សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅសាធារណរដ្ឋបារាំង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ (ម៉ោងនៅបារាំង។
ជាមួយគ្នានេះ សម្តេចធិបតីក៏បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។
Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
ជាមួយគ្នានេះ សម្តេចធិបតីក៏បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។
Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលសូមស្វាគមន៍នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង (នាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣) មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា ជាមួយនាវិកសរុបប្រមាណ ២៦២នាក់។
Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងនាពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។
ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការបណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នានាពេលអនាគត ។
ប្រភព ៖ក្រសួងការពារជាតិ
Facebook | Facebook | Facebook | Telegram | TikTok | YouTube | Instagram | X | Website
🇺🇸🇮🇷 សង្ខេប៖ អាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់បណ្តោះអាសន្ន រយៈពេល ២រសប្តាហ៍។
លក្ខខណ្ឌសំខាន់ៗនៃបទឈប់បាញ់៖
១. ការបញ្ឈប់រាល់អរិភាព និងការបើកផ្លូវឱ្យមានការចរចាការទូត។
២. បញ្ឈប់រាល់ប្រតិបត្តិការវាយប្រហារគ្នា រយៈពេល ២សប្តាហ៍ ប៉ុន្តែ អាចបន្តបន្ថែមរយៈពេលបានតាមការព្រមព្រៀងគ្នា។
៣. អ៊ីរ៉ង់បានយល់ព្រម បើកច្រកសមុទ្រ Hormuz ជាបន្ទាន់ និងធានាសុវត្ថិភាពច្រកនេះ។
៤. អាមេរិកបានផ្អាកផែនការទម្លាក់គ្រាប់បែកលើស្ពាន និងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់។
៥. បទឈប់បាញ់នេះ រួមបញ្ចូលទាំងការបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់។
មូលដ្ឋានការទូត និងជំហានបន្ទាប់៖
១. កិច្ចព្រមព្រៀងនេះត្រូវបានសម្របសម្រួលយ៉ាងសកម្មដោយប្រទេសប៉ាគីស្ថាន។
២. ប្រធានាធិបតី ត្រាំ និយាយថា សំណើ ១០ ចំណុចរបស់អ៊ីរ៉ង់ គឺ ប្រហែលអាចទទួលយកសម្រាប់ការចរចា។
៣. ភាគីទាំងពីរគ្រោងនឹងជួបគ្នានៅ ក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីចរចារកកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ចុងក្រោយ។
៤. បញ្ហាដែលមិនទាន់ឯកភាព៖ អ៊ីរ៉ង់នឹងបន្តគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz? បញ្ហានុយក្លេអ៊ែរ? ការដកទណ្ឌកម្ម?