វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=P3x5RYC1Ve0
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚សង្គមស៊ីវិល ជំរុញឲ្យអាជ្ញាធរចាប់ខ្លួនក្រុមមន្ត្រីដែល រំលោភយកដីនៅបឹងទន្លេសាប
៚ប្រជាពលរដ្ឋ និងសកម្មជនបក្សប្រឆាំងថា សាររបស់ លោក កឹម សុខា មិនលើកទឹកចិត្តអ្នកប្រជាធិបតេយ្យ
៚ពលរដ្ឋរិះគន់អាជ្ញាធរខ្មែរថា មិនជួយដល់ពលករខ្មែរ ដែលថៃចាប់ដាក់គុកនៅតំបន់ព្រំដែន
៚អង្គការសង្គមស៊ីវិលរួមគ្នាធ្វើយុទ្ធនាការលុបបំបាត់ ការបៀតបៀនតាមបណ្ដាញសង្គម........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=YG1-q7xAKw8
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អង្គារ​ ១១ រោច ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ៣០ ខែ វិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ មន្រ្តីសិទ្ធិមនុស្សអន្តរជាតិថា លោក កឹម សុខា កំពុង​រងគំនាប និង​ការគំរាមកំហែង
៚ រដ្ឋបាលក្រុងភ្នំពេញ ផ្អាក​ការជួបជុំ និង​មុខរបរមួយ ចំនួន សម្រាប់រយៈពេល ៧ ថ្ងៃ ដើម្បីទប់មេរោគបំប្លែងថ្មី
៚ ពលរដ្ឋ​រិះគន់​អាជ្ញាធរ​ខ្មែរ​ថា មិន​ជួយ​​​ដល់​ពលករ​ខ្មែរ​​ ដែល​ថៃ​ចាប់​ដាក់​គុក​នៅ​តំបន់​ព្រំដែន
៚ បទវិភាគ អំពី​ឥទ្ធិពលលោក សម រង្ស៊ី ដែលធ្វើឲ្យ លោក ហ៊ុន សែន បារម្ភ និងសងសឹក​ជាបន្តបន្ទាប់..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយក រដ្ឋមន្ត្រី ថ្មី នៃ ប្រទេសឡាវ មក បំពេញ ទស្សនកិច្ច ផ្លូវការ រយៈ ពេល ពីរ ថ្ងៃ នៅកម្ពុជា ចាប់ ពី ថ្ងៃ ទី២៩ ដល់ ថ្ងៃ ទី៣០ ខែវិច្ឆិកា តាម ការ អញ្ជើញ របស់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics
ពលរដ្ឋ​មួយ​ចំនួន​ រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា មិន​អើពើ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​​​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ដោយសារ​ពួកគេ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តំបន់​ព្រំដែន​​ជាប់​ខេត្តបន្ទាយមានជ័យ​នោះ​ទេ​។ ប្រតិកម្ម​របស់​ពលករ​​នេះ ​ធ្វើ​​ឡើង​ក្រោយ​ពី​​​ពួកគេ​​ត្រូវ​បាន​អាជ្ញាធរថៃ​ចាប់​ដាក់​​ពន្ធនាគារ​​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ​យ៉ាង​លំបាក​វេទនា ហើយ​ពុំ​មាន​អាជ្ញាធរ​ខ្មែរ​​​ជួយ​​ដល់​ពួកគាត់​​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Worker
ប្រជា​ពលរដ្ឋ និង​​សកម្ម​ជន​បក្ស​ប្រឆាំង​​មួយ​​ចំនួន ខក​ចិត្ត​ចំពោះ​សារ​របស់​​លោក កឹម សុខា ​ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពួកគេ​ចាត់​ទុកសារ​នោះ​ថា​បំបាក់​ទឹក​ចិត្ត​សកម្ម​ជន និង​អ្នក​គាំទ្រ​នៅ​មូល​ដ្ឋាន និង​ក្រៅប្រទេស​ដែល​កំពុង​ទាមទារ​ឱ្យ​គោរព​សិទ្ធិ​មនុស្ស ​ជួយ​​ស្ដារ​​លទ្ធិ​​ប្រជា​ធិបតេយ្យ​​នៅ​​កម្ពុជា​ឡើង​វិញ។ ពួក​គេ បញ្ជាក់​ថា​ ថ្នាក់​ដឹក​នាំ សកម្ម​ជន និង​អ្នក​គាំទ្រ នៅ​តែ​ចាត់​ទុក​លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មនុស្ស​តែ​មួយ​ដដែល ដរាប​ណា​លោក​ជា​ប្រធាន​​គណបក្ស​តទៅ​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #KemSokha
អាជ្ញាធរ​ក្រុង​ភ្នំពេញ បានប្រកាស​ផ្អាក​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ ឬអាជីវកម្ម​ដែលមានហានិភ័យខ្ពស់​នៃ​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ និង​ការ​ជួបជុំ ឬ​ប្រមូលផ្តុំ​ជា​លក្ខណៈឯកជន នៅ​ក្រុង​ភ្នំពេញ សម្រាប់​រយៈពេល​មួយ​សប្តាហ៍ (ប្រាំពីរថ្ងៃ) គិត​ចាប់​ពី​ថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៥ ខែធ្នូ។

អានអត្ថបទបន្ថែម៖

#RFAKhmer #COVID19KH
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ថា​ ​ប្រធាន​គណបក្សសង្គ្រោះជាតិ​លោក​ កឹម​ ​សុខា​ ​កំពុង​រង​គំនាប​ ​និង​ការ​គំរាមកំហែង​ពី​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​ដែល​ក្នុង​ស្ថានភាព​បែប​នេះ​ ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ​មិន​អាច​ថ្លែង​សារ​នយោបាយ​ដោយសារ​សេរី​ ​និង​អស់ពីចិត្ត​បាន​នោះ​ឡើយ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #CNRP #KemSokha
សង្គម​ស៊ីវិល ​ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ហ៊ាន​ចាប់​ខ្លួន​ក្រុម​មន្ត្រី​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​តំបន់បឹងទន្លេសាប ​​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ។ មន្ត្រី​បក្ស​ប្រឆាំង​មិន​ជឿ​ថា​រដ្ឋាភិបាល​ហ៊ាន​បង្ក្រាប​បែប​នេះ​ទេ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន តែងតែ​ស្រែក​ព្រមាន​បែប​នេះ ​ចំពោះ​មន្ត្រី​ និង​ឈ្មួញ​កាប់​ឈើ​ដែរ តែ​បទ​ល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើន​ឡើង​ដដែល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environment #TonleSap
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន ២២ នាក់ ថ្មីទៀត នៅ ថ្ងៃ អង្គារ ទី ៣០ ខែ វិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១២០.១៣៤នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៦.៥០៧ នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៥នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៣នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៩៤០ នាក់។
#RFAKhmer #Health #COVID19KH
លោកអ្នកនាងជាទីមេត្រី!
អ្នកវិភាគលើកឡើងថា ការបែកបាក់រវាងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និង លោក សម រង្ស៊ី បានបង្ហាញឲ្យឃើញកាន់តែច្បាស់ ហើយ ក្រោយពីលោក កឹម សុខា ប្រកាសថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយនោះ។

តើមូលហេតុអ្វីបានជាលោក កឹម សុខា បញ្ចេញសារបែបនេះ?

សូមលោកអ្នកនាងរង់ចាំស្ដាប់/ ទស្សនា នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ដែលនឹងជជែកអំពី បញ្ហានេះ នៅយប់ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកានេះ កុំបីខាន។
លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិន(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer #Politics #CNRP #KemSokha #SamRainsy
https://www.youtube.com/watch?v=3jpDgubToW4
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ អង្គារ ១១ រោច ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ៣០ ខែ វិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា ផ្តល់ជំនួយដល់ប្រទេសឡាវ មិនគិតពីពលរដ្ឋខ្លួន​ឯងកំពុងខ្វះខាត
៚ រដ្ឋបាលក្រុងភ្នំពេញ​ប្រកាសបើកខារ៉ាអូខេ និងរង្គសាលឡើងវិញ ក្រោយពីប្រកាសបិទជា​បណ្តោះអាសន្នបាន ១៣ ម៉ោង
៚​ អ្នកឃ្លាំមើលការបោះឆ្នោតថា ការចុះឈ្មោះ​បោះឆ្នោតមិនទាន់គ្រប់ផែនការ
៚ នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីរាត្រីនេះ នឹងជជែកអំពីតើមូលហេតុអ្វីបានជាលោក កឹម សុខា បញ្ចេញសារ សម រង្ស៊ី និង កឹម សុខា មិនមែនជា​មនុស្សតែមួយ?........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
https://www.youtube.com/watch?v=i6R3AzTi4IA
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ​ ១២ រោច ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០១ ខែ ធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

1. តំណាង​ពលរដ្ឋ​ជាង​ ១០០គ្រួសារ ​នៅ​ខេត្តមណ្ឌលគិរី ​ប្តឹងយោធា ​ផ្កាយ២ម្នាក់ពីបទរំលោភ​យកដី​សមូហភាព
2. ពលរដ្ឋរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថា ផ្តល់​ជំនួយ​ដល់ប្រទេសឡាវ មិនគិតពីពលរដ្ឋខ្លួនឯង​កំពុងខ្វះខាត
3. អង្គការ​សង្គមស៊ីវិល​ស្នើឱ្យ​រដ្ឋាភិបាល​ ចាត់​វិធានការ​​ទៅលើជនល្មើសដែល​ទន្ទ្រាន​យកដី​ព្រៃលិចទឹក។ ​
4. ​ថ្ងៃ​ទី​៣០វិច្ឆិកាជា​ខួប​៥ឆ្នាំ​នៃការដាក់បញ្ចូល​​ចាប៉ី​ដងវែងក្នុងបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃមនុស្សជាតិ របស់​អង្គការ​យូណេស្កូ (UNESCO)..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន ២៦ នាក់ ថ្មីទៀត នៅ ថ្ងៃ ពុធ ទី ០១ ខែ ធ្នូ នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១២០.១៦០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៦.៥២៩នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៤នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ២នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៩៤៤នាក់។
#RFAKhmer #Health #COVID19KH
ពលរដ្ឋ និង មន្រ្តី គណបក្ស ប្រឆាំង រិះ គន់ រដ្ឋា ភិបាល លោក ហ៊ុន សែន ថា ការ ផ្តល់ ជំនួយ រាប់ លាន ដុល្លារ អាមេរិក ដល់ ប្រទេស ឡាវ ដោយ មិន គិត ពីពលរដ្ឋ ខ្លួន ឯង ដែល កំពុង មាន ជីវភាព ខ្វះ ខាត និង រង ទុក្ខ វេទនា។ ពួក គេ យល់ថា រូប ភាព នេះ គ្រាន់ តែ ចង់ បង្ហាញ មុខ មាត់ លើ ឆាក អន្តរ ជាតិ ប៉ុណ្ណោះ។ ប៉ុន្តែ មន្រ្តី ជាន់ ខ្ពស់ រដ្ឋាភិបាល អះអាង ថា ជំនួយ ទាំង នោះ គឺ ពង្រឹង នយោ បាយកា របរទេស របស់ កម្ពុជា និង យុទ្ធ សាស្រ្ត ប្រឆាំង នឹង ជំងឺ កូវីដ-១៩។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Lao #COVID19KH
រដ្ឋបាល ក្រុង ភ្នំពេញ នៅ ថ្ងៃ ទី៣០ ខែវិច្ឆិកា នេះ បាន ប្រកាស បើក ខារ៉ាអូខេ រង្គសាល និង ឌីស្កូតែក ឡើង វិញ ភ្លាមៗ ក្រោយ ពី ប្រកាស បិទ ជា បណ្ដោះអាសន្ន បាន ១៣ម៉ោង រួច មក។ ប៉ុន្តែ ពាក់ព័ន្ធ នឹង ការ ប្រកាស ឲ្យ បើក កន្លែង ប្រមូល ផ្តុំ មនុស្ស ច្រើន ឡើង វិញ យ៉ាង តក់ក្រហល់ បែប នេះ រដ្ឋបាល ក្រុង ភ្នំពេញ មិន បាន បញ្ជាក់ ពី មូលហេតុ ច្បាស់លាស់ នោះ ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #COVID19KH
ស្នង នគរបាល ខេត្ត កំពង់ស្ពឺ សម្រេច លើក ពេល សាកសួរ តំណាង ប្រជា ពលរដ្ឋ ៦ នាក់ មក ពី សហគមន៍ ឧត្ដម ស្រែ ពស់ ពាក់ ព័ន្ធ នឹង ករណី បំផ្លិច បំផ្លាញ ទ្រព្យសម្បត្តិ អ្នក ដទៃ គំរាម និង ជេរ ប្រមាទ ជា សាធារណៈ ទៅ ពេល ក្រោយ ដោយ មិន កំណត់ ។ ការ លើក ពេល សួរ នាំ នេះ គឺ ស្រប ពេល ដែល ប្រជាពលរដ្ឋ ប្រមាណ ៧០០នាក់ នាំ គ្នា ធ្វើ ដំណើរ ពី ភូមិ ចំនួន ៦ ក្នុង ឃុំ ត្រពាំង ជោរ ស្រុក ឱរ៉ាល់ មក ជួប ជុំ នៅ មុខ ស្នងការ ខេត្ត កំពង់ ស្ពឺ ដើម្បី គាំទ្រ តំណាង របស់ ពួកគាត់។

អានអត្ថបទពិស្តារ៖
#RFAKhmer #Land #Landdisppute #Kampongspue
ពលករ​គាំទ្រ​​​គណបក្ស​​​ប្រឆាំង​លោក ម៉ិច ហ៊ាង កំពុង​​ជាប់​​ឃុំ​​ក្នុង​ពន្ធនាគារ​​ព្រៃស បន្ទាប់​​ពី​​អាជ្ញាធរ​ថៃ​​បាន​​ចាប់​​បញ្ជូន​​លោក​​មក​កម្ពុជា​​វិញ ​តាម​​ការ​​​សំណើ​​​​របស់​អាជ្ញាធរ​​​រដ្ឋា​ភិបាល​​​លោក ហ៊ុន សែន។ មន្រ្តី​​​​​​សង្គម​​ស៊ីវិល​ខកចិត្ត និង​​រិះគន់​​​​​ចំពោះ​កិច្ច​សហការ​រវាង​​​រដ្ឋា​ភិបាល​​​ថៃ និង​​​កម្ពុជា​ដែល​បន្តរំលោភ​​​​​សិទ្ធិ​​​​មនុស្ស​​​ម្តង​ហើយ​ម្តង​ទៀត​។

អានអត្ថបទពេញ៖
#RFAKhmer #Politics #CNRP
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​​(គ.ជ.ប)​ អះអាង​ថា​ ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​​​សម្រាប់​ឆ្នាំ​២០២១​ មាន​ភាព​ល្អ​ប្រសើរ​។ ប៉ុន្តែ​​​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​ថា​ ពលរដ្ឋ​​​​ហាក់​មិន​ចាប់​អារម្មណ៍​​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ​។
អានអត្ថបទពិស្តារ៖

#RFAKhmer #NEC #Elections
អង្គការ សង្គមស៊ីវិល ស្នើឱ្យ រដ្ឋាភិបាល និងតុលាការ ចាត់ វិធានការ ផ្លូវច្បាប់ ឱ្យ បាន ម៉ឺងម៉ាត់ ទៅលើជនល្មើសដែល ទន្ទ្រាន យកដី ព្រៃលិចទឹក។ ការស្នើនេះ ធ្វើឡើង ក្រោយពី អាជ្ញាធរ ខេត្តបាត់ដំបង បាន ឃាត់ខ្លួន មនុស្ស ៨ នាក់ ដែលបាន ទន្ទ្រាន ដីព្រៃ លិចទឹកនេះយក ធ្វើ ជា កម្មសិទ្ធិឯកជន។ សង្គមស៊ីវិល ជំរុញ ចាត់ វិធានការ លើជនល្មើស នៅតំបន់ ព្រៃលិចទឹក ជុំវិញបឹងទន្លេសាប តំបន់ ឆ្នេរសមុទ្រ និងតំបន់ព្រៃឈើ នៅភូមិភាគ ឥសាន នៃប្រទេសកម្ពុជា ផងដែរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Land
មន្ត្រីអង្គការសង្គមស៊ីវិល ជំរុញដល់អាជ្ញាធរខេត្តព្រះសីហនុ អនុវត្ត ច្បាប់ ឱ្យ បាន តឹងរ៉ឹង លើ បញ្ហា អសន្តិសុខសង្គម និង បទល្មើស ដែល បានបង្កឡើង ដោយ ជនជាតិចិន ។ ពួកគេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន អនុវត្តធូររលុង ស្របពេល ដែល មាន ករណីផ្ទុះអាវុធ និង មាន ការ នាំ ចូល គ្រឿងញៀន ទ្រង់ទាយ ធំ ជា បន្តបន្ទាប់ ក្នុង ខេត្តព្រះសីហនុ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #PrahSihonoukVill