ការងារជាមួយ

ទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការចូលរួមកម្មវិធីនេះ។

👉សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: Sisters of Code Ambassadors 2024

📋ចុះឈ្មោះ: https://forms.gle/6AdssAg8J7UySTiz5
📆ឈប់ទទួលយកពាក្យ: ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤
5👍1
នាំគ្នាគាំទ្រអ្នកដឹកនាំបច្ចេកវិទ្យាស្ត្រីជំនាន់ក្រោយ បង្កើតទំនុកចិត្តរបស់អ្នក ចែករំលែកចំណេះដឹងរបស់អ្នក និងបង្ហាញពួកគេពីលទ្ធភាពគ្មានព្រំដែននៃពិភពឌីជីថល។

ប៉ុន្តែ​ពេលវេលាកំពុងតែខិតទៅៗហើយ! នៅសល់តែ 14 ថ្ងៃទៀតប៉ុណ្ណោះ ក្នុងការចុះឈ្មោះកម្មវិធីឯកអគ្គរាជទូតដើម្បីក្លាយជាសិស្ស Sisters of Code។ កុំអោយឱកាសនេះកន្លងផុតទៅ ដើម្បីទទួលបានផលយូរអង្វែង!

📋ចុះឈ្មោះ: https://forms.gle/6AdssAg8J7UySTiz5
📆ឈប់ទទួលយកពាក្យ: ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៤