RumLech - រំលេច
784 subscribers
12.4K photos
596 videos
6.2K links
រួមគ្នាផ្សាយព័ត៌មានពិត​ ដើម្បីបិទព័ត៌មានក្លែងក្លាយ
Download Telegram
BREAKING: ប្រទេសទួរគីបានចាប់ផ្តើមផលិតជាបន្តបន្ទាប់នូវមីស៊ីល Tayfun Block 4 ដែលជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតរបស់ខ្លួន ដែលមានចម្ងាយប៉ាន់ស្មានរហូតដល់ 1,500 គីឡូម៉ែត្រ។
ប្រភព៖ Defence Index

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦៖

* ប្រេងសាំង ៥២០០ រៀល/លីត្រ
* ប្រេងម៉ាស៊ូត ៦៩០០ រៀល/លីត្រ

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹកថ្ងៃទី៩ ខែមេសា​​ ឆ្នាំ២០២៦។

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
លោក មីន អោងឡាំង តែងតាំងគណៈរដ្ឋមន្ត្រីថ្មី ខណៈយោធានៅតែបន្តក្តោបក្តាប់អំណាច

វីដេអូ៖ https://youtu.be/16ybMV0_jEo

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៦០០គ្រឿង សម្រាប់ជូនបងប្អូនទៅលេងស្រុកកំណើតដោយមិនបង់ប្រាក់ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានប្រកាសជូនរង្វាន់ដល់សមត្ថកិច្ច និងអ្នកដែលរាយការណ៍មុនគេ ពីកន្លែងដែលលួចបើកប្រព្រឹត្តបទល្មើស Scam Online នៅក្នុងទឹកដី និងលើកោះក្នុងខេត្តកែប។
លោកបានបញ្ជាក់ថា បើសិនមានព័ត៌មានដែលផ្តល់ជូនពីទីតាំងលួចបើក Scam Online លោកនឹងបញ្ជាកម្លាំងចុះទៅឡោមព័ទ្ធ និងបង្ក្រាបភ្លាម។

វីដេអូ៖​ https://www.facebook.com/share/v/18ToX2i3eL/

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website

#SomPiseth #Kep
កិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បង្ហាញពីភាពតានតឹងមុនពេលការចរចា ខណៈលំហូរប្រេងត្រូវបានរឹតបន្តឹង

យេរូសាឡឹម/បេរូត/អ៊ីស្លាម៉ាបា៖ បទឈប់បាញ់រយៈពេលពីរសប្តាហ៍ដ៏ផុយស្រួយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបង្ហាញពីភាពតានតឹងបន្ថែមទៀតនៅថ្ងៃសុក្រ មួយថ្ងៃមុនពេលពួកគេចរចានៅប្រទេសប៉ាគីស្ថាន ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានរំលោភលើការសន្យាលើច្រកសមុទ្រហ័រមូស ហើយអ៊ីស្រាអែលបានវាយប្រហារប្រទេសលីបង់ដោយការវាយប្រហារដែលអ៊ីរ៉ង់អះអាងថារំលោភលើបទឈប់បាញ់។ មិនមានសញ្ញាណាមួយដែលបង្ហាញថាអ៊ីរ៉ង់កំពុងដកការបិទច្រកសមុទ្រស្ទើរតែទាំងស្រុងរបស់ខ្លួននោះទេ ដែលបានបណ្តាលឱ្យមានការរំខានដ៏អាក្រក់បំផុតចំពោះការផ្គត់ផ្គង់ថាមពលសកល។ ទីក្រុងតេអេរ៉ង់បានលើកឡើងពីការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលរួមមានការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតនៃសង្គ្រាមនៅថ្ងៃពុធ ជាចំណុចជាប់គាំងដ៏សំខាន់មួយ។
ប្រភព៖ Reuters

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
ជន​ជាតិចិន ៣៣៩នាក់  ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

នៅយប់ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣៣៩នាក់ ស្រី១៣នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
1