វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.81K videos
89 files
7.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​កូដករណាហ្គាវើលដ៍​(Naga World) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ បាន​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃការ​តស៊ូ​ធ្វើកូដកម្ម​ស្វែងរក​ដំណោះស្រាយ​ការងារ និងទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ។ កូដករ​ណាហ្គាវើលដ៍​នៅថ្ងៃនេះ បាន​ស្លៀកពាក់​ខោអាវពណ៌​ស្លាទុំដូចជា​អ្នកទោស បានជួបជុំគ្នា​នៅ​មុខ​អគារកាស៊ីណូ​ណាហ្គាវើលដ៍ និង​បានបង្ហោះ​ប៉េងប៉ោង​ស-ខ្មៅ ដោយ​មាន​ភ្ជាប់រូបថត​របស់​កញ្ញា ឈឹម ស៊ីថរ ផង​ដែរ។ គិតត្រឹម​ថ្ងៃទី១៨ ខែធ្នូនេះ គឺមានរយៈពេល​១ឆ្នាំគត់ ដែលក្រុម​កូដករ​ភាគច្រើន​ជាស្ត្រីបាន​ធ្វើកូដកម្ម​ដើម្បី​ទាមទារ​ដំណោះស្រាយ​វិវាទការងារ​នៅក្នុង​ក្រុមហ៊ុន​ការស៊ីណូ​ណាហ្គាវើលដ៍។ ប៉ុន្តែការ​តស៊ូ​របស់​ពួកគេ​នៅមិនទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ៕
#RFAKhmer #Cambodia #NagaWorld #OneYear #Strikers