Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦, Sisters of Code បានចាប់ផ្តើមកម្មវិធីជំនាញការងាររបស់យើងជាមួយនឹងវគ្គណែនាំដ៏គួរឱ្យរំភើបមួយ។វាគឺជាការចាប់ផ្តើមដ៏មានអត្ថន័យមួយ ដែលនាំសិស្សរបស់យើងអាចជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតមិត្តភាពថ្មីៗ។

យើងក៏បានចែករំលែកពេលវេលាដ៏រីករាយតាមរយៈហ្គេមអន្តរកម្មដោយបង្កើតបរិយាកាសកក់ក្តៅ និងស្វាគមន៍មុនពេលដំណើរសិក្សាចាប់ផ្តើម។

យើងរំភើបណាស់ដែលបានឃើញសិស្សរបស់យើងរីកចម្រើនហើយសង្ឃឹមថាពួកគេនឹងមានដំណើរដ៏រីករាយពេញមួយកម្មវិធី។ 🚀

#SistersOfCode #EmploymentSkills #WomenInTech #GirlsInTech #DigitalSkills #LearningJourney #Empowerment
9🎉1
ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ ២០២៦ នៅកម្ពុជា

Sisters of Code មានមោទនភាពបានរៀបចំព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" នៅកម្ពុជា យ៉ាងជោគជ័យ ដោយមានការចូលរួមសរុបប្រមាណជិត ៣០០ នាក់ ដែលក្នុងនោះជាង ៩០% គឺជាក្មេងស្រី និងស្រ្តី។ 🙏

📊 លទ្ធផលសំខាន់ៗពីការស្ទង់មតិ (ឆ្លើយតបដោយ ២០៥ នាក់)
- បង្ហាញការពេញចិត្តយ៉ាងខ្លាំងលើគ្រប់ខ្លឹមសារ វាគ្មិន និងការរៀបចំកម្មវិធី។
- អ្នកចូលរួមមានទំនុកចិត្តខ្ពស់ជាងមុនលើជំនាញឌីជីថល និងការចាប់យកអាជីពក្នុងវិស័យ ICT។
- ១០០% នៃអ្នកចូលរួមមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំបន្តបន្ទាប់ទៀត។

ព្រឹត្តិការណ៍អបអរសាទរនេះសម្រេចទៅបានតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, Sisters of Code, និង IT Academy STEP Cambodia ។

📖 សូមអានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/international-girls-in-ict-day-2026-in-cambodia-shows-girls-potential-to-lead-in-ai-for-cambodia-s
5🎉1
នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ Sisters of Code បានចាប់ផ្តើមថ្នាក់ដំបូងនៃកម្មវិធីEmployment Skills របស់យើងជាផ្លូវការ។ 🎉

សិស្សានុសិស្សបានចាប់ផ្តើមដំណើររៀនសូត្ររបស់ពួកគេជាមួយនឹងថាមពលនិងការចង់រៀន ដោយបោះជំហានដំបូងទៅរកការអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់អនាគតការងារ។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញការចូលរួមយ៉ាងសកម្មនិងភាពមុតមាំរបស់ពួកគេក្នុងថ្នាក់។ សូមចងចាំថានេះ គ្រាន់តែជាការចាប់ផ្តើមនៃដំណើររៀនសូត្រដ៏អស្ចារ្យមួយប៉ុណ្ណោះ។🚀

#SistersOfCode #EmploymentSkills#FirstClass #LearningJourney #DigitalSkills #WomenInTech #Empowerment
1