វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.81K photos
1.8K videos
89 files
7.71K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រះតេជព្រះគុណ សំ គឹមសាធ ធ្វើធម្មយាត្រាដល់ខេត្តកំពង់ឆ្នាំងហើយ
---
ក្បូនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមរបស់ព្រះតេជព្រះគុណ សំ គឹមសាធ ជាមួយសកម្មជនសង្គមលោក អ៊ុក ពេជ្រសំណាង ធ្វើដំណើរដល់ខេត្តកំពង់ឆ្នាំងហើយ នៅរសៀលថ្ងៃទី១៥កុម្ភៈ។
ធម្មយាត្រានេះ មានប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៥ ចេញមកស្វាគមន៍លើកទឹកចិត្ត និងប្រគេនចង្ហាន់ដល់ព្រះអង្គជាបន្តបន្ទាប់។
ធម្មយាត្រានេះ ចាប់ផ្ដើមពីទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២កុម្ភៈ ដោយឆ្លងកាត់ខេត្តចំនួន៨ គ្រោងនឹងបញ្ចប់នៅភ្នំអដ្ឋរស្ស ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយផ្លូវជិត៧រយគីឡូម៉ែត្រ។
ដំណើរធម្មយាត្រានេះ មានអាជ្ញាធរគំរាមកំហែងជាបន្តបន្ទាប់ ជាពិសេសនៅខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #SamKimsath #HumanRights #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រួសារ និងពលរដ្ឋខ្មែរនៅអូស្ត្រាលី បន្តទាមទារយុត្តិធម៌ជូនបណ្ឌិត កែម ឡី
---
ភរិយាបណ្ឌិត កែម ឡី អំពាវនាវឲ្យពលរដ្ឋខ្មែរ បន្តប្រារព្ធខួបបណ្ឌិត កែម ឡី តទៅទៀត ដោយកុំយកចិត្តទុកដាក់ ចំពោះសាររារាំងរបស់លោក កែម រិទ្ធិសិត និងយុវជនដែលចុះចូលបម្រើរដ្ឋាភិបាល។ ពួកគាត់ ចាត់ទុកយុត្តិធម៌កន្លងមកជាយុត្តិធម៌ក្លែងក្លាយ។ ការបន្តទាមទារនេះ ធ្វើឡើងក្នុងពិធីរំលឹកខួប៨ ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីរូបនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #KemLey #HongLim #CheaYouhorn #TakMengHeang #JulianHill #TakMengHeang #KemLeyLegacy #RememberKemLey #JusticeForKemLey #KemLeyChampionOfFreeSpeech #SocialInjustice #CambodianAustralians #Democracy #HumanRights #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជននៅកូរ៉េខាងត្បួងចងក្រងរចនាសម្ព័ន្ធគណបក្សកម្លាំងជាតិ ដើម្បីតវ៉ារឿងទឹកដី និងទាមទារយុត្តិធម៌សង្គម
---
យុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បួង បានប្រមូលកម្លាំងគ្នាចងក្រងរចនាសម្ព័ន្ធ គណបក្សកម្លាំងជាតិ ក្នុងគោលដៅធ្វើសកម្មភាព តវ៉ាទៅរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ឱ្យស្ដាប់សំឡេងប្រជាពលរដ្ឋ ទាក់ទងនឹងបូរណភាពទឹកដីជាតិ និងបញ្ហាអយុត្តិធម៌ទូទៅ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Korea #HunManet #HunSen #HunDynasty #PoliticsKH #CLV #CPP #NationPowerParty #HumanRights #SocialInjustice
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
យុវជន​ស្រឡាញ់​ប្រជាធិបតេយ្យ អំពាវនាវឱ្យរដ្ឋាភិបាលស្ដាប់សំឡេងប្រជាពលរដ្ឋ ដែលព្រួយបារម្ភពីការបាត់បង់ទឹកដីជាតិ
---
លោក ម៉ាត់ វណ្ណី ប្រធានគណបក្សកម្លាំងជាតិនៅប្រទេសកូរ៉េខាងត្បួង លើកឡើងថា ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងសភា មានបញ្ហាជាច្រើន ទាំងអយុត្តិធម៌សង្គម និងទឹកដីជាតិ ដែលបណ្ដាលមកពីការសម្រេចចិត្ត ខុសរបស់អ្នកដឹកនាំសព្វថ្ងៃ។ លោកសង្ឃឹមថា នឹងមានពលរដ្ឋ និងយុវជនកាន់តែច្រើនចូលរួមជាមួយគណបក្សកម្លាំងជាតិនៅកូរ៉េ ដើម្បីកសាងកម្លាំងនយោបាយ ប្រជាធិបតេយ្យខ្លាំងមួយ ប្រកួតនឹងគណបក្សប្រជាជនកម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Korea #HunManet #HunSen #HunDynasty #PoliticsKH #CLV #CPP #NationPowerParty #HumanRights #SocialInjustice
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer