ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
យើងច្រើនតែនិយាយអំពីការខិតខំប្រឹងប្រែងនិងទទួលបានលទ្ធផល ប៉ុន្តែយើងមិនដែលនិយាយអំពីសុខភាពផ្លូវចិត្តរបស់យើងទេ។

អ្នកប្រាកដជាមានភាពតានតឹងជាញឹកញាប់ជាមួយនឹងការងាររបស់អ្នក មិនថាជាការងារអ្វីមនុស្សម្នាក់ៗតែងតែមានការម៉ត់ចត់រៀងខ្លួន។ ហើយថ្ងៃនេះខ្ញុំនឹងសរសេរពីភាពតានតឹងដែលខ្ញុំបានជួបក្នុងនាមខ្ញុំជាបុគ្គលិកឬជា freelance ម្នាក់នៅពេលផ្សាយ​ពាណិជ្ជកម្ម​តាម Google (Google ads)!

រឿងខ្ញុំបានជួប ហើយក៏មានអ្នកកំពុងអានខ្លះក៏ដូចគ្នាដែរ🫣

លទ្ធផលល្អ 👉🏻 មានអារម្មណ៍ស្រស់ស្រាយតែម្តង
លទ្ធផលមិនល្អ 👉🏻 មានអារម្មណ៍រៀងថប់ៗ ហាហាហា

ឧទាហរណ៏ផ្ទាល់តែម្តង: ខ្ញុំបានធ្វើ ៥ campaigns តែមាន ៤ ខ្ញុំទទួលបានលទ្ធផលល្អ ប៉ុន្តែមាន ១ នៃ ៥ នោះទទួលបានលទ្ធផលមិនល្អ ក៏ខ្ញុំនៅតែមានអារម្មណ៍ថាស្មុកស្មាញដែរ។

ប្រសិនបើអ្នកមាន client ច្រើន ហើយអ្នកនៅតែបន្តបែបនេះវាមិនល្អទេសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។

ដូច្នេះវិធីសាមញ្ញមួយក្នុងការដោះស្រាយបញ្ហាដែលខ្ញុំបានឃើញគេសរសេរថា
« ឈប់វាស់វែងលទ្ធផលណាធ្វើអោយប៉ះពាល់ដល់កម្រិតអារម្មណ៍របស់យើង»
(អានទៅយល់ តែពិបាកធ្វើចិត្ត🥲)

នេះជារបៀបដែលខ្ញុំធ្លាប់ប្រើដើម្បីកាត់បន្ថយភាពស្មុកស្មាញទាំងនោះបានខ្លះ:

- កុំមានអំនួតខ្លាំងនៅពេលអ្នកទទួលបានលទ្ធផលល្អ (អរខ្លាំង ខូចចិត្តក៏ខ្លាំង)
- កុំទុកថ្ងៃដែលទទួលបានលទ្ធផលមិនល្អឱ្យនៅស្មុកស្មាញ(ទៅផឹកបំបាត់ស្រ្តេស បង្កើនភាពច្នៃប្រឌិត🫣)
- រំលឹកខ្លួនថាវាគ្រាន់តែជាការងារ តែកុំភ្លេចរកវិធីសាស្រ្តផ្សេងមកកែប្រែ score ផង

ខ្ញុំក៏ធ្លាប់អនុញ្ញាតឱ្យលទ្ធផលរបស់ខ្ញុំកំណត់កម្រិតស្ត្រេសរបស់ខ្ញុំដែរ តែអីឡូវក៏នៅតែចឹងដែរហ្នឹង😎

👉🏻ថ្ងៃល្អ កម្រិតស្ត្រេសទាប
👉🏻ថ្ងៃមិនល្អ កម្រិតស្ត្រេសខ្ពស់ (ex: limited by budget អីចឹងមិនអី ចាត់ទុកថា មែនកំហុសយើងទៅ🤣)

ថ្ងៃមិនល្អតែងតែកើតមាន តែយើងគួរផ្តោតលើដំណើរការណាដែលអាចអោយយើងដឹងថាលទ្ធផលនឹងមកដល់បែបណា.
(គោលដៅច្រើន ចង់បានលទ្ធផលច្រើន ចង់បានពាក្យគន្លឹះដែលប្រកួតប្រជែង តែ budget…ដូច្នេះរឿងខ្លះលើសពីអ្វីដែលយើងអាចគ្រប់គ្រងបាន)

ដូច្នេះ
✌️វាមិនអីទេក្នុងការបង្កើនប្រសិទ្ធភាពនៅពេលដែលលទ្ធផលមិនល្អ
✌️វាមិនអីទេក្នុងការអនុញ្ញាតឱ្យលទ្ធផលកំណត់អារម្មណ៍របស់អ្នក
ប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព ប៉ុន្តែកុំឱ្យលទ្ធផលកំណត់អារម្មណ៍របស់យើងខ្លាំងហួសហេតុពេក😉

ប្រាប់អេដមីនវិញផង😬
How do you battle stress levels in your work field?
👏1
ដូចគ្នាទៅនឹង Twitter, Facebook and LinkedIn
#Youtube បានធ្វើបច្ចុប្បន្នភាពរហ័សមួយគឺ #youtube_handles
Ex: https://youtube.com/@coversne

យូធូបទើបតែបានបន្ថែម unique handles កាលពីប្រហែលពីរថ្ងៃមុន ខ្ញុំក៏មិនច្បាស់ដូចគ្នា ប៉ុន្តែសម្រាប់ខ្ញុំទើបតែទទួលបាន email កាលពីយប់មិញ! ដែល handle នេះគឺជាវិធីដ៏ល្អក្នុងការកំណត់អត្តសញ្ញាណខ្លួនរបស់យើង និងដើម្បីកាត់បន្ថយអ្នកក្លែងបន្លំផងដែរ។

ហើយវានឹងក្លាយជាវិធីថ្មីមួយក្នុងការស្វែងរក និងចូលរួមជាមួយអ្នកបង្កើតមាតិកាដោយផ្ទាល់ដោយ tagging handles របស់ពួកគេ។ handles ទាំងនេះនឹងបង្ហាញនៅក្នុង comments, video descriptions នឹងក្នុងចំណោមកន្លែងផ្សេងទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ tag អ្នកផ្សេងទៀតបានយ៉ាងឆាប់រហ័ស។

ប្រសិនបើអ្នកមានវត្តមាននៅលើ YouTube ហើយមិនទាន់បានពិនិត្យមើល handle របស់អ្នកទេ ខ្ញុំគិតថាអ្នកគួរឆាប់ធ្វើការផ្លាស់ប្តូ URL តែមួយរបស់អ្នក ជៀសវាងត្រូវបានគេយកបាត់។

Read more: https://www.youtube.com/handle

#youtubeupdate #Youtubelink #reandigital
កាលពីទើបចាប់ផ្តើមដំបូង(២០១៨) ខ្ញុំបានធ្វើកម្មសិក្សាដែលទាក់ទងជាមួយការសរសេរអត្ថបទ ខ្ញុំបានចំណាយពេលធ្វើការមួយថ្ងៃ(៨ម៉ោង)សម្រាប់ការសរសេរប្លុកមួយ ហើយបន្តបន្ទាប់មកខ្ញុំក៏ចេះតែអភិវឌ្ឍខ្លួនបន្ថែមម្តងបន្តិចៗ មកដល់ត្រឹម២ម៉ោងសម្រាប់ការសរសេរប្លុកមួយ ក្នុងចំនួន ៣០០ - ៨០០ ពាក្យក្នុងភាសាអង់គ្លេស។

✌️ដូច្នេះឈប់បូបាច់ នេះជាចំណុចដែលខ្ញុំបានធ្លាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ការសរសេររបស់ខ្ញុំ

︎ ពាក្យគន្លឹះត្រូវតែត្រៀមរួចជាស្រេច

អ្នកមិនគួរធ្វើការស្រាវជ្រាវបណ្តើរ ហើយរកពាក្យគន្លឹះបណ្តើរទេ វានាំអ្នកសរសេរបែកអារម្មណ៏ តែផ្ទុយមកវិញអ្នកគួរចំណាយពេលខ្លះស្រាវជ្រាវពាក្យគន្លឹះ និងបង្កើតការសរសេរចំណុចសំខាន់ ហើយបន្ទាប់មកគ្រាន់តែទាញគំនិតពីពាក្យគន្លឹះទាំងនោះរួចសរសេរអោយសុីចង្វាក់ជាមួយចំណុចសំខាន់នីមួយៗដែលអ្នកបានកត់ទុក។

︎︎ កុំអោយមានការរំខាន

តាំងចិត្តអោយស្ថប់ ផ្កាប់ទូរសព្ទ(ឬប្រើប្រាស់ focus) ចាប់ផ្តើមផ្តោតអារម្មណ៏ទៅលើអត្ថបទនិងចំណុចសំខាន់ ធ្វើបានតែប៉ុណ្ណោះគំនិតដឹងមកពីណាខ្លះទេចាប់មិនឈ្នះ😂 (ពេលខ្លះរៀងបែកអារម្មណ៏ដែរ)

︎ ︎គួរតែមានការសរសេរព្រៀងទុក ជៀសវាងការភ្លេច

សេចក្តីព្រៀងល្អជួយអ្នកអោយផ្តោតអារម្មណ៍ ព្រមទាំងធ្វើឱ្យកាន់តែងាយស្រួលក្នុងការបំពេញចំណុចខ្វះខាតដែលយើងមិនបានដឹង ក្នុងចន្លោះណាមួយ។
បើអាចសរសេរចំណាំការកត់ត្រា H1 H2 និង H3 ហើយកាន់តែពិសេសទៀតនោះសរសេរ meta data ទុក នឹងចំណុចផ្សេងៗទៀតដែលអ្នកចង់ដាក់បញ្ចូលក្នុងអត្ថបទរបស់អ្នក។

**ព្រៀងហើយពេលយកមកកែកុំលុបចោល ទុកចោលទៅ គ្រាន់មកមើលពេលក្រោយ

︎ ︎ការវាយអក្សរ

ជាធម្មតាគំនិតតែងលឿនជាងការសរសេរ ការសរសេរយូរធ្វើអោយភ្លេចហើយ ថែមទាំងយឺតទៀត! ខ្ញុំមិនមែនជាអ្នកសរសេរលឿនប៉ុន្មានទេ បិតាវាយ keyboard យឺតហើយ ដូច្នេះទើបខ្ញុំព្យាយាមសរសេរអោយស្ទាត់ជាមួយ keyboard ទោះមិនបានណាស់ណាក៏បានគ្រាន់បើជាងមុនបន្តិច។
ក្រៅពីការព្យាយាមសរសេរអោយបានលឿន មានរៀមច្បងម្នាក់គាត់បានប្រាប់ថា ប្រើ voice ទៅលឿន មានអីលឿនមែន តែពិបាកសម្រាប់ខ្ញុំវិញ ព្រោះការនិយាយមិនសូវអំណោយទាន!😅

➪ ប្រើឧបករណ៍ AI ដើម្បីជាជំនួយ

ដូចកាលអត្ថបទមុនខ្ញុំបានសរសេរទាក់ទងជាមួយ tool AI រួចហើយ ដូច្នេះខ្ញុំគ្រាន់បន្ថែមបន្តិចថា ឧបករណ៍ទាំងនោះល្អសម្រាប់ជា​ជំនួយ​ការ​សរសេរបត់បែនទៅតាមប្រភេទ! (Jasper, Wordtune…)

⌘ ប្រើវេយ្យាករណ៍ជំនួយសម្រាប់ទំនុកចិត្តបន្ថែម

ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាបានប្រើប្រាស់រួចហើយ Grammarly សម្រាប់បង្កើនទំនុកចិត្តលើភាសាអង់គ្លេសរបស់យើង ហើយបើភាសាខ្មែរវិញមានតែអានសារឡើងវិញម្តងទៀតផ្ទៀងផ្ទាត់😂 (សរសេរហើយចេះតែខ្ចិលអាន)

ជាធម្មតាសរសេរតែ២-៤ម៉ោងអីទេ តែជាក់ស្តែងដូចអត្ថបទនេះព្រាងតាំងថ្ងៃច័ន្ទ រហូតដល់ថ្ងៃនេះ ថ្ងៃពុធ🫣🤣

🫡នេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការសរសេររបស់ខ្ញុំ តែប្រសិនបើអ្នកអានទាំងអស់គ្នាមានអ្វីបន្ថែមប្រាប់អេដមីនវិញផង! កុំអោយអេដមីនម្នាក់នេះសរសេរម្នាក់ឯង សួរម្នាក់ឯង ហើយឆ្លើយក៏ម្នាក់ឯងទៀតកំសត់ណាស់ អ្នកអានអត់ចូលរួមសោះតែម្តង😬

#blogtips #contentwriting #writingtips #digitalmarketing
ថ្ងៃនេះខ្ញុំនឹងលើកយកគន្លឹះ #SEO ខ្លីមួយមកចែករំលែកនោះគឺ #URL

📍ការធ្វើឱ្យរចនាសម្ព័ន្ធ URL ប្រសើរឡើង គឺជារឿងចាំបាច់ក្នុងការធ្វើ SEO

ទាំងម៉ាសុីនស្វែងរក និងអ្នកប្រើប្រាស់ពឹងផ្អែកលើ URLs ដើម្បីកំណត់អត្តសញ្ញាណមាតិកានៃទំព័រមួយទាំងមូល!

URL របស់អ្នកគួរតែខ្លី និងសំបូរទៅដោយពាក្យគន្លឹះ សម្រាប់ជាប្រយោជន៍ដល់ល្បឿនវេបសាយ ការទុកចិត្តរបស់អ្នកប្រើប្រាស់ និងទទួលបានលទ្ធផលចែករំលែកច្រើន។

នេះជាឧទាហរណ៍៖
គួរតែ៖ www.reandigital.com.kh/blog/tips-for-seo/
មិនគួរ៖ www.reandigital.com.kh/idwehle%n&e0aclatbd5dr=1
👍1
ខ្ញុំបានឃើញអ្នកជំនាញដែលពួកគាត់បានធ្វើលើផ្នែក #social_media , #SEO ពួកគាត់បានជជែកគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន អំពីអំណាចនៃ TikTok សម្រាប់ចំណាត់ថ្នាក់នៅលើ Google ក៏ដូចជា តើ TikTok អស្ចារ្យប៉ុណ្ណា! (នេះជាហេតុខ្ញុំសរសេរអត្ថបទនេះឡើង)

មាតិកានៅលើ #TikTok បន្តវិវឌ្ឍ វាបានពង្រីកបរិមាណ និងគុណភាពជារៀងរាល់ថ្ងៃ ដោយវាបានធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតរឿងដែលគួរឱ្យចាប់អារម្មណ៍យ៉ាងរហ័ស ដោយខ្ញុំក៏ជា user ម្នាក់ផងដែរនោះ ខ្ញុំគិតថា Tik Tok គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្អសម្រាប់អ្នកដែលចង់បំបាត់ភាពអផ្សុក ដោយមានវីដេអូប្លែកៗ ល្អៗជាច្រើន (លើកលែងករណីវីដេអូខ្លះ xD)

ដូចដែលអ្នកបានដឹង #Google គឺជាម៉ាសុីនស្វែងរកមួយដែលពេញនិយម ដែលផ្តល់អោយអ្នកប្រើប្រាស់នៅអ្វីដែលគេចង់បាន ដូច្នេះគូប្រជែងសំខាន់របស់ Google គឺជាអ្នកណាដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវអ្វីដែលពួកគេចង់បានដូចគ្នា។

តែតាមអ្វីដែលយើងបានមើលឃើញរាល់ថ្ងៃ មិនអាចមានដៃគូប្រកួតប្រជែងជាមួយ Google ទេ ប៉ុន្តែគ្រាន់តែអ្នកប្រើប្រាស់អាចប្រើវេទិកាផ្សេងៗសម្រាប់គោលដៅជាក់លាក់នូវអ្វីដែលពួកគេចង់បាន។
ឧទាហរណ៍:
Amazon = សម្រាប់តែការទិញប៉ុណ្ណោះ
Bing = ផ្តល់ឱ្យអ្នកប្រើប្រាស់នូវអ្វីដែលពួកគេចង់បាន ប៉ុន្តែពួកគេនៅតែមិនឈ្នះ Google ទេ
TikTok = បំបាត់ភាពធុញទ្រាន់

👉🏼 TikTok នឹង​ក្លាយ​ជា​ម៉ាស៊ីន​ស្វែងរក​ផ្ទាល់​ខ្លួន​របស់​វា ដូច​ជា YouTube និង Amazon ផងដែរ។

👉🏼ពេលនេះ Tik Tok គឺជាដៃគូប្រកួតប្រជែងរបស់ YouTube

ខ្ញុំកំពុងតែឆ្ងល់ទេថាតើ Google នឹងអនុញ្ញាតឱ្យវីដេអូ Tik Tok មួយចំនួនចូលទៅក្នុង SERPs ដែរទេ?

📍 Algorithm TikTok ផ្អែកលើ៖
- វីដេអូ likes and shares
- វីដេអូ Favourited
- ចំនួនអ្នក followed
- Comments ដែលបានបង្ហោះ
- មាតិកាដែលបង្កើត
- វីដេអូ completed

TikTok ប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីស្វែងយល់ពីប្រភេទវីដេអូដែលអ្នកមើលចូលចិត្ត និងអ្នកបង្កើតមាតិកាដែលអ្នកមើលពេញចិត្ត នោះមានន័យថា វានឹងណែនាំវីដេអូដែលស្រដៀងនឹងវីដេអូដែលអ្នកបានមើល និងធ្វើអន្តរកម្មជាមួយគ្នាពីមុន ហើយថែមទាំងបានរួមបញ្ចូលជាមួយអ្នកបង្កើតមាតិកាដែលអ្នកបានចូលរួមជាទៀងទាត់ផងដែរ។

អ្នកនឹងសម្គាល់ឃើញពីភាពសាមញ្ញដែលមាននៅលើ TikTok វាមិនមាន quality, expertise and authority ដូច Google ទេ ដោយសារវីដេអូភាគច្រើនគឺខ្លី ដូច្នេះហើយយ៉ាងណាក៏ដោយក៏អ្នកទៅ Google ដែរ។

👉🏼 ដូច្នេះអ្នកគួរវិនិយោគលើ TikTok ដូចទៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ប្រសិនបើវាសមហេតុផលសម្រាប់អាជីវកម្មរបស់អ្នក ហើយវាអាស្រ័យលើហ្គេមដែលអ្នកកំពុងលេង និងទស្សនិកជនដែលអ្នកចង់អោយទៅដល់ផងដែរ!

👉🏼 ជាក់ស្តែងខ្ញុំក៏បានចំណាយពេលស្វែងរកចម្លើយនៅលើ TikTok តាមរយៈការស្វែងរកតាមវេទិកា ហើយវាបានផ្តល់មកវិញជាមួយនឹងចម្លើយដែលខ្ញុំកំពុងស្វែងរកក្នុងទម្រង់ 60-90 វិនាទីនៅចម្លើយដែលខ្ញុំចង់បាន។

TikTok មិនមែនជាកន្លែងជំនួសទេ ប៉ុន្តែជាកន្លែងដ៏មានតម្លៃមួយទៀតដើម្បីស្វែងរកចម្លើយបានលឿន!

ខ្ញុំជឿថា TikTok ក៏ក្លាយជាកន្លែងដ៏ល្អសម្រាប់ការស្វែងរកចម្លើយ។
🙏1
តើ SEO & PPC ខុសគ្នាមិចខ្លះទៅ?

SEO = Search Engine Optimization (Organic)
PPC = Pay-per-click (Paid)
SERP = Search Engine Results Pages

#SEO & #PPC ជាផ្នែកដ៏សំខាន់ក្នុង #Digital_Marketing ដែលគេប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីបង្កើន #traffic និងបំពេញគោលដៅអាជីវកម្មតាមឌីជីថល ប៉ុន្តែជាញឹកញាប់ខ្ញុំបានឃើញថា ម្ចាស់អាជីវកម្ម/អ្នកទីផ្សារ គាត់មិនសូវខ្វល់ពីការស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រទាំងពីរនេះទេ ហើយជារឿយៗពួកគាត់ជ្រើសរើសយកតែវិធីមួយប៉ុនណ្ណោះ តែខ្ញុំសុំណែនាំថា បើ​អ្នកមាន​កញ្ចប់ថវិកា​គ្រប់គ្រាន់គួរតែប្រើទាំង​ពីរទៅ ព្រោះវាអស្ចារ្យជាងអ្វីដែលអ្នកបានគិត។

ការប្រើប្រាស់យុទ្ធសាស្ត្រទាំងពីរនេះគឺដើម្បីបង្កើនប្រសិទ្ធភាពរបស់វេបសាយដែលអាចជួយយើងឱ្យគ្រប់គ្រង #SERP ទោះបីក្នុងរយៈពេលខ្លីពី PPC នេះ តែវាពិតជាអាចជួយអ្នកឱ្យយល់អំពីគោលបំណងរបស់អ្នកប្រើក្នុងការអនុវត្តទៅក្នុងយុទ្ធសាស្រ្ត SEO សម្រាប់រយៈពេលវែង។

ខាងក្រោមនេះ ជាចំណុចសំខាន់នៅក្នុងអត្ថបទនេះដែលជាអត្ថប្រយោជន៏និងភាពខុសគ្នានៃយុទ្ធសាស្រ្តទាំងពីរនេះ:

⭐️ ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក
SEO ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្កើន Organic traffic ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​មើល​ឃើញនៃ​គេហទំព័រ។
PPC ត្រូវបានរចនាឡើងដើម្បីបង្កើត traffic តាមរយៈការផ្សាយពាណិជ្ជកម្មគោលដៅនៅលើម៉ាស៊ីនស្វែងរក និងប្រភពផ្សេងទៀត។

⭐️ ការគ្របដណ្តប់ SERP ជាអតិបរមា
ការប្រើប្រាស់ទាំង SEO & PPC ផ្តល់ឱ្យយើងនូវលទ្ធផលទ្វេដង និងអនុញ្ញាតឱ្យយើងកាន់កាប់ផ្នែកធំនៃ SERP បានផងដែរ។
មិនមែនអ្នកប្រើប្រាស់ទាំងអស់ទទួលស្គាល់ការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់ទេ ដូច្នេះប្រសិនបើអ្នកកំពុងគ្រប់គ្រងទាំងលទ្ធផល paid & organic នេះធ្វើឱ្យអាជីវកម្មរបស់អ្នកមើលទៅកាន់តែល្បីល្បាញ និងអាចមើលឃើញកាន់តែច្រើន។

⭐️ ពាក្យគន្លឹះ
ទាំង PPC & SEO ពឹងផ្អែកលើពាក្យគន្លឹះដើម្បីដាក់ចំណាត់ថ្នាក់ក្នុង SERP ។
PPC អាចជួយស្វែងរកពាក្យគន្លឹះដ៏មានតម្លៃបន្ថែមទៀតបានយ៉ាងឆាប់រហ័ស ដោយសារលទ្ធផលភ្លាមៗ វាតែងតែនៅលើ SEO ឯ SEO តែងតែចំណាយពេលដើម្បីទទួលបានលទ្ធផលនោះ។

⭐️ បង្កើនការយល់ដឹងអំពី brand
PPC ធ្វើឱ្យអ្នកប្រើប្រាស់ដឹងពី brand របស់អ្នកច្រើន បើទោះបីជាវាមិននាំទៅរកការលក់បានច្រើនក៏ដោយ តែយូរៗទៅ វាអាចធ្វើឱ្យអ្នកប្រើប្រាស់មានទំនោរចង់ចុចលើគេហទំព័ររបស់អ្នកតាមលក្ខណៈ organic ដោយសារពួកគេស្គាល់ម៉ាករបស់អ្នករួចហើយ។

⁉️ប៉ុន្តែតើពួកគេធ្វើការជាមួយគ្នាយ៉ាងដូចម្តេចទៅ?
ខណៈពេលដែលយុទ្ធសាស្រ្តទាំងពីរមានភាពខុសប្លែកគ្នា ពួកគេទាំងពីរជួយឱ្យសម្រេចបាននូវគោលដៅស្រដៀងគ្នា ព័ត៌មានដែលធាតុនីមួយៗផ្តល់អាចមានតម្លៃដល់គ្នាទៅវិញទៅមក។ ការផ្តល់ព័ត៌មានទៅវិញទៅមករវាងអ្នកទាំងពីរពិតជាអាចធ្វើឱ្យមានភាពខុសគ្នាដែលគ្របដណ្តប់លើ SERP ។

សរុបមកវិញ អានហើយយល់អត់?
យល់ មិនយល់ក៏ទៅ follow ផេកម្នាក់មួយទៅ!🫡
1👍1
ជាធម្មតានៅពេលនិយាយពីការបង្កើតយុទ្ធសាស្រ្តនៃ #SEO ការ #reviews នៅលើ #google វាមិនមែនជារឿងដំបូងដែលមនុស្សគ្រប់គ្នាត្រូវបានគិតដល់នោះទេ!

ទោះជាយ៉ាងនេះក្តី នៅពេលនិយាយអំពីការកសាងទំនុកចិត្ត(trust) និងការមានវត្ថមាននៅលើម៉ាសុីនស្វែងរក(authority) ការវាយតម្លៃ (reviews) គឺជាសញ្ញាល្អដែលបានបញ្ជាក់ដើម្បីបង្ហាញចំពោះម៉ាស៊ីនស្វែងរកថាគេហទំព័ររបស់យើងមានវត្ថមានទាំងនោះពិតប្រាកដមែន។

Reviews មានសារៈសំខាន់ជាពិសេស សម្រាប់អាជីវកម្មក្នុងតំបន់(local business) ព្រោះនេះគឺជាកន្លែងដែលភាពជឿជាក់នៃអាជីវកម្មរបស់អ្នកបង្ហាញខ្លួន! Google នឹងគិតគូរពីអ្វីដែលអតិថិជនចាត់ទុកថាគួរឱ្យទុកចិត្ត ហើយនៅពេលអតិថិជនជឿទុកចិត្តមកលើ reviews ម៉ាស៊ីនស្វែងរកនឹងតាមដានពត៌មានទាំងនោះ!

កេរ្តិ៍ឈ្មោះនៃអាជីវកម្មរបស់អ្នកដើរតួយ៉ាងសំខាន់ក្នុងចំណាត់ថ្នាក់ស្វែងរក! នៅពេលដែល Google ជឿទុកចិត្តលើការ reviews ទាំងនោះ វានឹងជះឥទ្ធិពលមកយ៉ាងខ្លាំខ្លាផងដែរ! លទ្ធផលដែលបានមកពីការ reviews បាន ១៥% សម្រាប់លទ្ធផលស្វែងរកក្នុងស្រុក។

នេះជាហេតុផលមួយចំនួនដែលការ reviews ល្អគឺចាំបាច់សម្រាប់ការរីកចម្រើននៃអាជីវកម្មអនឡាញរបស់អ្នក៖

⭐️ ផ្តល់ជាភស្តុតាងសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម
Reviews អាចបង្កឱ្យមានចិត្តសាស្ត្រនៃការទិញដ៏ខ្លាំងខ្លាក្នងការជះឥទ្ធិពលលើការសម្រេចចិត្តទិញ និងធ្វើឱ្យអ្នកប្រើប្រាស់ជឿជាក់លើអាជីវកម្មរបស់អ្នក។

យោងតាមឯកសារដែលខ្ញុំបានអាន ស្ទើរតែ ៨០% នៃអ្នកប្រើប្រាស់និយាយថាពួកគេជឿជាក់លើការ reviews លើអ៊ីនធឺណិតច្រើនដូចជាការណែនាំដោយផ្ទាល់ដែរ។

⭐️⭐️ ការកែលម្អអត្រានៃការចុច (click through rate)
ពិតណាស់ ផ្កាយដែលអ្នកទទួលបានក្នុងការវាយតម្លៃរបស់អ្នកកាន់តែខ្ពស់ អត្រានៃអ្នកប្រើប្រាស់នឹងចុចលើវេបសាយអាជីវកម្មរបស់អ្នកកាន់តែច្រើន។

អ្នក​ប្រើ​ប្រាស់កាន់​តែ​ច្រើន​ចុច​លើ​គេហទំព័រ​របស់​អ្នក​ដោយ​សារ​តែ​ការ​ reviews ​ល្អ ហើយ google នឹងផ្តល់ពិន្ទុអោយគេហទំព័រ​របស់​អ្នក​អោយមានអ្នកមើល​កាន់តែច្រើន។

⭐️⭐️⭐️ Google ដាក់ការវាយតម្លៃលើសញ្ញាបញ្ចាក់ដែលល្អ
នៅពេលដែលអតិថិជនពិនិត្យមើលអាជីវកម្មរបស់អ្នក វាផ្ញើរសញ្ញាទៅ Google ថាអ្នកពិតជាត្រឹមត្រូវ និងស្របច្បាប់ ជាក់ស្តែងការ reviews កាន់តែប្រសើរឡើងដើរតួជាការបញ្ចាក់លើការជឿទុកចិត្ត និងនាំទៅរកភាពមើលឃើញកាន់តែប្រសើរឡើង។

បើយោងតាមស្ថិតិដែលខ្ញុំបានរកឃើញ ស្ទើរតែ ៩០% នៃអ្នកប្រើប្រាស់បានអានការវាយតម្លៃមុននឹងសម្រេចចិត្តថាត្រូវទៅលេង ស្នាក់នៅ ទស្សនា ឬទិញផលិតផលណាមួយ។

✌️ការ reviews ល្អ ឬមិនល្អ អ្នកត្រូវប្រាកដថាអ្នកឆ្លើយតបទៅនឹងការ reviews ទាំងនោះ វាមិនត្រឹមតែបង្ហាញថាអ្នកយកចិត្តទុកដាក់ចំពោះអតិថិជន និងអាជីវកម្មរបស់អ្នកប៉ុណ្ណោះទេ ព្រមទាំងដឹងថាយើងកំពុងចូលរួមជាមួយអតិថិជនរបស់យើង ហើយ Google Business Profile ក៏ទាមទារអោយយើងធ្វើកិច្ចការទាំងនេះផងដែរ។

ខ្ញុំផ្ទាល់នៅពេលខ្ញុំចូលចិត្តហាង ឬកន្លែងណាមួយខ្ញុំតែងតែចូលទៅ reviews ព្រោះយើងគ្រប់គ្នាសុទ្ធតែត្រូវការសេវាកម្មដែលល្អ ហើយយើងក៏គួរគាំទ្រនៅអាជីកម្មណាដែលផ្តល់នូវអ្វីដែលយើងពេញចិត្ត ដោយគ្រាន់តែចូលទៅ reviews បន្តិច!
ខ្ញុំដឹងថាទោះវាមិនធំដុំណាស់ណាក៏បានបន្តិចបន្តួចក្នុងការជួយអោយ Google ឆាប់ចាប់បាននៅអាជីវកម្មដែលផ្តល់សេវាកម្មល្អ ហើយវាក៏ជាការណែនាំមួយទៅអ្នកក្រោយៗថា អូ!ហាងនេះ ឬកន្លែងនេះពិតជាល្អមែន។

និយាយត្រូវគ្នាចឹង ចូលទៅ reviews ផេកនេះនៅលើហ្វេកប៊ុកម្នាក់មួយទៅ ព្រោះមិនទាន់មានវត្ថមាននៅលើ Google ទេ😂

ហើយមួយទៀតចង់ប្រាប់ថា អេដមីនក៏ទទួល freelance project ដែរ ក្នុងករណីអ្នកទាំងអស់គ្នាត្រូវការទាក់ទងមកអេដមីនផងណា😉
2
ចាកចេញពីប្រធានបទដែលកំពុងតែផ្ទុះ ២នាទី មកអានប្រធានបទអេដមីនវិញបន្តិចណ៎🫣

✌️នេះជារឿងដែលយើងតែងតែឃើញនៅពេលស្វែងរក តែងតែមានការណែនាំពី Google ហើយពាក្យវែងៗទាំងនោះក៏ល្អដែរសម្រាប់ជា keyword, title, meta ឬដាក់ចូលក្នុងកថាខណ្ឌណាមួយ តែពាក្យទាំងនោះមានច្រើន ដូច្នេះយើងមិនអាច copy បានម្តងទាំងអស់នោះទេ!

ហើយក៏មានវិធីមួយដែរ ដែលខ្ញុំចង់យកមកចែករំលែកជាមួយអ្នកទាំងអស់គ្នាតែក៏ប្រហែលជាមានបងៗខ្លះគាត់ក៏បានដឹងរួចហើយពីរបៀប Copy Google Auto-Suggestions ដោយគ្មានប្រើប្រាស់ឧបករណ៍ទីបី✌️

-> វាយពាក្យគន្លឹះដែលយើងចង់បាននៅក្នុង Google
-> ចុចលើ "report inappropriate predictions"
-> រួច Copy-Past ទៅ Google Doc ឬ Notepad ជាការស្រេច

#seotips #ផ្ទះរៀនឌីជីថល #reandigital #googlesearch
SEO isn't about helping as many people as possible find your business online.

SEO is about helping your future customers find your business online.

Conversions website can be:
- Purchases
- Form submissions
- Contact buttons (phone/email clicks)
- Email subscribers
Anything that helps you meet your business goals!

#seo #conversation #website #mso #digitalmarketing