Sisters of Code
1.03K subscribers
1.46K photos
3 videos
411 links
Sisters of Code is the first free female coding club in Cambodia that was launched by IT Academy STEP Cambodia in early 2019. Join this telegram channel to get latest news about us and other opportunities.
Download Telegram
សូមណែនាំ Him Navy សិស្សក្នុងវគ្គសិក្សាការបង្កើតគេហទំព័រ & ការរចនា UX/UI ឆ្នាំ២០២៥ របស់ Sisters of Code! 👩‍💻🌟

តាមរយៈគម្រោងអនុវត្តជាក់ស្តែង និងការសហការជាក្រុម Navy បានរៀនអំពីជំនាញឌីជីថលសំខាន់ៗដូចជា ការប្រើប្រាស់ Git, GitHub និង Agile។ យើងមានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់គាត់ និងជំនាញបច្ចេកទេសដែលគាត់បានប្រើប្រាស់ជារៀងរាល់ថ្ងៃ! ចូរអានសក្ខីកម្មរបស់គាត់ដូចខាងក្រោម ដើម្បីស្វែងយល់ពីមូលហេតុដែលគាត់មានមោទនភាពក្នុងការចូលរួមជាផ្នែកមួយនៃកម្មវិធីនេះ! 👇

តើអ្នកត្រៀមខ្លួនចាប់ផ្តើមដំណើរសិក្សាបច្ចេកវិទ្យាមែនទេ? 🚀
ការដាក់ពាក្យសុំចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារបានបើកហើយសម្រាប់ឆ្នាំ២០២៦! 🌟

សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម ដោយឥតគិតថ្លៃ៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
1
សូមណែនាំ Heang Sonita សិស្សក្នុងវគ្គសិក្សាការបង្កើតគេហទំព័រ & ការរចនា UX/UI ឆ្នាំ២០២៥ របស់ Sisters of Code! 👩‍💻🌟

Sonita មិនត្រឹមតែពង្រឹងជំនាញបច្ចេកទេសនោះទេ គាត់បានប្រើប្រាស់កម្មវិធីសិក្សានេះដើម្បីប្រកួតប្រជែងនឹងខ្លួនឯង និងពង្រឹងសមត្ថភាពក្នុងនាមជាស្រ្តីក្នុងវិស័យបច្ចេកវិទ្យា។ យើងពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់គាត់ និងទំនុកចិត្តលើខ្លួនឯងដែលគាត់បានកសាងឡើងក្នុងដំណើរសិក្សាមួយនេះ។

ការដាក់ពាក្យសុំចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារបានបើកហើយសម្រាប់ឆ្នាំ២០២៦! 🌟

តើអ្នកត្រៀមខ្លួនក្នុងការពង្រឺងសមត្ថភាពផ្ទាល់ខ្លួន និងការងារមែនទេ សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម ដោយឥតគិតថ្លៃ៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
5
ការរំលឹក៖ សិស្សស្រីអាចចូលរួមកម្មវិធីបណ្តុះបណ្តាលជំនាញការងារដោយឥតគិតថ្លៃ!

សិស្សានុសិស្សជាច្រើនបានសួរអំពីតម្លៃនៃវគ្គសិក្សា។ ដូច្នេះ Sisters of Code សូមបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញការងាររបស់យើង គឺជាកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលរយៈពេល ១៥សប្តាហ៍សម្រាប់សិស្សស្រី ដោយឥតគិតថ្លៃទាំងស្រុង!

សិស្សានុសិស្សអាចជ្រើសរើសវគ្គសិក្សាមួយក្នុងចំណោមវគ្គសិក្សាពីរខាងក្រោម៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះក្នុងការដាក់ពាក្យ! កុំខកខានឱកាសដ៏មានតម្លៃនេះក្នុងការលើកកម្ពស់ជំនាញឌីជីថលរបស់អ្នកដោយឥតគិតថ្លៃ។ 🌟

🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
3🙏1
នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ដាក់ពាក្យក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦!

សិស្សានុសិស្សនារីទាំងអស់សូមកុំខកខានឱកាសក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលរយៈពេល ១៥សប្តាហ៍ដោយឥតគិតថ្លៃនេះ!​ជ្រើសរើសវគ្គសិក្សារបស់អ្នក៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

ដាក់ពាក្យឥឡូវនេះ ហើយពង្រឹងជំនាញឌីជីថលរបស់អ្នក! 🌟

🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
វគ្គចែករំលែកព័ត៌មានរបស់ Sisters of Code នៅសាលារៀន ហេបភីច័ន្ទតារា

នៅថ្ងៃទី២០ មីនា ឆ្នាំ២០២៦ ក្រុមការងារ Sisters of Code មានក្តីរីករាយដែលបានធ្វើទស្សនកិច្ចនៅសាលារៀន ហេបភីច័ន្ទតារា ដោយយើងបានជួបជាមួយនឹងសិស្សស្រីជាង ១០០នាក់ ចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។👩‍🎓

វគ្គនេះបានណែនាំសិស្សានុសិស្សអំពីកម្មវិធីសិក្សារបស់ Sisters of Code និងបានបង្កើតឱ្យមានការផ្លាស់ប្តូរការសន្ទនាយ៉ាងកក់ក្តៅផងដែរ។ គ្រូបង្វឹករបស់យើង កញ្ញា ភឿត រតនា បានធ្វើបទបង្ហាញអំពីដំណើររបស់ខ្លួននៅក្នុងវិស័យបច្ចេកវិទ្យា និងចែករំលែកអំពីឱកាស និងបញ្ហាប្រឈមក្នុងវិស័យនេះ 💬

តាមរយៈការចែករំលែកនេះ សិស្សានុសិស្សត្រូវបានណែនាំអំពីឱកាសការងារផ្សេងៗក្នុងវិស័យបច្ចេកវិទ្យា និងត្រូវបានលើកទឹកចិត្តឱ្យគិតពិចារណាអំពីចំណាប់អារម្មណ៍ និងសក្តានុពលផ្ទាល់ខ្លួនរបស់ពួកគេ 💡
7🙏1
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ!

ពេលវេលាកំពុងខិតជិតមកដល់ហើយ! អ្នកនៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះក្នុងការដាក់ពាក្យចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ កុំខកខានឱកាសនេះ!

ជ្រើសរើសវគ្គសិក្សារបស់អ្នក៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

ដាក់ពាក្យឥឡូវនេះ ហើយពង្រឹងជំនាញឌីជីថលរបស់អ្នក! 🌟

🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (១១:៥៩ យប់)
ការប្រកាសចុងក្រោយ៖ ការដាក់ពាក្យសុំបិទបញ្ចប់នាយប់នេះ!

នេះជាឱកាសចុងក្រោយរបស់អ្នកក្នុងការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦! នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការទទួលពាក្យសុំនឹងត្រូវបិទបញ្ចប់។

ជ្រើសរើសវគ្គសិក្សារបស់អ្នក ហើយដាក់ពាក្យមុនម៉ោង ១១:៥៩យប់៖
1️⃣ សហគ្រិនភាពឌីជីថល & ទីផ្សារឌីជីថល
2️⃣ ការបង្កើតគេហទំព័រ & ការរចនា UX/UI

🔗 ដាក់ពាក្យនៅទីនេះ៖ https://forms.gle/C2ysh9CnRxQ7roSx6
📖 ស្វែងយល់បន្ថែមអំពីកម្មវិធីសិក្សា៖ https://www.sistersofcode.org/post/join-sisters-of-code-employment-skills-program-2026
⚠️ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ (ម៉ោង ១១:៥៩ យប់)
🛑 ការដាក់ពាក្យសុំបានបិទបញ្ចប់!

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិស្សានុសិស្សគ្រប់រូបដែលបានដាក់ពាក្យសុំអាហារូបករណ៍ ១០០% ដើម្បីចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារ ឆ្នាំ២០២៦ របស់ Sisters of Code ។ 🇰🇭💻

👉 តើជំហានបន្ទាប់ជាអ្វី?
ក្រុមការងាររបស់យើងបានទទួលពាក្យសុំតាមរយៈអនឡាញទាំងអស់។ ឥឡូវនេះ យើងនឹងចាប់ផ្តើមដំណើរការពិនិត្យលើពាក្យសុំនីមួយៗដោយប្រុងប្រយ័ត្នដើម្បីជ្រើសរើសក្រុមសិស្សចូលរួមក្នុងដំណើរសិក្សាជំនាញឌីជីថលរយៈពេល ១៥សប្តាហ៍ដោយឥតគិតថ្លៃនេះ។ 🌟
5
ពាក្យសុំទទួលបានសរុបចំនួន ២៨៣! 📝

Sisters of Code ពិតជាមានក្តីរីករាយដែលទទួលបានពាក្យសុំសរុបចំនួន ២៨៣ សម្រាប់ចូលរួមសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញការងារឆ្នាំ២០២៦។ សូមអរគុណចំពោះបេក្ខនារីទាំងអស់សម្រាប់ការប្តេជ្ញាចិត្ត និងសម្រាប់ការជឿទុកចិត្តមករួមដំណើរសិក្សាជាមួយ Sisters of Code ។

ក្រុមការងាររបស់យើងកំពុងពិនិត្យពាក្យសុំនីមួយៗដោយប្រុងប្រយ័ត្ន។ សូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបសំណាងល្អ។ 💻
3
ពីឱកាសមានកម្រិត ទៅកាន់សក្តានុពលគ្មានដែនកំណត់

Sisters of Code ត្រូវបានចេញផ្សាយដោយ EdTech Hub ដោយគូសបញ្ជាក់អំពីកម្មវិធីសិក្សារបស់យើង ដែលកំពុងផ្លាស់ប្តូររបៀបដែលក្មេងស្រីនៅកម្ពុជាចូលដំណើរការការអប់រំបច្ចេកវិទ្យា បំពេញចន្លោះពីការប្រើប្រាស់តែទូរស័ព្ទ ទៅកាន់ជំនាញបច្ចេកវិទ្យាដែលត្រៀមសម្រាប់អនាគត។

តាមរយៈការរៀនអនុវត្តផ្ទាល់ ការណែនាំអំពី AI និងបណ្តាញ Sisters of Code Ambassadors ដែលដឹកនាំដោយអតីតសិស្សយ៉ាងរឹងមាំ យើងមិនត្រឹមតែបង្រៀនកូដប៉ុណ្ណោះទេ ប៉ុន្តែកំពុងបង្កើតស្រ្តីដឹកនាំវ័យក្មេង អ្នកបង្កើតថ្មី និងអ្នកផ្លាស់ប្តូរដែលមានទំនុកចិត្ត។ 💻🚀

ក្មេងស្រីគ្រប់រូប សមនឹងទទួលបានលើសពីការប្រើប្រាស់តែបច្ចេកវិទ្យា។ ពួកគេគួរតែមានជំនាញដើម្បីបង្កើតអ្វីថ្មីៗ និងកំណត់ទិសដៅវា។

📕 អានរបាយការណ៍ពេញលេញនៅទីនេះ៖ https://docs.edtechhub.org/lib/3KT6QT98

#SistersOfCode #GirlsInTech #DigitalSkills #AIForGood #Cambodia #EdTech
Sisters of Code កំពុងស្វែងរកគ្រូបង្រៀនវគ្គសិក្សាការបង្កើតគេហទំព័រ និងការរចនា UX/UI Design នៅសៀមរាប!

Sisters of Code កំពុងស្វែងរកគ្រូបង្រៀនដែលពោរពេញដោយឆន្ទៈដើម្បីដឹកនាំបង្រៀនវគ្គសិក្សាការបង្កើតគេហទំព័រ និងការរចនា UX/UI នៅក្រុងសៀមរាប!

សេចក្តីលម្អិតអំពីការងារ៖ https://shorturl.at/z7VPQ

📩 ដើម្បីដាក់ពាក្យសុំការងារ សូមផ្ញើ CV របស់លោកអ្នកមកកាន់អុីមែល៖ chin_d@itstep.org
🗓 ថ្ងៃផុតកំណត់៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២៦ ម៉ោង ៥:០០ ល្ងាច

ស្រ្តី និងជាអតីតនិស្សិតរបស់ USEA ត្រូវបានផ្តល់អាទិភាព។
4
Sisters of Code ចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ២០២៦! 🎉

Sisters of Code មានក្តីរំភើបចូលរួមក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ជួបជាមួយយើងនៅស្តង់លេខ ២១ ដើម្បីស្វែងយល់អំពីកម្មវិធីសិក្សាសរសេរកូដ និងឌីជីថលផ្សេងៗដែលផ្តល់ជូនក្មេងស្រីអាយុចាប់ពី ១០-២៥ឆ្នាំ ដោយឥតគិតថ្លៃ។ យើងក៏បានត្រៀមហ្គេមសប្បាយៗ និងកាដូពិសេសសម្រាប់អ្នកដែលចូលរួម។

📅 កាលបរិច្ឆេទ៖ ថ្ងៃទី២៦-២៨ ខែមីនា ឆ្នាំ២០២៦
🕗 ម៉ោង៖ ៨:០០ ព្រឹក - ៨:០០ យប់
📍ទីតាំង៖ កោះពេជ្រ

យើងរង់ចាំជួបអ្នកទាំងអស់គ្នា។
6
Sisters of Code ចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ ឆ្នាំ២០២៦ ថ្ងៃទី១!

សូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលមកទស្សនាស្តង់របស់យើងនៅថ្ងៃនេះ។ យើងពិតជារីករាយដែលបានទទួលស្វាគមន៍អ្នកទាំងអស់គ្នា ដែលបានសួរសំណួរអំពីកម្មវិធីសិក្សា និងចូលរួមលេងហ្គេម ហើយទទួលបានកាដូអនុស្សាវរីយ៍បន្តិចបន្តួចត្រឡប់ទៅផ្ទះវិញ។ 🩷

ស្តង់របស់យើងនឹងបន្តបើករហូតដល់ម៉ោង ៨:០០ យប់។ ប្រសិនបើអ្នកខកខានមិនបានចូលរួមនៅថ្ងៃនេះ​ យើងនឹងរង់ចាំស្វាគមន៍អ្នកទាំងអស់គ្នានៅថ្ងៃស្អែក។

ម៉ោង៖ ៨:០០ព្រឹក - ៨:០០យប់
👉 ស្តង់លេខ៖ A21
📍 ទីតាំង៖ កោះពេជ្រ
4