Sisters of Code
1.03K subscribers
1.47K photos
3 videos
412 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
កម្មវិធីអបអរសាទរដ៏មានអត្ថន័យ! 🎉🩷

យើងខ្ញុំមានមោទនភាពជាខ្លាំង ក្នុងការអបអរសាទរការបញ្ចប់ការសិក្សារបស់សិស្សានុសិស្សចំនួន ៦៥ នាក់ មកពីកម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦! បន្ទាប់ពីឆ្លងកាត់ការសិក្សា ការសរសេរកូដ និងការរីកចម្រើនជាមួយគ្នាអស់ជាច្រើនសប្តាហ៍ ពេលនេះពួកគាត់បានបញ្ចប់ដំណើរការសិក្សាជាផ្លូវការ និងកំពុងឈានជើងចូលទៅក្នុងដំណាក់កាលថ្មីមួយទៀត ជាមួយនឹងជំនាញ និងទំនុកចិត្តកាន់តែរឹងមាំ។

កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានេះ ពោរពេញទៅដោយស្នាមញញឹម ភាពរីករាយ និងមោទនភាព ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស គ្រូបង្រៀន មាតាបិតា និងដៃគូសហការទាំងអស់ ដែលបានជួយគាំទ្រពួកគាត់យ៉ាងសកម្មពេញមួយកម្មវិធី។

Sisters of Code ពិតជាមានមោទនភាពចំពោះប្អូនៗគ្រប់រូប។ 🌱

📌 អានព័ត៌មានបន្ថែមអំពីពិធីនេះនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-ambassadors-2026-graduation
3
សិស្សឆ្នើមទាំង ៤ រូប ប្រចាំកម្មវិធី Sisters of Code Ambassadors Program ឆ្នាំ២០២៦ 🌟

ការផ្ដល់ជូននូវការកោតសរសើរជាពិសេសសម្រាប់ប្អូនៗ សាម លក្ខណ៍ប្រពៃ, ភក្ដិ សុធារ៉ា, តឹក ឈុនហ័រ និង វ៉ាន់ សុខគាង ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ឆ្នើមក្នុងកំឡុងពេលចូលរួមកម្មវិធីទាំងមូល។ 💕

លោកស្រី Natalja Rodionova ស្ថាបនិក Sisters of Code និង លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោង Sisters of Code បានប្រគល់កាដូពិសេស និងវិញ្ញាបនបត្រជូនដល់ប្អូនៗម្នាក់ៗ ដើម្បីជាការទទួលស្គាល់ដោយមោទនភាពចំពោះការខិតខំប្រឹងប្រែង ភាពខ្ជាប់ខ្ជួន និងការតាំងចិត្តខ្ពស់ក្នុងការរៀនសូត្រ។

នេះគឺជាខណៈពេលដ៏ស័ក្តិសមបំផុតក្នុងការអបអរសាទរដល់សិស្សទាំង ៤ រូបនេះ និងសមិទ្ធផលដែលប្អូនៗសម្រេចបាន។ 🌟

📌 សូមអានលម្អិតនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-ambassadors-2026-graduation
1
អ្នកដឹកនាំក្លឹប Sisters of Code ថ្មី សម្រាប់ឆ្នាំ២០២៦ 🩷

សិស្សចំនួន ២២ រូប មកពីកម្មវិធី Sisters of Code Ambassadors ឆ្នាំ២០២៦ បានឈានជើងចូលទៅក្នុងដំណាក់កាលថ្មីជាផ្លូវការ ក្នុងនាមជាអ្នកដឹកនាំក្លឹបសរសេរកូដ (Sisters of Code Clubs Leaders) ប្រចាំឆ្នាំ២០២៦។

នៅក្នុងខណៈពេលដ៏មានអត្ថន័យនៃពិធីនេះ លោកស្រី Natalja Rodionova បានប្រគល់ «ក្រមាខ្មែរ» ជូនដល់ប្អូនៗម្នាក់ៗ ដែលជាកាយវិការដ៏សាមញ្ញតែពោរពេញដោយអត្ថន័យ ដើម្បីបង្ហាញពីការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងកំឡុងពេលកន្លងមក។

ពីសិស្សដែលធ្លាប់តែសិក្សា ក្លាយជាអ្នកដឹកនាំនាពេលនេះ ពួកគេបានត្រៀមខ្លួនជាស្រេចក្នុងការណែនាំ និងផ្តល់កម្លាំងចិត្តដល់យុវតីដទៃទៀត ដែលទើបតែចាប់ផ្តើមបោះជំហានលើវិស័យបច្ចេកវិទ្យា។ 🌱

👉 សូមអានលម្អិតនៅទីនេះ៖ https://www.sistersofcode.org/post/sisters-of-code-ambassadors-2026-graduation
2
👉 អាហារូបករណ៍ ១០០% សម្រាប់សិស្សស្រី អាយុពី ១០ ដល់ ១៨ ឆ្នាំ

Sisters of Code កំពុងផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃ សម្រាប់សិស្សស្រីដែលមានអាយុចន្លោះពី ១០ ដល់ ១៨ ឆ្នាំ ដើម្បីចូលរួមក្នុង Sisters of Code Clubs ដែលជាកម្មវិធីបណ្ដុះបណ្ដាលជំនាញសរសេរកូដ និងជំនាញឌីជីថលរយៈពេល ១៨ សប្ដាហ៍ រៀបចំឡើងក្នុងគោលបំណងជួយឱ្យយុវតីកសាងទំនុកចិត្ត ភាពច្នៃប្រឌិត និងជំនាញបច្ចេកវិទ្យា។

📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
💻 ថ្នាក់រៀនអនឡាញ ក៏មានបើកទទួលសិស្សស្រីនៅទូទាំងប្រទេសកម្ពុជាផងដែរ។

មិនថាអ្នកជាសិស្សានុសិស្ស អាណាព្យាបាល ឬលោកគ្រូអ្នកគ្រូ ដែលកំពុងស្វែងរកឱកាសសិក្សាដ៏មានន័យសម្រាប់យុវតីនោះទេ កម្មវិធីនេះនឹងផ្ដល់នូវបរិយាកាសសិក្សាដែលជំរុញទឹកចិត្ត និងការគាំទ្រ ដែលសិស្សអាចស្វែងយល់ពីការសរសេរកូដ ចំណេះដឹងផ្នែកឌីជីថល ការងារក្រុម និងជំនាញភាពជាដឹកនាំ ដោយមិនគិតថ្លៃ។

🗓 ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
🔗 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026
5
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា - ១៤ ឧសភា ២០២៦ 🇰🇭🙏
1
វគ្គចែករំលែកព័ត៌មានអំពីកម្មវិធី Sisters of Code Clubs នៅ សាលាចំណេះដឹងទូទៅនិងបច្ចេកទេស ឯកជន អេសុីធី (ACT)

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ Sisters of Code មានសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចុះទៅកាន់សាលាAcademy of Careers and Technology (ACT) ដើម្បីចែករំលែកព័ត៌មានបន្ថែមអំពីកម្មវិធី Sisters of Code Clubs! 👩‍💻

តាមរយៈវេទិកានេះ សិស្សស្រីៗមានឱកាសសិក្សាបន្ថែមពីកម្មវិធីបណ្តុះបណ្តាលជំនាញកូដ និងជំនាញឌីជីថលដោយឥតគិតថ្លៃរបស់យើង ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយុវតីក្នុងវិស័យបច្ចេកវិទ្យា!

📢 កម្មវិធី Sisters of Code Clubs សម្រាប់ឆ្នាំ២០២៦ ចាប់ផ្តើមទទួលពាក្យចូលរៀនហើយ!

📍 ថ្នាក់រៀនផ្ទាល់ មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។
🌐 ថ្នាក់រៀនអនឡាញ ក៏មានសម្រាប់សិស្សស្រីនៅទូទាំងប្រទេសកម្ពុជា។

📝 សូមអានព័ត៌មានបន្ថែមក្នុង Blog Post ដើម្បីស្វែងយល់ពីលក្ខខណ្ឌនៃការជ្រើសរើស និងកាលវិភាគសិក្សា។
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

🔗 ចុះឈ្មោះនៅទីនេះ៖ https://forms.gle/WyZThBGFreJ9S3x18
📖 អានព័ត៌មានក្នុង៖ https://www.sistersofcode.org/post/join-sisters-of-code-clubs-2026