ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
អ្នកដែលនៅទីនេះមានបងៗណាខ្លះធ្លាប់បានធ្វើ #seo ជាមួយ Youtube ទេ? ខ្ញុំគិតថាប្រាដកជាមានហើយ គ្រាន់តែមិនដឹងខ្លួនថាបានធ្វើ ឬបានដឹងខ្លួនហើយតែថាតិចឬច្រើនប៉ុណ្ណោះ!
(មិចទេស! សួរខ្លួនឯង ឆ្លើយខ្លួនឯងហើយអេដមីននេះ😂 ចឹងកុំអោយស្ងាត់ខំមិនប្រាប់អេដមីនវិញផង🥲)

ចូលសាច់រឿងយើងវិញ នេះជាចំណុចខ្លះៗដែលខ្ញុំបានដឹង ហើយ​អ្នកទាំងអស់គ្នាក៏​គួរ​ដឹង​ដែរ មុន​ពេល​អ្នក​ចាប់​ផ្តើម​បង្កើត #seostrategy របស់​អ្នកជាមួយ យូធូប៖

📍ចំណុចទីមួយ: Youtube មាន algorithms ពីរ៖

✌️Algorithm ណែនាំ(recommendations algorithm) - នេះគឺជាកន្លែងដែលវីដេអូទាំងនោះបានបង្ហាញខ្លួននៅពេលអ្នកបើកគេហទំព័រ Youtube
ចំនួនអ្នកមើលវីដេអូភាគច្រើនបានមកពី recommendations algorithm មិនមែនបានមកពីការស្វែងរកទេ
កត្តាចម្បងដែលជះឥទ្ធិពលលើចំណាត់ថ្នាក់វីដេអូបានយ៉ាងល្អនៅក្នុង recommendations algorithm គឺការពេញចិត្តរបស់អ្នកមើល

✌️Algorithm ទីពីរគឺ ការស្វែងរកបែបស្តង់ដារ (standard search algorithm)
កត្តាចំបងដែលមានឥទ្ធិពលលើ algorithm នេះគឺ៖
- មើលម៉ោង
- ពាក្យគន្លឹះ
- អ្នកជាវឆានែល (subscribers)
- ការចូលរួមរបស់ទស្សនិកជន (Engagement)
- រយៈពេលវីដេអូ (វីដេអូលើសពីដប់នាទីអាចចាប់ផ្តើមធ្លាក់ចុះចំនួនអ្នកមើល)

📍ចំណុចទីពីរ: Algorithms របស់ Youtube ខុសពី Google

✌️Google ចង់ផ្តល់ឱ្យអ្នកប្រើប្រាស់នូវចម្លើយដ៏ល្អបំផុត
✌️Youtube ចង់ផ្តល់ឱ្យអ្នកប្រើប្រាស់នូវពេលវេលាដ៏ល្អបំផុត
អ្នកមិនចាំបាច់ផ្តល់ចម្លើយដ៏ល្អចំពោះសំណួររបស់អ្នកប្រើនោះទេ គ្រាន់តែធ្វើអោយអ្នកប្រើទុកវាជាការកម្សាន្តបំផុត។

📍ចំណុចទីបី: សូមចាំថាមានរឿងសំខាន់ៗដែលអាចមានឥទ្ធិពលលើ organic traffic ដែលនៅក្រៅការគ្រប់គ្រងរបស់យើង

ឧទាហរណ៍ចំនួនអ្នកមើល Youtube ថយចុះនៅថ្ងៃឈប់សម្រាកដែលយើងមិនអាចគ្រប់គ្រងបាន នេះហើយជាបញ្ហា តែក៏ត្រូវប្រាកដថាកត្តានោះមិនបង្កដោយកត្តាណាមួយនែការផុសដែលយើងបានបង្កើតទេ។

សរុបមកវិញ ខ្ញុំសង្ឃឹមថា អត្ថបទនេះអាចជាចំណែកមួយក្នុងការជួយពង្រឹងបន្ថែមលើយូធូប សម្រាប់អ្នកអានទាំងអស់គ្នា ព្រមទាំងអេដមីនដែរ 🫡😆
នៅពេលដែល #Google បន្តអភិវឌ្ឍ #AI របស់ខ្លួនយ៉ាងឆាប់រហ័ស យើងគួរកត់សំគាល់ផងដែរថាមានកម្មវិធីជាច្រើនបានកំណត់សម្រាប់បច្ចេកវិទ្យាដែលអាចប្រើ #machinelearning / artificial intelligence សម្រាប់ការសម្រេចចិត្តរបស់កម្មវិធីរបស់ពួកគេ។

Google model តែងតែបម្រើលទ្ធផលដែលមានគុណភាពល្អ នោះហើយជាមូលហេតុដែល Google វ៉ាដាច់ Yahoo, Bing និងម៉ាស៊ីនស្វែងរកជាច្រើនផ្សេងទៀត ដោយសារតែគុណភាពនៃលទ្ធផល និង UX ដែលមិនមានភាពរញ៉េរញ៉ៃ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការស្វែងរកអ្វីដែលពួកគេចង់បាន។

👉 ស្តង់ដារនៃ On-page SEO គ្របដណ្តប់ក្របខ័ណ្ឌ "ទំព័រនេះអំពីអ្វី" និងជាមាតិកាដែលអាចដំណើរការបាន
👉 មាតិកាជាគន្លឹះសំខាន់មួយផងដែរ - តើមាតិការបស់អ្នកគឺជាអ្វី - តើវាជាមាតិកាដែលផ្តល់ព័ត៌មានដែរឬទេ? មាតិកានោះមានប្រតិបត្តិការបែបណា?

Google ត្រូវតែផ្តល់លទ្ធផលល្អបំផុតសម្រាប់រឿងដែលអាចកើតឡើងជាច្រើន វាត្រូវបានផ្សំដោយទីតាំង ឧបករណ៍ ការកំណត់ផ្ទាល់ខ្លួន(privacy) និងកត្តាផ្សេងទៀត ដូច្នេះហើយវាជាភាពស្មុគស្មាញក្នុងការបម្រើលទ្ធផល ដែលសមបំផុតសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែដោយសារ machine learning / artificial intelligence ទើបវាអាចដំណើរការបានយ៉ាងងាយស្រួល។

Google មានទិន្នន័យរាប់មិនអស់(ដែលបានមកពីAI) ដែលត្រូវធ្វើការជាមួយដើម្បីបញ្ជាក់តាមរយៈ

👉តើយើងផ្តល់លទ្ធផលគុណភាពល្អដែរទេ?
👉 ការវាស់វែងលទ្ធផល - អ្វីដែលកំណត់ថាតើលទ្ធផលល្អ - អាកប្បកិរិយាអ្នកប្រើប្រាស់ចុងក្រោយ
👉តើលទ្ធផលទាំងនោះពិត/អាចទុកចិត្តបាន/ប៉ះពាល់ដល់អ្នកប្រើប្រាស់ចុងក្រោយ
👉តើអ្នកប្រើប្រាស់ទទួលបានអ្វីដែលពួកគេបានមកនោះ រួចយកមកប្រើប្រាស់ដើម្បីអ្វី?

មានភាពស្មុគ្រស្មាញច្រើនចំពោះការគណនាចំណាត់ថ្នាក់ នេះជារឿងមួយចំនួនដែលយើងអាចយកមកពិចារណាចំពោះ google ដែលបានប្រើ machine learning & AI ក្នុងការដាក់ចំណាក់ថ្នាក់កាលពីពេលថ្មីៗនេះ

👉 ឥរិយាបទអ្នកប្រើប្រាស់ចុងក្រោយ និង machine learning អាចជាការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលមួយដើម្បីគណនាទិន្នន័យលទ្ធផល "majority" ដើម្បីបញ្ជាក់ថាតើគេហទំព័រណាដែលផ្តល់ឱ្យមនុស្សនូវអ្វីដែលពួកគេចង់បាន។

👉 Links, Reviews, Citations, E-A-T… សម្រាប់កត្តាជឿទុកចិត្ត
តើគេហទំព័រនេះគួរឱ្យទុកចិត្តទេ? reviews? mentions? ការជឿទុកចិត្តផ្អែកលើចំណេះដឹង? expertise & authority? អ្វីដែលអនុញ្ញាតឱ្យយើងជឿជាក់លើលទ្ធផលនេះជាងអ្នកដទៃ - AI អាចគណនាកត្តាច្រើនទៀតសម្រាប់ការគណនាការជឿទុកចិត្តកាន់តែប្រសើរ។

📍ផ្នែកសំខាន់នៃការធ្វើ SEO ត្រូវាតាមដានអ្វីដែល Google កំពុងឈានទៅមុខ។

ខ្ញុំគិតថា អត្ថបទនេះអាចពិបាកអានដើម្បីយល់បន្តិច ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានអានដល់ចប់ ហើយអាចយល់បាន ត្រឹម៥/១០ ក៏ទុកថាជាល្អដែរសម្រាប់អេដមីន។
យើងច្រើនតែនិយាយអំពីការខិតខំប្រឹងប្រែងនិងទទួលបានលទ្ធផល ប៉ុន្តែយើងមិនដែលនិយាយអំពីសុខភាពផ្លូវចិត្តរបស់យើងទេ។

អ្នកប្រាកដជាមានភាពតានតឹងជាញឹកញាប់ជាមួយនឹងការងាររបស់អ្នក មិនថាជាការងារអ្វីមនុស្សម្នាក់ៗតែងតែមានការម៉ត់ចត់រៀងខ្លួន។ ហើយថ្ងៃនេះខ្ញុំនឹងសរសេរពីភាពតានតឹងដែលខ្ញុំបានជួបក្នុងនាមខ្ញុំជាបុគ្គលិកឬជា freelance ម្នាក់នៅពេលផ្សាយ​ពាណិជ្ជកម្ម​តាម Google (Google ads)!

រឿងខ្ញុំបានជួប ហើយក៏មានអ្នកកំពុងអានខ្លះក៏ដូចគ្នាដែរ🫣

លទ្ធផលល្អ 👉🏻 មានអារម្មណ៍ស្រស់ស្រាយតែម្តង
លទ្ធផលមិនល្អ 👉🏻 មានអារម្មណ៍រៀងថប់ៗ ហាហាហា

ឧទាហរណ៏ផ្ទាល់តែម្តង: ខ្ញុំបានធ្វើ ៥ campaigns តែមាន ៤ ខ្ញុំទទួលបានលទ្ធផលល្អ ប៉ុន្តែមាន ១ នៃ ៥ នោះទទួលបានលទ្ធផលមិនល្អ ក៏ខ្ញុំនៅតែមានអារម្មណ៍ថាស្មុកស្មាញដែរ។

ប្រសិនបើអ្នកមាន client ច្រើន ហើយអ្នកនៅតែបន្តបែបនេះវាមិនល្អទេសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។

ដូច្នេះវិធីសាមញ្ញមួយក្នុងការដោះស្រាយបញ្ហាដែលខ្ញុំបានឃើញគេសរសេរថា
« ឈប់វាស់វែងលទ្ធផលណាធ្វើអោយប៉ះពាល់ដល់កម្រិតអារម្មណ៍របស់យើង»
(អានទៅយល់ តែពិបាកធ្វើចិត្ត🥲)

នេះជារបៀបដែលខ្ញុំធ្លាប់ប្រើដើម្បីកាត់បន្ថយភាពស្មុកស្មាញទាំងនោះបានខ្លះ:

- កុំមានអំនួតខ្លាំងនៅពេលអ្នកទទួលបានលទ្ធផលល្អ (អរខ្លាំង ខូចចិត្តក៏ខ្លាំង)
- កុំទុកថ្ងៃដែលទទួលបានលទ្ធផលមិនល្អឱ្យនៅស្មុកស្មាញ(ទៅផឹកបំបាត់ស្រ្តេស បង្កើនភាពច្នៃប្រឌិត🫣)
- រំលឹកខ្លួនថាវាគ្រាន់តែជាការងារ តែកុំភ្លេចរកវិធីសាស្រ្តផ្សេងមកកែប្រែ score ផង

ខ្ញុំក៏ធ្លាប់អនុញ្ញាតឱ្យលទ្ធផលរបស់ខ្ញុំកំណត់កម្រិតស្ត្រេសរបស់ខ្ញុំដែរ តែអីឡូវក៏នៅតែចឹងដែរហ្នឹង😎

👉🏻ថ្ងៃល្អ កម្រិតស្ត្រេសទាប
👉🏻ថ្ងៃមិនល្អ កម្រិតស្ត្រេសខ្ពស់ (ex: limited by budget អីចឹងមិនអី ចាត់ទុកថា មែនកំហុសយើងទៅ🤣)

ថ្ងៃមិនល្អតែងតែកើតមាន តែយើងគួរផ្តោតលើដំណើរការណាដែលអាចអោយយើងដឹងថាលទ្ធផលនឹងមកដល់បែបណា.
(គោលដៅច្រើន ចង់បានលទ្ធផលច្រើន ចង់បានពាក្យគន្លឹះដែលប្រកួតប្រជែង តែ budget…ដូច្នេះរឿងខ្លះលើសពីអ្វីដែលយើងអាចគ្រប់គ្រងបាន)

ដូច្នេះ
✌️វាមិនអីទេក្នុងការបង្កើនប្រសិទ្ធភាពនៅពេលដែលលទ្ធផលមិនល្អ
✌️វាមិនអីទេក្នុងការអនុញ្ញាតឱ្យលទ្ធផលកំណត់អារម្មណ៍របស់អ្នក
ប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព ប៉ុន្តែកុំឱ្យលទ្ធផលកំណត់អារម្មណ៍របស់យើងខ្លាំងហួសហេតុពេក😉

ប្រាប់អេដមីនវិញផង😬
How do you battle stress levels in your work field?
👏1
ដូចគ្នាទៅនឹង Twitter, Facebook and LinkedIn
#Youtube បានធ្វើបច្ចុប្បន្នភាពរហ័សមួយគឺ #youtube_handles
Ex: https://youtube.com/@coversne

យូធូបទើបតែបានបន្ថែម unique handles កាលពីប្រហែលពីរថ្ងៃមុន ខ្ញុំក៏មិនច្បាស់ដូចគ្នា ប៉ុន្តែសម្រាប់ខ្ញុំទើបតែទទួលបាន email កាលពីយប់មិញ! ដែល handle នេះគឺជាវិធីដ៏ល្អក្នុងការកំណត់អត្តសញ្ញាណខ្លួនរបស់យើង និងដើម្បីកាត់បន្ថយអ្នកក្លែងបន្លំផងដែរ។

ហើយវានឹងក្លាយជាវិធីថ្មីមួយក្នុងការស្វែងរក និងចូលរួមជាមួយអ្នកបង្កើតមាតិកាដោយផ្ទាល់ដោយ tagging handles របស់ពួកគេ។ handles ទាំងនេះនឹងបង្ហាញនៅក្នុង comments, video descriptions នឹងក្នុងចំណោមកន្លែងផ្សេងទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ tag អ្នកផ្សេងទៀតបានយ៉ាងឆាប់រហ័ស។

ប្រសិនបើអ្នកមានវត្តមាននៅលើ YouTube ហើយមិនទាន់បានពិនិត្យមើល handle របស់អ្នកទេ ខ្ញុំគិតថាអ្នកគួរឆាប់ធ្វើការផ្លាស់ប្តូ URL តែមួយរបស់អ្នក ជៀសវាងត្រូវបានគេយកបាត់។

Read more: https://www.youtube.com/handle

#youtubeupdate #Youtubelink #reandigital
កាលពីទើបចាប់ផ្តើមដំបូង(២០១៨) ខ្ញុំបានធ្វើកម្មសិក្សាដែលទាក់ទងជាមួយការសរសេរអត្ថបទ ខ្ញុំបានចំណាយពេលធ្វើការមួយថ្ងៃ(៨ម៉ោង)សម្រាប់ការសរសេរប្លុកមួយ ហើយបន្តបន្ទាប់មកខ្ញុំក៏ចេះតែអភិវឌ្ឍខ្លួនបន្ថែមម្តងបន្តិចៗ មកដល់ត្រឹម២ម៉ោងសម្រាប់ការសរសេរប្លុកមួយ ក្នុងចំនួន ៣០០ - ៨០០ ពាក្យក្នុងភាសាអង់គ្លេស។

✌️ដូច្នេះឈប់បូបាច់ នេះជាចំណុចដែលខ្ញុំបានធ្លាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ការសរសេររបស់ខ្ញុំ

︎ ពាក្យគន្លឹះត្រូវតែត្រៀមរួចជាស្រេច

អ្នកមិនគួរធ្វើការស្រាវជ្រាវបណ្តើរ ហើយរកពាក្យគន្លឹះបណ្តើរទេ វានាំអ្នកសរសេរបែកអារម្មណ៏ តែផ្ទុយមកវិញអ្នកគួរចំណាយពេលខ្លះស្រាវជ្រាវពាក្យគន្លឹះ និងបង្កើតការសរសេរចំណុចសំខាន់ ហើយបន្ទាប់មកគ្រាន់តែទាញគំនិតពីពាក្យគន្លឹះទាំងនោះរួចសរសេរអោយសុីចង្វាក់ជាមួយចំណុចសំខាន់នីមួយៗដែលអ្នកបានកត់ទុក។

︎︎ កុំអោយមានការរំខាន

តាំងចិត្តអោយស្ថប់ ផ្កាប់ទូរសព្ទ(ឬប្រើប្រាស់ focus) ចាប់ផ្តើមផ្តោតអារម្មណ៏ទៅលើអត្ថបទនិងចំណុចសំខាន់ ធ្វើបានតែប៉ុណ្ណោះគំនិតដឹងមកពីណាខ្លះទេចាប់មិនឈ្នះ😂 (ពេលខ្លះរៀងបែកអារម្មណ៏ដែរ)

︎ ︎គួរតែមានការសរសេរព្រៀងទុក ជៀសវាងការភ្លេច

សេចក្តីព្រៀងល្អជួយអ្នកអោយផ្តោតអារម្មណ៍ ព្រមទាំងធ្វើឱ្យកាន់តែងាយស្រួលក្នុងការបំពេញចំណុចខ្វះខាតដែលយើងមិនបានដឹង ក្នុងចន្លោះណាមួយ។
បើអាចសរសេរចំណាំការកត់ត្រា H1 H2 និង H3 ហើយកាន់តែពិសេសទៀតនោះសរសេរ meta data ទុក នឹងចំណុចផ្សេងៗទៀតដែលអ្នកចង់ដាក់បញ្ចូលក្នុងអត្ថបទរបស់អ្នក។

**ព្រៀងហើយពេលយកមកកែកុំលុបចោល ទុកចោលទៅ គ្រាន់មកមើលពេលក្រោយ

︎ ︎ការវាយអក្សរ

ជាធម្មតាគំនិតតែងលឿនជាងការសរសេរ ការសរសេរយូរធ្វើអោយភ្លេចហើយ ថែមទាំងយឺតទៀត! ខ្ញុំមិនមែនជាអ្នកសរសេរលឿនប៉ុន្មានទេ បិតាវាយ keyboard យឺតហើយ ដូច្នេះទើបខ្ញុំព្យាយាមសរសេរអោយស្ទាត់ជាមួយ keyboard ទោះមិនបានណាស់ណាក៏បានគ្រាន់បើជាងមុនបន្តិច។
ក្រៅពីការព្យាយាមសរសេរអោយបានលឿន មានរៀមច្បងម្នាក់គាត់បានប្រាប់ថា ប្រើ voice ទៅលឿន មានអីលឿនមែន តែពិបាកសម្រាប់ខ្ញុំវិញ ព្រោះការនិយាយមិនសូវអំណោយទាន!😅

➪ ប្រើឧបករណ៍ AI ដើម្បីជាជំនួយ

ដូចកាលអត្ថបទមុនខ្ញុំបានសរសេរទាក់ទងជាមួយ tool AI រួចហើយ ដូច្នេះខ្ញុំគ្រាន់បន្ថែមបន្តិចថា ឧបករណ៍ទាំងនោះល្អសម្រាប់ជា​ជំនួយ​ការ​សរសេរបត់បែនទៅតាមប្រភេទ! (Jasper, Wordtune…)

⌘ ប្រើវេយ្យាករណ៍ជំនួយសម្រាប់ទំនុកចិត្តបន្ថែម

ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាបានប្រើប្រាស់រួចហើយ Grammarly សម្រាប់បង្កើនទំនុកចិត្តលើភាសាអង់គ្លេសរបស់យើង ហើយបើភាសាខ្មែរវិញមានតែអានសារឡើងវិញម្តងទៀតផ្ទៀងផ្ទាត់😂 (សរសេរហើយចេះតែខ្ចិលអាន)

ជាធម្មតាសរសេរតែ២-៤ម៉ោងអីទេ តែជាក់ស្តែងដូចអត្ថបទនេះព្រាងតាំងថ្ងៃច័ន្ទ រហូតដល់ថ្ងៃនេះ ថ្ងៃពុធ🫣🤣

🫡នេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការសរសេររបស់ខ្ញុំ តែប្រសិនបើអ្នកអានទាំងអស់គ្នាមានអ្វីបន្ថែមប្រាប់អេដមីនវិញផង! កុំអោយអេដមីនម្នាក់នេះសរសេរម្នាក់ឯង សួរម្នាក់ឯង ហើយឆ្លើយក៏ម្នាក់ឯងទៀតកំសត់ណាស់ អ្នកអានអត់ចូលរួមសោះតែម្តង😬

#blogtips #contentwriting #writingtips #digitalmarketing
ថ្ងៃនេះខ្ញុំនឹងលើកយកគន្លឹះ #SEO ខ្លីមួយមកចែករំលែកនោះគឺ #URL

📍ការធ្វើឱ្យរចនាសម្ព័ន្ធ URL ប្រសើរឡើង គឺជារឿងចាំបាច់ក្នុងការធ្វើ SEO

ទាំងម៉ាសុីនស្វែងរក និងអ្នកប្រើប្រាស់ពឹងផ្អែកលើ URLs ដើម្បីកំណត់អត្តសញ្ញាណមាតិកានៃទំព័រមួយទាំងមូល!

URL របស់អ្នកគួរតែខ្លី និងសំបូរទៅដោយពាក្យគន្លឹះ សម្រាប់ជាប្រយោជន៍ដល់ល្បឿនវេបសាយ ការទុកចិត្តរបស់អ្នកប្រើប្រាស់ និងទទួលបានលទ្ធផលចែករំលែកច្រើន។

នេះជាឧទាហរណ៍៖
គួរតែ៖ www.reandigital.com.kh/blog/tips-for-seo/
មិនគួរ៖ www.reandigital.com.kh/idwehle%n&e0aclatbd5dr=1
👍1
ខ្ញុំបានឃើញអ្នកជំនាញដែលពួកគាត់បានធ្វើលើផ្នែក #social_media , #SEO ពួកគាត់បានជជែកគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន អំពីអំណាចនៃ TikTok សម្រាប់ចំណាត់ថ្នាក់នៅលើ Google ក៏ដូចជា តើ TikTok អស្ចារ្យប៉ុណ្ណា! (នេះជាហេតុខ្ញុំសរសេរអត្ថបទនេះឡើង)

មាតិកានៅលើ #TikTok បន្តវិវឌ្ឍ វាបានពង្រីកបរិមាណ និងគុណភាពជារៀងរាល់ថ្ងៃ ដោយវាបានធ្វើឱ្យមានភាពងាយស្រួលក្នុងការបង្កើតរឿងដែលគួរឱ្យចាប់អារម្មណ៍យ៉ាងរហ័ស ដោយខ្ញុំក៏ជា user ម្នាក់ផងដែរនោះ ខ្ញុំគិតថា Tik Tok គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ល្អសម្រាប់អ្នកដែលចង់បំបាត់ភាពអផ្សុក ដោយមានវីដេអូប្លែកៗ ល្អៗជាច្រើន (លើកលែងករណីវីដេអូខ្លះ xD)

ដូចដែលអ្នកបានដឹង #Google គឺជាម៉ាសុីនស្វែងរកមួយដែលពេញនិយម ដែលផ្តល់អោយអ្នកប្រើប្រាស់នៅអ្វីដែលគេចង់បាន ដូច្នេះគូប្រជែងសំខាន់របស់ Google គឺជាអ្នកណាដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវអ្វីដែលពួកគេចង់បានដូចគ្នា។

តែតាមអ្វីដែលយើងបានមើលឃើញរាល់ថ្ងៃ មិនអាចមានដៃគូប្រកួតប្រជែងជាមួយ Google ទេ ប៉ុន្តែគ្រាន់តែអ្នកប្រើប្រាស់អាចប្រើវេទិកាផ្សេងៗសម្រាប់គោលដៅជាក់លាក់នូវអ្វីដែលពួកគេចង់បាន។
ឧទាហរណ៍:
Amazon = សម្រាប់តែការទិញប៉ុណ្ណោះ
Bing = ផ្តល់ឱ្យអ្នកប្រើប្រាស់នូវអ្វីដែលពួកគេចង់បាន ប៉ុន្តែពួកគេនៅតែមិនឈ្នះ Google ទេ
TikTok = បំបាត់ភាពធុញទ្រាន់

👉🏼 TikTok នឹង​ក្លាយ​ជា​ម៉ាស៊ីន​ស្វែងរក​ផ្ទាល់​ខ្លួន​របស់​វា ដូច​ជា YouTube និង Amazon ផងដែរ។

👉🏼ពេលនេះ Tik Tok គឺជាដៃគូប្រកួតប្រជែងរបស់ YouTube

ខ្ញុំកំពុងតែឆ្ងល់ទេថាតើ Google នឹងអនុញ្ញាតឱ្យវីដេអូ Tik Tok មួយចំនួនចូលទៅក្នុង SERPs ដែរទេ?

📍 Algorithm TikTok ផ្អែកលើ៖
- វីដេអូ likes and shares
- វីដេអូ Favourited
- ចំនួនអ្នក followed
- Comments ដែលបានបង្ហោះ
- មាតិកាដែលបង្កើត
- វីដេអូ completed

TikTok ប្រើប្រាស់ព័ត៌មានទាំងនេះ ដើម្បីស្វែងយល់ពីប្រភេទវីដេអូដែលអ្នកមើលចូលចិត្ត និងអ្នកបង្កើតមាតិកាដែលអ្នកមើលពេញចិត្ត នោះមានន័យថា វានឹងណែនាំវីដេអូដែលស្រដៀងនឹងវីដេអូដែលអ្នកបានមើល និងធ្វើអន្តរកម្មជាមួយគ្នាពីមុន ហើយថែមទាំងបានរួមបញ្ចូលជាមួយអ្នកបង្កើតមាតិកាដែលអ្នកបានចូលរួមជាទៀងទាត់ផងដែរ។

អ្នកនឹងសម្គាល់ឃើញពីភាពសាមញ្ញដែលមាននៅលើ TikTok វាមិនមាន quality, expertise and authority ដូច Google ទេ ដោយសារវីដេអូភាគច្រើនគឺខ្លី ដូច្នេះហើយយ៉ាងណាក៏ដោយក៏អ្នកទៅ Google ដែរ។

👉🏼 ដូច្នេះអ្នកគួរវិនិយោគលើ TikTok ដូចទៅប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ប្រសិនបើវាសមហេតុផលសម្រាប់អាជីវកម្មរបស់អ្នក ហើយវាអាស្រ័យលើហ្គេមដែលអ្នកកំពុងលេង និងទស្សនិកជនដែលអ្នកចង់អោយទៅដល់ផងដែរ!

👉🏼 ជាក់ស្តែងខ្ញុំក៏បានចំណាយពេលស្វែងរកចម្លើយនៅលើ TikTok តាមរយៈការស្វែងរកតាមវេទិកា ហើយវាបានផ្តល់មកវិញជាមួយនឹងចម្លើយដែលខ្ញុំកំពុងស្វែងរកក្នុងទម្រង់ 60-90 វិនាទីនៅចម្លើយដែលខ្ញុំចង់បាន។

TikTok មិនមែនជាកន្លែងជំនួសទេ ប៉ុន្តែជាកន្លែងដ៏មានតម្លៃមួយទៀតដើម្បីស្វែងរកចម្លើយបានលឿន!

ខ្ញុំជឿថា TikTok ក៏ក្លាយជាកន្លែងដ៏ល្អសម្រាប់ការស្វែងរកចម្លើយ។
🙏1
តើ SEO & PPC ខុសគ្នាមិចខ្លះទៅ?

SEO = Search Engine Optimization (Organic)
PPC = Pay-per-click (Paid)
SERP = Search Engine Results Pages

#SEO & #PPC ជាផ្នែកដ៏សំខាន់ក្នុង #Digital_Marketing ដែលគេប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីបង្កើន #traffic និងបំពេញគោលដៅអាជីវកម្មតាមឌីជីថល ប៉ុន្តែជាញឹកញាប់ខ្ញុំបានឃើញថា ម្ចាស់អាជីវកម្ម/អ្នកទីផ្សារ គាត់មិនសូវខ្វល់ពីការស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រទាំងពីរនេះទេ ហើយជារឿយៗពួកគាត់ជ្រើសរើសយកតែវិធីមួយប៉ុនណ្ណោះ តែខ្ញុំសុំណែនាំថា បើ​អ្នកមាន​កញ្ចប់ថវិកា​គ្រប់គ្រាន់គួរតែប្រើទាំង​ពីរទៅ ព្រោះវាអស្ចារ្យជាងអ្វីដែលអ្នកបានគិត។

ការប្រើប្រាស់យុទ្ធសាស្ត្រទាំងពីរនេះគឺដើម្បីបង្កើនប្រសិទ្ធភាពរបស់វេបសាយដែលអាចជួយយើងឱ្យគ្រប់គ្រង #SERP ទោះបីក្នុងរយៈពេលខ្លីពី PPC នេះ តែវាពិតជាអាចជួយអ្នកឱ្យយល់អំពីគោលបំណងរបស់អ្នកប្រើក្នុងការអនុវត្តទៅក្នុងយុទ្ធសាស្រ្ត SEO សម្រាប់រយៈពេលវែង។

ខាងក្រោមនេះ ជាចំណុចសំខាន់នៅក្នុងអត្ថបទនេះដែលជាអត្ថប្រយោជន៏និងភាពខុសគ្នានៃយុទ្ធសាស្រ្តទាំងពីរនេះ:

⭐️ ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក
SEO ត្រូវ​បាន​រចនា​ឡើង​ដើម្បី​បង្កើន Organic traffic ​តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​មើល​ឃើញនៃ​គេហទំព័រ។
PPC ត្រូវបានរចនាឡើងដើម្បីបង្កើត traffic តាមរយៈការផ្សាយពាណិជ្ជកម្មគោលដៅនៅលើម៉ាស៊ីនស្វែងរក និងប្រភពផ្សេងទៀត។

⭐️ ការគ្របដណ្តប់ SERP ជាអតិបរមា
ការប្រើប្រាស់ទាំង SEO & PPC ផ្តល់ឱ្យយើងនូវលទ្ធផលទ្វេដង និងអនុញ្ញាតឱ្យយើងកាន់កាប់ផ្នែកធំនៃ SERP បានផងដែរ។
មិនមែនអ្នកប្រើប្រាស់ទាំងអស់ទទួលស្គាល់ការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់ទេ ដូច្នេះប្រសិនបើអ្នកកំពុងគ្រប់គ្រងទាំងលទ្ធផល paid & organic នេះធ្វើឱ្យអាជីវកម្មរបស់អ្នកមើលទៅកាន់តែល្បីល្បាញ និងអាចមើលឃើញកាន់តែច្រើន។

⭐️ ពាក្យគន្លឹះ
ទាំង PPC & SEO ពឹងផ្អែកលើពាក្យគន្លឹះដើម្បីដាក់ចំណាត់ថ្នាក់ក្នុង SERP ។
PPC អាចជួយស្វែងរកពាក្យគន្លឹះដ៏មានតម្លៃបន្ថែមទៀតបានយ៉ាងឆាប់រហ័ស ដោយសារលទ្ធផលភ្លាមៗ វាតែងតែនៅលើ SEO ឯ SEO តែងតែចំណាយពេលដើម្បីទទួលបានលទ្ធផលនោះ។

⭐️ បង្កើនការយល់ដឹងអំពី brand
PPC ធ្វើឱ្យអ្នកប្រើប្រាស់ដឹងពី brand របស់អ្នកច្រើន បើទោះបីជាវាមិននាំទៅរកការលក់បានច្រើនក៏ដោយ តែយូរៗទៅ វាអាចធ្វើឱ្យអ្នកប្រើប្រាស់មានទំនោរចង់ចុចលើគេហទំព័ររបស់អ្នកតាមលក្ខណៈ organic ដោយសារពួកគេស្គាល់ម៉ាករបស់អ្នករួចហើយ។

⁉️ប៉ុន្តែតើពួកគេធ្វើការជាមួយគ្នាយ៉ាងដូចម្តេចទៅ?
ខណៈពេលដែលយុទ្ធសាស្រ្តទាំងពីរមានភាពខុសប្លែកគ្នា ពួកគេទាំងពីរជួយឱ្យសម្រេចបាននូវគោលដៅស្រដៀងគ្នា ព័ត៌មានដែលធាតុនីមួយៗផ្តល់អាចមានតម្លៃដល់គ្នាទៅវិញទៅមក។ ការផ្តល់ព័ត៌មានទៅវិញទៅមករវាងអ្នកទាំងពីរពិតជាអាចធ្វើឱ្យមានភាពខុសគ្នាដែលគ្របដណ្តប់លើ SERP ។

សរុបមកវិញ អានហើយយល់អត់?
យល់ មិនយល់ក៏ទៅ follow ផេកម្នាក់មួយទៅ!🫡
1👍1