Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សូមណែនាំវាគ្មិនសម្រាប់កិច្ចពិភាក្សាអំពី «ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត»! 💬

យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ កញ្ញា ស៊ាត ឈុនឡាយ ដែលជាគ្រូបង្គោលថ្នាក់តំបន់នៃកម្មវិធី AI Ready ASEAN, ទីប្រឹក្សាជាន់ខ្ពស់នៅ DS Education និងជាទីប្រឹក្សានៃក្រុមប្រឹក្សាយោបល់យុវជនអង្គការសហប្រជាជាតិ (UNYAP)។ កញ្ញាគឺជាបុគ្គលដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្លាស់ប្តូរទិដ្ឋភាពអប់រំនៅកម្ពុជា តាមរយៈការច្នៃប្រឌិត និងបច្ចេកវិទ្យា។ 👩‍💻

សូមចូលរួមជាមួយយើងក្នុងកម្មវិធីអបអរសាទរ ទិវាអន្តរជាតិ «ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន» នៅប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៤:៣០ រសៀល នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីស្ដាប់ការចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន និងទស្សនៈវិស័យល្អៗពីគាត់។

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
3
លទ្ធផលបេក្ខជនជាប់ជម្រុះ​ សម្រាប់ដឹកនាំក្លឹប Sisters of Code ឆ្នាំ២០២៦

យើងខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាស សិស្សានុសិស្សចំនួន ៣៥ រូប ត្រូវបានជ្រើសរើសចូលទៅកាន់វគ្គសម្ភាសន៍ ដើម្បីក្លាយជាអ្នកដឹកនាំក្លឹប (Club Leaders) របស់ Sisters of Code សម្រាប់ឆ្នាំ២០២៦ 🎉

សម្រាប់បេក្ខជនដែលមានឈ្មោះក្នុងបញ្ជីខាងក្រោម សូមមេត្តាពិនិត្យមើល ប្រអប់សារអ៊ីមែលរបស់អ្នក ដើម្បីទទួលបានកាលវិភាគសម្ភាសន៍ និងព័ត៌មានលម្អិតផ្សេងៗ។ 📩

ប្រសិនបើឃើញឈ្មោះក្នុងបញ្ជី ប៉ុន្តែមិនទាន់ទទួលបានអ៊ីមែលទេ សូមប្រញាប់ទាក់ទងមកក្រុមការងារយើងខ្ញុំ ដើម្បីឱ្យយើងខ្ញុំជួយពិនិត្យជូន។

ចំពោះសិស្សានុសិស្សដែលមិនបានជាប់ឆ្នាំនេះ សូមកុំបាក់ទឹកចិត្តអីណា៎! យើងខ្ញុំបានទទួលពាក្យសុំច្រើនលើសលប់ ហើយយើងពិតជាអរគុណខ្លាំងមែនទែនចំពោះការខិតខំប្រឹងប្រែង និងការចាប់អារម្មណ៍លើកម្មវិធីនេះ។ សូមបន្តតាមដានគេហទំព័ររបស់យើងខ្ញុំ ដើម្បីទទួលបានឱកាសចូលរួមវគ្គបណ្តុះបណ្តាលឥតគិតថ្លៃជាច្រើនទៀតនាពេលខាងមុខ
9
សូមណែនាំវាគ្មិនសម្រាប់កិច្ចពិភាក្សាអំពី «ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត»! 💬

ជួបជាមួយ លោកស្រី សំណាង វិធាវី ប្រធានផ្នែកបច្ចេកវិទ្យា នៅ SoulAdvisor ។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សរ៍ក្នុងនាមជា Full-stack Developer លោកស្រីបានបង្កើតកម្មវិធីវេបសាយដែលអាចពង្រីកវិសាលភាពបាន និងបានបង្កើតនូវដំណោះស្រាយឌីជីថលប្រកបដោយអត្ថន័យជាច្រើន។

នៅក្នុងឱកាសអបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំនេះ លោកស្រី វិធាវី នឹងមកចែករំលែកអំពីដំណើរក្នុងវិស័យបច្ចេកវិទ្យា ក៏ដូចជាទស្សនៈផ្ទាល់ខ្លួនអំពីរបៀបដែលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបដែលយើងរៀនសូត្រ បង្កើតថ្មី និងច្នៃប្រឌិត។

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
Media is too big
VIEW IN TELEGRAM
🚀 ចូលរួមដោយសេរី!ក្នុងព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយ វិទ្យាស្ថាន អាយធី អេឃើដឺមី ស្ទេប កម្ពុជា (IT Academy STEP Cambodia) ក្លឹបសរសេរកូដស្រ្តី (Sisters of Code) រួមជាមួយអង្គការដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ “ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឆ្នាំ២០២៦ (International Girls in ICT Day 2026)” ក្រោមប្រធានបទ “ក្មេងស្រីចូលរួមបង្កើតបញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍនៅកម្ពុជា”។

អ្វីដែលអ្នកនឹងទទួលបានពីកម្មវិធី៖
- ការបង្ហាញស្នាដៃពិតៗ៖ ទស្សនាការធ្វើបទបង្ហាញអំពីការសរសេរកូដ (Coding) ដោយប្រើប្រាស់ AI ជាជំនួយការឆ្លាតវៃពីសំណាក់យុវតីឆ្នើម។
- កិច្ចពិភាក្សាតុមូល៖ ជួបជាមួយវាគ្មិនជំនាញក្នុងប្រធានបទ “ស្ត្រីក្នុងវិស័យ AI” ដើម្បីស្វែងយល់ពីឱកាស និងអនាគតនៃបច្ចេកវិទ្យានៅកម្ពុជា។
- បណ្តាញទំនាក់ទំនង៖ ជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ និងយុវជនដែលមានចំណូលចិត្តដូចគ្នា។

📅 ព័ត៌មានលម្អិតនៃកម្មវិធី៖
- កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
- ម៉ោង៖ ១៤:០០ នាទីរសៀល
- ទីតាំង៖ សាលប្រជុំធំ ជាន់ទី៣ ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ទីតាំង: https://go.gov.kh/mptc/maps)
- បើកជូនសាធារណជនចូលរួមដោយសេរី

🚀 ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានកន្លែងអង្គុយ៖
🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://go.gov.kh/mptc/girlict
📞 សម្រាប់ព័ត៌មានបន្ថែម៖
📧 អ៊ីមែល៖ song_l@itstep.org
📱 ទូរសព្ទ៖ 085 777 520

#posts #telecommunications #digital #MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

📲 ទាញយក MPTC Speed Test: iOS | Android
1👍1
ការបង្ហាញផ្ទាល់ពីរបៀបប្រើប​ញ្ញាសិប្បនិម្មិតបង្កើតវេបសាយដោយយុវតីឆ្នើម 💻

សាម លក្ខណ៍ប្រពៃ និង សាំង ស្រីរ័ត្ន គឺជាសិស្សក្នុងកម្មវិធីសិក្សា Sisters of Code Ambassadors ឆ្នាំ ២០២៦​ ។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលពួកគាត់ទាំងពីរនឹងឡើងមកបង្ហាញអំពីរបៀបប្រើប្រាស់បញ្ញាសិប្បនិម្មិត​ (AI) ដើម្បីបង្កើតវេបសាយដោះស្រាយបញ្ហាផ្សេងៗក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ⚡️

ចង់ដឹងទេថា តើយុវតីអាចទាញយកអត្ថប្រយោជន៍ពី AI ដើម្បីប្រែក្លាយក្តីស្រមៃឱ្យក្លាយជាការពិតបានយ៉ាងដូចម្តេច? 🚀

សូមចូលរួមជាមួយយើងក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៤:៣០ រសៀល នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
3
នៅសល់ត្រឹមតែ ១ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះ!

យើងនៅសល់តែ ១ ថ្ងៃទៀតនឹងដល់ថ្ងៃប្រារព្ធទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ២០២៦ ហើយ! សូមចូលរួមជាមួយយើង ដើម្បីស្វែងយល់ពីសារៈសំខាន់នៃការចូលរួមរបស់ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងរបៀបដែលបញ្ញាសិប្បនិម្មិត (AI) អាចជួយប្រែក្លាយគំនិតរបស់ពួកគេឱ្យក្លាយជាការពិត។ 💡

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
ឱកាសពិសេសបានមកដល់ហើយ!

ទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃនេះហើយ។ សូមអញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីស្វែងយល់ថា តើយុវតីអាចប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង បញ្ញាសិប្បនិម្មិត (AI) ដើម្បីប្រែក្លាយគំនិតច្នៃប្រឌិតឱ្យទៅជាសមិទ្ធផលពិតៗសម្រាប់សង្គមបានយ៉ាងដូចម្តេច។ 🌍💡

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦
🕑 ម៉ោង៖ ២:០០ រសៀល ដល់ ៤:៣០ ល្ងាច
📍 ទីតាំង៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ជាន់ទី ៣)

🎟 ព្រឹត្តិការណ៍អបអរសាទរនេះបើកជូនសាធារណជនចូលរួមដោយសេរី។ អ្នកចូលរួមគួរមកដល់ទីកន្លែងកម្មវិធីចាប់ពីម៉ោង ១:០០ រសៀលតទៅ។

🔗 តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/3yPepYsqbGV3Vwtm7
📖 ស្វែងយល់បន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/join-us-for-girls-in-ict-day-2026-in-phnom-penh
3
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៦, Sisters of Code បានចាប់ផ្តើមកម្មវិធីជំនាញការងាររបស់យើងជាមួយនឹងវគ្គណែនាំដ៏គួរឱ្យរំភើបមួយ។វាគឺជាការចាប់ផ្តើមដ៏មានអត្ថន័យមួយ ដែលនាំសិស្សរបស់យើងអាចជុំគ្នាផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើតមិត្តភាពថ្មីៗ។

យើងក៏បានចែករំលែកពេលវេលាដ៏រីករាយតាមរយៈហ្គេមអន្តរកម្មដោយបង្កើតបរិយាកាសកក់ក្តៅ និងស្វាគមន៍មុនពេលដំណើរសិក្សាចាប់ផ្តើម។

យើងរំភើបណាស់ដែលបានឃើញសិស្សរបស់យើងរីកចម្រើនហើយសង្ឃឹមថាពួកគេនឹងមានដំណើរដ៏រីករាយពេញមួយកម្មវិធី។ 🚀

#SistersOfCode #EmploymentSkills #WomenInTech #GirlsInTech #DigitalSkills #LearningJourney #Empowerment
9🎉1
ព្រឹត្តិការណ៍អបអរសាទរទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" ឆ្នាំ ២០២៦ នៅកម្ពុជា

Sisters of Code មានមោទនភាពបានរៀបចំព្រឹត្តិការណ៍អបអរសាទរ ទិវាអន្តរជាតិ "ក្មេងស្រីក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន" នៅកម្ពុជា យ៉ាងជោគជ័យ ដោយមានការចូលរួមសរុបប្រមាណជិត ៣០០ នាក់ ដែលក្នុងនោះជាង ៩០% គឺជាក្មេងស្រី និងស្រ្តី។ 🙏

📊 លទ្ធផលសំខាន់ៗពីការស្ទង់មតិ (ឆ្លើយតបដោយ ២០៥ នាក់)
- បង្ហាញការពេញចិត្តយ៉ាងខ្លាំងលើគ្រប់ខ្លឹមសារ វាគ្មិន និងការរៀបចំកម្មវិធី។
- អ្នកចូលរួមមានទំនុកចិត្តខ្ពស់ជាងមុនលើជំនាញឌីជីថល និងការចាប់យកអាជីពក្នុងវិស័យ ICT។
- ១០០% នៃអ្នកចូលរួមមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំបន្តបន្ទាប់ទៀត។

ព្រឹត្តិការណ៍អបអរសាទរនេះសម្រេចទៅបានតាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, Sisters of Code, និង IT Academy STEP Cambodia ។

📖 សូមអានបន្ថែមអំពីកម្មវិធី៖ https://www.sistersofcode.org/post/international-girls-in-ict-day-2026-in-cambodia-shows-girls-potential-to-lead-in-ai-for-cambodia-s
5🎉1