Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការដាក់ពាក្យ!

កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ជិតនឹងបិទការទទួលពាក្យហើយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះគឺជាកម្មវិធីសិក្សាជំនាញឌីជីថល និងការសរសេរកូដរយៈពេល ១៨ សប្តាហ៍ដោយឥតគិតថ្លៃ សម្រាប់សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដោយសិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ (នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ)។

📍 ថ្នាក់រៀនផ្ទាល់ មាននៅភ្នំពេញ សៀមរាប និងបាត់ដំបង
💻 ថ្នាក់រៀនអនឡាញ អាចចូលរៀនបានពីគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស

កុំឱ្យឱកាសដ៏ល្អនេះកន្លងហួសឱ្យសោះ ក្នុងការអភិវឌ្ឍជំនាញឌីជីថលរបស់អ្នក និងចូលរួមជាមួយសហគមន៍ដ៏កក់ក្តៅមួយនេះ។

👉 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
👉 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
នៅថ្ងៃទី ២០-២១ ខែឧសភា ឆ្នាំ ២០២៦ Sisters of Code បានរៀបចំសកម្មភាពចុះផ្សព្វផ្សាយនៅខេត្តបាត់ដំបង ដើម្បីចែករំលែកពីឱកាសចូលរួមក្នុងក្លឹបសរសេរកូដ (Coding Club) និងការសិក្សាផ្នែកឌីជីថលសម្រាប់សិស្សស្រី។

ពួកយើងបានចុះទៅកាន់សាលាអនុវិទ្យាល័យសោហឺ វិទ្យាល័យព្រះមុនីវង្ស និងវិទ្យាល័យនេតយ៉ង់ ដែលនៅទីនោះ ប្អូនៗសិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងការស្វែងយល់អំពីការសរសេរកូដ និងជំនាញឌីជីថលសម្រាប់ពេលអនាគត។ ជាសរុប មានសិស្សានុសិស្សប្រមាណ ២១០ នាក់ បានចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះនៅខេត្តបាត់ដំបង។ 💻

ពួកយើងក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ផងដែរ ដើម្បីបន្តពង្រីកឱកាសសិក្សាផ្នែកឌីជីថលប្រកបដោយបរិយាបន្នឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

👉ចុះឈ្មោះចូលរួមក្លឹបសរសេរកូដឥឡូវនេះ៖ https://forms.gle/1f1vVrX6v2KVFggE8
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ២៨ ខែឧសភា ឆ្នាំ ២០២៦
📍អានព័ត៌មានបន្ថែម៖ https://www.sistersofcode.org/.../sisters-of-code-visits...
2
នៅថ្ងៃទី ២២-២៣ ខែឧសភា ឆ្នាំ ២០២៦ Sisters of Code បានបន្តបេសកកម្មចុះផ្សព្វផ្សាយក្លឹបសរសេរកូដរបស់ខ្លួននៅខេត្តសៀមរាប ដើម្បីពង្រីកឱកាសចូលរួមក្នុងក្លឹបសរសេរកូដ និងការអភិវឌ្ឍជំនាញឌីជីថលសម្រាប់សិស្សស្រី។

ពួកយើងបានចុះជួបជាមួយវិទ្យាល័យហ៊ុនសែនវត្តស្វាយ, វិទ្យាល័យ ១០មករា, វិទ្យាល័យអង្គរ, និងសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (USEA) ដែលនៅទីនោះ ប្អូនៗសិស្សានុសិស្ស និងនិស្សិតបានបង្ហាញនូវការចង់ដឹងចង់ឃើញ និងក្តីរំភើបយ៉ាងខ្លាំងអំពីការសរសេរកូដ និងការសិក្សាផ្នែកឌីជីថល។ ជាសរុប មានសិស្សនិស្សិតប្រមាណ ៤១០ នាក់ បានចូលរួមក្នុងសកម្មភាពចុះផ្សព្វផ្សាយនេះនៅខេត្តសៀមរាប។ 💻

ថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងដៃគូមូលដ្ឋាន បានបង្ហាញការគាំទ្រយ៉ាងខ្លាំងក្នុងការបង្កើនសមត្ថភាពសិស្សស្រីតាមរយៈបច្ចេកវិទ្យា ហើយកិច្ចពិភាក្សាជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគតឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។

👉ចុះឈ្មោះចូលរួមក្លឹបសរសេរកូដឥឡូវនេះ៖ https://forms.gle/1f1vVrX6v2KVFggE8
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ២៨ ខែឧសភា ឆ្នាំ ២០២៦
📍អានព័ត៌មានបន្ថែម៖ https://www.sistersofcode.org/.../sisters-of-code-visits...
2