វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.8K videos
89 files
7.71K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រះតេជព្រះគុណ សំ គឹមសាធ ធ្វើធម្មយាត្រាដល់ខេត្តកំពង់ឆ្នាំងហើយ
---
ក្បូនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គមរបស់ព្រះតេជព្រះគុណ សំ គឹមសាធ ជាមួយសកម្មជនសង្គមលោក អ៊ុក ពេជ្រសំណាង ធ្វើដំណើរដល់ខេត្តកំពង់ឆ្នាំងហើយ នៅរសៀលថ្ងៃទី១៥កុម្ភៈ។
ធម្មយាត្រានេះ មានប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៥ ចេញមកស្វាគមន៍លើកទឹកចិត្ត និងប្រគេនចង្ហាន់ដល់ព្រះអង្គជាបន្តបន្ទាប់។
ធម្មយាត្រានេះ ចាប់ផ្ដើមពីទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២កុម្ភៈ ដោយឆ្លងកាត់ខេត្តចំនួន៨ គ្រោងនឹងបញ្ចប់នៅភ្នំអដ្ឋរស្ស ស្ថិតក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយផ្លូវជិត៧រយគីឡូម៉ែត្រ។
ដំណើរធម្មយាត្រានេះ មានអាជ្ញាធរគំរាមកំហែងជាបន្តបន្ទាប់ ជាពិសេសនៅខេត្តកំពង់ចាម សៀមរាប បាត់ដំបង និងខេត្តពោធិ៍សាត់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #SamKimsath #HumanRights #SocialInjustice #Pilgrimage
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាជិកសភាអូស្ត្រាលីនឹងជំរុញឲ្យរដ្ឋាភិបាលជជែកនឹងលោកហ៊ុនម៉ាណែតរឿងសិទ្ធិមនុស្ស
---
ព្រះសង្ឃ និងសហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia ) បានដើរដង្ហែក្បួនធម្មយាត្រាដាក់ញត្តិជូនសមាជិកសភាសហព័ន្ធអូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅថ្ងៃទី១៧ ខែកុម្ភៈ ដើម្បីស្នើសុំឲ្យលោក ជួយជំរុញទៅនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យលើកយកបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សទៅជជែកជាមួយលោក ហ៊ុន ម៉ាណែត ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នៅដើមខែមីនាខាងមុខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HongLim #CheaYouhorn #TakMengHeang #JulianHill #TimRicharson #SocialInjustice #Pilgrimage #CambodianAustralians #Protest #Democracy #HumanRights #Petition #Dictator #FreeCambodia
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តេជព្រះគុណ សំ គឹមសាធ បន្តធ្វើធម្មយាត្រាជាថ្មីជំរុញរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស
---
ព្រះតេជ​ព្រះគុណ សំ គឹមសាធ និង​សកម្មជនសង្គម​លោក អ៊ុក ពេជ្រសំណាង កំពុង​ធ្វើ​ធម្មយាត្រា​ជា​ថ្មីទៀត​ដើម្បី​ផ្សព្វផ្សាយ​អំពី​មេត្តាធម៌ និង​លើកកម្ពស់​សីលធម៌​ជា​លើក​ទី៤​ ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៨រយ​គីឡូម៉ែត្រ​ក្នុង​ទិសដៅ​ពី​ខេត្តព្រះសីហនុ​ឆ្ពោះ​ទៅ​ខេត្ត​រតនគិរី។ ធម្មយាត្រា​នេះ ក៏​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ងាកមក​គោរព​សិទ្ធិ​មនុស្ស និង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SamKimSath #Pilgrimage #HunManet #Politics #HumanRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer