វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រធានគណបក្សឆន្ទៈខ្មែរ បណ្ឌិត សុក ហាច ថាអ្នកប្រជាធិតេយ្យ គួររួបរួមគ្នាក្នុង​សមរភូមិ​នៃការបោះឆ្នោត។
បទសម្ភាស​ទាំងស្រុង៖ https://youtu.be/dg23D1-_ofA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
---
#HunSen #SamRainsy #KemSokha #RFAKhmer #Cambodia #KeyQuotes#CPP #CLP #CNRP #KWP #SokHach #shorts
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ចខេត្តព្រះវិហារបន្តចុះចាប់ និងកម្ទេចផ្ទះពលរដ្ឋ ខណៈពលរដ្ឋ២៨នាក់បញ្ជូនទៅតុលាការ និងមួយចំនួនទៀតបន្តឃុំខ្លួន
---
សមត្ថកិច្ចបញ្ជូនពលរដ្ឋ ២៨នាក់ ទៅតុលាការ និងឃុំខ្លួនមួយចំនួនទៀត ក្រោយពីការបង្ក្រាបដោយហិង្សា កាលពីថ្ងៃទី០៦ខែមីនា។ ក្រៅពីនេះ ក្រុមមន្ត្រី មានប៉ូលិស និងប៉េអឹមជាង ២០០នាក់ នៅថ្ងៃទី០៩ ខែមីនា បន្តចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋជាង ៣០គ្រួសារបន្ថែមទៀត នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងបញ្ជាឲ្យពលរដ្ឋទាំងនោះ ចាកចេញពីដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សិលាដាម៉ិច (Seila Damex CO., LTD) ។
ក្នុងសន្និសីទសារព័ត៌មានមួយ អនុប្រធានរដ្ឋបាលព្រៃឈើលោក សួន សុវណ្ណ ថ្លែងថា ការចុះបង្ក្រាបនេះ ជាវិធានការការពារដីរបស់រដ្ឋ បើទោះបីដីនោះ បានផ្ដល់ឲ្យក្រុមហ៊ុន សិលាដាម៉ិច យ៉ាងណាក្ដី។ លោកបន្ថែមថា អាជ្ញាធរបានណែនាំជាច្រើនដងឲ្យពលរដ្ឋនៅតំបន់នោះរុះរើផ្ទះ ប៉ុន្តែពលរដ្ឋមិនព្រម ទើបកម្លាំសមត្ថកិច្ចចម្រុះថ្នាក់ខេត្តនិងជាតិ ចុះបង្ក្រាប។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #PreahVihear #SeilaDamex #LandDispute #VerticalVideo #Trending #Reels #shorts
Media is too big
VIEW IN TELEGRAM
ការ​បង្កើត​អង្គភាព​វាយប្រហារ​តាម​អ៊ីនធឺណិត​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត នឹង​ធ្វើ​ឱ្យ​សេរីភាព​បញ្ចេញ​មតិ «​កាន់​តែ​រួមតូច​»
---
មន្រ្តី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សង្គម​បារម្ភ​ថា អង្គភាព​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​រដ្ឋាភិបាល នឹង​ក្លាយ​ជា​ឧបករណ៍​រឹតត្បិត​លើ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ ជាពិសេស​សកម្មជន​សង្គម និង​នយោបាយ​។ ក្តី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​សន្តិសុខ​មួយ​ដោយ​អះអាង​ថា​ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​អ៊ីនធឺណិត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #CyberWarRoom #HunManet #HunSen #PoliticsKh
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង​ហ្វីឡាដែលហ្វីយ៉ា (Philadelphia) នឹងជួបជុំគ្នាដើម្បីប្រារព្ធទិវាសិទ្ធិនាទីអន្តរជាតិ ៨ មីនា នៅយប់ថ្ងៃសៅរ៍ ទី០៩ មីនានេះ ដើម្បីរំលឹកដល់ការលះបង់របស់ស្ត្រីខ្មែរក្រោម ក្នុងការទាមទារសិទ្ធិជនជាតិដើម និងសិទ្ធិរស់រានមានជីវិតជាមនុស្ស។ ការជួបជុំគ្នានេះ នឹងធ្វើឡើងនៅភោជនីយដ្ឋាន (Grand Palace Seafood) អាសយដ្ឋាន ៦០០ Washington Ave Philadelphia។ កម្មវិធីនេះ ចាប់ផ្តើមពីម៉ោង ៧យប់ដល់ ម៉ោង ១២ ពាក់កណ្ដាលយប់។ សូមស្តាប់បទសម្ភាសន៍របស់របស់លោក យន់ សាមៀន នៃវិទ្យុអាស៊ីសេរី និងប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង​ហ្វីឡាដែលហ្វីយ៉ា (Philadelphia)លោក យ៉ាញ់ ទូន ជុំវិញការជួបជុំគ្នា ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនានេះ ដូចតទៅ៖
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រសួង​ការងារ​ព្រមាន​ប្រើ​ផ្លូវ​ច្បាប់ ឱ្យ​កម្មករ​រោងចក្រ វ៉ាយ​&​ដាប់បែលយូ ឈប់​ចេញ​តវ៉ា
---
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ព្រមាន​ប្រើ​ផ្លូវ​ច្បាប់​លើ​សហជីព​មូលដ្ឋាន និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ខណៈ​ក្រសួង​បញ្ជា​ឱ្យ​ក្រុម​កម្មករ​រោងចក្រ វ៉ាយ​&​ដាប់បែលយូ បញ្ឈប់​សកម្មភាព​ចេញ​តវ៉ា​ជា​បន្ទាន់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​ផល​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #IndepedentUnion #Y&WGarment #Y&WGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #HengSour ##MinistryofLabour
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#រូបត្លុកនយោបាយ​៖ បុក​រត់​រួច​បោះ​លុយ​បញ្ចប់​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​!
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #TrafficAccidents ##HitandRunDriving #BeerAdvertisement #AlcoholicBeveragesAds #CarAccidents
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អស់រយៈពេល៤ថ្ងៃហើយ ដែលសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះបង្ក្រាប និងចាប់ពលរដ្ឋ កម្ទេចផ្ទះសម្បែងរបស់ពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច (Seila Damex)។ សមត្ថកិច្ចខេត្តចោទពលរដ្ឋទាំងនោះ ជាជនអនាធិបតេយ្យចូលកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/land/authorities-continue-to-destroy-houses-and-arrest-more-people-as-28-people-were-sent-to-court-over-land-dispute-in-preah-vihear-03092024081341.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #PreahVihear #SeilaDamex #LandDispute #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រារព្ធ​ទិវា​៨មីនា​ ដើម្បី​លើក​កំពស់​សិទ្ធិ​ស្ត្រី​កម្ពុជា​ក្រោម

ពលរដ្ឋខ្មែរកម្ពុជាក្រោមនិងខ្មែរអាមេរិកកាំងប្រមាណ៤០០នាក់ បានជួបជុំគ្នានៅក្នុងក្រុងហ្វីឡាដែលហ្វីយ៉ា​ (Philadelphia) នៃរដ្ឋ​ផេនស៊ីលវែនញ៉ា (Pennsylvania) ដើម្បីប្រារព្ធទិវាសិទ្ធិនាទីអន្តរជាតិ៨មីនា នៅយប់ថ្ងៃសៅរ៍ ទី០៩​ ខែមីនា ឆ្នាំ២០២៤។
បទសម្ភាសន៍របស់លោក នៅ វណ្ណារិន និងអ្នកស្រី សឿង ធីនីត ប្រធានស្ត្រីនិងជាគណៈកម្មាធិការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមជុំវិញកម្មវិធីនេះ។

#RFAKhmer #Cambodia #HumanRights #WomenRights #HumanRightsDefender #KhmerKrom #Philadelphia #Pennsylvania #InternationalWomenDay



ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​ហាក់​មិន​បង្ក្រាប​ល្បែង​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព
---
មន្ត្រី​គណបក្សប្រឆាំងលើកឡើង​ថា អាជ្ញាធរ ហាក់​អសកម្ម​ក្នុង​ការ​ទប់ស្កាត់​វេបសាយ ឬ​គេហទំព័រ ល្បែងស៊ីសង​អនឡាញ​ខុសច្បាប់ ដែល​កំពុង​មាន​ភាព​សកម្ម និង​ពង្វក់​ប្រជាពលរដ្ឋ។ ពួកគាត់​ថា អាជ្ញាធរ​គួរតែ​អនុវត្ត​ភារកិច្ច​នេះ​ដោយ​ឆន្ទៈ និង​តម្លាភាព ទើប​អាច​ធានា​ពី​ប្រសិទ្ធភាព នៃ​ការ​លុបបំបាត់​ល្បែង​អនឡាញ​ខុសច្បាប់​បាន។

ទស្សនាវីដេអូ សូមចុងត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #Illegal #VietnamLottery #OnlineLotto #Lottery #Casino #Gambling #Corruption #Economic
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អតីតប្រធានអង្គការមូលនិធិទ្រទ្រង់អារយ្យធម៌ខ្មែរ លោក មឿង សុន ដែលជាអ្នករស់នៅប្រទេសបារាំង ថ្មីៗបានធ្វើដំណើរទៅក្រាបថ្វាយបង្គំសួរសុខទុក្ខព្រះសង្ឃ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ ដំណើរទស្សនកិច្ចរបស់លោក មឿង សុន ទៅកាន់វត្តប៉ាក់ណាម ដែលជាវត្តអារាមខ្មែរដ៏ចំណាស់ និងធ្លាប់អត្តខាត់មួយ ស្ថិតនៅជាប់ព្រំដែនវៀតណាមនេះ ធ្វើឡើងក្រោយពីលោកបានបង្កើតសមាគមមនុស្សធម៌មួយដែលមានឈ្មោះថា «សមាគម មឿង យី ផល្លី»។

តើសមាគម មឿង យី ផល្លី របស់លោក មឿង សុន មានគោលបំណង និងសកម្មភាពជួយសហគមន៍ខ្មែរនៅក្នុងស្រុក និងក្រៅស្រុកបែបណាខ្លះ? តើលោកបានសិក្សាយល់ឃើញអ្វីខ្លះពីទស្សកិច្ចរបស់លោកនៅវត្តប៉ាក់ណាម?
#RFAKhmer #Cambodia #France #Vietnam #BakNam #HumanRights #WomenRights #HumanRightsDefender ##InternationalWomenDay
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាលស៊ុយអែតប្រកាសផ្ដាច់ជំនួយពីសង្គមស៊ីវិលនៅកម្ពុជាត្រឹមឆ្នាំ២០២៤
---
អង្គការសង្គមស៊ីវិល បានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាដល់ការផ្ដល់ជំនួយដល់កម្ពុជា ក្នុងការពង្រឹងផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ចល្អ និងនីតិរដ្ឋ ដោយថា បើស៊ុយអែតដកជំនួយ នឹងប៉ះពាល់កាន់តែធំដល់វិស័យទាំងនេះ។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលស៊ុយអែត កាលពីខែមករា ឆ្នាំ២០២៤ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួន គឺស៊ីដា (Sida) បានជូនដំណឹងដល់អង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា អំពីការផ្ដាច់ជំនួយវិស័យ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋត្រឹមឆ្នាំ២០២៤នេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Sweden #CutoffAidNGOs #CSOs #NGOs #DeathLocalNGOs #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជនស្រលាញ់ធនធានធម្មជាតិ ព្រៃឈើ រួមនឹងអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់មានប្រិតិកម្មតបនឹងសាររបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាម អ៊ីន ដែលថា ព្រៃឡង់នៅល្អស្អាតមិនដូចការរាយការណ៍នាពេលកន្លងទៅ នៅក្រោយពេលរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានចុះទៅដើរទស្សនកិច្ចនៅព្រៃឡង់។
យុវជនស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ រួមនឹងអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុករិះគន់ថា លោករដ្ឋលេខាធិការកំពុងបំភ្លៃព័ត៌មានពីស្ថានភាពពិតនៅព្រៃឡង់ ដើម្បីតែលាភសក្ការៈ ការពារមុខតំណែងផ្ទាល់ខ្លួនជាជាងនិយាយការពិត។
តើការពិតយ៉ាងណាខ្លះពីស្ថានភាពតំបន់ព្រៃឡង់?
សម្ភាសមន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) និងជាអ្នកស្រាវជ្រាវបទល្មើសព្រៃឈើ លោក អូត ឡាទីន អំពីរឿងនេះ។

#RFAKhmer #Cambodia #PreyLang #SamInn #Forest #Nature #Activist #Youth


ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​ជាអ្នកស្រាវជ្រាវ​បទល្មើសព្រៃឈើ លោក អូត ឡាទីន ថារដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ លោក សាម អ៊ីន គួររួមដំណើរជាមួយលោក ដើម្បីចុះទៅដល់កន្លែងដែលមានបទល្មើសព្រៃឈើ ក្នុងព្រៃឡង់។
បទសម្ភាស​ទាំងស្រុង៖ https://youtu.be/iUEO8M-LweM
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer

#RFAKhmer #Cambodia #PreyLang #SamInn #Forest #Nature #Activist #Youth
Media is too big
VIEW IN TELEGRAM
សម្ដី​គូស​ថ្ម​ចំណាំ [ទី១] ​ តើពាក្យ​ថា​«កន្ទេល​ធំ​បន្លំ​ដេក»​ មានន័យ​យ៉ាងណា?​

#សម្ដីគូសថ្មចំណាំ៖​ អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ សេង សារី ​លើកឡើង​ថា​អ្នកគាំទ្រ​លោក​ កឹម សុខា​ មួយ​ចំនួន​គឺ​ជា​ «កន្ទេល​ធំបន្លំដេក»​៕​

#RFAKhmer #Cambodia #Politicskh #ForTheRecord #CNRP #KemSokha #VerticalVideo #reels
Media is too big
VIEW IN TELEGRAM
កម្មការិនីមានផ្ទៃពោះបារម្ភគ្មានប្រាក់សម្រាលកូន បន្ទាប់ពីថៅកែរត់ចោលមិនបើកប្រាក់ខែ
---
កម្មករ​រោងចក្រ​កាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W GARMENT) ទទូច​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ពន្លឿន​នីតិវិធី​ដោះស្រាយ​សម្រាប់​ពួកគេ​។ ការ​ទទូច​នេះ ដោយសារ​កម្មករ​ខ្លះ​ត្រូវ​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​ជួល ខណៈ​កម្មករ​មាន​ផ្ទៃ​ពោះ បារម្ភ​គ្មាន​ប្រាក់​សម្រាល​កូន​។ តំណាង​កម្មករ​ឲ្យ​ដឹង​ថា រោងចក្រ​នេះ មាន​កម្មករ​ជិត​៤​ពាន់​នាក់ ក្នុង​នោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជិត​៥​រយ​នាក់​។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunSen #HunManet #IndepedentUnion #YWFactory #YWGarmentFactory #Bankruptcy #GarmentWorkers #Increasingdebt #LongTermWageLoss #LaborLaws #Poverty #HumanRights #HengSour #MinistryofLabour #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នកនិពន្ធ និងយុវជន លើកឡើងថា ការអានសៀវភៅច្រើន ជំរុញឱ្យពលរដ្ឋចេះគិតពីប្រយោជន៍ជាតិ និងដោះស្រាយបញ្ហាជីវិត។ ពួកគាត់ ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ អត្រាអ្នកអានមានការកើនឡើង ក៏ប៉ុន្តែ ត្រូវយកចិត្តទុកដាក់ជំរុញឱ្យបានទូលំទូលាយបន្ថែមទៀតពីសំណាក់ស្ថាប័នពាក់ព័ន្ធ តាមរយៈបង្កើនកម្មវិធីអំណានថ្នាក់ខេត្ត និងជាតិឱ្យបានច្រើន។

ការលើកឡើងនេះ ស្របពេលការតាំងពិព័រណ៍សៀវភៅត្រូវបានរៀបចំឡើងរយៈពេលបីថ្ងៃ ពីថ្ងៃទី៩ ដល់១១ មីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ នារាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាអំណាន លើកទី៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ អ្នកនិពន្ធសៀវភៅលើកឡើងថា ការអានសៀវភៅជារឿងសំខាន់សម្រាប់ពលរដ្ឋគ្រប់រូប ដើម្បីជាមូលដ្ឋានគ្រឹះនៃចំណេះដឹង ឆ្ពោះទៅរកការអភិវឌ្ឍគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យមានភាពរីកចម្រើន និងលុបបំបាត់អំពើអយុត្តិធម៌សង្គម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #NationalReadingDay #NRD2024 #CambodiaBookFair #InstituteofTechnologyofCambodia
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៤៣]៖​ ​ការ​ដឹកនាំ​ដែល​ជំរុញ​អោយ​គេ​ធ្វើ ​តែខ្លួន​ឯង​មិន​ធ្វើ​ គ្មាន​ប្រសិទ្ធភាព​ទេ

​មេ​ដឹក​នាំ​សម័យ​នេះ​ មាន​ទំលាប់​ជំរុញ​អោយ​ពលរដ្ឋ​ធ្វើ​ តែ​ខ្លួន​ឯង​តែង​ប្រព្រឹត្ត​ផ្ទុយ​ពី​អ្វី​ដែល​ខ្លួន​ណែនាំ​ទៅ​វិញ។​ ឧទាហរណ៍៖​ ​មេដឹកនាំ​អំពាវនាវ​ អោយ​ពលរដ្ឋ​ជួយ​លើក​តម្កើង​វប្បធម៌​ខ្មែរ​ តែ​ក្រុម​គ្រួសារ​ខ្លួន​ និង​បក្ខ​ពួក​ខ្លួន​ ជា​អ្នក​ចម្លង​និង​សាប​ព្រួស​វប្បធម៌​បរទេស​ ឬក៏​យក​វប្បធម៌​ទៅ​បំរើ​នយោបាយ​របស់​ខ្លួន​ទៅវិញ។​ អោយ​ពល​លើក​ស្ទួយ​វិស័យ​អប់រំ​ ឬ​ក៏​ប្រព័ន្ធ​សុខាភិបាល​នៅ​ក្នុង​ស្រុក​ តែ​ខ្លួន​ឯង​បញ្ជូន​កូន​ចៅ​ទៅរៀន​ ឬ​ទៅ​ព្យាបាល​ជម្ងឺ​នៅ​បរទេស​ជា​ដើម។​

​តើ​ការ​ដឹកនាំ​បែប​ពុតត្បុត​បោកប្រាស់​បែប​នេះ​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ?​ សូម​អញ្ជើញ​លោក​អ្នកនាង​កញ្ញា​ស្តាប់​កិច្ច​ពិភាក្សា​រវាង ​លោក​​ ជុន ច័ន្ទបុត្រ​ និង​លោក​ សំ ប៉ូលី​ ដូច​តទៅ៖​
​​
-------------------​
​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
---
Media is too big
VIEW IN TELEGRAM
តុលាការខេត្តព្រះវិហារនៅម៉ោង៧យប់ថ្ងៃចន្ទ ម្សិលមិញ (ទី១១ខែមីនា) បានសម្រេចបញ្ជូនពលរដ្ឋចំនួន២៨នាក់ ទៅឃុំខ្លួននៅពន្ធនាគារខេត្ត ចំណែកឯពលរដ្ឋមួយចំនួនត្រូវបានដោះលែង ឲ្យត្រឡប់ទៅផ្ទះវិញ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #PreahVihear #SeilaDamex #LandDispute #VerticalVideo #Trending #Reels #shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Cambodian teen rescued from family home in China after Facebook plea
---
Chinese authorities rescued a 16-year-old Cambodian girl who said she was tricked by job brokers, sold to a Chinese man and held against her will in China’s Zhejiang province, a Cambodian Foreign Ministry spokesman told Radio Free Asia on Monday.
👉 https://www.rfa.org/english/news/cambodia/teenager-china-rescue-03112024163611.html
---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunSen #HunManet #HumanTrafficking #BrideTrafficking #CambodianWomen #Violence #ArrangedMarriage #ForcedMarriage
ស្រ្ដីមួយចំនួនត្អួញត្អែរគ្មានជម្រក បន្ទាប់ពីផ្ទះត្រូវបានបំផ្លាញ ហើយប្ដីរត់គេចពីការចាប់ខ្លួនរបស់អាជ្ញាធរ
---
ក្រុមស្រ្ដីមួយចំនួនត្អួញត្អែរពីទុក្ខលំបាកដោយសារគ្មានទីជម្រក បន្ទាប់ពីផ្ទះសម្បែង ត្រូវបានអាជ្ញាធរចុះដុតបំផ្លាញចោល និងខ្លះបង្ខំឱ្យរុះរើចេញពីដី ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសិលាដាម៉ិច (Seila Damex)។ ក្រុមស្រ្ដីទាំងនោះ ស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ឈ​​ប់ឱ្យសមត្ថកិច្ចបន្តតាមចាប់ខ្លួនពលរដ្ឋ និងដោះលែងអ្នកដែលបានចាប់ខ្លួន ឱ្យមានសេរីភាពវិញ។ ការស្នើនេះ បន្ទាប់ពីតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនពលរដ្ឋ២៨នាក់ ក្នុងពន្ធនាគារ កាលពីថ្ងៃទី១១ ខែមីនា ពីបទហ៊ុំព័ទ្ធកាន់កាប់ដីព្រៃដោយខុសច្បាប់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #CourtKH #PreahVihear #SeilaDamex #Arrest #LandDispute #Prisoner
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer