វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.81K videos
89 files
7.73K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព្រះ​សង្ឃ​ខ្មែរ​មួយ​អង្គ​ប្តូរផ្តាច់​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ​

​ព្រះ​តេជគុណ​ ​ថូ ធូរស់​ ​ចំណាយ​ពេល​ជិត​​១០ឆ្នាំ​ដើម្បី​ការពារ​ធនធាន​​ធម្មជាតិ​ នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន​ ​ខេត្ត​ឧត្តរ​មាន​ជ័យ។​​ ព្រះអង្គ​ធ្វើ​កិច្ច​ការ​ការងារ​អភិរក្ស​ព្រៃ​នេះ​ ​ដោយ​ស្ម័គ្រចិត្ត​ ​ជា​មួយ​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន។​ ​ទោះ​បី​ជា​ធ្លាប់​រង់​ការ​គំរាម​កំហែង​ ​និង​ចោទ​ប្រកាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​ថា​ព្រះអង្គ​ជា​ក្រុម​ប្រឆាំង​ ​ដោយ​សារ​តែ​ការពារ​​ព្រៃឈើ​​​ប៉ះពាល់​ប្រយោជន៍​អ្នក​មាន​លុយ​ មាន​អំណាច​ចំនួន​ក៏​ដោយ ​​ក៏ប៉ុន្តែ​ ព្រះ​អង្គ​​ប្ដេជ្ញា​ថា​នឹង​បន្ត​ការពារ​​ព្រៃ​​​​សហគមន៍​​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស។​ សូមទស្សនាសេចក្តីរាយណ៍របស់លោក​ ​នៅ វណ្ណារិន​ ​​ជា​វីដេអូដោយចុចនៅត្រង់នេះ៖ https://fb.watch/kL9raS2ffP/

#RFAKhmer #Cambodia #forestkh #logging #loggingkh #monk #environmentalActivists #Deforestation

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉

/ rfakhmervideo
👉 twitter.com/RadioFreeAsiaKH
ការ​ស៊ើបអង្កេត​របស់​សារព័ត៌មាន​អាមេរិក និង​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ចក្រភព​អង់គ្លេស​រក​ឃើញ​ថា រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ការពារ តាម​រយៈ​ការ​ទទួល​ទិញ​ឈើ​ខុស​ច្បាប់ ពី​ក្រុម​អ្នក​កាប់​ឈើ​។ សកម្មជន​ព្រៃឈើ ទាមទារ​ឱ្យ​អាជ្ញាធរ គួរ​មាន​វិធានការ​បង្ក្រាប​លើ​សកម្មភាព​កាប់​ឈើ​ធ្វើ​អុស ឱ្យ​ដូច​គ្នា​នឹង​ការ​កាប់​ឈើ​ប្រណីត ទើប​អាច​ការពារ​ព្រៃឈើ​កុំ​ឱ្យ​បាត់បង់។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #logging #loggingkh #factory #deforestation