វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.81K videos
89 files
7.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មេដឹកនាំអាស៊ានបានចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខា អូតែល ត្រើយខាងកើតនៃរាជធានីភ្នំពេញ។ ក្នុងចំណោមបណ្តាមេដឹកនាំអាស៊ាន​ដែលចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ គេមិនឃើញមេដឹកនាំយោធាភូមា ឬ មីយ៉ាន់ម៉ា ចូលរួមនោះទេ ដោយកៅអីរបស់ប្រទេសនេះ ទុកឱ្យនៅទំនេរ​។
រូបភាព៖ Reuters
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits
អាជ្ញាធរបង្ខំឲ្យក្រុមយុវជនខ្មែរថាវរៈបញ្ឈប់ធ្វើកូដកម្មបង្អត់អាហារនៅទីលានប្រជាធិបតេយ្យ
👉 ទស្សនាវីដេអូ ៖ https://fb.watch/gIzlT7FTOo/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួម​មាន៖
១. អាស៊ាន​ទទួលយក​ប្រទេស​អ៊ុយក្រែន​ជា​សមាជិក​មិត្តភាព និង​សហប្រតិបត្តិការ​តំបន់​អាស៊ី​អាគ្នេយ៍​ទី៥0
២. អាជ្ញាធរ​ក្រុង​ភ្នំពេញ បង្ខំឲ្យ​ក្រុម​យុវជន​ខ្មែរថាវរៈ​បញ្ឈប់​កូដកម្ម​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៣. សង្គមស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន ស្នើឱ្យ​លោក ហ៊ុន សែន បញ្ចប់​ការ​សងសឹក​គំនុំ​នយោបាយ
៤. ឈើហ៊ុប​ធំៗ​នៅ​សល់​ចុងក្រោយ នៅ​តំបន់​ភ្នំឱរ៉ាល់​ខេត្តកំពង់ស្ពឺ កំពុង​ទទួល​រង​ការ​កាប់​រំលំ
រួមជា​មួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #ASEAN #ASEAN2022Cambodia #ASEAN2022
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អ្នកឃ្លាំមើល​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​រក្សា​ឯករាជ្យជាតិ​ដើម្បី​បំរើ​ការពារ​ប្រយោជន៍​ជាតិ...
👉 អានព័ត៌មានសង្ខេបប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #ACSCAPF2022 #AseanPeopleForum #CPF #CambodianPeopleForum #HumanRights #RightsKH #CivicSpace #CPF2022
ថ្ងៃទី១​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (ASEAN) សមាគម​ប្រជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ សម្រេច​ទទួល​ប្រទេស​អ៊ុយក្រែន (Ukraine) ជា​សមាជិក​ទី​៥០នៃ​មិត្តភាព​និង​សហប្រតិបត្តិការ​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់ (TAC)។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Ukraine #DmytroKuleba
មន្ត្រីសង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ស្នើ​ឱ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់ និង​យក​សុខ​ទុក្ខ​ប្រជាជន​ជា​ធំ ជាពិសេស​ត្រូវងាក​មក​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ចៀស​វាង​ការ​យក​បញ្ហា​ផ្ទាល់​ខ្លួន មក​ធ្វើ​ជា​លេស​ដើម្បី​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អ្នក​រិះគន់​ ឬ​អ្នក​នយោបាយ​បក្ស​ប្រឆាំង។ ការស្នើសុំ​បែប​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន យកខួប​៤៦ឆ្នាំ​នៃការ​ស្លាប់​កូន​របស់​លោក មក​បង្ហាញ​ការ​ឈឺចាប់​ឡើង​វិញ និង​បង្ហាញ​គំនិត​ព្យាបាទ​លើ​អ្នក​ដែល​លោក ចោទ​ថា មាន​នយោបាយ​ជ្រុល​និយម។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #HunSen #SamRainsy