Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ! សម្រាប់ការចុះឈ្មោះចូលរួមវគ្គផ្តល់ព័ត៌មានស្តីពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦» នៅខេត្តសៀមរាប!

ក្រុមការងារ Sisters of Code បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយ និងមានសេចក្តីរីករាយក្នុងការចែករំលែកព័ត៌មានលម្អិតបន្ថែមអំពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦» ជូនដល់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំចូលរៀន ដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាលជំនាញការងារ
ផ្តល់ជូននូវវគ្គសិក្សាឥតគិតថ្លៃចំនួន ២ សម្រាប់ឱ្យសិស្ស-និស្សិតជ្រើសរើស៖

1️⃣ សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ និងការរចនា UX/UI

សូមអញ្ជើញចូលរួមវគ្គផ្តល់ព័ត៌មានរបស់យើងនៅថ្ងៃស្អែកនេះ៖
🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦
ម៉ោង៖ ៣:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលការងារ USEA

📌 ចុះឈ្មោះចូលរួមវគ្គផ្តល់ព័ត៌មានតាមរយៈ៖ https://forms.gle/YjvoPCeN36rRxMz39
📖 អានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
ការពង្រឹងការអប់រំឌីជីថលនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ 🌱

កាលពីថ្ងៃទី៩ និងថ្ងៃទី១៥-១៦ ខែឧសភា កន្លងទៅនេះ ក្រុមការងារ Sisters of Code បានចុះទៅបំពេញទស្សនកិច្ចនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃវិទ្យាល័យចំនួន ៦ រួមមាន៖ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យ អង្គរកា វិទ្យាល័យ ហ៊ុន សែន ១ មិថុនា វិទ្យាល័យ សុខ អាន ត្រាំខ្នារ វិទ្យាល័យ ហេង សំរិន ព្រៃល្វា និង វិទ្យាល័យ ហ៊ុន សែន អង្គរបុរី។

យើងខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរក្នុងការជម្រាបជូនថា កម្មវិធី Sisters of Code Ambassadors ដែលជាគំនិតផ្តួចផ្តើមបណ្តុះបណ្តាលគ្រូបង្គោលរយៈពេល ១៥ សប្តាហ៍ បច្ចុប្បន្នកំពុងត្រូវបានអនុវត្តនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង ៦ ក្រោមភាពជាដៃគូជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ 🙏

Sisters of Code នឹងបន្តគាំទ្រ និងលើកកម្ពស់សមត្ថភាពរបស់យុវតីឱ្យបានកាន់តែច្រើនបន្ថែមទៀត តាមរយៈការអប់រំផ្នែកឌីជីថល។
3
វគ្គផ្តល់ព័ត៌មានស្តីពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦» នឹងប្រព្រឹត្តទៅនៅថ្ងៃនេះហើយ ក្នុងខេត្តសៀមរាប!

វគ្គផ្តល់ព័ត៌មានរបស់យើងនឹងចាប់ផ្តើមនៅរសៀលថ្ងៃនេះហើយ! យើងខ្ញុំពិតជាមានក្តីរំភើប និងទន្ទឹងរង់ចាំជួបជាមួយបេក្ខជនដែលមានបំណងចង់ដាក់ពាក្យទាំងអស់នៅក្នុងខេត្តសៀមរាប។

សូមអញ្ជើញមកចូលរួមជាមួយក្រុមការងារ Sisters of Code ដើម្បីស្វែងយល់បន្ថែមអំពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦» រយៈពេល ១៥ សប្តាហ៍របស់យើង ដែលផ្តល់ជូនវគ្គបណ្តុះបណ្តាលឥតគិតថ្លៃចំនួន ២ គឺ៖

1️⃣ សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ និងការរចនា UX/UI

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
ម៉ោង៖ ៣:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលការងារ USEA (USEA Career Center)

📌 ចុះឈ្មោះចូលរួមវគ្គផ្តល់ព័ត៌មានតាមរយៈ៖ https://forms.gle/YjvoPCeN36rRxMz39
📖 អានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
ជួបជាមួយ ម៉េត សុខជាតិ អ្នកដឹកនាំក្លឹប Sisters of Code សម្រាប់ ឆ្នាំ២០២៦ 🌿

ម៉េត សុខជាតិ បានចែករំលែកថា៖
«កម្មវិធី Sisters of Code Clubs នេះបានបង្កើតបរិយាកាសសិក្សាមួយដែលពោរពេញដោយការគាំទ្រ ដែលសិស្សគ្រប់រូបអាចចែករំលែក ជួយជ្រោមជ្រែង និងរីកចម្រើនទៅមុខជាមួយគ្នា។»

កម្មវិធី Sisters of Code Clubs សម្រាប់ ឆ្នាំ២០២៦ កំពុងបើកទទួលពាក្យសុំហើយ!

កម្មវិធីសិក្សាដោយ ឥតគិតថ្លៃ រយៈពេល ១៨ សប្ដាហ៍ សម្រាប់សិស្សស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីសិក្សាអំពីជំនាញឌីជីថល និងការសរសេរកូដ។

📌 ឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង
💻 ថ្នាក់រៀនអនឡាញ មានផ្ដល់ជូនសម្រាប់សិស្សានុសិស្សនៅទូទាំងប្រទេស

👉 ចុះឈ្មោះចូលរៀនឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
👉 ស្វែងយល់បន្ថែមអំពីកាលវិភាគ និងលក្ខខណ្ឌនៃការជ្រើសរើស៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
ជួបជាមួយ ប្រាក់ កែវមុនីរ័ត្ន អ្នកដឹកនាំក្លឹប Sisters of Code សម្រាប់ ឆ្នាំ២០២៦ 🌿

ប្រាក់ កែវមុនីរ័ត្ន បានចែករំលែកថា៖
«ក្នុងនាមជាស្ត្រីវ័យក្មេងម្នាក់ក្នុងវិស័យ STEM កម្មវិធី Sisters of Code បានជួយខ្ញុំក្នុងការអភិវឌ្ឍទាំងជំនាញបច្ចេកទេស និងជំនាញដឹកនាំ។ លើសពីក្លឹបសិក្សាសាមញ្ញមួយ កម្មវិធីនេះផ្ដល់អារម្មណ៍ដូចជាសហគមន៍ដែលពោរពេញដោយការគាំទ្រមួយ ដែលស្ត្រីអាចរៀនសូត្រ រីកចម្រើន និងបង្កើតទំនុកចិត្តរួមគ្នា ព្រមទាំងស្វែងរកឱកាសផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា។»

កម្មវិធី Sisters of Code Clubs សម្រាប់ឆ្នាំ២០២៦ កំពុងបើកទទួលពាក្យសុំហើយ។

កម្មវិធីសិក្សាដោយ ឥតគិតថ្លៃ រយៈពេល ១៨ សប្ដាហ៍ ដែលត្រូវបានបង្កើតឡើងសម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីកសាងជំនាញឌីជីថល និងការសរសេរកូដ។

📌 ឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង
💻 ថ្នាក់រៀនអនឡាញ មានផ្ដល់ជូននៅទូទាំងប្រទេស

👉 ចុះឈ្មោះចូលរៀនឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
👉 ស្វែងយល់បន្ថែមអំពីកាលវិភាគ និងលក្ខខណ្ឌនៃការជ្រើសរើស៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
2
សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការដាក់ពាក្យ!

កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ នឹងបិទការទទួលពាក្យជាផ្លូវការក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ។ ប្រសិនបើប្អូនៗជាសិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ នេះគឺជាឱកាសដ៏ល្អក្នុងការចូលរួមក្នុងកម្មវិធីសិក្សាដោយឥតគិតថ្លៃ ដែលត្រូវបានបង្កើតឡើងដើម្បីកសាងទំនុកចិត្ត និងជំនាញឌីជីថលសម្រាប់អនាគតរបស់ប្អូនៗ។

📚 ព័ត៌មានលម្អិតអំពីកម្មវិធី៖
- រយៈពេលសិក្សា ១៨ សប្តាហ៍
- សិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ (ថ្ងៃសៅរ៍ ឬ ថ្ងៃអាទិត្យ)
- សិក្សាដោយឥតគិតថ្លៃ

📍 ជម្រើសនៃការសិក្សា៖
- ថ្នាក់រៀនផ្ទាល់ មាននៅភ្នំពេញ សៀមរាប និងបាត់ដំបង
- ថ្នាក់រៀនអនឡាញ អាចចូលរៀនបានពីគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស

🗓 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

👉 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
👉 ស្វែងយល់បន្ថែមអំពីលក្ខខណ្ឌ និងកាលវិភាគសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
4
សល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការដាក់ពាក្យ!

កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ ជិតនឹងបិទការទទួលពាក្យហើយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះគឺជាកម្មវិធីសិក្សាជំនាញឌីជីថល និងការសរសេរកូដរយៈពេល ១៨ សប្តាហ៍ដោយឥតគិតថ្លៃ សម្រាប់សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដោយសិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ (នៅថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ)។

📍 ថ្នាក់រៀនផ្ទាល់ មាននៅភ្នំពេញ សៀមរាប និងបាត់ដំបង
💻 ថ្នាក់រៀនអនឡាញ អាចចូលរៀនបានពីគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស

កុំឱ្យឱកាសដ៏ល្អនេះកន្លងហួសឱ្យសោះ ក្នុងការអភិវឌ្ឍជំនាញឌីជីថលរបស់អ្នក និងចូលរួមជាមួយសហគមន៍ដ៏កក់ក្តៅមួយនេះ។

👉 ដាក់ពាក្យឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
👉 ស្វែងយល់បន្ថែម៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
នៅថ្ងៃទី ២០-២១ ខែឧសភា ឆ្នាំ ២០២៦ Sisters of Code បានរៀបចំសកម្មភាពចុះផ្សព្វផ្សាយនៅខេត្តបាត់ដំបង ដើម្បីចែករំលែកពីឱកាសចូលរួមក្នុងក្លឹបសរសេរកូដ (Coding Club) និងការសិក្សាផ្នែកឌីជីថលសម្រាប់សិស្សស្រី។

ពួកយើងបានចុះទៅកាន់សាលាអនុវិទ្យាល័យសោហឺ វិទ្យាល័យព្រះមុនីវង្ស និងវិទ្យាល័យនេតយ៉ង់ ដែលនៅទីនោះ ប្អូនៗសិស្សានុសិស្សបានចូលរួមយ៉ាងសកម្មក្នុងការស្វែងយល់អំពីការសរសេរកូដ និងជំនាញឌីជីថលសម្រាប់ពេលអនាគត។ ជាសរុប មានសិស្សានុសិស្សប្រមាណ ២១០ នាក់ បានចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះនៅខេត្តបាត់ដំបង។ 💻

ពួកយើងក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ផងដែរ ដើម្បីបន្តពង្រីកឱកាសសិក្សាផ្នែកឌីជីថលប្រកបដោយបរិយាបន្នឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

👉ចុះឈ្មោះចូលរួមក្លឹបសរសេរកូដឥឡូវនេះ៖ https://forms.gle/1f1vVrX6v2KVFggE8
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ២៨ ខែឧសភា ឆ្នាំ ២០២៦
📍អានព័ត៌មានបន្ថែម៖ https://www.sistersofcode.org/.../sisters-of-code-visits...
2