Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ ២០២៦ នៅកម្ពុជា

Sisters of Code មានមោទនភាពបានរៀបចំព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" នៅកម្ពុជា យ៉ាងជោគជ័យ ដោយមានការចូលរួមសរុបប្រមាណជិត ៣០០ នាក់ ដែលក្នុងនោះជាង ៩០% គឺជាក្មេងស្រី និងស្រ្តី។ 🙏

📊 លទ្ធផលសំខាន់ៗពីការស្ទង់មតិ (ឆ្លើយតបដោយ ២០៥ នាក់)
- បង្ហាញការពេញចិត្តយ៉ាងខ្លាំងលើគ្រប់ខ្លឹមសារ វាគ្មិន និងការរៀបចំកម្មវិធី។
- អ្នកចូលរួមមានទំនុកចិត្តខ្ពស់ជាងមុនលើជំនាញឌីជីថល និងការចាប់យកអាជីពក្នុងវិស័យ ICT។
- ១០០% នៃអ្នកចូលរួមមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំបន្តបន្ទាប់ទៀត។

ព្រឹត្តិការណ៍អបអរសាទរនេះសម្រេចទៅបានតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, Sisters of Code, និង IT Academy STEP Cambodia ។

📖 សូមអានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/international-girls-in-ict-day-2026-in-cambodia-shows-girls-potential-to-lead-in-ai-for-cambodia-s
5🎉1
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ Sisters of Code បានចាប់ផ្តើមថ្នាក់ដំបូងនៃកម្មវិធីEmployment Skills របស់យើងជាផ្លូវការ។ 🎉

សិស្សានុសិស្សបានចាប់ផ្តើមដំណើររៀនសូត្ររបស់ពួកគេជាមួយនឹងថាមពលនិងការចង់រៀន ដោយបោះជំហានដំបូងទៅរកការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អនាគតការងារ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញការចូលរួមយ៉ាងសកម្មនិងភាពមុតមាំរបស់ពួកគេក្នុងថ្នាក់។ សូមចងចាំថានេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណើររៀនសូត្រដ៏អស្ចារ្យមួយប៉ុណ្ណោះ។🚀

#SistersOfCode #EmploymentSkills#FirstClass #LearningJourney #DigitalSkills #WomenInTech #Empowerment
1
គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល - Digital Government Committee is seeking qualified and motivated professionals to join our growing team. This is an excellent opportunity to contribute to impactful, large-scale digital initiatives that enhance public service delivery and innovation.

Apply today and start your Journey with us!
📩 Submit your application to: https://go.gov.kh/dgc/applytodgc
☎️ For more info: 086 494 972
7
សារថ្លែងអំណរគុណ 🙏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅកម្ពុជា គឺ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និង IT STEP Academy Cambodia សម្រាប់កិច្ចសហការយ៉ាងរឹងមាំក្នុងការធ្វើឱ្យព្រឹត្តិការណ៍អបអរសាទរនៅកម្ពុជា ទទួលបានជោគជ័យប្រកបដោយអត្ថន័យ។ 🤝

ភាពជាដៃគូនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការលើកកម្ពស់ការចូលរួមរបស់ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យា និងការផ្តល់អំណាចដល់ពួកគេឱ្យក្លាយជាអ្នកបង្កើតថ្មី និងជាអ្នកដឹកនាំនាពេលអនាគត សម្រាប់ការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។ 👩‍💻
2
សារថ្លែងអំណរគុណ 🙏

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់យើងគឺ Breakthrough និង Rulers Community សម្រាប់ការគាំទ្រដ៏មានតម្លៃក្នុងការជួយផ្សព្វផ្សាយ និងពង្រីកឥទ្ធិពលនៃទិវា "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" (Girls in ICT Day) នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងទទួលបានការចូលរួមយ៉ាងច្រើនកុះករ។ 📣📸
សារថ្លែងអំណរគុណ 🙏

Sisters of Code សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Smart Axiata សម្រាប់ការឧបត្ថម្ភគាំទ្រជាសម្ភារៈ រួមមាន អាវយឺត ប៊ិច ឆត្រ និងសម្ភារៈផ្សេងៗទៀតសម្រាប់វាគ្មិន និងអ្នកចូលរួមទាំងអស់។ 🎁

ការចូលរួមចំណែកនេះ បានជួយបង្កើតឱ្យមានបរិយាកាសកាន់តែរីករាយ ភាពងាយស្រួល និងបទពិសោធន៍ដ៏គួរឱ្យចងចាំ សម្រាប់អ្នកចូលរួមគ្រប់រូបក្នុងកម្មវិធីនេះ។
1
វគ្គផ្តល់ព័ត៌មានតាមអនឡាញ អំពីកម្មវិធី Sisters of Code Clubs ឆ្នាំ២០២៦

ដើម្បីជួយប្អូនៗក្នុងការត្រៀមខ្លួនសម្រាប់ការចុះឈ្មោះចូលរៀនវគ្គថ្មី យើងនឹងរៀបចំ វគ្គផ្តល់ព័ត៌មានតាមអនឡាញ ដែលក្រុមការងាររបស់យើងនឹងបង្ហាញយ៉ាងលម្អិតអំពី ដំណើរការនៃការដាក់ពាក្យ សេចក្តីណែនាំអំពីកម្មវិធីសិក្សា គោលបំណង និងលទ្ធផលដែលទទួលបានក្រោយពីបញ្ចប់ការសិក្សា។

កាលវិភាគនៃវគ្គផ្តល់ព័ត៌មានតាមអនឡាញ៖
📅 កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦
ម៉ោង៖ ៩:០០ព្រឹក – ១១:០០ព្រឹក
📍 ទម្រង់៖ តាមអនឡាញ (Google Meet)

🔔 សូមបញ្ជាក់៖ មានតែអ្នកដែលបានចុះឈ្មោះទុកជាមុនប៉ុណ្ណោះ ទើបទទួលបានតំណភ្ជាប់ (Link) ចូលរួមក្នុងកម្មវិធីតាមរយៈ Google Meet ដែលយើងនឹងផ្ញើជូនមួយថ្ងៃមុនកម្មវិធីចាប់ផ្តើម។
👉 ចុះឈ្មោះឥឡូវនេះ៖ https://forms.gle/UF9yguz6Haq8dVPH7

#SistersOfCode #ClubsProgram2026 #GirlsInTech #DigitalSkills #CodingForGirls
1
អបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល! 🌾

សូមជូនពរឲ្យភោគផលកសិកម្មក្នុងឆ្នាំនេះ ទទួលបានផលផ្លែផ្កាខ្ពស់ សម្បូរណ៍សប្បាយ និងមានសេចក្តីសុខគ្រប់ក្រុមគ្រួសារ។ 🙏
5