Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ជួបជាមួយ ឈួន វរល័ក្ខ អតីតសិស្សមកពីកម្មវិធី Sisters of Code Clubs 🌸

បច្ចុប្បន្នជានិស្សិតឆ្នាំទី១ នៅវិទ្យាស្ថាន SETEC វរល័ក្ខ បានចូលរួមជាមួយក្លឹប Sisters of Code ក្នុងឆ្នាំ២០២៥ ហើយគាត់បានចាត់ទុកបទពិសោធន៍មួយនេះថា ពិតជាមានអត្ថន័យ និងផ្តល់ការជំរុញទឹកចិត្តយ៉ាងខ្លាំង។

វរល័ក្ខបានចែករំលែកថា៖ «កម្មវិធីនេះបង្កើតឱ្យមានបរិយាកាសគាំទ្រដ៏កក់ក្តៅមួយ ដែលអនុញ្ញាតឱ្យក្មេងស្រីៗអាចស្វែងយល់ពីបច្ចេកវិទ្យា និងបានជួបជាមួយមនុស្សជាច្រើនដែលផ្តល់ការជំរុញទឹកចិត្ត។» ☺️

កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ កំពុងបើកទទួលពាក្យសុំហើយ! យើងសូមលើកទឹកចិត្តដល់ក្មេងស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ ឱ្យដាក់ពាក្យចូលរួម ដើម្បីសិក្សាជំនាញសរសេរកូដ និងជំនាញឌីជីថលដោយឥតគិតថ្លៃ។

📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
💻 ការសិក្សាផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ព្រមទាំងមានវគ្គសិក្សាតាមអនឡាញ សម្រាប់ទូទាំងប្រទេស។
7
📢 វគ្គចែករំលែកព័ត៌មាននៅខេត្តសៀមរាប!

តើអ្នកមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ» សម្រាប់និស្សិតស្រីនៅក្នុងខេត្តសៀមរាបដែរឬទេ? សូមចូលរួមនៅក្នុងវគ្គចែករំលែកព័ត៌មានដោយឥតគិតថ្លៃរបស់យើង ដើម្បីជួបពិភាក្សាជាមួយក្រុមការងារគម្រោងដោយផ្ទាល់។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
🕒 ម៉ោង៖ ៣:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលការងារ USEA (សាលសន្និសីទ ជាន់ទី ៥ អគារ A)

និស្សិតនៅក្នុងខេត្តសៀមរាបទាំងអស់គ្នា សូមកុំខកខានឱកាសនេះឱ្យសោះ ក្នុងការស្វែងយល់បន្ថែមអំពីកម្មវិធី សាកសួរចម្ងល់ផ្សេងៗដោយផ្ទាល់ជាមួយក្រុមការងារ និងត្រៀមរៀបចំការដាក់ពាក្យឱ្យបានកាន់តែល្អប្រសើរ។

🔗 ចុះឈ្មោះចូលរួមវគ្គចែករំលែកព័ត៌មាន៖ https://forms.gle/YjvoPCeN36rRxMz39
🔗 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
Sisters of Code នៅក្នុងកម្មវិធីពិព័រណ៍ជំនាញ PEPY ឆ្នាំ២០២៦! 🎉

កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ Sisters of Code មានសេចក្តីសោមនស្សដែលបានចូលរួមក្នុង «កម្មវិធីពិព័រណ៍ការងារ និងជំនាញ ឆ្នាំ២០២៦» នៅខេត្តសៀមរាប ដែលរៀបចំឡើងដោយអង្គការ PEPY ។

នៅក្នុងព្រឹត្តិការណ៍នោះ យើងបានរៀបចំស្តង់ពិព័រណ៍មួយ ដែលមានសិស្សានុសិស្សយ៉ាងច្រើនកុះករបានចូលមកស្វែងយល់បន្ថែមអំពី Sisters of Code ព្រមទាំងបានសាកសួរព័ត៌មានជុំវិញកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថល និងសរសេរកូដ ដោយឥតគិតថ្លៃសម្រាប់សិស្សស្រី។

ឥឡូវនេះ កម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦ បានបើកទទួលពាក្យជាផ្លូវការហើយ! កម្មវិធីនេះផ្តល់នូវការបណ្តុះបណ្តាលជំនាញឌីជីថល និងសរសេរកូដ រយៈពេល ១៨ សប្តាហ៍ សម្រាប់សិស្សស្រីដែលមានអាយុចាប់ពី ១០ ដល់ ១៨ ឆ្នាំ។

សម្រាប់ថ្នាក់រៀនផ្ទាល់ មានផ្តល់ជូននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ចំណែកឯថ្នាក់រៀនអនឡាញ គឺបើកទទួលសិស្សានុសិស្សនៅទូទាំងប្រទេស។

📅 ឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 អានព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
4
អ្វីដែលអ្នកនឹងរៀននៅក្នុងកម្មវិធី Sisters of Code Clubs!☺️

ចូលរួមជាមួយកម្មវិធី Sisters of Code Clubs ដើម្បីទទួលបានជំនាញឌីជីថលសំខាន់ៗ រួមមាន ការសរសេរកូដ ការបង្កើតគេហទំព័រ និងការណែនាំអំពីបញ្ញាសិប្បនិម្មិត ព្រមទាំងស្វែងយល់ពីរបៀបដែលប្រព័ន្ធអុីនធឺណិតដំណើរការ សន្តិសុខសាយប័រ និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។

សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យចូលរួមក្នុងកម្មវិធីសិក្សារយៈពេល ១៨ សប្តាហ៍នេះដោយឥតគិតថ្លៃ។ សិក្សាតែ ២ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ជាមួយនឹងម៉ោងសិក្សាដ៏បត់បែន។

ថ្នាក់រៀនមានផ្តល់ជូនផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ព្រមទាំងតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សានុសិស្សនៅទូទាំងប្រទេស។

📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ដាក់ពាក្យចូលរៀនឥឡូវនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
1
កាលបរិច្ឆេទសំខាន់ៗសម្រាប់ កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦ នៅខេត្តសៀមរាប! 🌟

សូមបេក្ខជនដែលមានបំណងចង់ដាក់ពាក្យចូលរួម កត់ចំណាំនូវកាលបរិច្ឆេទសំខាន់ៗខាងក្រោម សម្រាប់ កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦ របស់ Sisters of Code នៅក្នុងខេត្តសៀមរាប។

នៅក្នុងកម្មវិធីនេះ យើងផ្តល់ជូនវគ្គសិក្សាឥតគិតថ្លៃចំនួន ២ សម្រាប់និស្សិតស្រីដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបច្ចុប្បន្នកំពុងស្នាក់នៅក្នុងខេត្តសៀមរាប៖

១) សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល
📍 ថ្នាក់សិក្សាផ្ទាល់នៅ អង្គការសហគមន៍យើង (Journeys Within Our Community)

២) ការបង្កើតគេហទំព័រ និងការរចនា UX/UI
📍 ថ្នាក់សិក្សាផ្ទាល់នៅមជ្ឈមណ្ឌលការងារ USEA (USEA Career Center)

📆 រយៈពេលនៃកម្មវិធី៖ ខែកក្កដា – ខែតុលា ឆ្នាំ២០២៦

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦
📝 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/UW7nj7jwjjuFtU1CA
📖 ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
2
រៀនសូត្រពីបទពិសោធន៍របស់សហគ្រិនស្រ្តីក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

Sisters of Code មានសេចក្តីសោមនស្សក្នុងការស្វាគមន៍ លោកស្រី សែម ពុទ្ធារី ស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃក្រុមហ៊ុន Espass ក្នុងនាមជាវាគ្មិនកិត្តិយសសម្រាប់វគ្គសិក្សា «សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល» ស្ថិតក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦ ។

ជាមួយនឹងបទពិសោធន៍ជាង ១០ ឆ្នាំ ក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើពាណិជ្ជកម្ម លោកស្រី ពុទ្ធារី ក៏បានចូលរួមគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងនាមជាគ្រូបង្គោល និងជាអ្នកផ្តល់ប្រឹក្សា។

នៅក្នុងវគ្គចែករំលែកនេះ សិស្សទាំងអស់នឹងទទួលបានឱកាសសិក្សារៀនសូត្រពីដំណើរជីវិត បទពិសោធន៍ បញ្ហាប្រឈម និងទស្សនៈទានស៊ីជម្រៅរបស់លោកស្រី ទាក់ទងនឹងអាជីវកម្ម ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ ព្រឹក – ១០:០០ ព្រឹក
💻 ទម្រង់៖ តាមប្រព័ន្ធអនឡាញ

⚠️ សូមបញ្ជាក់៖ វគ្គចែករំលែកនេះត្រូវបានរៀបចំឡើងជាពិសេសផ្ដាច់មុខ សម្រាប់តែសិស្សដែលកំពុងសិក្សាក្នុងវគ្គ «សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល» តែប៉ុណ្ណោះ។
5
នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ! សម្រាប់ការចុះឈ្មោះចូលរួមវគ្គផ្តល់ព័ត៌មានស្តីពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦» នៅខេត្តសៀមរាប!

ក្រុមការងារ Sisters of Code បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយ និងមានសេចក្តីរីករាយក្នុងការចែករំលែកព័ត៌មានលម្អិតបន្ថែមអំពី «កម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦» ជូនដល់បេក្ខជនដែលមានបំណងចង់ដាក់ពាក្យស្នើសុំចូលរៀន ដែលកំពុងស្នាក់នៅក្នុងខេត្តសៀមរាប។

កម្មវិធីបណ្តុះបណ្តាលជំនាញការងារ
ផ្តល់ជូននូវវគ្គសិក្សាឥតគិតថ្លៃចំនួន ២ សម្រាប់ឱ្យសិស្ស-និស្សិតជ្រើសរើស៖

1️⃣ សហគ្រិនភាពឌីជីថល និងទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ និងការរចនា UX/UI

សូមអញ្ជើញចូលរួមវគ្គផ្តល់ព័ត៌មានរបស់យើងនៅថ្ងៃស្អែកនេះ៖
🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៦
ម៉ោង៖ ៣:០០ រសៀល – ៥:០០ ល្ងាច
📍 ទីតាំង៖ មជ្ឈមណ្ឌលការងារ USEA

📌 ចុះឈ្មោះចូលរួមវគ្គផ្តល់ព័ត៌មានតាមរយៈ៖ https://forms.gle/YjvoPCeN36rRxMz39
📖 អានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-employment-skills-program-2026-in-siem-reap
ការពង្រឹងការអប់រំឌីជីថលនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ 🌱

កាលពីថ្ងៃទី៩ និងថ្ងៃទី១៥-១៦ ខែឧសភា កន្លងទៅនេះ ក្រុមការងារ Sisters of Code បានចុះទៅបំពេញទស្សនកិច្ចនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៃវិទ្យាល័យចំនួន ៦ រួមមាន៖ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន បាទី វិទ្យាល័យ អង្គរកា វិទ្យាល័យ ហ៊ុន សែន ១ មិថុនា វិទ្យាល័យ សុខ អាន ត្រាំខ្នារ វិទ្យាល័យ ហេង សំរិន ព្រៃល្វា និង វិទ្យាល័យ ហ៊ុន សែន អង្គរបុរី។

យើងខ្ញុំក៏មានសេចក្តីសោមនស្សរីករាយផងដែរក្នុងការជម្រាបជូនថា កម្មវិធី Sisters of Code Ambassadors ដែលជាគំនិតផ្តួចផ្តើមបណ្តុះបណ្តាលគ្រូបង្គោលរយៈពេល ១៥ សប្តាហ៍ បច្ចុប្បន្នកំពុងត្រូវបានអនុវត្តនៅតាមមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ទាំង ៦ ក្រោមភាពជាដៃគូជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ 🙏

Sisters of Code នឹងបន្តគាំទ្រ និងលើកកម្ពស់សមត្ថភាពរបស់យុវតីឱ្យបានកាន់តែច្រើនបន្ថែមទៀត តាមរយៈការអប់រំផ្នែកឌីជីថល។
3