ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
អ្នកទាំង ៥នាក់នេះជាអ្នកដែលខ្ញុំជឿថាជាអ្នកមានឥទ្ធិពល លើផ្នែក SEO ទាំង 5 នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស Twitter ដែលបានចែករំលែកព័ត៌មានមានប្រយោជន៍ជារៀងរាល់ថ្ងៃ! 👍🏻

1️⃣ Neil Patel៖ គាត់ល្បីទៅលើការចែករំលែកគន្លឹះរបស់គាត់អំពីរបៀបបង្កើន traffic សម្រាប់គេហទំព័រ។ ហើយគាត់មានការសរសេរប្លុកដ៏អស្ចារ្យ និងឧបករណ៍ Ubersuggest ដែលអាចជួយក្នុងការស្រាវជ្រាវពាក្យគន្លឹះ ក៏ដូចជាការធ្វើ SEO ទាំងមូលតែម្តង។

Tweets Link: https://twitter.com/neilpatel?s=21&t=vz_iC-d9uTnrYQz_d7nQbA

2️⃣ Danny Sullivan៖ តាមអ្វីដែលគាត់បានបង្ហាញ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងទីផ្សារម៉ាស៊ីនស្វែងរកមុន Googleទៅទៀត! គាត់មានអ្នកតាមដានជាងកន្លះលាននាក់ ពីព្រោះគាត់បានចែករំលែកជំនាញរបស់គាត់ជាមួយទស្សនិកជនជាញឹកញាប់។

Tweets Link: https://twitter.com/dannysullivan?s=21&t=vz_iC-d9uTnrYQz_d7nQbA

3️⃣ Rand Fishkin៖ គាត់ជាសហស្ថាបនិករបស់ Moz ដែលបានចាប់ផ្តើមអាជីវកម្មជាផ្នែក SEO សុទ្ធសាធ។ គាត់តែងតែ tweets SEO មានប្រយោជន៍ និងគន្លឹះទីផ្សារឌីជីថល!

Tweets Link: https://twitter.com/randfish?s=21&t=vz_iC-d9uTnrYQz_d7nQbA

4️⃣ Dharmesh Shah៖ គាត់ក៏ជាសហស្ថាបនិកនៃ HubSpot ដែលជាវេទិកាទីផ្សារឌីជីថលដ៏អស្ចារ្យ។ គាត់តែងតែរិះគន់ចន្លោះខ្វះខាតនៅលើផ្នែកទីផ្សារឌីជីថល និងចែករំលែកទស្សនៈរបស់គាត់នៅលើ Twitter!

Tweets Link: https://twitter.com/dharmesh?s=21&t=vz_iC-d9uTnrYQz_d7nQbA

5️⃣ John Rampton: មានអ្នកតាមដានរហូតដល់ 1.2 លាននាក់នៅលើ Twitter ហើយគាត់ក៏ជាអ្នកសរសេរដ៏ល្បីល្បាញដែលសរសេរឱ្យទស្សនាវដ្តី Forbes ព្រមជាមួយមាតិកាជាច្រើនផងដែរ ជាពិសេសនោះជាប្រភេទ quote ជាដើម។

Tweets Link: https://twitter.com/johnrampton?s=21&t=vz_iC-d9uTnrYQz_d7nQbA

🟣 នេះគ្រាន់តែជាទស្សនៈបុគ្គល - ជាអ្វីដែលខ្ញុំចាត់ទុកជា SEO Influencers របស់ខ្ញុំ ខ្ញុំមិនរំពឹងទេថាអ្នកទាំងគ្នាចាត់ទុកពួកគាត់ដូចខ្ញុំគិត ព្រោះមនុស្សម្នាក់ៗផ្តល់អត្ថន័យលើ Influencers របស់ខ្លួនរៀងៗខ្លួន! ហើយក្រៅពីនេះមាន Influencers ជាច្រើននាក់ទៀត ចុះអ្នកទាំងអស់គ្នាមាន Influencers ក្នុងចិត្តអត់ ខំមិនប្រាប់អេដមីនផង😉
🙏1
Life is like Google. You just need to know what you’re searching for!

@Anonymous
2
Schema គឺជារឿងមួយក្នុងចំណោមរឿងដែលមិនត្រូវបានគេលើកមកនិយាយរ៉ាយរ៉ាប់បានគ្រប់គ្រាន់ទេ ​បងៗខ្លះប្រហែល​ជា​ធ្លាប់​បាន​ឮ​កាល​ពី​ពេល​កន្លង​មក ប៉ុន្តែ​ប្រាកដជាមិន​បាន​ទទួល​ពត៍មាន​ពេញលេញនោះទេ ហើយប្រហែលមានបងៗខ្លះមិនធ្លាប់បានឮ​ទាល់តែសោះ។

ដូច្នេះក្នងអត្ថបទនេះ អេដមីនស្រស់ស្អាតម្នាក់នេះនឹងសរសេរអោយបានក្បោះក្បាយសម្រាប់ជាជំនួយជួយអោយអ្នកទាំងអស់គ្នាឆាប់យល់☺️

Schema ក៏ជាយុទ្ធសាស្រ្តមួយផ្នែកនៃ SEO ដែរ! Schema វាជាកូដដែលត្រូវបានបង្កើតឡើងដោយម៉ាស៊ីនស្វែងរកកំពូលៗដូចជា Google, Yahoo និងម៉ាស៊ីនស្វែងរកមួយចំនួនផ្សេងទៀតដើម្បីទទួលបានព័ត៌មានបន្ថែមរបស់អ្នកប្រើប្រាស់។
🟣 មួយវិញទៀតខ្ញុំសូមអធិប្បាយបន្ថែមថា ប្រសិនបើ Google បង្កើតអ្វីមួយយើងគួរតែអនុញ្ញាតិអោយទៅតាមជាមួយវា ព្រោះទោះបីជាពួកវាមិនបានមានប្រយោជន៏ច្រើនក៏ដោយ តែវាគង់នឹងផ្តល់ផលប្រយោជន៍ដល់យើង។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីនេះវាច្បាស់ណាស់ថា Schema ពិតជាផ្តល់អត្ថប្រយោជន៍ដល់ SEO របស់យើងមែនគ្រាន់តែតិចឬច្រើន។
✌️ខ្ញុំ​ចង់​មាន​ន័យ​ថា នេះជាហេតុផលដែលគេ​ធ្វើ​វា។

Schema គឺជាកូដ ដែលយើងអាចប្រើឧបករណ៍ ឬកម្មវិធីជំនួយ(plugin)ដើម្បីបង្កើតវាបាន ហើយដាក់វានៅលើផ្នែកខាងក្រោយនៃគេហទំព័ររបស់យើង(backend of website)។

ប៉ុន្តែការពិតសម្រាប់កូដនោះ គឺគ្មានអ្វីប្រៀបធៀបទៅនឹងការសរសេរកូដដោយផ្ទាល់ដៃនោះទេ នៅពេលអ្នកសរសេរវាដោយដៃ ឬមនុស្សផ្សេងមក នោះអ្នកកំពុងគ្រប់គ្រងបានបន្ថែមទៀតលើព័ត៌មានដែលអ្នកចង់ផ្តល់ឱ្យអ្នកប្រើប្រាស់។

ហើយការពិតដ៏ក្រៀមក្រំនោះគឺថា ជាមួយនឹងកម្មវិធីជំនួយ និងឧបករណ៍ទាំងនោះភាគច្រើន មិនផ្តល់ឱ្យយើងដូចជាការចង់បានបន្ថែមរបស់យើងនោះទេដែលវាមិនមែនជាករណីដ៏ល្អសម្រាប់យើងនោះឡើយ។

ដូច្នេះ កូដដែលយើងបានសរសេរនៅ backend ដែលធ្វើអោយ Google មានព័ត៌មានបន្ថែមដើម្បីធ្វើការជាមួយ ហើយនេះច្រើនតែបណ្តាលឱ្យមានការកើនឡើងតិចតួចនៅក្នុងចំណាត់ថ្នាក់(Ranking) ធ្វើអោយប្រសើរឡើងនូវអត្រានៃការចុច(CTR) និងបង្កើន traffic ទៅកាន់គេហទំព័ររបស់យើង។

ដោយសារតែព័ត៌មានថ្មីទាំងអស់នេះដែលធ្វើអោយ Google ប្រមូលបានពត៌មានត្រឹមត្រូវហើយធ្វើការផ្ញើទំព័ររបស់យើងទៅកាន់អ្នកស្វែងរកបានត្រឹមត្រូវ។

_ចប់____


#schema #google #SEO #SEOtips
1
នៅពេលយើងចាប់ផ្តើមរៀនអ្វីដែលថ្មី និងគួរឱ្យចាប់អារម្មណ៍ ជាធម្មតាយើងពិតជារំភើបណាស់!

បន្ទាប់មកយើងស្វែងយល់បន្ថែម និងបានដឹងរឿងជា​ច្រើន​ទៀត ហើយនៅពេលនោះដែរ យើងចាប់ផ្តើមដឹងថាយើងពិតជាមិនដឹងច្រើនដូចដែលយើងបានគិតនោះទេ…

នៅពេលដែលខ្ញុំទើបចាប់ផ្តើមនៅក្នុង SEO ខ្ញុំពិតជាជក់ចិត្តនឹងវាណាស់ ហើយក្នុងកំឡុងឆ្នាំដំបូងរបស់ខ្ញុំ ខ្ញុំបានដឹងអ្វីដែលថ្មី ប្លែក ជារៀងរាល់ពេល ខ្ញុំគិតថាខ្ញុំអាចចេះច្រើនព្រោះខ្ញុំបានដោះស្រាយបញ្ហារបស់វា ខ្ញុំបានកែតម្រូវចំណុចដែរខុស ខ្ញុំដឹងច្រើនអំពីវា!

ឥឡូវនេះបន្ទាប់ពីជាងបីឆ្នាំនៃបទពិសោធន៍នៅក្នុងការធ្វើ SEO ខ្ញុំយល់ថាខ្ញុំដឹងច្រើន ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលត្រូវរៀនស្វែងយល់បន្ថែមដោយសារមានរឿនជាច្រើនទៀតដែលខ្ញុំមិនទាន់បានដឹងអំពីវា!

មូលហេតុគឺថា SEO កំពុងវិវដ្ដឥតឈប់ឈរ!

អ្នកដឹងកាន់តែច្រើន អ្នកដឹងកាន់តែតិច - The more you know, the less you know.

អ្នក​មិន​ដឹង​អ្វី​ដែល​អ្នក​មិន​ដឹង!

វាងាយស្រួលក្នុងការក្លាយជា superhero នៅពេលអ្នកគ្រាន់តែវាយទម្លុះជញ្ចាំជ័រដែលនៅពីមុខរបស់អ្នក តែវាពិបាកជាងនៅពេលអ្នកវាយជញ្ចាំថ្មដែលនៅពីក្រោយជញ្ជាំជ័រដែលអ្នកពុំបានសម្លឹងឃើញ។

រឿងនេះអ្នកណាក៏ដឹងដែរគឺ កុំឈប់រៀនបន្ថែម កុំ​គិត​ថា​យើង​បាន​ដឹង​អស់​ហើយ មានអ្វីជាច្រើនទៀតដែលយើងត្រូវស្វែងរក។

ហេតុផលដែលខ្ញុំសរសេរអត្ថបទនេះ ដោយហេតុខ្ញុំបានស្គាល់បងស្រីម្នាក់ គាត់ជាអ្នកសរសេរអត្ថបទ គាត់ពិតជារវល់ក្នុងការងារ គាត់មានកូន គាត់សរសេរបណ្តើរមើលកូនបណ្តើរ ឆ្លៀតការងារផ្ទះ ការងារសង្គម រកពេលសម្រាកគ្មាន តែខ្ញុំតែងឃើញគាត់ឆ្លៀតអានសៀវភៅ បើកយូធូបរៀនវគ្គបណ្តុះបណ្តាល រៀនវគ្គខ្លី រៀនភាសា រៀនជំនាញថ្មីៗ ខ្ញុំសួរគាត់១០ជំនាញ គាត់ធ្លាប់រៀនស្ទើរតែ៩ទៅហើយ ចុះនៅអ្វីដែលខ្ញុំមិនបានដឹងទៀត ខ្ញុំពិតសរសើរគាត់ពូកែរៀនណាស់! ហើយបន្ថែមពីនោះខ្ញុំចូលចិត្តអានអត្ថបទរបស់គាត់ ពីព្រោះគួរអោយទាក់ទាញ ស្ទើរតែគ្រប់ការផុសរបស់គាត់បង្កប់ទៅដោយចំណេះដឹងថ្មីៗដែលគាត់បានរៀន។

ដូច្នេះបើអ្នកទាំងអស់គ្នាទើបចាប់ផ្តើម ហើយគិតថាខ្លួនឯងចេះបន្តិចបន្តួច ឈប់គិតទៀត គ្មានអ្នកណាដឹងច្រើនទេ ដឹង១០ នៅមានលេខរាប់រយទៀតដែលត្រូវដឹង តែក៏គួររៀនអោយចេះ១ដល់១០សិន ហើយចាំបន្តរៀនលេខបន្ទាប់ ត្រូវអត់? សរសេរនេះគ្រាន់ចង់លើកទឹកចិត្ត បើចង់ចេះអីមួយ ដឹងអ្វីមួយ ចាប់ផ្តើមរៀនបណ្តើរៗទៅ អេដមីនជួយជាកម្លាំងចិត្តតាមរយៈផុសនេះ✌️

#SEO #learnseo #reandigital
អ្នកទាំងអស់គ្នាធ្វើផ្នែកអ្វីនៅក្នុងទីផ្សារឌីជីថល?
Anonymous Poll
63%
Social Media
38%
Content
50%
SEO
38%
PPC/Ads
38%
Design
កាលពីផុសកន្លងទៅខ្ញុំបានផុសពី SEO metrics (https://t.me/pteahdigital/30) មួយចំនួនរួចមកហើយ ដូច្នេះថ្ងៃនេះខ្ញុំនឹងផុសពី Google ads metrics វិញម្តង។

នៅពេលអ្នកកំពុងដំណើរការយុទ្ធនាការ PPC វាជាការសំខាន់ក្នុងការស្វែងយល់អំពី metric។ ប្រសិនបើអ្នកមិនដឹងថា Metrics ទាំងនោះមានន័យដូចម្តេចទេ​ តើអ្នកអាចដឹងដោយរបៀបណាថាលទ្ធផលរបស់អ្នកទទួលបានលទ្ធផលល្អឬមិនល្អ? ដូច្នេះហើយរង្វាស់ - metrics ជួយបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការទីផ្សាររបស់អ្នក អ្វីដែលដំណើរការល្អ និងអ្វីដែលត្រូវផ្លាស់ប្តូរ។

ជាធម្មតាអ្នកទាំងអស់គ្នាមើលរង្វាស់​ (Metrics) អ្វីខ្លះនៅក្នុងការវាស់វែងលទ្ធផល Google Ads campaigns របស់អ្នក?

នេះគឺជា​ metrics សំខាន់ៗមួយចំនួនដែលខ្ញុំតែងពិនិត្យជារៀងរាល់ថ្ងៃនៅពេលខ្ញុំផ្សព្វផ្សាយសម្រាប់ campaign របស់ខ្ញុំ✌️

🟣 Impressions​​​​ - ចំណាប់អារម្មណ៍
រាល់ពេលដែល ad របស់អ្នកត្រូវបានបង្ហាញនៅលើ search results page តាមរយៈ Google ឬបណ្តាញ Google ណាមួយ នេះរាប់ជា "impression" មួយនៅក្នុង Google Ads។

🟣 Cost - តម្លៃ
"តម្លៃ" នៅក្នុង Google Ads គឺជាមាត្រដ្ឋានរួមប្រាប់អ្នកពីចំនួនប្រាក់ដែលអ្នកបានចំណាយលើយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។

🟣 Clicks​​ - ចំនួននៃការចុចចូល
"ការចុច" នៅក្នុង Google Ads ត្រូវបានរាប់រាល់ពេលដែលនរណាម្នាក់បានចុចលើតំណភ្ជាប់ដែលមាននៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នក។

🟣 CTR (Click-through rate) - អត្រានៃការចុច
"CTR" នៅក្នុង Google Ads គឺជាសមាមាត្ររួមនៃចំនួនញឹកញាប់ដែលមនុស្សដែលឃើញការផ្សាយពាណិជ្ជកម្មរបស់អ្នកហើយចុចលើការផ្សាយពាណិជ្ជកម្មនោះ។

🟣 Average CPC - តម្លៃនៃការចុចជាមធ្យម
"CPC ជាមធ្យម" នៅក្នុង G​ogle Ads គឺជាមធ្យមភាគដែលអ្នកត្រូវបានគិតថ្លៃសម្រាប់ការចុចនៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។
Ex: ប្រសិនបើអ្នកទទួលបាន 2 click! Click ទីមួយមានតម្លៃ $0.20 ហើយ click ទីពីរមានតម្លៃ $0.40 ដូច្នេះ average CPC សម្រាប់click ទាំងនោះគឺ $0.30។

🟣 Conversions - ការបំប្លែង
(ខ្ញុំមិនច្បាស់ទេថា Conversions ខ្មែរគេសរសេរត្រឹមត្រូវថាម៉េច🥲 បើមានអ្នកដឹងខំមិនប្រាប់ផង)
"ការបំប្លែង" នៅក្នុង Google Ads
ត្រូវបានរាប់នៅពេលណាដែលអ្នកប្រើប្រាស់ចុចលើការផ្សាយពាណិជ្ជកម្មរបស់អ្នក ហើយបន្ទាប់មកធ្វើសកម្មភាពណាមួយដែលអ្នកបានកំណត់ថាវាសំខាន់ដូចជា text ads clicks, video ad view…។

🟣 Cost Per Conversion - តម្លៃក្នុងមួយការបំប្លែង
"តម្លៃក្នុងមួយការបំប្លែង" នៅក្នុង Google Ads គឺជាមធ្យមភាគដែលអ្នកត្រូវបានគិតប្រាក់សម្រាប់ការបំប្លែងពីយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។

អ្នកទាំងអស់គ្នាដែលបានអាន យល់យ៉ាងណាដែលចំពោះអត្ថបទមួយនេះ?

Channel: https://linktr.ee/reanseo

#reanseo #reandigital #googleads #googleadsmetrics #metrics
1
ខ្ញុំធ្លាប់បានផុសម្តងហើយទាក់ទងជាមួួយអត្ថប្រយោជន៏នៃការប្រើប្រាស់ការ Review នៅលើ Google ដែលវាបានជួយអាជីវកម្មក៏ដូចជា SEO ផងដែរ - https://t.me/pteahdigital/75

តើអ្នកចង់ជួយឱ្យអាជីវកម្មដែលអ្នកចូលចិត្ត មើលឃើញកាន់តែច្រើននៅលើអុីនធឺណិតទេ?

សូមគិតអំពីអាជីវកម្មណាមួយដែលអ្នកបានចូលចិត្តនាពេលថ្មីៗនេះ ហើយចូលទៅកាន់ Google ដោយបន្សុលទុកឱ្យពួកគេនៅ review មួយ!

វាមិនត្រឹមតែនឹងបង្ហាញភាពល្អបន្តិចបន្តួចនៅកន្លែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យពួកគេមើលទៅអស្ចារ្យចំពោះអតិថិជនសក្តានុពលបន្តបន្ទាប់ និងជួយជាមួយនឹង SEO របស់ពួកគេផងដែរ។

វាចំណាយពេលតិចជាង 5 នាទីនៃពេលវេលារបស់អ្នក ដែលវាពិតជាអាចជួយអាជីវកម្មមួយបាន បន្ថែមពីលើនេះ បើអ្នកចង់ផ្តល់ក្តីស្រលាញ់បន្ថែមដល់ម្ចាស់អាជីវកម្មទាំងនោះគ្រាន់តែប្រើប្រាស់ "@", "#" ដើម្បីឲ្យយើងមានការស្វែងរកកាន់តែច្រើន និងអស្ចារ្យជាងមុន។

រឿងបន្តិចបន្ទួចដែលយើងអាចជួយដល់អាជីវកម្មដែលយើងចូលចិត្តបាន ហេតុអ្វីយើងមិនជួយ?

*លើកស្ទួយវិស័យ review នៅកម្ពុជាទាំងអស់គ្នា ហិហិ!😅

Follow me: https://linktr.ee/reanseo
1
What would you like to learn most about SEO?
Final Results
71%
SEO Strategy
43%
Technical SEO
43%
Content Optimization
43%
Links
29%
Local SEO
👍1
site:yourwebsite.com.kh

គោលបំណងគឺដើម្បីស្វែងរកវេបសាយនៅក្នុង Google ហើយវានឹងបង្ហាញនូវទំព័រទាំងអស់ដែលបាន indexed ដោយ Google សម្រាប់វេបសាយរបស់អ្នក

ហើយដើម្បីដឹងថា
🟣 តើផេកសំខាន់ៗរបស់អ្នកទាំងអស់ត្រូវបាន indexed ទេ?

🟣 តើមានផេកណាខ្លះដែលអ្នកមិនចង់បង្ហាញឱ្យនរណាម្នាក់ដែលកំពុងស្វែងរកនៅលើ Google ឃើញ?
Ex: Thank you page, page មានភាសាផ្សេង…

🟣 តើ title tags របស់អ្នក (blue heading of the search result snippets) និង descriptions មើលទៅដូចម្ដេច? តើពួកគេមានភាពទាក់ទាញឬទេ?

Follow: https://linktr.ee/reanseo

#indexed #google #reanseo #seotips
នេះជាសំណួរមួយក្នុងចំណោមសំណួរដែលគ្នាយើងបានចោតមកសួរខ្ញុំ ហើយវាក៏ជាសំណួរមួយដែលខ្ញុំចង់ដឹងដូចគ្នាអោយកាន់តែសុីជម្រៅព្រោះអ្វីដែលដឹងនៅស្រពិចស្រពិលនៅឡើយ ហើយបន្ទាប់ពីខ្ញុំបានសរសេរអត្ថបទនេះឡើង ខ្ញុំក៏បានដឹងច្រើនជាងមុនបន្តិចទាក់ទងនឹងប្រធានបទ

🟣 តើប្រព័ន្ធផ្សព្វផ្សាយសង្គមមានផលប៉ះពាល់ដូចម្តេចខ្លះដល់ SEO?

🟣 ប្រសិនបើខ្ញុំទទួលបានអ្នកតាមដានច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តើ Google នឹងដាក់ចំណាត់ថ្នាក់ខ្ញុំខ្ពស់ជាងនេះទេ?

✌️ផ្អែកទៅតាមការស្រាវជ្រាវរបស់ខ្ញុំ មានអ្នកឯកទេសខាង SEO ជាច្រើនគាត់បាននិយាយថា

"ដំណើររបស់អតិថិជនមិនទៀងទាត់នោះទេ មនុស្សប្រាស្រ័យទាក់ទងជាមួយអាជីវកម្មរបស់អ្នកតាមវិធីផ្សេងៗគ្នាជាច្រើននៅលើ internet ចាប់ពីការស្វែងរករបស់អ្នកតាមរយៈ google រហូតដល់ការតាមដានទំព័រអាជីវកម្មរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។”

ប្រសិនបើនរណាម្នាក់ស្វែងរកឈ្មោះ brand របស់អ្នក ការមានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជួយ "គ្រប់គ្រងលទ្ធផលស្វែងរក" - ជំនួសឱ្យការចាកចេញរបស់អ្នកពួកគេពីកន្លែងដ៏ទូលំទូលាយនេះទុកសម្រាប់ជួយអ្នកក្នុងទីផ្សារប្រកួតប្រជែង។

ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្តល់លទ្ធផលដ៏លេចធ្លោក្នុងការស្វែងរក ប្រសិនបើនរណាម្នាក់ស្វែងរកផលិតផល ឬសេវាកម្ម ហើយកត់សម្គាល់គេហទំព័រ និង brand របស់អ្នកក្នុងចំណោមផលិតផលផ្សេងទៀត ដូច្នេះពេលក្រោយពួកគេអាចសម្រេចចិត្តចុចលើលទ្ធផលស្វែងរករបស់អ្នក ឬចុចស្វែងរកគេហទំព័ររបស់អ្នកតែម្តង។

ប្រព័ន្ធផ្សព្វផ្សាយសង្គមកក៏ជាឧបករណ៍ដ៏ល្អសម្រាប់ស្វែងយល់បន្ថែមអំពីប្រភេទមាតិកាដែលអ្នកគួរដាក់នៅលើគេហទំព័ររបស់អ្នក ដោយយើងអាចសួរទស្សនិកជនរបស់យើងសម្រាប់គំនិតក្នុងការបង្ហោះប្លក់ ឬសំណួរដែលត្រូវបានគេសួរជាញឹកញាប់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដាក់ទៅក្នុងគេហទំព័រផងដែរ។
-> ប្រសិនបើអ្នកធ្វើដូចនេះ កុំភ្លេចប្រើ FAQpage schema ផង

មួយវិញទៀត គួរជ្រើសរើសវេទិកាដែលសាមញ្ញបំផុតក្នុងការចែករំលែកលីងទៅគេហទំព័ររបស់យើង ព្រោះវាងាយស្រួលក្នុងការចែករំលែកតំណភ្ជាប់ទៅកាន់វេទិកាផ្សេងៗរបស់យើងដូចជា Facebook, Twitter, Pinterest និង LinkedIn ជាជាងវេទិកាដូចជា Instagram និង TikTok ពីព្រោះនៅពេលយើងដាក់លីងវាមិនពិបាកក្នុងការដំណើរការចូលទៅដល់គេហទំព័ររបស់យើង។

លើសពីនេះ ជាមួយនឹង Google ផ្លាស់ប្តូរ algorithm ឥតឈប់ឈរ វាអាចទៅរួចដែលប្រព័ន្ធផ្សព្វផ្សាយសង្គមអាចមានឥទ្ធិពលផ្ទាល់កាន់តែធំលើចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរកនាពេលអនាគត។

Follow me: https://linktr.ee/reanseo

#SEO #socialmedia #SEOtips #digitalmarketing
#Google គឺដូចជាមនុស្សម្នាក់ដែលយើងឃើញហើយចង់រាប់អានដើម្បីក្លាយជា"មិត្ត" ប៉ុន្តែយើងមិនប្រាកដទេថាតើគេ(Google) ចង់រាប់អានយើងវិញឬអត់​​ ពីព្រោះគេប្រហែលជាមិនដឹងទេថាយើងជាអ្នកណា ហើយមានបំណងអ្វី​​...។

#SEO គឺជាមិត្តម្នាក់ដែលស្គាល់ទាំងសងខាង​ ទាំងខាងក្នុង​ និងខាងក្រៅ​ ដែលជាអ្នករឹតចំណងមិត្តភាពរបស់យើងអោយកាន់តែជ្រាលជ្រៅក្នុងការបង្កើតទំនាក់ទំនងជាមួយ​​ Google។

បើគ្មានស្ពាននេះទេ Google នឹងស្គាល់យើងនៅកម្រិតតូចមួយ ហើយយើងនឹងនៅត្រឹមតែហ្នឹង​​ ហើយវាក៏មិនមែនជាទំនាក់ទំនងដែលយូរអង្វែងអីដែរ។

អញ្ចឹងអ្វីដែលយើងត្រូវធ្វើ គឺដើរលេងជាមួយមិត្ត(SEO) និងមិត្តរបស់មិត្ត(Google)​ បានន័យថាយើងត្រូវដើរជុំវិញ SEO ដើម្បីបានស្និតស្នាលជាមួយ​ Google😅

ជាទូទៅបើគ្មាន SEO ទំនាក់ទំនងរបស់យើងជាមួយ Google នឹងមិនមែនជាចំណងមិត្តភាពដែលរឹងមាំនោះទេ ប៉ុន្តែជាមួយនឹង SEO វានឹងជួយអោយចំណងមិត្តភាពរបស់យើងនឹងមិនអាចមានអ្នកបំបែកបាន!

Follow me: https://linktr.ee/reanseo
ធ្លាប់តែបានឮ “alt text”ប៉ុន្តែមិនប្រាកដថាហេតុអ្វីបានជាវាជាគន្លឹះសំខាន់ ហើយតើគេប្រើប្រាស់វាដើម្បីអី?

🟣 អ្វីទៅជា alt text ?
Alt text or alternative text - ប្រយោគជំនួសរូបភាព ដែលសម្រាប់ពិពណ៌នារូបភាពដែលបានសរសេរនៅក្នុង HTML។ វាពិពណ៌នាអំពីអ្វីដែលបានកើតឡើងនៅក្នុងរូបភាព។
ឧទាហរណ៍៖ alt= "POS Restaurant Cambodia 2022"

🟣 ហេតុអ្វីត្រូវប្រើ alt text?
-> វាផ្តល់នូវបទពិសោធន៍កាន់តែសម្បូរបែបសម្រាប់អ្នកប្រើប្រាស់ដែលបានប្រើកម្មវិធី screen readers ឬបច្ចេកវិទ្យាជំនួយផ្សេងៗ ហើយក្នុងករណីរូបភាពមិនដំណើរការ ឬ internet slow វាផ្តល់ឱ្យអ្នកប្រើប្រាស់នូវបរិបទ និងការយល់ដឹងកាន់តែច្រើនដោយមាន alt text ដែលជាអ្នកបញ្ចាក់អត្ថន័យ

-> ជួយឱ្យ crawlers ស្វែងរកគេហទំព័រកាន់តែងាយស្រួល ឱ្យយល់កាន់តែច្បាស់អំពីបរិបទនៃផេករបស់យើងសម្រាប់ធ្វើអោយ SEO ប្រសើរឡើង

-> បង្កើតឱកាសដើម្បីបង្ហាញខ្លួននៅក្នុង Google images search

🟣 របៀបប្រើប្រាស់ alt text ឱ្យល្អបំផុត

-> ពិពណ៌នាតាមដែលអ្នកអាចធ្វើបានសម្រាប់ caption តែត្រូវ​សង្ខេប​អោយមានន័យសម្រាប់ alt text
-> ប្រើពាក្យគន្លឹះដែលពាក់ព័ន្ធជាមួយអត្ថបទ
-> សរសេរសម្រាប់មនុស្ស មិនមែនសម្រាប់ bots
-> ពន្យល់ពីប្រភេទរូបភាព ប្រសិនបើវាមិនច្បាស់
-> កុំប្រើប្រាស់រូបភាពជាអត្ថបទច្រើនពេក

🟣 កន្លែងណាខ្លះដែលត្រូវប្រើ alt text?
គ្រប់មាតិកានៅលើ Internet ដែលមានរូបភាព រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះ គួរដាក់ alt text អោយគ្រប់តាមដែលអាចធ្វើទៅបាន។

Follow me: https://linktr.ee/reanseo