RUA Faculty of Agricultural Education and Communications
589 subscribers
1.27K photos
2 videos
2 files
344 links
មហាវិទ្យាល័យអប់រំ​ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
aecinfo@rua.edu.kh | 012787688 ឬ 098787688
ហ្វេសប៊ុក៖ www.facebook.com/rua.aec
Download Telegram
Forwarded from CE SAIN Cambodia
[គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍]
នៅថ្ងៃទី១៣ និង១៤ ខែមករា ឆ្នាំ២០២៥ គម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលអនុវត្តដោយមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់អ្នកស្រី Peggy Carlson អ្នកគ្រប់គ្រងកម្មវិធីនៃ USAID កម្មវិធីកសិករដើម្បីកសិករ ប្រចាំសហរដ្ឋអាមេរិក និងលោកបណ្ឌិត Brian Flanagan នាយកគម្រោង«អ្នកដឹកនាំកសិកម្មនៅថ្ងៃអនាគត» នៃកម្មវិធីកសិករដើម្បីកសិករ សម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ទស្សនកិច្ចនេះអ្នកស្រី Peggy Carlson និងលោកបណ្ឌិត Brian Flanagan បានធ្វើការពិភាក្សា និងត្រួតពិនិត្យពីសកម្មភាព និងវឌ្ឍនភាពរបស់គម្រោង ក៏ដូចជាជួបជាមួយសា្ថប័នម្ចាស់ផ្ទះដើម្បីយល់ដឹងពីលទ្ធផលដែលទទួលបានក្រោយជំនួយបច្ចេកទេសដែលផ្តល់ដោយអ្នកស្ម័គ្រ្មចិត្តរបស់គម្រោង។

=======
👉👉Website | Facebook | Telegram | YouTube| Twitter
Forwarded from CE SAIN Cambodia
[សកម្មភាពរបស់សិស្សានុសិស្សនៅសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច]
សិស្សានុសិស្សនៃវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប បានធ្វើការប្រមូលផល និងលក់បន្លែដែលដាំដុះតាមបែបបច្ចេកទេសប្រពលវប្បកម្មកសិកម្ម នៅក្នុងសួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច នៃមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន របស់មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម។ 🥬🥬

សួនបច្ចេកវិទ្យាកសិកម្មខ្នាតតូចបានបង្កើតឡើងតាមរយៈកិច្ចសហការរវាងមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន នៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ជាមួយនឹងវិទ្យាល័យសម្ដេចឪ ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សវិទ្យាល័យក្នុងការចូលរួមសកម្មភាពកសិកម្ម តាមរយៈការផ្តល់នូវចំណេះដឹងបច្ចេកទេសកសិកម្ម និងទីតាំងអនុវត្តផ្ទាល់នៅក្នុងសាលា។ សួនបច្ចេកវិទ្យាកសិកម្មខ្នាតតូច ក៏បានបណ្តុះនូវស្មារតីសហគ្រិនភាពនៅក្នុងវិស័យកសិកម្មរបស់សិស្សានុសិស្ស តាមរយៈការលក់បន្លែដែលពួកគាត់បានដាំដុះដោយផ្ទាល់ ដែលជាបទពិសោធន៍មួយដែលអាចមានសារៈប្រយោជន៍សម្រាប់ពួកគាត់នាថ្ងៃអនាគត។

=======
👉👉Website | Facebook | Telegram | YouTube| Twitter
មហាវិទ្យាល័យ​អប់រំ​ និង​សារគមនាគមន៍​កសិកម្ម​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ តាមរយៈ​មជ្ឈមណ្ឌល​ឧត្ដម​ភាព​ស៊ីសេន​ (CE SAIN Cambodia) ​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​​ភីសខ័រ​នៅ​កម្ពុជា​ (Peace Corps Cambodia) ដេីម្បី​បណ្ដុះបណ្ដាល​អ្នក​ស្ម័គ្រចិត្ត​ភីសខ័រ​ និង​លោកគ្រូ​អ្នក​គ្រូ​តាម​សាលារៀន​ដៃគូ​ លេី​ការ​រៀបចំ​ និង​អនុវត្តន៍​សួន​ដំណាំ​នៅ​តាម​សាលារៀន​ ដែល​ជា​យន្តការ​អប់រំ​ និង​ផ្សព្វផ្សាយ​កសិកម្មដល់​ក្មេងៗ​ និង​យុវជន​ជា​សិស្សានុសិស្ស​​។ ក្រុម​ការងារ​មហាវិទ្យាល័យ​ក៏​នៅ​តែ​បន្ត​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​អ្នក​ស្ម័គ្រចិត្ត​ និង​សាលារៀន​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នេះ​។
2