រឿងដែលខ្ញុំចង់អោយខ្លួនខ្ញុំយល់មុននេះបន្តិច ក្នុងនាមខ្ញុំជាអ្នកធ្វើលើផ្នែកបច្ចេកទេស #SEO ម្នាក់!
✌️គ្រប់បញ្ហាមិនចាំបាច់ត្រូវតែធ្វើទេ
អ្នកនឹងត្រូវពិចារណារឿងជាច្រើនដើម្បីធ្វើការសម្រេចចិត្តចុងក្រោយអំពីអ្វីដែលត្រូវធ្វើជាមួយបញ្ហាបច្ចេកទេស SEO ដែលអ្នកបានជួបប្រទះ។ រឿងខ្លះវាអាចត្រូវការការជួសជុល ខ្លះទៀតប្រហែលជាមិនចាំបាច់ទេ ហើយអាចមានជម្រើសផ្សេងគ្នាដើម្បីដោះស្រាយវា។
ក្នុងនាមជាអ្នកបច្ចេកទេស SEO អ្នកត្រូវមានចំណេះដឹងគ្រប់គ្រាន់ដើម្បីស្វែងរកបញ្ហាទាំងនោះ និងប៉ាន់ស្មានដោយការវិភាគ។
✌️អ្នកមិនអាចសួរអ្នកអភិវឌ្ឍន៍(developers) អំពីការអនុវត្តល្អបំផុតទាក់ទងនឹង SEO បានទេ
អ្នកបច្ចេកទេស SEOជាច្រើននឹងត្រូវបានបំភិតបំភ័យដោយសារកង្វះចំណេះដឹងការសរសេរកូដ ដូច្នេះពួកគេនឹងព្យាយាមស្វែងរកចម្លើយពីអ្នកអភិវឌ្ឍន៍។
ប៉ុន្តែរឿងនោះគឺ៖ អ្នកអភិវឌ្ឍន៍ភាគច្រើនមិនសូវស្គាល់ពី SEO ទេ ព្រោះវាមិនមែនជាការងាររបស់ពួកគាត់។ ចំនុចនេះគឺអាស្រ័យលើអ្នកច្ចេកទេស SEO ដើម្បីដឹកនាំអ្នកអភិវឌ្ឍន៍ និងសហការជាមួយពួកគេនៅអ្វីដែលអ្នកចង់បាន។
✌️អ្នកមិនចាំបាច់មានជំនាញខាងអភិវឌ្ឍន៍ខ្លាំងដើម្បីក្លាយជាអ្នកបច្ចេកទេស SEO ល្អនោះទេ
ការចេះសរសេរកូដគឺជាជំនាញដ៏ល្អមួយ ប៉ុន្តែវាមិនទាមទារសម្រាប់បអ្នកបច្ចេកទេស SEO នោះទេ។
ក្នុងនាមជាអ្នកបច្ចេកទេស SEO អ្នកត្រូវដឹងឱ្យបានគ្រប់គ្រាន់អំពីរបៀបដែលកម្មវិធីស្វែងរកដំណើរការ របៀបដែល Google ស្វែងរកគេហទំព័រ និងរបៀបពិនិត្យមើលថាតើអ្នកស្វែងរកឃើញព័ត៌មានទាំងអស់នៅលើទំព័រដែរឬទេ ដោយមិនចាំបាច់បង្កើតកម្មវិធីណាមួយ ឬសូម្បីតែចេះ Python ទេ។
✌️មិនមែនអ្វីៗទាំងអស់ត្រូវកែតម្រូវនោះទេ
វាជាការពិត ហើយវាអាចពិបាកសម្រាប់អ្នកដែលចង់អោយវាមានភាពល្អឥតខ្ចោះ។ ប៉ុន្តែប្រសិនបើបញ្ហា 404 ទាំងនោះមិនប៉ះពាល់ដល់គេហទំព័រ អ្នកចូលវេបសាយ និងតំណភ្ជាប់ណាមួយទេ អ្នកអាចបិទភ្នែកម្ខាងបើកម្ខាង វាមិនអីទេ។
✌️ការផ្តល់អាទិភាព
ដូចបានសរសេរខាងលើ យើងមិនចាំបាច់ បើមិនសំខាន់ ហើយអ្វីដែលចាំបាច់ត្រូវដោះស្រាយជាមួយអ្វីដែលអាចធ្វើអោយគេហទំព័រមានផលប៉ះពាល់។
អ្នកត្រូវពិចារណាពីសារៈសំខាន់នេះ មុនពេលដោះស្រាយបញ្ហា ឬធ្វើការជាមួយក្រុមអ្នកអភិវឌ្ឍ។
✌️មានកំណត់ក្នុងសុំជំនួយ
ប្រសិនបើអ្នកជាមនុស្សម្នាក់នៅក្នុងក្រុមដែលធ្វើ SEO ហើយទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រទាំងមូល រួមទាំង SEO បច្ចេកទេសផងដែរនោះ អ្នកមិនមានអ្នកណាអាចបញ្ចេញគំនិត ឬនិយាយពីបញ្ហាបានទេ។
មិនអីទេ អ្នកនៅតែមិននៅម្នាក់ឯង យ៉ាងណាក៏អ្នកមាន Google ដែរ ហាហាហា🤣🤣
#បច្ចេកទេសSEO #technicalseo #seokh

❤3
Why you should have started SEO this month, not next month?
SEO takes time so Don't Start if you do not have Patience...
Always start small and increase time by time.
The only thing that matters, Strategy, Planning, and execution...

អ្នកទាំងអស់គ្នាប្រាកដជាបានដឹងថាការចាប់ផ្តើម Google Ads Campaign ពិតជាមានការប្រកួតប្រជែងខ្លាំងជាមួយពាក្យគន្លឹះ ហើយរឿងដំបូងដែលអ្នកនឹងត្រូវធ្វើនោះគឺ
"ការស្រាវជ្រាវពាក្យគន្លឹះ(Keyword Research)"
ប៉ុន្តែអ្នកប្រហែលជាមិនច្បាស់ទេថាតើត្រូវធ្វើវាដោយរបៀបណា?
ខាងក្រាមនេះជាចំណុចដែលខ្ញុំនឹងចែករំលែក រឿងដែលខ្ញុំបានកំពុងធ្វើរាល់ថ្ងៃ ហើយសង្ឃឹមថាអាចជួយអោយអ្នកនឹងគ្រប់គ្រងការប្រកួតប្រជែងរបស់អ្នកបានល្អប្រសើរជាងមុន:
📍ធ្វើការស្រាវជ្រាវពាក្យគន្លឹះជាមួយឧបករណ៍ជំនួយ SEO
📍ជ្រើសរើសប្រភេទក្នុងការផ្គូរផ្គងអោយបានត្រឹមត្រូវ
📍បង្កើតការផ្សាយពាណិជ្ជកម្ម និងផ្តល់នូវអ្វីដែលពាក់ព័ន្ធទៅនឹងលក្ខខណ្ឌទាំងនោះរបស់ Google
📍ធ្វើអោយការបញ្ជាទិញរបស់អតិថិជនទទួលបាននូវបទពិសោធន៍វិជ្ជមាន
ដូច្នេះខ្ញុំនឹងសម្រាយបន្ថែមទៀតលើចំណុចខាងលើពីរបៀបក្នុងការស្វែងរកពាក្យគន្លឹះអោយបានត្រឹមត្រូវ និងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងដៃគូរប្រកួតប្រជែងរបស់អ្នក៖
👉🏻ជំហានដំបូងគឺស្វែងរកការលាយបញ្ចូលគ្នានៃលក្ខខណ្ឌជាមួយនឹងការចំណាយទាប និងទទួលបានសក្តានុពលខ្ពស់
ក្នុងនោះ យើងត្រូវប្រើប្រាស់ឧបករណ៍ជំនួយដូចជា Keyword Planner, SpyFu, Keywords Everywhere, Ahrefs, and Moz...
👉🏻រួចចូលទៅកាន់គេហទំព័ររបស់គូរប្រជែងរបស់យើង ហើយស្វែងរកពាក្យដែលពួកគេកំពុងប្រើប្រាស់ដើម្បីកំណត់គោលដៅនោះ ហើយយើងក៏កំណត់គោលដៅជាមួយពាក្យទាំងនោះផងដែរ(ស្តាប់ទៅដូចលួចពាក្យគេ តែមែនចឹងទេ យើងគ្រាន់ប្រើប្រាស់ពាក្យស្រដៀងៗគ្នា🤣🤣)
👉🏻បន្ទាប់មកជ្រើសរើសពាក្យណាមួយដែលសាកសមនឹងកញ្ចប់ថវិការបស់អ្នកក្នុងការផ្សព្វផ្សាយ ដោយរួមបញ្ចូលឃ្លាទូទៅមួយដើម្បីចាប់ផ្តើម ហើយស្វែងរកពាក្យពិសេសបន្ថែមទៀតដើម្បីកំណត់គោលដៅតម្លៃអោយកាន់តែមានតម្លៃទាប។
👉🏻នៅចំណុចនេះ អ្នកនឹងមានលក្ខខណ្ឌជាច្រើនដែលត្រូវជ្រើសរើសដើម្បីកំណត់គោលដៅ ដូច្នេះអ្នកបានអានមកដល់ចំណុចជ្រើសរើសប្រភេទគោលដៅហើយ
ការផ្គូផ្គងពាក្យទូលំទូលាយ(broad match ដូចក្នុងរូប)ជាញឹកញាប់ទទួលបានលទ្ធផលទាបជាងការផ្គូផ្គងឃ្លា(phrase match) និងការផ្គូផ្គងពាក្យច្បាស់លាស់ណាមួយ(exact match) - ការចាប់ផ្តើមជាមួយនឹង phrase match និង exact match គឺជាយុទ្ធសាស្ត្រដែលប្រសើរជាង ប៉ុន្តែយើងក៏នៅប្រើប្រាស់ broad match ច្រើនដូចគ្នាក្នុងករណីណាមួយរបស់យើង។(ក្នុងករណីខ្ញុំ ខ្ញុំបានប្រើប្រាស់វា ពីព្រោះខ្ញុំមាន keywords ច្រើន មិនច្បាស់លាស់ហើយគ្រាន់តែចង់ផ្សព្វផ្សាយសាកល្បង ហើយក៏ទទួលបាន traffic ច្រើនសមគួរដែរ)
👉🏻បន្ទាប់មក អ្នកត្រូវធ្វើឱ្យយុទ្ធនាការរបស់អ្នកអោយពាក់ព័ន្ធតាមដែលអាចធ្វើទៅបាន មានន័យថាអ្នកត្រូវបញ្ចូលអ្វីដែលអ្នកផ្តល់ជូនអតិជន ឬ landing pages និងការផ្សាយពាណិជ្ជកម្មអោយពាក់ព័ន្ធទៅនឹងឃ្លាដែលអ្នកកំពុងកំណត់គោលដៅ។
ការផ្សាយពាណិជ្ជកម្មរបស់អ្នកមានភាពពាក់ព័ន្ធកាន់តែច្រើន Google នឹងផ្តល់អាទិភាពដល់ពាក្យទាំងនោះ រួមទាំងតម្លៃផងដែរ
👉🏻ជាចុងក្រោយ អ្នកត្រូវផ្តល់ឱ្យអតិថិជននូវបទពិសោធន៍ដ៏ល្អ
វាជារឿងសាមញ្ញទូទៅដូចជាគេហទំព័រស្អាត គោលការណ៍ច្បាស់លាស់ (ការសងប្រាក់វិញ ការដឹកជញ្ជូន។ល។) សេវាកម្មអតិថិជននៅនឹងកន្លែង និងការផ្តល់ជូនដែលធ្វើឲ្យមនុស្សពេញចិត្ត។
មនុស្សកាន់តែច្រើនចូលចិត្តទិញទំនិញជាមួយអ្នកកាន់តែច្រើនតាមរយៈវេបសាយ Google នឹងផ្តល់អាទិភាពដល់ការផ្សាយពាណិជ្ជកម្មរបស់អ្នក។
#googleads #keywordresearch #SEO #keywords

DRINK?
Domain authority
Reciprocal links
Infographics
Nofollow
Keyword stuffing
នេះបើយើងតាមការផុសមួយដែលខ្ញុំបានរកឃើញនៅលើ Google ដែលបានផុសកាលពីប៉ុន្មានខែមុនដោយគេបាននិយាយថា:
#Google បានធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំរបស់ខ្លួនជាសម្ងាត់នូវការណែនាំអំពីចំណាត់ថ្នាក់ ដើម្បីរួមបញ្ចូលសញ្ញាចំណាត់ថ្នាក់ថ្មីដែលពិបាកជាងហ្គេមទៀត។
#drinkSEO

កាលពីអត្ថបទមុនៗខ្ញុំបានសរសេរទាក់ទងពីផលប្រយោជន៍នៃការធ្វើ SEO ជាច្រើនមកហើយ ហើយអ្នកអានទាំងអស់គ្នាក៏ប្រហែលជាបានដឹងច្រើនដែលទាក់ទងជាមួយនឹងហេតុផលដែលអ្នកគួរធ្វើវា។
ដូច្នេះថ្ងៃនេះ ខ្ញុំសរសេរពីហេតុផលដែលអ្នកមិនគួរធ្វើ SEO វិញម្តង ប្រសិនជាអ្នក៖
✌️ជាប្រភេទ ឬ វិស័យថ្មី
អតិថិជនគោលដៅរបស់អ្នក ពួកគេមិនទាន់បានដឹងពីបញ្ហាដែលអ្នកដោះស្រាយ ពីផលិតផលឬសេវាកម្មរបស់អ្នកទេ ដូច្នេះតម្រូវការក្នុងការចាប់យកការស្វែងរកពីអាជីវកម្មរបស់អ្នកមិនមានច្រើននៅឡើយទេ សម្រេចថាយុទ្ធសាស្រ្តមួយនេះមិនសាកសមជាមួយប្រភេទឬវិស័យថ្មីទេ តែជំនួសមកវិញអ្នកបង្កើតវត្ថមានរបស់អ្នកនៅលើវេទិកាដែលអតិថិជនរបស់អ្នកកំពុងតែតាមដាន ដោយបង្កើតមាតិកាអប់រំ កសាងទំនុកចិត្ត និងម៉ាកយីហោ រួចចាំត្រលប់មក SEO វិញ។
✌️ត្រូវការលទ្ធផលលឿនបំផុត
SEO មិនមានទទួលបានលទ្ធផលលឿនទេ ដូច្នេះប្រសិនបើអ្នកចង់លក់បានច្រើន SEO មិនមែនជាជម្រើសអ្នកទេ លុះត្រាតែអ្នកជាឧស្សាហកម្មដែលមានប្រជាប្រិយភាព ប្រទាក់ក្រឡាច្រើន អាជីវកម្មក្នុងស្រុកធំ ឬមិនមានការប្រកួតប្រជែងច្រើនសម្រាប់ល្បឿនដូច្នេះទើបអាចមានលទ្ធផលលក់លឿន។
✌️មិនមានឆន្ទៈធ្វើការនៅលើគេហទំព័រ
មាតិកានៅលើទំព័រ និងបច្ចេកទេសគឺជាផ្នែកមួយដ៏ធំនៃ SEO បើគ្មានវាទេ មិនអាចធ្វើអីបានឡើយ ដូច្នេះទាមទារ ឆន្ទៈ ភាពច្នៃប្រឌិត រួមទាំងជំនាញផងដែរ ប្រសិនបើអ្នកមិនមានភាពចូលចិត្ត កុំចំណាយពេលរបស់អ្នកអី។
✌️មានដៃគូប្រកួតប្រជែងធំទូរទាំងពិភពលោក
ប្រសិនបើអ្នកសេវាកម្មសម្រាប់ស្វែងរក “hotel” ហើយចង់មានចំណាប់ថ្នាក់ក្នុងការប្រកួតប្រជែងដ៏ធំនេះ ដូច្នេះអ្នកនឹងប្រឆាំងជាមួយដៃគូរយក្យរបស់ នៅក្នុងវិស័យនេះ ដូចជា: Booking.com,agoda…
ដូច្នេះការប្រកួតដ៏ល្អបំផុតរបស់អ្នក គឺត្រូវទាមទារទៅកាន់តែជាក់លាក់ នឹងពិសេសជាងមុន។ ឧទាហរណ៍: “hotel in Cambodia”, “best hotel for foreigner” - ដែលអាចនឹងនាំមកជូនអ្នកនូវចំនួនអ្នកមើលគោលដៅកាន់តែច្រើន និងកាន់តែលឿនក្នុងចំណាត់ថ្នាក់របស់អ្នក។
✌️អ្នកមិនត្រូវការការរីកចម្រើនទេ
អានទៅដូចភ្លៀវបន្តិច អ្នកណាក៍ចង់អោយអាជីវកម្មរីកចម្រើនដែរ តែជាការពិតប្រសិនបើអ្នកមិនចង់បានការរីកលូតលាស់នៃអាជីវកម្មទេ កុំប្រើយុទ្ធសាស្ត្រនេះអី
SEO បានត្រឹមធ្វើឱ្យម៉ាកយីហោរបស់អ្នករីកចម្រើន ចំនួនអ្នកមើល កេរ្តិ៍ឈ្មោះ ការលក់ និងអាចកាត់បន្ថយការចំណាយលើការផ្សាយពាណិជ្ជកម្មរបស់អ្នកប៉ុណ្ណោះ🤣
អេដមីនសរសេរចុះ សរសេរឡើងចុងក្រោយនេះ លើកជើង SEO ដដែរ ដូចវល់ៗ មិចទេស! 🫡

👍1
តើអ្នកដឹងទេ ហេតុអ្វីបានជាការផ្សាយពាណិជ្ជកម្មរបស់ Google មានលក្ខណៈខុសៗគ្នា ពេលខ្លះបង្ហាញចំណងជើង(headline) ចំនួន 3 ហើយជួនកាលបង្ហាញ 2 នៅក្នុងលទ្ធផលស្វែងរក?
នេះគឺជាចម្លើយ៖
ដូចដែលអ្នកដឹង ដែនកំណត់តួអក្សរនៃចំណងជើងពាណិជ្ជកម្ម របស់ google គឺមានចំនួន 30 តួអក្សរ សម្រាប់ចំណងជើងនីមួយៗ។
ប្រសិនបើអ្នកបញ្ចូលចំណងជើង 3 ដែលមានតួអក្សរ 30 ទាំងអស់នោះ google នឹងបង្ហាញចំណងជើងតែ 2 ប៉ុណ្ណោះ។
ហើយប្រសិនបើអ្នកបញ្ចូលចំណងជើង 3 ដូចគ្នាតែក្នុងនោះ 1 មាន ចំនួន 19 តួអក្សរ 1 មាន 22 តួអក្សរ និង 1 មាន 18 តួអក្សរ បន្ទាប់មក Google នឹងបង្ហាញចំណងជើងទាំង 3 នៅក្នុងលទ្ធផលស្វែងរក។
អ្នកប្រាកដជាឆ្ងល់ថាហេតុអ្វីបានជាវាដូច្នេះ?
ហេតុផលគឺ Google មានទំហំចំនួនត្រឹមតែ 60 តួអក្សរសម្រាប់បង្ហាញចំណងជើង។
ដូច្នេះ ប្រសិនបើអ្នកគណនា 19+22+18 គឺ 59 ជាហេតុធ្វើអោយ google អាចបង្ហាញចំណងជើងចំនួន 3។
ឧទាហរណ៍: ដូចដែលអ្នកបានឃើញនៅក្នុងរូបភាពចំនួនមានដល់ 62 តួអក្សរ ដោយ 15+20+27 ដូច្នេះយើងគួរបង្រួមវាអោយនៅក្រោម 60 តួរអក្សរទើបជាការល្អ!

If you could choose one topic to learn more about, what would it be?
Anonymous Poll
19%
SEO
19%
Content
0%
Email
56%
Google ads
25%
Social
អ្នកដែលនៅទីនេះមានបងៗណាខ្លះធ្លាប់បានធ្វើ #seo ជាមួយ Youtube ទេ? ខ្ញុំគិតថាប្រាដកជាមានហើយ គ្រាន់តែមិនដឹងខ្លួនថាបានធ្វើ ឬបានដឹងខ្លួនហើយតែថាតិចឬច្រើនប៉ុណ្ណោះ!
(មិចទេស! សួរខ្លួនឯង ឆ្លើយខ្លួនឯងហើយអេដមីននេះ😂 ចឹងកុំអោយស្ងាត់ខំមិនប្រាប់អេដមីនវិញផង🥲)
ចូលសាច់រឿងយើងវិញ នេះជាចំណុចខ្លះៗដែលខ្ញុំបានដឹង ហើយអ្នកទាំងអស់គ្នាក៏គួរដឹងដែរ មុនពេលអ្នកចាប់ផ្តើមបង្កើត #seostrategy របស់អ្នកជាមួយ យូធូប៖
📍ចំណុចទីមួយ: Youtube មាន algorithms ពីរ៖
✌️Algorithm ណែនាំ(recommendations algorithm) - នេះគឺជាកន្លែងដែលវីដេអូទាំងនោះបានបង្ហាញខ្លួននៅពេលអ្នកបើកគេហទំព័រ Youtube
ចំនួនអ្នកមើលវីដេអូភាគច្រើនបានមកពី recommendations algorithm មិនមែនបានមកពីការស្វែងរកទេ
កត្តាចម្បងដែលជះឥទ្ធិពលលើចំណាត់ថ្នាក់វីដេអូបានយ៉ាងល្អនៅក្នុង recommendations algorithm គឺការពេញចិត្តរបស់អ្នកមើល
✌️Algorithm ទីពីរគឺ ការស្វែងរកបែបស្តង់ដារ (standard search algorithm)
កត្តាចំបងដែលមានឥទ្ធិពលលើ algorithm នេះគឺ៖
- មើលម៉ោង
- ពាក្យគន្លឹះ
- អ្នកជាវឆានែល (subscribers)
- ការចូលរួមរបស់ទស្សនិកជន (Engagement)
- រយៈពេលវីដេអូ (វីដេអូលើសពីដប់នាទីអាចចាប់ផ្តើមធ្លាក់ចុះចំនួនអ្នកមើល)
📍ចំណុចទីពីរ: Algorithms របស់ Youtube ខុសពី Google
✌️Google ចង់ផ្តល់ឱ្យអ្នកប្រើប្រាស់នូវចម្លើយដ៏ល្អបំផុត
✌️Youtube ចង់ផ្តល់ឱ្យអ្នកប្រើប្រាស់នូវពេលវេលាដ៏ល្អបំផុត
អ្នកមិនចាំបាច់ផ្តល់ចម្លើយដ៏ល្អចំពោះសំណួររបស់អ្នកប្រើនោះទេ គ្រាន់តែធ្វើអោយអ្នកប្រើទុកវាជាការកម្សាន្តបំផុត។
📍ចំណុចទីបី: សូមចាំថាមានរឿងសំខាន់ៗដែលអាចមានឥទ្ធិពលលើ organic traffic ដែលនៅក្រៅការគ្រប់គ្រងរបស់យើង
ឧទាហរណ៍ចំនួនអ្នកមើល Youtube ថយចុះនៅថ្ងៃឈប់សម្រាកដែលយើងមិនអាចគ្រប់គ្រងបាន នេះហើយជាបញ្ហា តែក៏ត្រូវប្រាកដថាកត្តានោះមិនបង្កដោយកត្តាណាមួយនែការផុសដែលយើងបានបង្កើតទេ។
សរុបមកវិញ ខ្ញុំសង្ឃឹមថា អត្ថបទនេះអាចជាចំណែកមួយក្នុងការជួយពង្រឹងបន្ថែមលើយូធូប សម្រាប់អ្នកអានទាំងអស់គ្នា ព្រមទាំងអេដមីនដែរ 🫡😆

នៅពេលដែល #Google បន្តអភិវឌ្ឍ #AI របស់ខ្លួនយ៉ាងឆាប់រហ័ស យើងគួរកត់សំគាល់ផងដែរថាមានកម្មវិធីជាច្រើនបានកំណត់សម្រាប់បច្ចេកវិទ្យាដែលអាចប្រើ #machinelearning / artificial intelligence សម្រាប់ការសម្រេចចិត្តរបស់កម្មវិធីរបស់ពួកគេ។
Google model តែងតែបម្រើលទ្ធផលដែលមានគុណភាពល្អ នោះហើយជាមូលហេតុដែល Google វ៉ាដាច់ Yahoo, Bing និងម៉ាស៊ីនស្វែងរកជាច្រើនផ្សេងទៀត ដោយសារតែគុណភាពនៃលទ្ធផល និង UX ដែលមិនមានភាពរញ៉េរញ៉ៃ បានធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សក្នុងការស្វែងរកអ្វីដែលពួកគេចង់បាន។
👉 ស្តង់ដារនៃ On-page SEO គ្របដណ្តប់ក្របខ័ណ្ឌ "ទំព័រនេះអំពីអ្វី" និងជាមាតិកាដែលអាចដំណើរការបាន
👉 មាតិកាជាគន្លឹះសំខាន់មួយផងដែរ - តើមាតិការបស់អ្នកគឺជាអ្វី - តើវាជាមាតិកាដែលផ្តល់ព័ត៌មានដែរឬទេ? មាតិកានោះមានប្រតិបត្តិការបែបណា?
Google ត្រូវតែផ្តល់លទ្ធផលល្អបំផុតសម្រាប់រឿងដែលអាចកើតឡើងជាច្រើន វាត្រូវបានផ្សំដោយទីតាំង ឧបករណ៍ ការកំណត់ផ្ទាល់ខ្លួន(privacy) និងកត្តាផ្សេងទៀត ដូច្នេះហើយវាជាភាពស្មុគស្មាញក្នុងការបម្រើលទ្ធផល ដែលសមបំផុតសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ ប៉ុន្តែដោយសារ machine learning / artificial intelligence ទើបវាអាចដំណើរការបានយ៉ាងងាយស្រួល។
Google មានទិន្នន័យរាប់មិនអស់(ដែលបានមកពីAI) ដែលត្រូវធ្វើការជាមួយដើម្បីបញ្ជាក់តាមរយៈ
👉តើយើងផ្តល់លទ្ធផលគុណភាពល្អដែរទេ?
👉 ការវាស់វែងលទ្ធផល - អ្វីដែលកំណត់ថាតើលទ្ធផលល្អ - អាកប្បកិរិយាអ្នកប្រើប្រាស់ចុងក្រោយ
👉តើលទ្ធផលទាំងនោះពិត/អាចទុកចិត្តបាន/ប៉ះពាល់ដល់អ្នកប្រើប្រាស់ចុងក្រោយ
👉តើអ្នកប្រើប្រាស់ទទួលបានអ្វីដែលពួកគេបានមកនោះ រួចយកមកប្រើប្រាស់ដើម្បីអ្វី?
មានភាពស្មុគ្រស្មាញច្រើនចំពោះការគណនាចំណាត់ថ្នាក់ នេះជារឿងមួយចំនួនដែលយើងអាចយកមកពិចារណាចំពោះ google ដែលបានប្រើ machine learning & AI ក្នុងការដាក់ចំណាក់ថ្នាក់កាលពីពេលថ្មីៗនេះ
👉 ឥរិយាបទអ្នកប្រើប្រាស់ចុងក្រោយ និង machine learning អាចជាការរួមបញ្ចូលគ្នាដ៏មានឥទ្ធិពលមួយដើម្បីគណនាទិន្នន័យលទ្ធផល "majority" ដើម្បីបញ្ជាក់ថាតើគេហទំព័រណាដែលផ្តល់ឱ្យមនុស្សនូវអ្វីដែលពួកគេចង់បាន។
👉 Links, Reviews, Citations, E-A-T… សម្រាប់កត្តាជឿទុកចិត្ត
តើគេហទំព័រនេះគួរឱ្យទុកចិត្តទេ? reviews? mentions? ការជឿទុកចិត្តផ្អែកលើចំណេះដឹង? expertise & authority? អ្វីដែលអនុញ្ញាតឱ្យយើងជឿជាក់លើលទ្ធផលនេះជាងអ្នកដទៃ - AI អាចគណនាកត្តាច្រើនទៀតសម្រាប់ការគណនាការជឿទុកចិត្តកាន់តែប្រសើរ។
📍ផ្នែកសំខាន់នៃការធ្វើ SEO ត្រូវាតាមដានអ្វីដែល Google កំពុងឈានទៅមុខ។
ខ្ញុំគិតថា អត្ថបទនេះអាចពិបាកអានដើម្បីយល់បន្តិច ប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានអានដល់ចប់ ហើយអាចយល់បាន ត្រឹម៥/១០ ក៏ទុកថាជាល្អដែរសម្រាប់អេដមីន។

យើងច្រើនតែនិយាយអំពីការខិតខំប្រឹងប្រែងនិងទទួលបានលទ្ធផល ប៉ុន្តែយើងមិនដែលនិយាយអំពីសុខភាពផ្លូវចិត្តរបស់យើងទេ។
អ្នកប្រាកដជាមានភាពតានតឹងជាញឹកញាប់ជាមួយនឹងការងាររបស់អ្នក មិនថាជាការងារអ្វីមនុស្សម្នាក់ៗតែងតែមានការម៉ត់ចត់រៀងខ្លួន។ ហើយថ្ងៃនេះខ្ញុំនឹងសរសេរពីភាពតានតឹងដែលខ្ញុំបានជួបក្នុងនាមខ្ញុំជាបុគ្គលិកឬជា freelance ម្នាក់នៅពេលផ្សាយពាណិជ្ជកម្មតាម Google (Google ads)!
រឿងខ្ញុំបានជួប ហើយក៏មានអ្នកកំពុងអានខ្លះក៏ដូចគ្នាដែរ🫣
លទ្ធផលល្អ 👉🏻 មានអារម្មណ៍ស្រស់ស្រាយតែម្តង
លទ្ធផលមិនល្អ 👉🏻 មានអារម្មណ៍រៀងថប់ៗ ហាហាហា
ឧទាហរណ៏ផ្ទាល់តែម្តង: ខ្ញុំបានធ្វើ ៥ campaigns តែមាន ៤ ខ្ញុំទទួលបានលទ្ធផលល្អ ប៉ុន្តែមាន ១ នៃ ៥ នោះទទួលបានលទ្ធផលមិនល្អ ក៏ខ្ញុំនៅតែមានអារម្មណ៍ថាស្មុកស្មាញដែរ។
ប្រសិនបើអ្នកមាន client ច្រើន ហើយអ្នកនៅតែបន្តបែបនេះវាមិនល្អទេសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។
ដូច្នេះវិធីសាមញ្ញមួយក្នុងការដោះស្រាយបញ្ហាដែលខ្ញុំបានឃើញគេសរសេរថា
« ឈប់វាស់វែងលទ្ធផលណាធ្វើអោយប៉ះពាល់ដល់កម្រិតអារម្មណ៍របស់យើង»
(អានទៅយល់ តែពិបាកធ្វើចិត្ត🥲)
នេះជារបៀបដែលខ្ញុំធ្លាប់ប្រើដើម្បីកាត់បន្ថយភាពស្មុកស្មាញទាំងនោះបានខ្លះ:
- កុំមានអំនួតខ្លាំងនៅពេលអ្នកទទួលបានលទ្ធផលល្អ (អរខ្លាំង ខូចចិត្តក៏ខ្លាំង)
- កុំទុកថ្ងៃដែលទទួលបានលទ្ធផលមិនល្អឱ្យនៅស្មុកស្មាញ(ទៅផឹកបំបាត់ស្រ្តេស បង្កើនភាពច្នៃប្រឌិត🫣)
- រំលឹកខ្លួនថាវាគ្រាន់តែជាការងារ តែកុំភ្លេចរកវិធីសាស្រ្តផ្សេងមកកែប្រែ score ផង
ខ្ញុំក៏ធ្លាប់អនុញ្ញាតឱ្យលទ្ធផលរបស់ខ្ញុំកំណត់កម្រិតស្ត្រេសរបស់ខ្ញុំដែរ តែអីឡូវក៏នៅតែចឹងដែរហ្នឹង😎
👉🏻ថ្ងៃល្អ កម្រិតស្ត្រេសទាប
👉🏻ថ្ងៃមិនល្អ កម្រិតស្ត្រេសខ្ពស់ (ex: limited by budget អីចឹងមិនអី ចាត់ទុកថា មែនកំហុសយើងទៅ🤣)
ថ្ងៃមិនល្អតែងតែកើតមាន តែយើងគួរផ្តោតលើដំណើរការណាដែលអាចអោយយើងដឹងថាលទ្ធផលនឹងមកដល់បែបណា.
(គោលដៅច្រើន ចង់បានលទ្ធផលច្រើន ចង់បានពាក្យគន្លឹះដែលប្រកួតប្រជែង តែ budget…ដូច្នេះរឿងខ្លះលើសពីអ្វីដែលយើងអាចគ្រប់គ្រងបាន)
ដូច្នេះ
✌️វាមិនអីទេក្នុងការបង្កើនប្រសិទ្ធភាពនៅពេលដែលលទ្ធផលមិនល្អ
✌️វាមិនអីទេក្នុងការអនុញ្ញាតឱ្យលទ្ធផលកំណត់អារម្មណ៍របស់អ្នក
ប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព ប៉ុន្តែកុំឱ្យលទ្ធផលកំណត់អារម្មណ៍របស់យើងខ្លាំងហួសហេតុពេក😉
ប្រាប់អេដមីនវិញផង😬
How do you battle stress levels in your work field?

👏1
ដូចគ្នាទៅនឹង Twitter, Facebook and LinkedIn
#Youtube បានធ្វើបច្ចុប្បន្នភាពរហ័សមួយគឺ #youtube_handles
Ex: https://youtube.com/@coversne
យូធូបទើបតែបានបន្ថែម unique handles កាលពីប្រហែលពីរថ្ងៃមុន ខ្ញុំក៏មិនច្បាស់ដូចគ្នា ប៉ុន្តែសម្រាប់ខ្ញុំទើបតែទទួលបាន email កាលពីយប់មិញ! ដែល handle នេះគឺជាវិធីដ៏ល្អក្នុងការកំណត់អត្តសញ្ញាណខ្លួនរបស់យើង និងដើម្បីកាត់បន្ថយអ្នកក្លែងបន្លំផងដែរ។
ហើយវានឹងក្លាយជាវិធីថ្មីមួយក្នុងការស្វែងរក និងចូលរួមជាមួយអ្នកបង្កើតមាតិកាដោយផ្ទាល់ដោយ tagging handles របស់ពួកគេ។ handles ទាំងនេះនឹងបង្ហាញនៅក្នុង comments, video descriptions នឹងក្នុងចំណោមកន្លែងផ្សេងទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ tag អ្នកផ្សេងទៀតបានយ៉ាងឆាប់រហ័ស។
ប្រសិនបើអ្នកមានវត្តមាននៅលើ YouTube ហើយមិនទាន់បានពិនិត្យមើល handle របស់អ្នកទេ ខ្ញុំគិតថាអ្នកគួរឆាប់ធ្វើការផ្លាស់ប្តូ URL តែមួយរបស់អ្នក ជៀសវាងត្រូវបានគេយកបាត់។
Read more: https://www.youtube.com/handle
#youtubeupdate #Youtubelink #reandigital

កាលពីទើបចាប់ផ្តើមដំបូង(២០១៨) ខ្ញុំបានធ្វើកម្មសិក្សាដែលទាក់ទងជាមួយការសរសេរអត្ថបទ ខ្ញុំបានចំណាយពេលធ្វើការមួយថ្ងៃ(៨ម៉ោង)សម្រាប់ការសរសេរប្លុកមួយ ហើយបន្តបន្ទាប់មកខ្ញុំក៏ចេះតែអភិវឌ្ឍខ្លួនបន្ថែមម្តងបន្តិចៗ មកដល់ត្រឹម២ម៉ោងសម្រាប់ការសរសេរប្លុកមួយ ក្នុងចំនួន ៣០០ - ៨០០ ពាក្យក្នុងភាសាអង់គ្លេស។
✌️ដូច្នេះឈប់បូបាច់ នេះជាចំណុចដែលខ្ញុំបានធ្លាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ការសរសេររបស់ខ្ញុំ
✔︎ ពាក្យគន្លឹះត្រូវតែត្រៀមរួចជាស្រេច
អ្នកមិនគួរធ្វើការស្រាវជ្រាវបណ្តើរ ហើយរកពាក្យគន្លឹះបណ្តើរទេ វានាំអ្នកសរសេរបែកអារម្មណ៏ តែផ្ទុយមកវិញអ្នកគួរចំណាយពេលខ្លះស្រាវជ្រាវពាក្យគន្លឹះ និងបង្កើតការសរសេរចំណុចសំខាន់ ហើយបន្ទាប់មកគ្រាន់តែទាញគំនិតពីពាក្យគន្លឹះទាំងនោះរួចសរសេរអោយសុីចង្វាក់ជាមួយចំណុចសំខាន់នីមួយៗដែលអ្នកបានកត់ទុក។
⚠︎︎ កុំអោយមានការរំខាន
តាំងចិត្តអោយស្ថប់ ផ្កាប់ទូរសព្ទ(ឬប្រើប្រាស់ focus) ចាប់ផ្តើមផ្តោតអារម្មណ៏ទៅលើអត្ថបទនិងចំណុចសំខាន់ ធ្វើបានតែប៉ុណ្ណោះគំនិតដឹងមកពីណាខ្លះទេចាប់មិនឈ្នះ😂 (ពេលខ្លះរៀងបែកអារម្មណ៏ដែរ)
✍︎ ︎គួរតែមានការសរសេរព្រៀងទុក ជៀសវាងការភ្លេច
សេចក្តីព្រៀងល្អជួយអ្នកអោយផ្តោតអារម្មណ៍ ព្រមទាំងធ្វើឱ្យកាន់តែងាយស្រួលក្នុងការបំពេញចំណុចខ្វះខាតដែលយើងមិនបានដឹង ក្នុងចន្លោះណាមួយ។
បើអាចសរសេរចំណាំការកត់ត្រា H1 H2 និង H3 ហើយកាន់តែពិសេសទៀតនោះសរសេរ meta data ទុក នឹងចំណុចផ្សេងៗទៀតដែលអ្នកចង់ដាក់បញ្ចូលក្នុងអត្ថបទរបស់អ្នក។
**ព្រៀងហើយពេលយកមកកែកុំលុបចោល ទុកចោលទៅ គ្រាន់មកមើលពេលក្រោយ
⌨︎ ︎ការវាយអក្សរ
ជាធម្មតាគំនិតតែងលឿនជាងការសរសេរ ការសរសេរយូរធ្វើអោយភ្លេចហើយ ថែមទាំងយឺតទៀត! ខ្ញុំមិនមែនជាអ្នកសរសេរលឿនប៉ុន្មានទេ បិតាវាយ keyboard យឺតហើយ ដូច្នេះទើបខ្ញុំព្យាយាមសរសេរអោយស្ទាត់ជាមួយ keyboard ទោះមិនបានណាស់ណាក៏បានគ្រាន់បើជាងមុនបន្តិច។
ក្រៅពីការព្យាយាមសរសេរអោយបានលឿន មានរៀមច្បងម្នាក់គាត់បានប្រាប់ថា ប្រើ voice ទៅលឿន មានអីលឿនមែន តែពិបាកសម្រាប់ខ្ញុំវិញ ព្រោះការនិយាយមិនសូវអំណោយទាន!😅
➪ ប្រើឧបករណ៍ AI ដើម្បីជាជំនួយ
ដូចកាលអត្ថបទមុនខ្ញុំបានសរសេរទាក់ទងជាមួយ tool AI រួចហើយ ដូច្នេះខ្ញុំគ្រាន់បន្ថែមបន្តិចថា ឧបករណ៍ទាំងនោះល្អសម្រាប់ជាជំនួយការសរសេរបត់បែនទៅតាមប្រភេទ! (Jasper, Wordtune…)
⌘ ប្រើវេយ្យាករណ៍ជំនួយសម្រាប់ទំនុកចិត្តបន្ថែម
ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រាកដជាបានប្រើប្រាស់រួចហើយ Grammarly សម្រាប់បង្កើនទំនុកចិត្តលើភាសាអង់គ្លេសរបស់យើង ហើយបើភាសាខ្មែរវិញមានតែអានសារឡើងវិញម្តងទៀតផ្ទៀងផ្ទាត់😂 (សរសេរហើយចេះតែខ្ចិលអាន)
ជាធម្មតាសរសេរតែ២-៤ម៉ោងអីទេ តែជាក់ស្តែងដូចអត្ថបទនេះព្រាងតាំងថ្ងៃច័ន្ទ រហូតដល់ថ្ងៃនេះ ថ្ងៃពុធ🫣🤣
🫡នេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងការសរសេររបស់ខ្ញុំ តែប្រសិនបើអ្នកអានទាំងអស់គ្នាមានអ្វីបន្ថែមប្រាប់អេដមីនវិញផង! កុំអោយអេដមីនម្នាក់នេះសរសេរម្នាក់ឯង សួរម្នាក់ឯង ហើយឆ្លើយក៏ម្នាក់ឯងទៀតកំសត់ណាស់ អ្នកអានអត់ចូលរួមសោះតែម្តង😬
#blogtips #contentwriting #writingtips #digitalmarketing