វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.8K videos
89 files
7.72K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​ពេល​នេះ «ក្លាហាន​ជាង» យុវជន​នៅ​បង់ក្លាដេស្ហ​ទៀត!
---
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង ថ្លែង​ក្នុង​ពេល​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ប្រទេស​អូស្ត្រាលី (Australia) កាល​ពី​ថ្ងៃទី១១ ខែសីហា ថា ទឹក​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចេញ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV នា​ពេល​នេះ គឺ ​«ក្លាហាន​ជាង» យុវជន​នៅ​ប្រទេស​បង់ក្លាដេស្ហ (Bangladesh) ទៅទៀត។ លោក​ផ្តល់​អំណះអំណាង​ថា នៅ​បង់ក្លាដេស្ហ​មាន​ទាហាន​អព្យាក្រឹត្យ​ចាំ​ការពារ​ប្រជាជន តែ​នៅ​កម្ពុជា ទាហាន​មួយ​ចំនួន​ចាំ​ការពារ​តែ​មេដឹកនាំ តួនាទី និង​អំណាច​របស់​ពួកគេ​ប៉ុណ្ណោះ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #Australia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #SheikhHasina #PeoplePower #TakMengHeang #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «គួរគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កុំទុកឱ្យមានបាតុកម្មដូចបង់ក្លាដេស្ហ»
---
ពលរដ្ឋ​ខ្មែរ សិស្ស-និស្សិត និង​ពលករ​ជាង២​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ចេញ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្នុង​ទីក្រុង​សេអ៊ូល (Seoul) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ ក្រុម​បាតុករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដាប់​កង្វល់​របស់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស និង​​ដោះលែង​អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HumanRights #Politics #HunSen #HunManet #Workers #ProtestAgainstCLV #CLV #CLVDTA #TerritorialIntegrity #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
«សូម្បី​អង្ក្រង​ក៏​ចេះ​ការពារ​សម្បុក​ដែរ តែ​ខ្មែរ គេ​អត់​ឱ្យ​ចេះ​ការពារ​សម្បុក​ខ្លួន​ឯង​ទេ​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំគ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គមជាតិ និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់​ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ សោកស្តាយដែលក្រសួងដែនដីមិនដោះស្រាយបញ្ហាឱ្យពួកគាត់
---
សហគមន៍រងគ្រោះដីធ្លីក្រុម១៩៧គ្រួសារ នៅខេត្តកោះកុង នៅថ្ងៃទី១២ ខែសីហា ធ្វើដំណើរមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សួរនាំពីញត្តិ ដែលបានដាក់នៅក្រសួងមួយនេះ កាលពីថ្ងៃទី២៨ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាដីធ្លីតាមការស្នើរបស់ពួកគាត់។ ទោះជាយ៉ាងណា តំណាងក្រសួងឆ្លើយតបដោយសន្យាជាថ្មីថា នឹងយកញត្តិពួកគាត់ទៅពិភាក្សាជាមួយថ្នាក់លើ។ តំណាងសហគមន៍ សម្តែងការខកចិត្ត ដែលក្រសួងដែនដីបន្តអូសបន្លាយផ្ដល់ដំណោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ សហគមន៍ក្រុម១៩៧គ្រួសារ នៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង រងគ្រោះពីជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ដែលបានរំលោភយកដីធ្លីពួកគាត់ តាំងពីឆ្នាំ២០០៧។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #LandConflict #KohKong #LandActivists #PetitionMinistries
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៦៥]​ ស្លឹកឈើ ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់ ​

​លោក​ សំ ប៉ូលី​ និង​លោក​ យ៉ង ចាន់តារា​ ជជែក​ពិភាក្សា​ជាមួយ​អនុ​ប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​លោក​ ម៉ាត់ វណ្ណី អំពី​របៀប​ដឹក​នាំ​បែប​«ស្លឹកឈើ​ ជ្រុះ​មិន​ឆ្ងាយ​ពី​គល់»​ របស់​នាយករដ្ឋមន្ត្រី​បន្ត​ត្រកូល​ លោក​ ហ៊ុន ម៉ាណែត៕​
​​
​​​ស្វែង​រក​ផតខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៦]៖ អាជ្ញាធរ​«នៅ​តែ​​​ធ្វេសប្រហែស»​ករណី​លិច​ទូក​​ស្លាប់​កុមារី​ម្នាក់

រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ចន្ទ ទី១២ ខែ​សីហា ឆ្នាំ២០២៤៖

១. មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​ភ័យ​​ខ្លាច​បាត់បង់​អំណាច​ដោយសារ​គម្រោង CLV
២. អាមេរិក​ចង់​ធ្វើការ​ជាមួយ​កម្ពុជា​លើ​ការ​កំណត់​អត្តសញ្ញាណ​ជន​ល្មើស​ជួញដូរ មនុស្ស និង​ប្រឆាំង​ការ​ឆបោក
៣. ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា ស្នើ​ឱ្យ​រដ្ឋាភិបាល​កំណត់​ដំណោះស្រាយ​ជូន​ពួកគាត់
៤. អាជ្ញាធរ​​ខេត្ត​កំពង់ធំ រង​ការ​រិះគន់​ថា នៅ​តែ​​​ធ្វេសប្រហែស​​​​ករណី​លិច​ទូក​​ស្លាប់​កុមារី​ម្នាក់
៥. ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​ពលរដ្ឋ​ដូច​ការ​សន្យា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=niembTGXIEA
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ី​សេរី សូមចូលទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សម្ភាស​អ្នក​ចូលរួម​បាតុកម្ម​ក្នុង​ប្រទេស​អូស្ត្រាលី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ CLV ​

សូម​អញ្ជើញ​ស្តាប់​ និង​ទស្សនា​បទ​សម្ភាសន៍​របស់​លោក​ ទីន ហ្សាការីយ៉ា ជាមួយ​លោក​ អ៊ិន ហេមរ៉ា​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រដ្ឋវ៉ិកតូរីយ៉ា​ (Victoria)​ប្រទេស​អូស្ត្រាលី​ដែល​លោក​បាន​ចូល​រួម​បាតុកម្ម​កាល​ពី​ថ្ងៃ​អាទិត្យ៕
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៧]៖​​​ លោក​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ថា​លោក​មិន​អាច​ដក​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​CLV​ បាន​ទេ​ ដោយ​លោក​អះអាង​ថា​គម្រោង​នេះ​ជួយ​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន​ទាំង៤​របស់​កម្ពុជា៕
Media is too big
VIEW IN TELEGRAM
អ្នក​កោះកុង ស្នើ​ឱ្យ​រដ្ឋ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជា ​«កញ្ចប់» និង​ទម្លាក់​បទ​ចោទ
---
សហគមន៍​រងគ្រោះ​ដីធ្លី​ក្រុម​១៩៧​គ្រួសារ ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ខេត្ត​កោះកុង នៅ​ថ្ងៃទី​១២ ខែសីហា ធ្វើដំណើរ​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សួរនាំ​ពី​ញត្តិ ដែល​ពួកគាត់​បាន​ដាក់​នៅ​ក្រសួង​នេះ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​តាម​ការ​ស្នើ​សុំ​របស់​ពួកគាត់។ តំណាង​ពលរដ្ឋ​ជាង​១​រយ (១២២) គ្រួសារ លើកឡើង​ថា ពួកគាត់​ព្រម​ទទួល​យក​ដំណោះស្រាយ​តាម​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច និង​សំណង​សមរម្យ​ដល់​ពួកគាត់ ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​សហគមន៍​ក្រុម​១៩៧​គ្រួសារ និង​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បើ​ក្រសួង​ដែនដី​ដោះស្រាយ​ជា «កញ្ចប់» និង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​ពួកគាត់​ទាំងអស់ ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #SaySamAl #HengHuy #MLMUPC #LandDisputes #KohKong #LandActivists #PetitionMinistries #VerticalVideo #Trending #Reels #Shorts
#រូបត្លុកនយោបាយ​៖ «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Bangladesh #SriLanka #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #SheikhHasina #GotabayaRajapaksa #PeoplePower #FOE
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Hun Sen warns of more arrests related to Vietnam-Laos cooperation deal
---
Cambodia’s Senate President Hun Sen on Monday again threatened to arrest anyone who tries to organize a demonstration in the country against an economic cooperation agreement with Vietnam and Laos that has been a subject of online debate over the last month.
👉 https://www.rfa.org/english/news/cambodia/hun-sen-clv-arrests-08122024182133.html
---
#RFAKhmer #Cambodia #Vietnam #Lao #CLV #CLVDTA #China #PRC #ChinaReach #MRC #HunManet #HunSen #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #FunanCanal #FunanTechoCanal
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៧]៖ ពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង CLV

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. ពលរដ្ឋ​ខ្មែរ បន្ត​រក្សា​ជំហរ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដក​កម្ពុជា​ពី​គម្រោង CLV
២. អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ឱ្យ​បក្ស​កម្លាំង​ជាតិ​ធ្វើ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ
៣. មន្ត្រី​តុលាការ​ថា ព្រះរាជអាជ្ញា​រង​ខេត្ត​ស្ទឹងត្រែង​ដែល​ដោះលែង​ជន​ជាតិ​ចិន ៨នាក់ ពុំ​បាន​រង​ទណ្ឌកម្ម និង​ចំណាត់ការ​អ្វី​ឡើយ
៤. សហគមន៍​ព្រៃឡង់​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​នៅ​តំបន់​ភ្នំ​ជី ខេត្ត​កំពង់ធំ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ
៥. ក្រសួង​ការងារ នឹង​​ប្រជុំ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​កាត់ដេរ និង​សំលៀក​បំពាក់​នៅ​​ថ្ងៃ​ទី​១៤ ខែសីហា៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=EdvoCZPeroM
Media is too big
VIEW IN TELEGRAM
«គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ!»
---
ការ​វិវត្តន៍​នៃ​ព្រឹត្តិការណ៍​ចុងក្រោយ​នៅ​ប្រទេស​បង់ក្លាដេស្ហ បាន​ធ្វើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមាន​ប្រើ​វិធី​ផ្ដាច់ការ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ធ្វើ​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​របស់​លោក​ដោយ​យក​គំរូ​តាម​ប្រទេស​បង់ក្លាដេស្ហ។ លោក​ប្រមាថ​ការ​តស៊ូ​របស់​ប្រជាពលរដ្ឋ​បង់ក្លាដេស្ហ​ថា​ជា​ការ​ដុត​ប្រទេស​ឱ្យ​ធ្លាក់​ចូល​ក្នុង​វិបត្តិ ខណៈ​លោក​មិន​បាន​លើកឡើង​ពី​វិបត្តិ​ពុករលួយ បក្ខពួក​និយម​ចាក់ស្រេះ​បង្ក​ឡើង​ដោយ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​នេះ​ឡើយ ដែល​បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​តោកយ៉ាក។ ទន្ទឹម​គ្នា​នេះ ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន ក៏​បាន​រំលោភ​អំណាច​នាយករដ្ឋមន្ត្រី​ជា​កូន ចេញ​មុខ​ព្រមាន​បង្ក្រាប និង​កម្ចាត់​ក្រុម​អ្នក​ហ៊ាន​ងើប​តវ៉ា​នៅ​កម្ពុជា ដែល​លោក​ចោទ​ថា​ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម «ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ»។ ទោះយ៉ាងណា លោក ហ៊ុន ម៉ាណែត អះអាង​ថា គ្រួសារ​របស់​លោក «គ្មាន​ផែនការ​វេច​បង្វេច​នាំ​កូន​នាំ​ចៅ​ទៅ​ក្រៅ​ប្រទេស​ទេ»៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២៨]៖​​​ លោក​ គឹម សុខ​ អ្នក​អត្ថាធិប្បាយ​នយោបាយ​​ថា​លោក​ ហ៊ុន សែន​ ​ប្រធាន​បក្ស​កាន់​អំណាច​ដើរ​ហួស​បន្ទាត់​ក្រហម​ហើយ​ ដោយ​ធ្វើ​ឱ្យ​ទឹកដី​កម្ពុជា​ទាំង​មូល​ប្រឈម​នឹង​ហានិភ័យ​ ព្រោះ​មិន​ព្រម​ដក​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ ​CLV៕
Relatives urge prison officials to move environmental activists to capital
---
Lawyers and family members of five imprisoned environmental activists said the activists are still being held at separate remote prisons, making it time-consuming and costly to visit them.
👉 https://www.rfa.org/english/news/cambodia/mother-nature-activists-remote-prisons-08132024154506.html
---
#RFAKhmer#Cambodia#HunSen#HunManet​ ​#RulingParty#CPP#NorodomSihamoni#Lèsemajesté#PlottingAgainstGovernment#Arrest#Prison#MotherNature#PhuonKeoraksmey​ ​#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt#LindaOu #Social#Justice
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ «​ដើរ​បោះ​បង្គោល​ប៉ះពាល់​ដី និង​ផ្ទះ​ពលរដ្ឋ ដោយ​មិន​ចរចា​ផ្ដល់​សំណង​ជាមុន​»
---
ពលរដ្ឋ​រស់នៅ​ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ចោទ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ថា​មិន​ផ្ដល់​ដំណឹង​ពី​ការ​ផ្តល់​សំណង​ជាមុន ពាក់ព័ន្ធ​នឹង​គម្រោង​ជីក​ប្រឡាយ​៨៨ ​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ស្រែ ដី​ភូមិ និង​ផ្ទះ​ពួកគាត់​។ ពលរដ្ឋ​បញ្ជាក់​ថា គម្រោង​ជីក​ប្រឡាយ​បញ្ចៀស​ទឹក​ជំនន់​កុំ​ឱ្យ​លិច​ព្រលាន​យន្តហោះ កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ចំនួន​៤​ឃុំ រួម​មាន ឃុំ​កណ្ដោប ឃុំ​អំពៅព្រៃ ឃុំ​ព្រែកស្លែង និង​ឃុំបឹង​ខ្យាង។ ក្នុង​ចំណោម​នោះ មាន​ពលរដ្ឋ​ខ្លះ​ កំពុង​រងគ្រោះ​ផ្ទួនៗ ដោយសារ​ត្រូវ​បាត់បង់​ដី​ស្រែ​ទៅ​ក្រុមហ៊ុន​សាងសង់​ព្រលាន​យន្តហោះ ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ ហើយ​នៅ​ពេល​នេះ​ត្រូវ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ជីក​ពង្រីក​ប្រឡាយ ​នេះ​ថែម​ទៀត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---

#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #PungKheavSe
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ រិះគន់រដ្ឋាភិបាល អសមត្ថភាពដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលធ្វើឱ្យលិចលង់ក្រុងជារៀងរាល់ឆ្នាំ
---
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ កំពុង​បារម្ភ​ពី​សុវត្ថិភាព​ និង​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ ដោយសារ​តែ​ទឹក​ភ្លៀង​បាន​​លិច​ផ្លូវ​ និង​ផ្ទះ​របស់​ពួក​គាត់​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​នេះ​។ ពលរដ្ឋ​នៅ​ភ្នំពេញ​ត្អូញត្អែរ​ថា អាជ្ញាធរ​ហាក់​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទឹក​ភ្លៀង​លិច​ផ្លូវ​ និង​ផ្ទះ​ពលរដ្ឋ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/environment/phnom-penh-residents-facing-difficulties-with-rainy-flood-08092024134805.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #Environment #NaturalDisaster #FloodKH #RainingFlood #PhnomPenh #TamokLake
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​អ្នកឃ្លាំមើល៖ រដ្ឋាភិបាល «ប្រឈម​នឹង​ការ​ដួល​រលំ» បើ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី CLV
---
ក្រុម​អ្នក​ឃ្លាំមើល ព្រមាន​ថា ជោគវាសនា​របស់​រដ្ឋាភិបាល​នេះ​អាច​ប្រឈម​នឹង​ការ​រង្គោះរង្គើ​ បើ​នៅ​តែ​មិន​ព្រម​ដក​កម្ពុជា​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ដ៏​ចម្រូង​ចម្រាស។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Bangladesh #SriLanka #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #CLV #CLVDTA #Protests #SheikhHasina #GotabayaRajapaksa #PeoplePower #FOE
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [៨៨]៖ អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​បំពាន​រដ្ឋធម្មនុញ្ញ

រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​ឃ្លាំមើល​សង្គម​ថា លោក ហ៊ុន សែន បន្ត​ប្រើប្រាស់​អំណាច​រំលង​នាយករដ្ឋមន្ត្រី និង​បំពាន​រដ្ឋធម្មនុញ្ញ
២. បក្ស​ប្រឆាំង រិះគន់​ក្រសួង​យុត្តិធម៌​ដែល​ព្រមាន​ចាប់​មនុស្ស​ដាក់​គុក​ជុំវិញ​រឿង​ CLV
៣. អាជ្ញាធរ​ក្រុង​ភ្នំពេញ ព្រមាន​ព្រះសង្ឃ​មួយ​អង្គ​ឱ្យ​ផ្តិត​មេដៃ​បញ្ឈប់​ធ្វើ​សកម្មភាព​សង្គម
៤. រាជធានី​ភ្នំពេញ បន្ត​លិចលង់​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ
៥. ពលរដ្ឋ រិះគន់​ការ​បិទ​ផ្លូវ​ពេល​មាន​ក្បួន​ធ្វើ​ដំណើរ​របស់​ក្រុម​មេដឹកនាំ​ជាតិ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=g9j_8Viyb7U
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ​ធម្មនុញ្ញថៃ​ នៅថ្ងៃ​ពុធ ​ទី១៤​ សីហា​នេះ​ ​សម្រេច​ដកលោក​ សេដ្ឋា ថាវីស៊ីន​ (Sretha Thavisin) ចេញ​ពី​តំណែង​នាយរដ្ឋមន្ត្រី។​ លោក​ សេដ្ឋា​ ដែល​មកពី​គណបក្ស​ភឿថៃ ​និង​ទើប​ឡើង​កាន់តំណែង​បាន​ជិត​១ឆ្នាំ​ ត្រូវ​តុលាការ​រក​ឃើញ​ថា​លោក​មានទោស​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ក្រម​សីលធម៌​ និង​រដ្ឋធម្មនុញ្ញ​ដោយ​សារ​លោក​បាន​តែង​តាំង​អតីតមេធាវីមួយរូប​ដែល​ធ្លាប់​ជាប់​គុក​រឿង​សូកប៉ាន់​ចៅក្រម​ ឱ្យធ្វើ​ជារដ្ឋមន្រ្តី​ទទួល​បន្ទុក​ខុទ្ធការ​ល័យ​របស់​លោក។​

​តើ​សំណុំ​រឿង​នេះ​មាន​ដំណើរ​ដើមចម​បែប​ណា​ និង​អាច​ប្រៀបធៀប​អ្វីបាន​ខ្លះ​ជាមួយ​ស្ថាន​ការណ៍​នៅ​កម្ពុជា?​

​លោក​ ជី វិតា ​នៃ​វិទ្យុ​អាស៊ីសេរី​រាយការណ៍​ពីបញ្ហា​នេះ​ដោយ​ផ្ទាល់​ដូច​តទៅ៕
Media is too big
VIEW IN TELEGRAM
តស់! នាំគ្នា​ចូល​ស្ដាប់​ផតខាសធ៍​ ​«កម្ពុជា​សប្ដាហ៍​នេះ»​
​​
ចង់​ដឹង​ទេ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ» ​ភាគទី​៦៦ ​​របស់​វិទ្យុ​អាស៊ី​សេរី​និយាយ​ពី​រឿង​អ្វី​ដែរ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​

​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts