ផ្ទះឌីជីថល - SEO
153 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
នេះជាគន្លឹះមួយចំនួនក្នុងការចាប់ផ្តើមអនុវត្តន៍ SEO ជាមួយវេបសាយថ្មី:

✌️ ត្រូវរៀបចំផែនការក្នុងការរចនាវេបសាយ (site structure)

✌️បង្កើតមូលដ្ឋានគ្រឹះសម្រាប់វេបផេកដូចជា about, contact ...

✌️យកធាតុដែលមិនចាំបាច់ចេញដូចជា popups ...

✌️ Add internal links

✌️Add social links & reviews

✌️កំណត់គោលដៅពាក្យគន្លឹះចម្បងសម្រាប់ផេកនីមួយៗ

✌️បង្កើនប្រសិទ្ធភាពរបស់ on-page

✌️Set up robots.txt. អោយបានត្រឹមត្រូវ

✌️Set up google search console and analytics

✌️ផ្តោតលើការ indexing pages

✌️សរសេរ unique meta description សម្រាប់គ្រប់ទំព័រ

✌️ផ្តោតលើពាក្យគន្លឹះវែង (long-tail keywords)

✌️តាមដាន technical

✌️បង្កើនល្បឿនគេហទំព័រ (Speed up)

✌️រៀបចំ SSL ឱ្យបានត្រឹមត្រូវ

✌️Set up SEO plugin (Yoast, Rankmath or All in one)

✌️ Like and Follow this page 😎
Google AdSense គឺជាកម្មវិធីផ្សាយពាណិជ្ជកម្មដែលអនុញ្ញាតឱ្យមនុស្សគ្រប់គ្នាអាចរកប្រាក់ពីមាតិកាបានតាមរយៈ ប្លុក គេហទំព័រ និងវីដេអូ YouTube ជាដើម។

មនុស្សបង់ប្រាក់ដើម្បីផ្សាយពាណិជ្ជកម្មតាមរយៈមធ្យោបាយទាំងនោះ ហើយនៅពេលដែលអ្នកកំណត់ដាក់ការផ្សាយពាណិជ្ជកម្មណាមួយនៅលើគេហទំព័រ ឬឆានែលរបស់អ្នក នោះអ្នកនឹងទទួលបានការប្រាក់ ដោយការកាត់ប្រាក់ពីការផ្សព្វផ្សាយទាំងនោះ។

✌️ ការចុះឈ្មោះដោយឥតគិតថ្លៃសម្រាប់ការបង្កើត AdSense។

តើ Google AdSense ប្រើសម្រាប់អ្វី?
Google AdSense ជាមធ្យោបាយសម្រាប់អ្នកផ្សព្វផ្សាយដើម្បីរកប្រាក់ពីមាតិកាអនឡាញរបស់ពួកគេ។
AdSense ដំណើរការដោយការផ្គូផ្គងការផ្សាយពាណិជ្ជកម្មទៅកាន់គេហទំព័ររបស់អ្នកដោយផ្អែកលើមាតិកា និងអ្នកទស្សនារបស់អ្នក។

តើអ្នកនឹងរកប្រាក់បានដោយរបៀបណា?

Google Adsense គឺជាកម្មវិធីឥតគិតថ្លៃដែលអនុញ្ញាតឱ្យអ្នកទីផ្សារអនឡាញរកលុយជាមួយគេហទំព័ររបស់ពួកគេដោយបន្ថែមកូដមួយចំនួន ហើយកូដនោះបង្ហាញដល់ Google ads ដែលពាក់ព័ន្ធហើយនៅពេលដែលនរណាម្នាក់ចុចលើការផ្សាយពាណិជ្ជកម្មណាមួយ ម្ចាស់គេហទំព័រអាចរកលុយបាន ប្រាក់ចំណូលនឹងពឹងផ្អែកភាគច្រើនទៅលើថាតើទីផ្សារកំពុងដំណើរការសេដ្ឋកិច្ចបានល្អប៉ុណ្ណានៅពេលនេះ។

✌️ការផ្សាយពាណិជ្ជកម្មត្រូវបានបង្កើត និងបង់ប្រាក់ដោយអ្នកផ្សាយពាណិជ្ជកម្មដែលចង់ផ្សព្វផ្សាយផលិតផលរបស់ពួកគេ។

ដើម្បីបង្កើតតើយើងត្រូវការអីខ្លះ?
-> អ្នកត្រូវតែមានអាយុ 18 ឆ្នាំឡើង
-> មានគណនី Gmail សកម្មដែលមិនត្រូវបានភ្ជាប់ទៅគណនី AdSense ពីមុន
-> មានគេហទំព័រដែលបំពេញតាមលក្ខខណ្ឌនៃសេវាកម្មទាំងអស់របស់ Google

**ចង់ប្រាប់ថាអេដមីនមិនដែលរកបានមួយកាក់ពី Adsense ទេ🥹
ការធ្វើ​​ SEO Audit គួរតែត្រូវបានអនុវត្តជាទៀងទាត់ ដើម្បីបង្កើនភាពជោគជ័យសម្រាប់គេហទំព័ររបស់យើង​ ដោយបានប្រាប់ពីកំហុសដែលអនុញ្ញាតឱ្យយើងធ្វើការកែលម្អអោយបានសមស្របដើម្បីទទួលបាន​​ traffic ដែលបាត់បង់ ឬទទួលបាន traffic ថ្មី។ 🎯

ដូច្នេះថ្ងៃនេះខ្ញុំលើកយក Top Tools ចំនួន 3 នៃអ្វីដែលខ្ញុំជឿថាជាឧបករណ៍ SEO Audit ឥតគិតថ្លៃដ៏ល្អបំផុតដែលងាយស្រួលប្រើប្រាស់ ព្រមទាំងផ្តល់ទិន្នន័យងាយស្រួលយល់ផងដែរ:

#1
HubSpot Grader
https://website.grader.com/

#2
SEOptimer
https://www.seoptimer.com/

#3
SEO Site Checkup
https://seositecheckup.com/

ទាំងអស់នេះមានលក្ខណៈពិសេសផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការជួយឱ្យយើងយល់ពីរបៀបដែលគេហទំព័ររបស់យើងកំពុងដំណើរការ។ 🏆

React love for thanks admin! 🐣
អ្នកទាំង ៥នាក់នេះជាអ្នកដែលខ្ញុំជឿថាជាអ្នកមានឥទ្ធិពល លើផ្នែក SEO ទាំង 5 នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេស Twitter ដែលបានចែករំលែកព័ត៌មានមានប្រយោជន៍ជារៀងរាល់ថ្ងៃ! 👍🏻

1️⃣ Neil Patel៖ គាត់ល្បីទៅលើការចែករំលែកគន្លឹះរបស់គាត់អំពីរបៀបបង្កើន traffic សម្រាប់គេហទំព័រ។ ហើយគាត់មានការសរសេរប្លុកដ៏អស្ចារ្យ និងឧបករណ៍ Ubersuggest ដែលអាចជួយក្នុងការស្រាវជ្រាវពាក្យគន្លឹះ ក៏ដូចជាការធ្វើ SEO ទាំងមូលតែម្តង។

Tweets Link: https://twitter.com/neilpatel?s=21&t=vz_iC-d9uTnrYQz_d7nQbA

2️⃣ Danny Sullivan៖ តាមអ្វីដែលគាត់បានបង្ហាញ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងទីផ្សារម៉ាស៊ីនស្វែងរកមុន Googleទៅទៀត! គាត់មានអ្នកតាមដានជាងកន្លះលាននាក់ ពីព្រោះគាត់បានចែករំលែកជំនាញរបស់គាត់ជាមួយទស្សនិកជនជាញឹកញាប់។

Tweets Link: https://twitter.com/dannysullivan?s=21&t=vz_iC-d9uTnrYQz_d7nQbA

3️⃣ Rand Fishkin៖ គាត់ជាសហស្ថាបនិករបស់ Moz ដែលបានចាប់ផ្តើមអាជីវកម្មជាផ្នែក SEO សុទ្ធសាធ។ គាត់តែងតែ tweets SEO មានប្រយោជន៍ និងគន្លឹះទីផ្សារឌីជីថល!

Tweets Link: https://twitter.com/randfish?s=21&t=vz_iC-d9uTnrYQz_d7nQbA

4️⃣ Dharmesh Shah៖ គាត់ក៏ជាសហស្ថាបនិកនៃ HubSpot ដែលជាវេទិកាទីផ្សារឌីជីថលដ៏អស្ចារ្យ។ គាត់តែងតែរិះគន់ចន្លោះខ្វះខាតនៅលើផ្នែកទីផ្សារឌីជីថល និងចែករំលែកទស្សនៈរបស់គាត់នៅលើ Twitter!

Tweets Link: https://twitter.com/dharmesh?s=21&t=vz_iC-d9uTnrYQz_d7nQbA

5️⃣ John Rampton: មានអ្នកតាមដានរហូតដល់ 1.2 លាននាក់នៅលើ Twitter ហើយគាត់ក៏ជាអ្នកសរសេរដ៏ល្បីល្បាញដែលសរសេរឱ្យទស្សនាវដ្តី Forbes ព្រមជាមួយមាតិកាជាច្រើនផងដែរ ជាពិសេសនោះជាប្រភេទ quote ជាដើម។

Tweets Link: https://twitter.com/johnrampton?s=21&t=vz_iC-d9uTnrYQz_d7nQbA

🟣 នេះគ្រាន់តែជាទស្សនៈបុគ្គល - ជាអ្វីដែលខ្ញុំចាត់ទុកជា SEO Influencers របស់ខ្ញុំ ខ្ញុំមិនរំពឹងទេថាអ្នកទាំងគ្នាចាត់ទុកពួកគាត់ដូចខ្ញុំគិត ព្រោះមនុស្សម្នាក់ៗផ្តល់អត្ថន័យលើ Influencers របស់ខ្លួនរៀងៗខ្លួន! ហើយក្រៅពីនេះមាន Influencers ជាច្រើននាក់ទៀត ចុះអ្នកទាំងអស់គ្នាមាន Influencers ក្នុងចិត្តអត់ ខំមិនប្រាប់អេដមីនផង😉
🙏1
Life is like Google. You just need to know what you’re searching for!

@Anonymous
2
Schema គឺជារឿងមួយក្នុងចំណោមរឿងដែលមិនត្រូវបានគេលើកមកនិយាយរ៉ាយរ៉ាប់បានគ្រប់គ្រាន់ទេ ​បងៗខ្លះប្រហែល​ជា​ធ្លាប់​បាន​ឮ​កាល​ពី​ពេល​កន្លង​មក ប៉ុន្តែ​ប្រាកដជាមិន​បាន​ទទួល​ពត៍មាន​ពេញលេញនោះទេ ហើយប្រហែលមានបងៗខ្លះមិនធ្លាប់បានឮ​ទាល់តែសោះ។

ដូច្នេះក្នងអត្ថបទនេះ អេដមីនស្រស់ស្អាតម្នាក់នេះនឹងសរសេរអោយបានក្បោះក្បាយសម្រាប់ជាជំនួយជួយអោយអ្នកទាំងអស់គ្នាឆាប់យល់☺️

Schema ក៏ជាយុទ្ធសាស្រ្តមួយផ្នែកនៃ SEO ដែរ! Schema វាជាកូដដែលត្រូវបានបង្កើតឡើងដោយម៉ាស៊ីនស្វែងរកកំពូលៗដូចជា Google, Yahoo និងម៉ាស៊ីនស្វែងរកមួយចំនួនផ្សេងទៀតដើម្បីទទួលបានព័ត៌មានបន្ថែមរបស់អ្នកប្រើប្រាស់។
🟣 មួយវិញទៀតខ្ញុំសូមអធិប្បាយបន្ថែមថា ប្រសិនបើ Google បង្កើតអ្វីមួយយើងគួរតែអនុញ្ញាតិអោយទៅតាមជាមួយវា ព្រោះទោះបីជាពួកវាមិនបានមានប្រយោជន៏ច្រើនក៏ដោយ តែវាគង់នឹងផ្តល់ផលប្រយោជន៍ដល់យើង។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីនេះវាច្បាស់ណាស់ថា Schema ពិតជាផ្តល់អត្ថប្រយោជន៍ដល់ SEO របស់យើងមែនគ្រាន់តែតិចឬច្រើន។
✌️ខ្ញុំ​ចង់​មាន​ន័យ​ថា នេះជាហេតុផលដែលគេ​ធ្វើ​វា។

Schema គឺជាកូដ ដែលយើងអាចប្រើឧបករណ៍ ឬកម្មវិធីជំនួយ(plugin)ដើម្បីបង្កើតវាបាន ហើយដាក់វានៅលើផ្នែកខាងក្រោយនៃគេហទំព័ររបស់យើង(backend of website)។

ប៉ុន្តែការពិតសម្រាប់កូដនោះ គឺគ្មានអ្វីប្រៀបធៀបទៅនឹងការសរសេរកូដដោយផ្ទាល់ដៃនោះទេ នៅពេលអ្នកសរសេរវាដោយដៃ ឬមនុស្សផ្សេងមក នោះអ្នកកំពុងគ្រប់គ្រងបានបន្ថែមទៀតលើព័ត៌មានដែលអ្នកចង់ផ្តល់ឱ្យអ្នកប្រើប្រាស់។

ហើយការពិតដ៏ក្រៀមក្រំនោះគឺថា ជាមួយនឹងកម្មវិធីជំនួយ និងឧបករណ៍ទាំងនោះភាគច្រើន មិនផ្តល់ឱ្យយើងដូចជាការចង់បានបន្ថែមរបស់យើងនោះទេដែលវាមិនមែនជាករណីដ៏ល្អសម្រាប់យើងនោះឡើយ។

ដូច្នេះ កូដដែលយើងបានសរសេរនៅ backend ដែលធ្វើអោយ Google មានព័ត៌មានបន្ថែមដើម្បីធ្វើការជាមួយ ហើយនេះច្រើនតែបណ្តាលឱ្យមានការកើនឡើងតិចតួចនៅក្នុងចំណាត់ថ្នាក់(Ranking) ធ្វើអោយប្រសើរឡើងនូវអត្រានៃការចុច(CTR) និងបង្កើន traffic ទៅកាន់គេហទំព័ររបស់យើង។

ដោយសារតែព័ត៌មានថ្មីទាំងអស់នេះដែលធ្វើអោយ Google ប្រមូលបានពត៌មានត្រឹមត្រូវហើយធ្វើការផ្ញើទំព័ររបស់យើងទៅកាន់អ្នកស្វែងរកបានត្រឹមត្រូវ។

_ចប់____


#schema #google #SEO #SEOtips
1
នៅពេលយើងចាប់ផ្តើមរៀនអ្វីដែលថ្មី និងគួរឱ្យចាប់អារម្មណ៍ ជាធម្មតាយើងពិតជារំភើបណាស់!

បន្ទាប់មកយើងស្វែងយល់បន្ថែម និងបានដឹងរឿងជា​ច្រើន​ទៀត ហើយនៅពេលនោះដែរ យើងចាប់ផ្តើមដឹងថាយើងពិតជាមិនដឹងច្រើនដូចដែលយើងបានគិតនោះទេ…

នៅពេលដែលខ្ញុំទើបចាប់ផ្តើមនៅក្នុង SEO ខ្ញុំពិតជាជក់ចិត្តនឹងវាណាស់ ហើយក្នុងកំឡុងឆ្នាំដំបូងរបស់ខ្ញុំ ខ្ញុំបានដឹងអ្វីដែលថ្មី ប្លែក ជារៀងរាល់ពេល ខ្ញុំគិតថាខ្ញុំអាចចេះច្រើនព្រោះខ្ញុំបានដោះស្រាយបញ្ហារបស់វា ខ្ញុំបានកែតម្រូវចំណុចដែរខុស ខ្ញុំដឹងច្រើនអំពីវា!

ឥឡូវនេះបន្ទាប់ពីជាងបីឆ្នាំនៃបទពិសោធន៍នៅក្នុងការធ្វើ SEO ខ្ញុំយល់ថាខ្ញុំដឹងច្រើន ប៉ុន្តែនៅមានរឿងជាច្រើនទៀតដែលត្រូវរៀនស្វែងយល់បន្ថែមដោយសារមានរឿនជាច្រើនទៀតដែលខ្ញុំមិនទាន់បានដឹងអំពីវា!

មូលហេតុគឺថា SEO កំពុងវិវដ្ដឥតឈប់ឈរ!

អ្នកដឹងកាន់តែច្រើន អ្នកដឹងកាន់តែតិច - The more you know, the less you know.

អ្នក​មិន​ដឹង​អ្វី​ដែល​អ្នក​មិន​ដឹង!

វាងាយស្រួលក្នុងការក្លាយជា superhero នៅពេលអ្នកគ្រាន់តែវាយទម្លុះជញ្ចាំជ័រដែលនៅពីមុខរបស់អ្នក តែវាពិបាកជាងនៅពេលអ្នកវាយជញ្ចាំថ្មដែលនៅពីក្រោយជញ្ជាំជ័រដែលអ្នកពុំបានសម្លឹងឃើញ។

រឿងនេះអ្នកណាក៏ដឹងដែរគឺ កុំឈប់រៀនបន្ថែម កុំ​គិត​ថា​យើង​បាន​ដឹង​អស់​ហើយ មានអ្វីជាច្រើនទៀតដែលយើងត្រូវស្វែងរក។

ហេតុផលដែលខ្ញុំសរសេរអត្ថបទនេះ ដោយហេតុខ្ញុំបានស្គាល់បងស្រីម្នាក់ គាត់ជាអ្នកសរសេរអត្ថបទ គាត់ពិតជារវល់ក្នុងការងារ គាត់មានកូន គាត់សរសេរបណ្តើរមើលកូនបណ្តើរ ឆ្លៀតការងារផ្ទះ ការងារសង្គម រកពេលសម្រាកគ្មាន តែខ្ញុំតែងឃើញគាត់ឆ្លៀតអានសៀវភៅ បើកយូធូបរៀនវគ្គបណ្តុះបណ្តាល រៀនវគ្គខ្លី រៀនភាសា រៀនជំនាញថ្មីៗ ខ្ញុំសួរគាត់១០ជំនាញ គាត់ធ្លាប់រៀនស្ទើរតែ៩ទៅហើយ ចុះនៅអ្វីដែលខ្ញុំមិនបានដឹងទៀត ខ្ញុំពិតសរសើរគាត់ពូកែរៀនណាស់! ហើយបន្ថែមពីនោះខ្ញុំចូលចិត្តអានអត្ថបទរបស់គាត់ ពីព្រោះគួរអោយទាក់ទាញ ស្ទើរតែគ្រប់ការផុសរបស់គាត់បង្កប់ទៅដោយចំណេះដឹងថ្មីៗដែលគាត់បានរៀន។

ដូច្នេះបើអ្នកទាំងអស់គ្នាទើបចាប់ផ្តើម ហើយគិតថាខ្លួនឯងចេះបន្តិចបន្តួច ឈប់គិតទៀត គ្មានអ្នកណាដឹងច្រើនទេ ដឹង១០ នៅមានលេខរាប់រយទៀតដែលត្រូវដឹង តែក៏គួររៀនអោយចេះ១ដល់១០សិន ហើយចាំបន្តរៀនលេខបន្ទាប់ ត្រូវអត់? សរសេរនេះគ្រាន់ចង់លើកទឹកចិត្ត បើចង់ចេះអីមួយ ដឹងអ្វីមួយ ចាប់ផ្តើមរៀនបណ្តើរៗទៅ អេដមីនជួយជាកម្លាំងចិត្តតាមរយៈផុសនេះ✌️

#SEO #learnseo #reandigital
អ្នកទាំងអស់គ្នាធ្វើផ្នែកអ្វីនៅក្នុងទីផ្សារឌីជីថល?
Anonymous Poll
63%
Social Media
38%
Content
50%
SEO
38%
PPC/Ads
38%
Design
កាលពីផុសកន្លងទៅខ្ញុំបានផុសពី SEO metrics (https://t.me/pteahdigital/30) មួយចំនួនរួចមកហើយ ដូច្នេះថ្ងៃនេះខ្ញុំនឹងផុសពី Google ads metrics វិញម្តង។

នៅពេលអ្នកកំពុងដំណើរការយុទ្ធនាការ PPC វាជាការសំខាន់ក្នុងការស្វែងយល់អំពី metric។ ប្រសិនបើអ្នកមិនដឹងថា Metrics ទាំងនោះមានន័យដូចម្តេចទេ​ តើអ្នកអាចដឹងដោយរបៀបណាថាលទ្ធផលរបស់អ្នកទទួលបានលទ្ធផលល្អឬមិនល្អ? ដូច្នេះហើយរង្វាស់ - metrics ជួយបញ្ជាក់ពីវឌ្ឍនភាពនៃយុទ្ធនាការទីផ្សាររបស់អ្នក អ្វីដែលដំណើរការល្អ និងអ្វីដែលត្រូវផ្លាស់ប្តូរ។

ជាធម្មតាអ្នកទាំងអស់គ្នាមើលរង្វាស់​ (Metrics) អ្វីខ្លះនៅក្នុងការវាស់វែងលទ្ធផល Google Ads campaigns របស់អ្នក?

នេះគឺជា​ metrics សំខាន់ៗមួយចំនួនដែលខ្ញុំតែងពិនិត្យជារៀងរាល់ថ្ងៃនៅពេលខ្ញុំផ្សព្វផ្សាយសម្រាប់ campaign របស់ខ្ញុំ✌️

🟣 Impressions​​​​ - ចំណាប់អារម្មណ៍
រាល់ពេលដែល ad របស់អ្នកត្រូវបានបង្ហាញនៅលើ search results page តាមរយៈ Google ឬបណ្តាញ Google ណាមួយ នេះរាប់ជា "impression" មួយនៅក្នុង Google Ads។

🟣 Cost - តម្លៃ
"តម្លៃ" នៅក្នុង Google Ads គឺជាមាត្រដ្ឋានរួមប្រាប់អ្នកពីចំនួនប្រាក់ដែលអ្នកបានចំណាយលើយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។

🟣 Clicks​​ - ចំនួននៃការចុចចូល
"ការចុច" នៅក្នុង Google Ads ត្រូវបានរាប់រាល់ពេលដែលនរណាម្នាក់បានចុចលើតំណភ្ជាប់ដែលមាននៅក្នុងការផ្សាយពាណិជ្ជកម្មរបស់អ្នក។

🟣 CTR (Click-through rate) - អត្រានៃការចុច
"CTR" នៅក្នុង Google Ads គឺជាសមាមាត្ររួមនៃចំនួនញឹកញាប់ដែលមនុស្សដែលឃើញការផ្សាយពាណិជ្ជកម្មរបស់អ្នកហើយចុចលើការផ្សាយពាណិជ្ជកម្មនោះ។

🟣 Average CPC - តម្លៃនៃការចុចជាមធ្យម
"CPC ជាមធ្យម" នៅក្នុង G​ogle Ads គឺជាមធ្យមភាគដែលអ្នកត្រូវបានគិតថ្លៃសម្រាប់ការចុចនៅលើយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។
Ex: ប្រសិនបើអ្នកទទួលបាន 2 click! Click ទីមួយមានតម្លៃ $0.20 ហើយ click ទីពីរមានតម្លៃ $0.40 ដូច្នេះ average CPC សម្រាប់click ទាំងនោះគឺ $0.30។

🟣 Conversions - ការបំប្លែង
(ខ្ញុំមិនច្បាស់ទេថា Conversions ខ្មែរគេសរសេរត្រឹមត្រូវថាម៉េច🥲 បើមានអ្នកដឹងខំមិនប្រាប់ផង)
"ការបំប្លែង" នៅក្នុង Google Ads
ត្រូវបានរាប់នៅពេលណាដែលអ្នកប្រើប្រាស់ចុចលើការផ្សាយពាណិជ្ជកម្មរបស់អ្នក ហើយបន្ទាប់មកធ្វើសកម្មភាពណាមួយដែលអ្នកបានកំណត់ថាវាសំខាន់ដូចជា text ads clicks, video ad view…។

🟣 Cost Per Conversion - តម្លៃក្នុងមួយការបំប្លែង
"តម្លៃក្នុងមួយការបំប្លែង" នៅក្នុង Google Ads គឺជាមធ្យមភាគដែលអ្នកត្រូវបានគិតប្រាក់សម្រាប់ការបំប្លែងពីយុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់អ្នក។

អ្នកទាំងអស់គ្នាដែលបានអាន យល់យ៉ាងណាដែលចំពោះអត្ថបទមួយនេះ?

Channel: https://linktr.ee/reanseo

#reanseo #reandigital #googleads #googleadsmetrics #metrics
1
ខ្ញុំធ្លាប់បានផុសម្តងហើយទាក់ទងជាមួួយអត្ថប្រយោជន៏នៃការប្រើប្រាស់ការ Review នៅលើ Google ដែលវាបានជួយអាជីវកម្មក៏ដូចជា SEO ផងដែរ - https://t.me/pteahdigital/75

តើអ្នកចង់ជួយឱ្យអាជីវកម្មដែលអ្នកចូលចិត្ត មើលឃើញកាន់តែច្រើននៅលើអុីនធឺណិតទេ?

សូមគិតអំពីអាជីវកម្មណាមួយដែលអ្នកបានចូលចិត្តនាពេលថ្មីៗនេះ ហើយចូលទៅកាន់ Google ដោយបន្សុលទុកឱ្យពួកគេនៅ review មួយ!

វាមិនត្រឹមតែនឹងបង្ហាញភាពល្អបន្តិចបន្តួចនៅកន្លែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យពួកគេមើលទៅអស្ចារ្យចំពោះអតិថិជនសក្តានុពលបន្តបន្ទាប់ និងជួយជាមួយនឹង SEO របស់ពួកគេផងដែរ។

វាចំណាយពេលតិចជាង 5 នាទីនៃពេលវេលារបស់អ្នក ដែលវាពិតជាអាចជួយអាជីវកម្មមួយបាន បន្ថែមពីលើនេះ បើអ្នកចង់ផ្តល់ក្តីស្រលាញ់បន្ថែមដល់ម្ចាស់អាជីវកម្មទាំងនោះគ្រាន់តែប្រើប្រាស់ "@", "#" ដើម្បីឲ្យយើងមានការស្វែងរកកាន់តែច្រើន និងអស្ចារ្យជាងមុន។

រឿងបន្តិចបន្ទួចដែលយើងអាចជួយដល់អាជីវកម្មដែលយើងចូលចិត្តបាន ហេតុអ្វីយើងមិនជួយ?

*លើកស្ទួយវិស័យ review នៅកម្ពុជាទាំងអស់គ្នា ហិហិ!😅

Follow me: https://linktr.ee/reanseo
1
What would you like to learn most about SEO?
Final Results
71%
SEO Strategy
43%
Technical SEO
43%
Content Optimization
43%
Links
29%
Local SEO
👍1
site:yourwebsite.com.kh

គោលបំណងគឺដើម្បីស្វែងរកវេបសាយនៅក្នុង Google ហើយវានឹងបង្ហាញនូវទំព័រទាំងអស់ដែលបាន indexed ដោយ Google សម្រាប់វេបសាយរបស់អ្នក

ហើយដើម្បីដឹងថា
🟣 តើផេកសំខាន់ៗរបស់អ្នកទាំងអស់ត្រូវបាន indexed ទេ?

🟣 តើមានផេកណាខ្លះដែលអ្នកមិនចង់បង្ហាញឱ្យនរណាម្នាក់ដែលកំពុងស្វែងរកនៅលើ Google ឃើញ?
Ex: Thank you page, page មានភាសាផ្សេង…

🟣 តើ title tags របស់អ្នក (blue heading of the search result snippets) និង descriptions មើលទៅដូចម្ដេច? តើពួកគេមានភាពទាក់ទាញឬទេ?

Follow: https://linktr.ee/reanseo

#indexed #google #reanseo #seotips