វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.8K videos
89 files
7.71K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ៖ «​សន្តិភាព​»​ក្នុង​អំណាច​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

---
តស់... ប្រកួត​គ្នា​ដាក់​ចំណង​ជើង​ឱ្យ​រូប​ត្លុក​នយោបាយ​មួយ​នេះ​!
---
រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​សព្វ​ថ្ងៃ បាន​ប្រកាស​ម្ដង​ហើយ​ម្ដង​ទៀត​ថា កម្ពុជា​កំពុង​មាន​សន្តិភាព​បន្ទាប់​ពី​ចាក​ផុត​ពី​របប​ខ្មែរ​ក្រហម​។ ជាមួយគ្នានេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឪពុក​ក៏​បាន​បង្កើត​អនុក្រឹត្យ​មួយ​នៅ​ថ្ងៃ​ទី​០១​មករា ២០២៤ ដោយ កំណត់​យក​ថ្ងៃ​ទី​«​២៩​ធ្នូ​» ជា «​ទិវា​សន្តិភាព​នៅ​កម្ពុជា​» ព្រម​ទាំង​រាប់​បញ្ចូល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​ជា​រៀងរាល់​ឆ្នាំ​។

អានព័ត៌មានបន្ថែម សូមចុចត្រង់នេះ៖
---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism
#ParisPeaceAccords
#PPA #Politics#srunsrorn
Media is too big
VIEW IN TELEGRAM
កម្មករ​ថា ប្រាក់​ឈ្នួល​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​គ្រប់គ្រាន់​ឡើយ
---
កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​សោកស្ដាយ ដែល​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គោល​ចំនួន​៤​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ គឺ​២០៨​ដុល្លារ​ក្នុង​មួយ​ខែ​។ ពួកគាត់​អះអាង​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​ថ្មី​នេះ មិន​ជួយ​ឱ្យ​កម្មករ​រស់​នៅ​ក្នុង​ជីវភាព​សមរម្យ និង​មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #cambodia #HunSen #HunManet #HengSour #Humanrights #Worker #CanSportShoes #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
តុលាការ​អូស្រ្ដាលី​កាត់ទោស​កូន​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ​ម្នាក់​ ដែល​បើក​ឡាន​រំលោភ​ភ្លើង​សញ្ញា​បុក​មនុស្ស​ពីរ​នាក់​ស្លាប់
---
កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ម្នាក់ ត្រូវ​បាន​តុលាការ​អូស្ត្រាលី កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ១២ឆ្នាំ​ពាក់ព័ន្ធ​នឹង​ករណី​បើកឡាន​ក្នុង​ល្បឿន​លឿន​បំពាន​ភ្លើងស្តុប​ក្រហម បណ្តាល​ឲ្យ​បុក​ប្តី​ប្រពន្ធ​មួយគូ​ស្លាប់​យ៉ាង​រន្ធត់​នៅ​ទីក្រុង​ម៉ែលប៊ន(Melbourne)។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #DoeunUdom #DoeunSovann #InteriorMinistry

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គម្រោង​បង្កើត​ក្រុង​កំពង់សោម​នឹង​«​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ខុស​ច្បាប់​»
---
អ្នក​ឃ្លាំមើល​បារម្ភ​ថា ទីក្រុង​កំពង់សោម​ថ្មី ដែល​រដ្ឋាភិបាល​គ្រោង​បង្កើត លើ​ផ្ទៃ​ដី​ឃុំ​ចំនួន​៥​ក្នុង​ស្រុក​ព្រៃនប់ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុម​ឧក្រិដ្ឋជន​រកស៊ី​ខុស​ច្បាប់​។ ចំណែក​ពលរដ្ឋ​ជា​អ្នក​លក់​ដូរ​តូចតាច​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ផ្លូវ​ក្នុង​តំបន់​ទីក្រុង​កំពង់សោម​ថ្មី មិន​សូវ​រំពឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​នេះ​ឡើយ​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #HunManet #HunSen #Cyberscams #TIP
#HumanTrafficking #MoneyLaundering #OnlineGambling

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមាគមខ្មែរកម្ពុជាក្រោម ស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ឱ្យដោះលែងសកម្មជនខ្មែរក្រោម
---
សមាគមខ្មែរកម្ពុជាក្រោម ស្នើប្រទេសសមាជិកអាស៊ានឱ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាមឱ្យដោះលែងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើជនជាតិដើមខ្មែរក្រោម។ ការដាក់ញត្តិនេះ ដើម្បីចូលរួមវេទិកាប្រជាពលរដ្ឋ និងសន្និសីទសង្គមស៊ីវិលអាស៊ាន ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ១៩ ដល់ ២១ ខែកញ្ញា ២០២៤ នៅប្រទេសទីម័រ (Timor-Leste) ក្រោមប្រធានបទ «ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាព ដែលដឹកនាំដោយប្រជាជននៅអាស៊ីអាគ្នេយ៍» ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #ASEAN #HunManet #HunSen #KaoKimHourn #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #UN #UNDRIP
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អ្នក​ស្រុក​អង្គរ​ធំ​ស្នើ​អាជ្ញាធរ​ធ្វើ​ផ្លូវ​បេតុង​តាម​ការ​សន្យា​អំឡុង​ឃោសនា​បោះឆ្នោត
---
អ្នក​ស្រុក​អង្គរ​ចំនួន​០៨​ភូមិ នៅ​ខេត្ត​សៀមរាប​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ច្រើន ធ្វើ​ឱ្យ​ភូមិ​ឋាន​របស់​ពួកគាត់ ប្រឡូកប្រឡាក់​ដោយ​ធូលី​ដី​ហុយ ប៉ះពាល់​មុខ​របរ​អាជីវកម្ម សុខភាព​កុមារ និង​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍ ដោយ​សារ​តែ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ជាង​៣០ ឆ្នាំ​មក​ហើយ​។ ពួកគេ​ស្នើ​អាជ្ញាធរ​សាងសង់​នេះ ជា​ផ្លូវ​បេតុង ដូច​បាន​សន្យា​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #SiemReap #AngkorArea #AngkorWat #Dust #Health #Tourism #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Wheelchair-bound man has been ‘abandoned’ in Cambodian prison, wife says
---
A handicapped man has been detained for more than six months without trial after he posted comments on Facebook about Prime Minister Hun Manet and the government’s immigration practices, family members told Radio Free Asia.
👉 https://www.rfa.org/english/news/cambodia/wheelchair-detention-incitement-09232024162507.html
---
#RFAKhmer #Cambodia #HunManet #HunSen #PhonYuth #PoliticsKH #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PoliticalPrisoners
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤
១. ព្រះមហាក្សត្រ អំពាវនាវឱ្យពលរដ្ឋខ្មែរគោរព និងការពាររដ្ឋធម្មនុញ្ញ ខណៈអ្នកច្បាប់ថា មេដឹកនាំខ្មែរកំពុងបំពានសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលធានាដោយរដ្ឋធម្មនុញ្ញ
២. លោក ហ៊ុន សែន បញ្ជាតាមចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំងមួយរូបនៅប្រទេសថៃឱ្យខាងតែបាន
៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញថាតើការដកខ្លួនចេញពីគម្រោង CLV របស់កម្ពុជា ជាយុទ្ធសាស្ត្រនយោបាយដើម្បីលួងចិត្តពលរដ្ឋមួយគ្រារបស់លោក ហ៊ុន សែន ឬយ៉ាងណា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunSen #HunManet #NorodomSihamoni #ConstitutionDay #SamRainsy #PhornPhana #ArbitraryArrests #CLV #CLVDTA #RFACallShow #SengSary
---
👉 ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ ៖ https://youtu.be/mtb47oVVnmQ
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង ប្រឈម​បាត់បង់​ដី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត
----
ពលរដ្ឋ០៩ភូមិ នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​កាត់​ដី ដែល​ពួកគាត់​អាស្រ័យផល​តាំងពី​សង្គម​ចាស់ ​បញ្ចូល​ទៅ​តំបន់​១នៃបឹងទន្លេសាប ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត។ ការ​ស្នើ​នេះ​ធ្វើ​ឡើង ​ខណៈ​អាជ្ញាធរ​នៅ​តែ​ចង់​រឹបអូស​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ទាំង​នោះ ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់​២ ជា​តំបន់​អភិរក្ស​ក្បែរ​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដែល​ពលរដ្ឋ​ទាំង​នោះ​នឹង​ត្រូវ​បាត់បង់​សិទ្ធិ​កាន់កាប់​និង​ធ្វើ​ស្រែ​ចម្ការ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #LandDispute #EkPhnom #PrekNorin #AnsongSok #ReachDounkeo #Duongmear #RohalSoung #SvayChrum
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​បាត់ដំបង​ត្អួញត្អែរ​ការ​ខាតបង់​ដោយសារ​តម្លៃ​ស្រូវ​ចុះ​ថោក
----
ប្រជាកសិករ​នៅ​ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្អួញត្អែរ​ជា​ថ្មី​ពី​តម្លៃ​ស្រូវ​កាន់​តែ​ចុះ​ថោក ខណៈ​ពួកគាត់​បាន​ចំណាយ​កាន់​តែ​ខ្ពស់​លើ​ថ្លៃ​ជី និង​ប្រេងសាំង​សម្រាប់​ធ្វើ​ស្រែ​។ ពលរដ្ឋ​បញ្ជាក់​ថា បច្ចុប្បន្ន ស្រូវ​ចុះ​ថោក​ពី​តម្លៃ​១៣០០​រៀល មក​នៅ​ត្រឹម​១០៥០​រៀល ក្នុង​មួយ​គីឡូ​។ ពួកគាត់​បន្ត​ថា តម្លៃ​ស្រូវ​ចុះ​ថោក រួមផ្សំ​ស្រូវ​មួយ​ចំនួន​បាន​រង​ការ​ខូចខាត​ដោយសារ​ទឹក​ជំនន់ កំពុង​ធ្វើ​ឱ្យ​កសិករ​ប្រឈម​ខាតបង់ ខណៈ​ពួកគាត់​ខ្លះ​ខ្ចី​លុយ​ធនាគារ និង​ខ្លះ​ទៅ​ជំពាក់​ថ្លៃ​ជី​គេ​យក​មក​ធ្វើ​ស្រែ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #Rice #Economy #Battambang
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer