វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.8K videos
89 files
7.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អង្គការសម្ព័ន្ធភាពពិភពលោកដើម្បីការចូលរួមរបស់ពលរដ្ឋ ​ហៅកាត់ថា ស៊ីវីឃឹស (CIVICUS) អំពាវនាវ​​យ៉ាងទទូច​ដល់​អាជ្ញាធរ​កម្ពុជា​ ឱ្យ​ទម្លាក់​ចោល​បទចោទ និង​​​ដោះលែង លោករ៉ុងឈុន ជាបន្ទាន់ និង​​ឥតលក្ខខណ្ឌ។ មន្ត្រីផ្នែក​តស៊ូមតិ​នៃ​អង្គការស៊ីវីឃឹសអ្នកស្រី លីសា ម៉ាជូមដា (Lisa Majumdar) មាន​ប្រសាសន៍​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​នៅថ្ងៃទី២៩ ខែកក្កដាថា ការថ្លែង​ដើម្បី​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​មូលដ្ឋាន​​មិន​មែន​ជា​បទល្មើសនោះឡើយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Bolder #HumanRights #CIVICUS #FreeRongChhun
https://www.youtube.com/watch?v=TvhLwx2Nrfs
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា គ.ស.២០២១៖

៚រដ្ឋាភិបាលបិទព្រំដែននៅក្បែរថៃ ដាក់បំរាមចរាចរណ៍​ពេលយប់ដើម្បីទប់ស្កាត់ជំងឺCovid-19
៚​ គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​
៚ អង្គការ​សិទ្ធិមនុស្ស អំពាវនាវ​​ឱ្យរដ្ឋាភិបាល ដោះលែង​លោករ៉ុង ឈុន និងសកម្មជនបរិស្ថាន
៚ ពលករ​ នៅ​ប្រទេស​ថៃ​​ថា រដ្ឋាភិបាល​ សម្លាប់ពួកគេទាំង​រស់​ដោយបិទព្រំដែន

...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦៦៨ នាក់ ទៀត គិត ត្រឹម ថ្ងៃ សុក្រ ទី៣០ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៧៦.៥៨៥ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៦៩.១៩៨នាក់ ស្លាប់ កើន ដល់ ១.៣៧៥ នាក់ និង ១០.២៨៩ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
ចុច​លីង https://youtu.be/JRdvFewW7a4 / https://fb.watch/73GQ45P_YW/
ដើម្បី​តាមដាន​ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃសុក្រ ទី៣០ ខែ​កក្កដា ឆ្នាំ២០២១
៚ តុលាការ ​គ្រោង​ប្រកាស​សាលក្រម​សំណុំ​រឿង​លោក រ៉ុង​ ឈុន និង ​សកម្មជន​សង្គម​ពីរ​នាក់​ទៀត​នៅ ពាក់​កណ្តាល​ខែក្រោយ
៚​ អ្នក​ជំងឺ​កូវីដ-១៩ ចំនួន​ ២៥នាក់ទៀតបាន​ស្លាប់​នៅ​ថ្ងៃ​នេះ ​
៚ នាទី​វេទិកា​អ្នក​ស្តាប់៖ តើ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​បាន​បន្សល់​ទុក​កេរ្តិ៍​ដំណែល​ អ្វីខ្លះ​ ឱ្យ​អ្នក​ជំនាន់​ក្រោយ? … រួមនឹងព័ត៌មានផ្សេងៗទៀត ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕ »» តេឡេក្រាម (Telegram): https://t.me/rfakhmer »» គេហទំព័រ: www.rfa.org/khmer »» យូធូប (YouTube): www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia #RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា
សហរដ្ឋអាមេរិក​បញ្ជាក់​ជំហរ​ថា ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​កម្ពុជា​នេះ​មិនមែន​ទទួល​បាន​ការ​អនុគ្រោះ ឬ​ស្វែងរក​សម្បទាន​អ្វី​នោះ​ទេ ប៉ុន្តែ​មាន​គោលដៅ​ក្នុង​ការ​ជួយ​ជីវិត​ពលរដ្ឋ។ អ្នកវិភាគ​ថា ជំនួយ​របស់​សហរដ្ឋ​អាមេរិក​អាច​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ពិចារណា​ចំពោះ​ជំហរ​នយោបាយ​អព្យាក្រឹត​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ។ អានព័ត៌មានពេញ
ព្រៃ​សហគមន៍​មួយ​កន្លែង​ស្ថិត​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង​ដែល​មាន​ភូមិសាស្ត្រ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃឡង់​ កំពុង​ឈាន​ទៅ​រក​ការ​វិនាស​ហិន​ហោច​ទាំង​ស្រុង។ សមាជិក​សហគមន៍​ស៊ើប​ដឹង​ថា​ ប្រធាន​សហគមន៍​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ខ្លះ​ បាន​ឃុបឃិត​គ្នា​កាប់​ឈើ​មាន​តម្លៃ​ និង​កាប់​រុក​រាន​ទន្ទ្រាន​ព្រៃ​អភិរក្ស​នេះ​ ដើម្បី​ច្បាម​យក​ដី​ ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន​អស់​មួយ​ផ្នែក​ធំ​។ អាជ្ញាធរ​ខេត្ត​បញ្ជាក់​ថា​ មន្ត្រី​ជំនាញ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ហើយ។អាន​ព័ត៌មានពេញ
ចុច​លីង https://youtu.be/6XwTzjzlG58 / https://fb.watch/74e4S4JJmS/
ដើម្បី​តាមដាន​ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃសៅរ៍ ទី៣១ ខែ​កក្កដា ឆ្នាំ២០២១
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង​​១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។ »» Join Telegram: https://t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH »» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ពលករ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ និង​អ្នកការពារ​សិទ្ធិ​មិន​រំពឹង​ថា ស្ថាន​ខ្មែរ​ប្រចាំ​ប្រទេស​នេះ​អាច​ជួយ​ឧបត្ថម្ភ​ថវិកា​ដោះ​ទុក្ខ​លំបាក​ពលករ​គ្មាន​ការងារ​បាន​ឡើយ​។ ការ​លើកឡើង​បែបនេះ ក្រោយពេល​ក្រសួង​ការងារ​ចេញ​លិខិត​ប្រាប់​ពលរដ្ឋ​ជួប​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ អាច​ទាក់ទង​ទៅ​ស្ថានទូត​ឱ្យ​​ជួយ​ឧបត្ថម្ភ​ថវិកា ប្រឹក្សា​និង​ផ្ដល់​ថ្នាំ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ស្រាល។

អ្នកការពារ​សិទ្ធិ​ពលករ​លើកឡើង​ថា បើ​ស្ថានទូត​ចង់​ជួយ​ពលករ​ដែល​ជួប​ការ​លំបាក មិន​ចាំបាច់​តម្រូវ​ឱ្យ​ពលករ​ទាក់ទង​ទៅ​ស្ថានទូត​ឡើយ ត្បិត​ពលករ​ក្នុង​តំបន់​បិទ​ខ្ទប់​សុទ្ធតែ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព។ អានព័ត៌មានពេញ
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មីចំនួន ៦៥៨នាក់ទៀត គិតត្រឹមថ្ងៃសៅរ៍ ទី៣១ ខែកក្កដានេះ។ តួលេខអ្នកឆ្លងសរុបពេល នេះ ៧៧.២៤៣ នាក់។ ចំណែកអ្នកជា សះស្បើយវិញ មានចំនួនសរុប ៦៩.៩៩៦នាក់ ស្លាប់ កើនដល់ ១.៣៩៧ នាក់ និង ១០.៥៣៧ នាក់ ជា ករណីនាំចូលពីក្រៅ ប្រទេស។
ប្រជាពលរដ្ឋ​មួយ​ចំនួន​គាំទ្រ​ឱ្យ​សហរដ្ឋអាមេរិក អនុម័ត​សេចក្តី​ព្រាងច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំរបបក្រុង​ភ្នំពេញ ដោយសារ​​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច ចាត់ទុក​ពលរដ្ឋ​ដែល​កាន់ជើង​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុម​មេដឹកនាំ​កម្ពុជា​នេះ គឺជា​ក្រុម​មនុស្ស​ក្រៅ​ច្បាប់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #US #HunSen #Cambodia #CPP
(រឿងដែលប្រិយមិត្តចូលមើលច្រើនជាងគេនៅក្នុងសប្តាហ៍នេះ)
គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​អាមេរិក ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​​សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា សេចក្តីព្រាងច្បាប់​នេះ​នឹងត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន​ទៀត មុននឹង​ត្រូវ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើក​យក​មក​អនុម័ត ហើយ​ត្រូវប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា​ក្លាយជាច្បាប់​ផ្លូវការ។ មន្ត្រី​គណបក្ស​ប្រឆាំង​មាន​សុទិដ្ឋិនិយម​ថា សេចក្តីព្រាងច្បាប់​នេះ​អាច​នឹងត្រូវ​អនុម័ត​នៅ​ដំណាច់​ឆ្នាំ២០២១នេះ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​វិញ​យល់ថា សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​មកលើ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​នេះ នឹង​គ្មាន​ប្រសិទ្ធភាព​នោះទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #US #Sanction #HunSen #Cambodia #CPP
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៦៧១ នាក់ ស្លាប់ ២៣នាក់ និងករណីជាសះស្បើយ ៧៥៨នាក់ គិតត្រឹមថ្ងៃ អាទិត្យ ទី១ ខែសីហានេះ។ តួលេខអ្នកឆ្លងសរុប ពេលនេះ ៧៧.៩១៤នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួន សរុប ៧០.៧៥៤នាក់ ស្លាប់កើនដល់ ១.៤២០នាក់ និង ១០.៨០២នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
#RFAKhmer #Health #COVID19KH #Newcases671 #Deaths24
អង្គការ​​សុខ​ភាព​​ពិភព​លោក (WHO) ជំរុញ​​ឱ្យ​​កម្ពុជា​​បន្ត​ចាត់​វិធាន​ការទប់​ស្កាត់​​វីរុសកូវីដ១៩ ជា​ពិសេស​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី ឈ្មោះ​​ឌែលតា (Delta Variant) ​ បន្ទាប់​​ពី​វា​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​។ អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​បង្កើន​សកម្មភាព​បន្ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយ​តប​វីរុសកូវីដ​១៩​បំប្លែង​ថ្មី​នេះ​ឱ្យ​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធ​ភាព​ជូន​ពលរដ្ឋ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Health #WHO #COVID19KH #Delta
https://www.youtube.com/watch?v=l-qAHzG3-2o
នេះគឺជាការផ្សាយរបស់អាស៊ីសេរី ​សម្រាប់​ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១៖
៚ពលរដ្ឋខ្លះស្ទាក់ស្ទើរ ក្នុងការឱ្យកូនចៅចាក់វ៉ាក់សាំងចិន ខណៈលោក ហ៊ុន សែន ប្រកាសឱ្យចាក់ដូសទី៣ សម្រាប់អ្នកនៅជួរមុខ
៚អ្នកវិភាគថា ការបង្កើតបក្សថ្មីៗ ចំណេញដល់បក្ស​កាន់អំណាច
៚ក្រុមស្រ្តីថ្ងៃសុក្រ នឹងបន្តការតវ៉ា បើទោះជាមុខ​របួសមិនទាន់ជាសះស្បើយ
៚ពលរដ្ឋនៅខេត្តព្រះវិហារចោទអាជ្ញាធរថា ឃុបឃិតជាមួយ​ក្រុមហ៊ុនស្ករអំពៅចិន…
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មើលឃើញ​ថា គណបក្សប្រជាជនកម្ពុជា កំពុង​ទទួល​បាន​ផល​ចំណេញ​ផ្នែក​នយោបាយ​ពី​ការបង្កើត​បក្ស​ថ្មី​ជា​បន្តបន្ទាប់​របស់​​អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ​។ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុកថា នេះ​ជា​ការ​លាប​ពណ៌ ប៉ុន្តែ​ទទួល​ស្គាល់​ថា គណបក្ស​នេះ​មិន​ចង់​ឱ្យ​បក្ស​ដទៃទៀត​រឹងមាំ​ឡើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Party #NewParties
https://www.youtube.com/watch?v=l2tQrvaCFZc
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃចន្ទ ៩រោច ខែទុតិយាសាឍ ឆ្នាំ«ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែសីហា គ.ស.២០២១៖

១,ពលរដ្ឋខ្លះស្ទាក់ស្ទើរ​ ឱ្យកូនចៅចាក់វ៉ាក់សាំងចិន
២,មន្ត្រីសង្គមស៊ីវិល ជំរុញរដ្ឋាភិបាលផ្តល់ព័ត៌មានលម្អិត​ពីសុវត្ថិភាព មុននឹងឱ្យពលរដ្ឋចាក់វ៉ាក់សាំងបន្តបង្ការ​ជំងឺកូវីដដូសទីបី
៣,លោក ហ៊ុន សែន ទទួលស្គាល់ពីបរាជ័យ ក្នុងការបូមប្រេង​នៅប្លុកអេ(A) ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​ខេត្ត​ព្រះវិហារ​ ថា​អាជ្ញា​ធរ​មូល​ដ្ឋាន​ឃុប​ឃិត​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចិន​...
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រុម​​អ្នកឃ្លាំមើល និង​​អ្នកការពារសិទ្ធិមនុស្ស ជំរុញ​ឲ្យ​អាជ្ញាធរ​​ដោះលែងសកម្មជនព្រំដែន និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា លោករ៉ុងឈុន ឲ្យ​មាន​​សេរីភាព​វិញ ព្រោះ​ការ​ឃុំខ្លួន​លោក​មួយឆ្នាំ​មកនេះ​មិន​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​សង្គម និង​រដ្ឋាភិបាល​ឡើយ​។ ប៉ុន្តែ​តំណាង​រដ្ឋាភិបាល​ថា សំណុំ​រឿង​នេះ ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #FreeRongChhun #Court #Bolder
ជនភៀសខ្លួនខ្មែរក្រោម​និង​​ជនភៀសខ្លួននយោបាយ​ជា​សកម្មជន​បក្ស​ប្រឆាំង​ជាង​៤០​នាក់​កំពុង​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ថៃ​។ អ្នក​ឆ្លង​​ជំងឺកូវីដ១៩​ទាំងនេះ ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​មិន​បាន​ទទួល​ការ​ព្យាបាល​ដិតដល់​ពី​គ្រូពេទ្យ​នោះ​ទេ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #COVID19KH #CNRP #Thailand
ពលរដ្ឋ​ខ្លះ​នៅ​ស្ទាក់​ស្ទើរចិត្ត​ក្នុង ការ​បញ្ជូន​កូនចៅ​គ្រប់​អាយុ​១២​ឆ្នាំ​ឡើង​ដល់ ១៧​ឆ្នាំ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩(Covid-19) របស់​ចិន​។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​គុណភាព​វ៉ាក់សាំង​កូវីដ​១៩ សម្រាប់​កុមារ​ដើម្បី​ឲ្យ​អាណាព្យាបាល​ជឿជាក់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Health #COVID19KH #Vaccine
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសទទួលស្គាល់ថា ការបូមប្រេងនៅប្លុក A បរាជ័យ ក្រោយក្រុមហ៊ុនប្រេង គ្រីសអិនណឺជី (KrisEnergy) ប្រកាស​ក្ស័យធន។ អ្នកឃ្លាំមើលបរិស្ថានថា បទពិសោធន៍​របស់​ក្រុមហ៊ុន​នេះ​អាច​ជាគំរូមិនល្អធ្វើឱ្យក្រុមហ៊ុន​ផ្សេងទៀត​ពិបាក​ នឹង​ចូលមក​វិនិយោគ​វិស័យ​ប្រេង​នៅ​កម្ពុជា​នៅថ្ងៃមុខ​ និង​ថែមទាំង​អាចប៉ះពាល់​ដល់​វិស័យ​បូមប្រេង​នៅ​កម្ពុជា ក្នុងពេល​អនាគត។ អានព័ត៌មានបន្ថែម

ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #HunSen #Oil #Failure #KrisEnergy
មន្ត្រី​​សង្គមស៊ីវិល ជំរុញ​ឱ្យ​​រដ្ឋាភិបាល​ផ្តល់​ព័ត៌មាន​លម្អិត​ជាក់លាក់ ​អំពី​ការសិក្សា​ស្រាវជ្រាវ និង​សុវត្ថិភាព​ជាមុនសិន មុន​នឹង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចាក់​​វ៉ាក់សាំង​បន្ត​ដូសទីបី​ ជា​ប្រភេទ​របស់​ក្រុមហ៊ុន​ផ្សេងគ្នា​ ដើម្បី​ការពារ​ជំងឺកូវីដ១៩។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #HunSen #cso #urges #more #studies