ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
Choosing the right domain name is crucial for your website. Here are some tips to help you choose the best one:.

- Always stick with "com," but while.com offers global recognition, consider a Cambodian extension (.com.kh) for a local focus.

- Keep your domain short: Aim for under 15 characters. Long names are easily mistyped and forgotten.

- Make it easy to pronounce and spell: Avoid complex words, slang, or creative spellings.

- Avoid hyphens in the domain name

- Avoid double letters

- Research your domain name

- Use a domain generator to get ideas as quickly as possible from domain registrars

- Use keywords in the domain name but
Future-proof: Choose a name that can grow with your business and isn't too specific to a current product or service.

To generate domain ideas, you can use three tools: Domain Wheel, Namcheckr (to check name availability on all platforms), and NameMesh. In my opinion, the two best domain registrars are GoDaddy and Namecheap.

#domainname #domainregistration #DomainSEO #SEOTips
1
Backlinks ដែលមានគុណភាពគឺជាតំណភ្ជាប់ពីវេបសាយខាងក្រៅដែលចង្អុលទៅវេបសាយរបស់យើង ហើយពួកគេត្រូវបានចាត់ទុកថាវាមាន "គុណភាព" នៅពេលដែលពួកគេមកពីប្រភពល្បីឈ្មោះ ដែលមានសិទ្ធិអំណាច និងពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម ឬទីផ្សាមាតិការបស់យើង។

🟣 តើតំណភ្ជាប់ដែលមានគុណភាព​ (QUALITY BACKLINK) មានភាពសំខាន់យ៉ាងដូចម្តេចខ្លះ?

• ជំរុញចំនួនអ្នកមើលដោយប្រយោល | Drive Referral Traffic: Quality backlinks បានដើរតួជាផ្លូវពីវេបសាយផ្សេងទៀតទៅកាន់របស់យើង នៅពេលដែលអ្នកប្រើប្រាស់ចុចលើ backlinks ទាំងនោះ ពួកគេត្រូវបាននាំទៅកាន់វេបសាយរបស់យើងដើម្បីបង្កើនចំនួនអ្នកមើល ដែលចំនួនអ្នកមើលទាំងនោះច្រើនតែមានភាពពាក់ព័ន្ធ និងចូលរួមយ៉ាងខ្លាំង ព្រោះវាមកពីប្រភពដែលចាប់អារម្មណ៍លើមាតិកា ផលិតផល ឬសេវាកម្មរបស់យើង។

• បង្កើនចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរក | Search Engine Rankings(SER): ម៉ាស៊ីនស្វែងរកដូចជា Google បានចាត់ទុក backlinks ដូចជាការបោះឆ្នោតនៃភាពជឿជាក់ពីវេបសាយផ្សេងទៀត នៅពេលដែលវេបសាយល្បីឈ្មោះ និងពាក់ព័ន្ធភ្ជាប់ទៅមាតិការបស់យើង វាផ្តល់សញ្ញាដល់ម៉ាស៊ីនស្វែងរកថាវេបសាយរបស់យើងគួរឱ្យទុកចិត្ត និងមានតម្លៃ! ដែលនេះអាចនាំឱ្យមានចំណាត់ថ្នាក់ខ្ពស់នៅក្នុងផេកលទ្ធផលម៉ាស៊ីនស្វែងរក (SERPs) សម្រាប់ពាក្យគន្លឹះដែលពាក់ព័ន្ធ ធ្វើអោយប្រសើរឡើងនូវភាពមើលឃើញ និងចំនួនអ្នកមើលរបស់យើង។

• បង្កើនចំនួនអ្នកមើល | Website Traffic: នៅពេលដែលចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរករបស់យើងមានភាពប្រសើរឡើងដោយសារតែ backlinks ដែលមានគុណភាព អ្នកប្រើប្រាស់កាន់តែច្រើនរកឃើញវេបសាយរបស់យើងនៅពេលស្វែងរកប្រធានបទពាក់ព័ន្ធ ការកើនឡើងនៃភាពមើលឃើញនេះអាចបណ្តាលឱ្យមានការជំរុញយ៉ាងសំខាន់ក្នុង organic website traffic តាមពេលវេលា ដោយសារអ្នកប្រើប្រាស់កាន់តែច្រើនចុចចូលដើម្បីរុករកមាតិការបស់យើង។

• Indexing លឿនជាងមុនដោយម៉ាស៊ីនស្វែងរក | Faster Indexing: backlinks ដែលមានគុណភាពក៏អាចរួមចំណែកដល់ការធ្វើ Indexing លើវេបសាយរបស់យើងលឿនជាងមុនដោយម៉ាស៊ីនស្វែងរកផងដែរ នៅពេលដែលអ្នករុករកម៉ាស៊ីនស្វែងរកជួបប្រទះ backlinks ទៅកាន់វេបសាយរបស់យើងពីប្រភពល្បីឈ្មោះ ពួកគេទំនងជាអាច crawl និង index ផេករបស់យើងបានភ្លាមៗ នេះមានន័យថាមាតិកាថ្មីរបស់យើងត្រូវបានរកឃើញ និងបង្ហាញនៅក្នុងលទ្ធផលស្វែងរកលឿនជាងមុន ដែលផ្តល់អត្ថប្រយោជន៍ដល់យុទ្ធសាស្ត្រ SEO ទាំងមូល។

• បង្កើតឱកាសបណ្តាញទំនាក់ទំនង៖ ការកសាង backlinks ដែលមានគុណភាពពាក់ព័ន្ធនឹងការបង្កើតទំនាក់ទំនងជាមួយវេបសាយ និងអ្នកមានឥទ្ធិពលផ្សេងទៀតនៅក្នុងឧស្សាហកម្មរបស់យើង ការតភ្ជាប់ទាំងនេះអាចនាំទៅរកឱកាស ការសហការ ឱកាសបានភ្ញៀវ និងភាពជាដៃគូ តាមរយៈការជំរុញទំនាក់ទំនងតាមរយៈ backlinking ហើយយើងអាចពង្រីកបណ្តាញរបស់យើង ទៅដល់ទស្សនិកជនថ្មីៗ និងពង្រឹងវត្តមានលើអ៊ីនធឺណិតរបស់យើងផងដែរ។

🟣 វិធីដើម្បីទទួលបាន Backlinks៖

backlinks ត្រឹមត្រូវអាចជួយបង្កើនយុទ្ធសាស្រ្ត SEO របស់យើង ហើយមានវិធីជាច្រើនដែលយើងអាចទទួលបានតំណភ្ជាប់ដែលមានគុណភាព​ ហើយខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលខ្ញុំធ្លាប់បានប្រើប្រាស់ ក៏ដូចជាស្វែងរកខ្លះយកមកចែករំលែក:

Digital PR
Digital PR អាចជួយយើងក្នុងការបង្កើតតំណភ្ជាប់ដែលមានគុណភាពខ្ពស់ និងដាក់តំណភ្ជាប់ជាអ្នកជំនាញខាងឧស្សាហកម្ម ដើម្បីទទួលបានតំណភ្ជាប់ទាំងនោះ យើងអាចបង្កើតតំណភ្ជាប់ដែលអាចភ្ជាប់គ្នាបាន និងផ្សព្វផ្សាយវាដល់អ្នកសារព័ត៌មានដោយប្រើវិធីសាស្ត្រ PR ដែលបានសាកល្បង

Link Gap Analysis
ធ្វើការវិភាគគម្លាតតំណភ្ជាប់ និងស្វែងរកវេបសាយដែលភ្ជាប់ទៅដៃគូប្រកួតប្រជែងរបស់យើង ប៉ុន្តែកុំភ្ជាប់ជាមួយលីងរបស់យើង ប្រសិនបើវេបសាយមួយបានភ្ជាប់ទៅ 1+ នៃដៃគូប្រកួតប្រជែងរបស់យើង នោះមានឱកាសដ៏ល្អដែលពួកគេនឹងភ្ជាប់ទៅកាន់យើងផងដែរ

Broken Link Building
កំណត់អត្តសញ្ញាណតំណភ្ជាប់ដែលខូចនៅលើវេបសាយនៅក្នុងទីផ្សាររបស់យើងដែលចង្អុលទៅទំព័រ​ 404 ហើយបង្ហាញផ្នែកជំនួសនៃមាតិកាដែលប្រសើរជាងតំណភ្ជាប់ដើម

Listicle Link Building
ស្វែងរកបញ្ជីរាយនាមដ៏ពេញនិយមនៅក្នុងឧស្សាហកម្មរបស់យើង Ex: ("The best...", "Top 10...") ហើយទាក់ទងទៅម្ចាស់ផុស និងបង្ហាញអំពីហេតុផលថាហេតុអ្វីបានជាគួរដាក់តំណភ្ជាប់របស់យើងជាជាងការដាក់បញ្ចូលអ្នកមួយចំនួនដែលមានក្នុងបញ្ជីរួចហើយ

Roundup Posts
ស្វែងរកនៅលើ Google សម្រាប់ "ពាក្យគន្លឹះ"​ ព្រោះមនុស្សភាគច្រើនដែលផុសធ្វើដូច្នេះជាទៀងទាត់ ហើយនេះមានន័យថាពួកគេកំពុងស្វែងរកមាតិកាដ៏អស្ចារ្យដើម្បីរួមបញ្ចូលទៅក្នុងមាតិការបស់គេផងដែរ

Unlinked Brand Mentions​​ (it work for social media as well)
ស្វែងរកការ Mentions ដែលមានស្រាប់អំពីម៉ាក/ផលិតផលរបស់យើងដោយគ្មានតំណភ្ជាប់ទៅកាន់វេបសាយរបស់យើង ហើយសុំឱ្យម្ចាស់ផុស​ mentions ដើម្បីធ្វើបច្ចុប្បន្នភាពវាជាមួយនឹងតំណភ្ជាប់

Previous related post:
Link Building: https://t.me/pteahdigital/3
មិនគួរទិញ Backlinks!: https://t.me/pteahdigital/176

#backlink #linkbuilding #SEOtips
Stay Dry & Boost Your Visibility This Rainy Season! ☔️🌧

#SEO #UmbrellaTips
កាលពីពេលកន្លងទៅអេដមីនបានលើកយក​តែរង្វាស់ពិសេសៗតាមផ្នែកនីមួយមកផុសដូចជា ​SEO metrics​ (https://t.me/pteahdigital/30), Google ads metrics (https://t.me/pteahdigital/97) តែមិនទាន់បានសរុបនៅក្នុង Digital Marketing ទាំងមូលតែម្តងនោះទេ​! ដូច្នេះថ្ងៃនេះដែរ អេដមីនបានលើកយករង្វាស់សំខាន់ៗ (#KeyMetrics) ដើម្បីតាមដានភាពជោគជ័យនៃទីផ្សារឌីជីថលវិញម្តង ប៉ុន្តែនៅតែផ្តោតសំខាន់លើ​ SEO ដដែរ​ហាហាហា​😁

ក្នុងនាមជាអ្នកទីផ្សារឌីជីថល វាមានសារៈសំខាន់ណាស់ក្នុងការតាមដានភាពជោគជ័យដើម្បីសម្រេចបាននូវគោលដៅរបស់យើង ទោះយ៉ាងណាក៏ដោយក៏មានជាមួយនឹងរង្វាស់ជាច្រើនដើម្បីត្រួតពិនិត្យ ដែលយើងគួរតែតាមដានសម្រាប់ភាពជោគជ័យនៃទីផ្សារឌីជីថលពីចំនួនអ្នកមើលវេបសាយទៅដល់អត្រានៃការចុច (CTR) ដែលរង្វាស់ទាំងនោះមានសារៈសំខាន់សម្រាប់វាស់ស្ទង់ប្រសិទ្ធភាពនៃយុទ្ធសាស្ត្ររបស់យើង ហើយរង្វាស់ទូទៅនៃទីផ្សារឌីជីថលទាំងនោះរួមមាន:
• Website Traffic: ចំនួនអ្នកចូលមើលវេបសាយរបស់យើង
• Conversion Rate: % នៃអ្នកចូលមើលវេបសាយដែលធ្វើសកម្មភាព
• Bounce Rate: % នៃអ្នកចូលមើលវេបសាយដែលចាកចេញបន្ទាប់ពីមើលតែមួយផេក
• Engagement Metrics: Likes, shares, and comments on social media
• Click-Through Rate (CTR): ការចុចលើការផ្សាយពាណិជ្ជកម្មឬ អ៊ីមែលដែលបែងចែកដោយ Impressions​

ចំណែករង្វាស់សម្រាប់វាស់វែងវេបសាយដែលល្អវិញរួមមាន:
1. Traffic metrics: វាស់ចំនួនអ្នកចូលមើលវេបសាយរបស់យើង
• Total Visits
• Unique Visitors
• Page Views
• Average Session Duration

2. Engagement metrics: ទាំងនេះបង្ហាញពីរបៀបដែលអ្នកចូលវេបសាយរបស់យើងមានសកម្មភាព
• Bounce Rate
• Pages per Session
• Returning Visitors

3. SEO metrics:
• Organic Search Traffic
• Backlinks
• Keyword Rankings

4. Conversion Metrics:​ ការតាមដានចំនួនអ្នកចូលមើលវេបសាយហើយបម្លែងទៅជាអតិថិជន
• Conversion Rate
• Number of Conversions
• Cost per Conversion

5. Content Metrics:​ ការយល់ដឹងអំពីប្រភេទមាតិកាដែលទស្សនិកជនរបស់យើងចូលចិត្ត
• Engagement rates
• Social media reach
• Top Performing Pages
• Exit Rate

6. Technical Metrics: រង្វាស់នេះមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រាកដថាវេបសាយរបស់យើងដំណើរការយ៉ាងរលូន និងមានប្រសិទ្ធភាព
• Site Speed
• Mobile Responsiveness

ការដែលយល់ដឹងពី​ metrices ទាំងនោះដើម្បីប្រាកដថាយុទ្ធសាស្រ្តដែលយើងកំពុងធ្វើគឺត្រឹមត្រូវស្របនឹងគោលដៅដែលយើងបានកំណត់។
Take as much time as you need to accomplish your goals. Remember, patience is the key to success!

#seo #seos #keymetrics
សួស្ដីអ្នកគាំទ្រ Rean SEO ទាំងអស់គ្នា 👋

ខ្ញុំមិនគិតថាយូរសោះមានអារម្មណ៍ថាទើបខានផុសពីរ បីថ្ងៃ ត្រលប់ចូលមើលផេកវិញហាក់ដូចជាខានមានសកម្មភាពបង្ហោះចែករំលែកយូរហើយដែលធ្វើអោយអេដមីននេះពិតជាមានអារម្មណ៍ថាខុសណាស់កាលដែលទុកអ្នកសិក្សារបស់អេដមីនចោល! ហើយដូចដែលអ្នកទាំងអស់គ្នាបានដឹង ចំពោះការអវត្តមានមិនបានបង្ហោះមាតិកាយូរមកនេះក៏ព្រោះអេដមីនដ៏ស្រស់ស្អាតម្នាក់នេះមានការងារពេញម៉ោងផង ក្រៅម៉ោងផង និងកិច្ចការផ្ទាល់ខ្លួនផ្សេងៗផង ដែលបណ្តាលឲ្យមិនមានពេលច្រើនដូចពីពេលមុនដើម្បីចែករំលែកចំណេះដឹង! តែមូលហេតុចម្បងនោះ ក៏ព្រោះខ្ញុំបានផ្លាស់ប្តូរការងារពេញម៉ោងរបស់ខ្ញុំពីការធ្វើការជាអ្នក Digital Marketing ទៅជា Marketing ទាំងមូលតែម្តងដោយនេះបានបង្កការផ្លាស់ប្តូរដ៏ធំមួយ! ហើយការផ្លាស់ប្តូរនេះដែរ បានតម្រូវឲ្យខ្ញុំចំណាយពេលសិក្សា និងប្រើប្រាស់កម្លាំងច្រើនក្នុងការអនុវត្តស្វែងយល់អោយកាន់តែជ្រាលជ្រៅ អំពីគ្រប់វិស័យដែលទាក់ទងនឹង Marketing ដើម្បីធ្វើឲ្យការងារបានល្អ និងមានប្រសិទ្ធភាព។

ប៉ុន្តែច្បាស់ណាស់ ខ្ញុំមិនបានបោះបង់ការចែករំលែកចំណេះដឹង Digital Marketing, SEO, និងការធ្វើផ្សព្វផ្សាយអនឡាញទេ 😇 ខ្ញុំនៅតែបន្តការងារជាអ្នកឯករាជ្យក្នុងវិស័យនេះដដែល ដើម្បីផ្តល់មាតិកាដែលមានសារៈសំខាន់ និងមានតម្លៃទៅកាន់អ្នកទាំងអស់គ្នា 🙌 ខ្ញុំពិតជានឹងត្រលប់មកជាមួយមាតិកាថ្មីៗ និងចំណេះដឹងថ្មីៗដែលចែករំលែកដោយសក្ដានុពលខ្ពស់ជាងមុន!

Let's stay engaged and continue growing and learning together!🫡
5
Google ប្រើ E-E-A-T (Experience, Expertise, Authoritativeness, Trustworthiness) ដើម្បីវាយតម្លៃគុណភាពមាតិកា ហើយអត្ថបទដែលមាន E-E-A-T (បទពិសោធន៍, ជំនាញ, សក្ដានុពល, និងការជឿជាក់) មានឱកាសខ្ពស់ក្នុងការកើនឡើងចំណាប់ថ្នាក់លើ Google។​ តែការជឿជាក់មិនត្រឹមតែជាសារៈសំខាន់សម្រាប់ SEO ទេ តែវា​សំខាន់សម្រាប់អាជីវកម្មផងដែរ!
➡️ អតិថិជនមិនទិញផលិតផល ឬសេវាកម្មរបស់យើងឡើយ ប្រសិនបើពួកគេមិនទុកចិត្ត!

📌 តើយើងអាចបង្កើតទំនុកចិត្តនៅលើវេបសាយរបស់យើងបានដោយរបៀបណា?
1. បង្ហាញជំនាញ (Show Your Expertise)
✔️ បង្កើតមាតិកាដែលមានអត្ថប្រយោជន៍ជាក់ស្តែង ដោយផ្តល់ដំណោះស្រាយនូវបញ្ហាដែលអ្នកប្រើប្រាស់ជួបប្រទះ
✔️ ធ្វើអត្ថបទលម្អិត (In-depth Content) ដើម្បីបង្ហាញភាពជាអ្នកជំនាញក្នុងវិស័យរបស់យើង
✔️ ប្រើខ្លឹមសារអោយបានត្រឹមត្រូវ (Accurate Information) ដើម្បីបង្ហាញថាយើងអាចជឿជាក់បាន។

2. ផ្តោតលើគុណភាព ជាងបរិមាណ (Quality Over Quantity)-Blog
✔️ ត្រូវផ្តោតលើ មាតិកាដែលមានតម្លៃ, ផ្តល់ការយល់ដឹងថ្មី, និងមានភាពប្លែក
✔️ អត្ថបទមានអាចមាន ១ ឬ ២ ផុសក្នុងមួយសប្ដាហ៍ តែបើវាមានគុណភាពខ្ពស់ អ្នកអាចទាក់ទាញអត្ថបទច្រើនជាងការបង្ហោះ ១០ ផុសដែលមិនមានតម្លៃ។

3. បង្ហាញភាពជាក់ស្តែង និងជាមនុស្សពិត (Be Transparent & Human)
✔️ បញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងអត្ថបទរបស់យើង ដើម្បីឱ្យមាតិកាមានភាពទាក់ទាញ និងគួរឱ្យជឿទុកចិត្ត
✔️ បង្ហាញ អ្នកនិពន្ធ (Author Bio) និង ព័ត៌មានអំពីអាជីវកម្ម ដូចជា "About Us" និងសកម្មភាពនៅលើបណ្តាញសង្គម
✔️ ប្រើរូបភាពផ្ទាល់ខ្លួន និងឯកសារពិតប្រាកដ ដើម្បីបង្ហាញភាពជាអ្នកជំនាញពិតប្រាកដ

4. បង្កើតទំនាក់ទំនង និងសក្ដានុពល (Build Connections & Authority)
✔️ បង្កើត Backlinks ពីវេបសាយដែលអាចជឿជាក់បាន និងមានគុណភាពខ្ពស់ (High-Quality Websites)।
✔️ បង្កើតភាពសកម្ម ដោយចូលរួមជាមួយអ្នកជំនាញផ្សេងៗ, ធ្វើ Guest Blogging, និងចូលរួមក្នុងសហការណ៍ (Collaborations)
✔️ បង្ហាញ Testimonials, និង Case Studies ដើម្បីបង្ហាញពីការអាចជឿជាក់បានក្នុងវិស័យរបស់យើង

5. ផ្តោតលើបទពិសោធន៍អ្នកប្រើប្រាស់ (User Experience Matters!)
✔️ វេបសាយត្រូវមានល្បឿនលឿន (Fast Loading Speed) – ពេលយឺតអាចធ្វើឱ្យអ្នកប្រើប្រាស់បោះបង់ចោល
✔️ ធ្វើឱ្យវាត្រូវនឹងទូរស័ព្ទដៃ (Mobile-Friendly Design) –​ ពីព្រោះអ្នកប្រើប្រាស់ភាគច្រើនបើកតាមទូរស័ព្ទ
✔️ ធ្វើឱ្យ UI/UX Friendly រៀបចំវេបសាយអោយបានស្អាត និងងាយស្រួលរកព័ត៌មាន។

💡 ការជឿជាក់មិនអាចបង្កើតបានក្នុងមួយយប់... តែបើយើងអាចអនុវត្តវិធីសាស្ត្រទាំងនោះបានល្អ វានឹងក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ SEO និងអាជីវកម្មរបស់យើង ជាក់ស្តែងខ្ញុំផ្ទាល់ទើបអនុវត្តបាន​ ៣ ចំណុចទេ🙂

#reandigital #SEO #trust #eat #digitalmarketing
ការបង្កើត និងដំណើរការ SEO Campaign មិនមែនជាការងាររបស់មនុស្សតែម្នាក់ទេ តែវាតម្រូវឲ្យមានក្រុមជំនាញផ្សេងៗ ដែលសហការគ្នាដើម្បីធានាឲ្យគម្រោង SEO ទទួលបានលទ្ធផលល្អបំផុត! ហើយនេះគឺជា ៥ តួនាទីសំខាន់ ដែលយើងត្រូវចូលរួមជាចាំបាច់ក្នុងដំណើរការ SEO របស់យើង៖

1️⃣ ម្ចាស់អាជីវកម្ម ឬ ម្ចាស់គម្រោង ​(Business owner​ or project manager)
តួនាទី៖ កំណត់ទិសដៅអាជីវកម្ម និងតាមដានលទ្ធផល SEO
ការទទួលខុសត្រូវ៖
​​- កំណត់គោលដៅអាជីវកម្ម និងធានាថា SEO សមស្របជាមួយយុទ្ធសាស្ត្រទីផ្សារ
- ផ្តល់ការគាំទ្រដែលចាំបាច់ និងថវិកាដើម្បីអភិវឌ្ឍ SEO
- តាមដាន KPIs ដើម្បីវាយតម្លៃការរីកចំរើន
ម្ចាស់អាជីវកម្មឬម្ចាស់គម្រោង មិនចាំបាច់អនុវត្ត SEO ដោយផ្ទាល់ ប៉ុន្តែតួនាទីសំខាន់របស់គាត់គឺការដឹកនាំ និងសម្រេចចិត្តលើយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម។

2️⃣ អ្នកឯកទេស SEO (SEO Strategist)
តួនាទី៖ បង្កើតផែនការយុទ្ធសាស្ត្រ និងដឹកនាំការអនុវត្តទាំងស្រុងលើ SEO
ការទទួលខុសត្រូវ៖
- ស្រាវជ្រាវពាក្យគន្លឹះ (Keyword Research) ដើម្បីរកឱកាសថ្មី
- អនុវត្ត SEO Audit ដើម្បីវិភាគកម្រិតដំណើរការរបស់វេបសាយ
- បង្កើត SEO Roadmap ដើម្បីបង្កើនការមានចំណាប់ថ្នាក់លើ Google
- តាមដានលទ្ធផល SEO និងកែប្រែយុទ្ធសាស្ត្រតាមទិន្នន័យជាក់ស្តែង
អ្នកឯកទេស SEO គឺជាឆ្អឹងខ្នងរបស់គម្រោង SEO ដែលធានាថាយុទ្ធសាស្ត្រគ្រប់ចំណុចត្រូវអាចនឹងធ្វើឲ្យលទ្ធផល SEO ប្រសើរឡើង ជាមួយនឹងមានចំណាប់ថ្នាក់លើ Google ។

3️⃣ អ្នកសរសេរមាតិកា / SME (Content Writer/Subject Matter Expert)
តួនាទី៖ បង្កើតមាតិកាមានគុណភាពដែលអាចចូលក្នុងចំណាប់ថ្នាក់ល្អលើ Google
ការទទួលខុសត្រូវ៖
- សរសេរមាតិកាដែលសមស្របសម្រាប់ SEO ហើយត្រូវនឹងបំណងរបស់អ្នកស្វែងរក (Search Intent)
- អនុវត្ត On-Page SEO ដូចជាការប្រើ meta tags, headings, keyword placement
- បង្កើតមាតិកាដែលទាក់ទាញអ្នកអាន និងងាយចែករំលែក
- ធ្វើការជាមួយអ្នកឯកទេស SEO ដើម្បីអភិវឌ្ឍ SEO Content Strategy
"Content is King" – មាតិកាល្អជាចំណុចដ៏សំខាន់ក្នុងការបង្កើនទស្សនិកជន និងការមានចំណាប់ថ្នាក់លើ Google!

4️⃣ អ្នកឯកទេស Link Building (Link Building Specialist)
តួនាទី៖ បង្កើត និងគ្រប់គ្រង Backlinks ដើម្បីបង្កើត website authority
ការទទួលខុសត្រូវ៖
- ស្វែងរកការផ្សព្វផ្សាយដែលអាចដាក់បញ្ចូល Link Outreach ទៅវេបសាយផ្សេងដែលមានសក្តានុពល
- បង្កើតទំនាក់ទំនងជាមួយ អ្នកសរសេរប្លុក, អ្នកនិពន្ធ និងបណ្ដាញព័ត៌មាន
- ប្រើប្រាស់វិធីសាស្ត្រ Guest Posting, Digital PR និង Content Promotion
- ធានាថា Link Profile មានលំនឹង និងគុណភាពខ្ពស់ដើម្បីជៀសវាងការពិន័យពី Google
Backlinks គឺជាតួអង្គសំខាន់ក្នុងការដាក់ចំណាត់ថ្នាក់ SEO ហើយអ្នកឯកទេស Link Building គឺជាអ្នកជួយបង្កើន website’s authority របស់យើងផងដែរ។

5️⃣ អ្នកអភិវឌ្ឍវេបសាយ (Web Developer)
តួនាទី៖ ធានាថាវេបសាយត្រូវបានបង្កើតយ៉ាងត្រឹមត្រូវសម្រាប់ SEO
ការទទួលខុសត្រូវ៖
- បង្កើនល្បឿនវេបសាយ និងធ្វើឲ្យវាដំណើរការបានល្អ
- ធានាថាវេបសាយគឺ Mobile-Friendly ដើម្បីទាក់ទាញអតិថិជនច្រើនជាងមុន
- អនុវត្ត Schema Markup ដើម្បីធ្វើឲ្យ Google ចាប់យកទិន្នន័យបានល្អ
ដោះស្រាយបញ្ហាបច្ចេកទេសដូចជា Broken Links, Duplicate Content និង Crawl Errors
វេបសាយដែលមានប្រព័ន្ធបច្ចេកទេស SEO ល្អ គឺអាចឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ល្អ និងធ្វើឲ្យ Google ងាយក្នុងការបង្កើនចំណាប់ថ្នាក។

🔔 តើតួនាទីមួយណា ដែលអ្នកគិតថាសំខាន់ជាងគេ?

#SEOCampaigns #rolesinseo #digitalmarketing
តាំងតែពីមាន AI មកដូចជាមិនសូវបានផុសសោះ ព្រោះអេដមីនរវល់ប្រើ AI ដែរ ចឹងទៅ:

🛑 SEO ត្រូវបានលុបបាត់ហើយមែនទេ?

ទេមិនពិតទេ… តែវាកំពុងតែផ្លាស់ប្តូរ! 😉
យើងកំពុងឈានចូលសម័យស្វែងរកថ្មី ដែលប្រព័ន្ធ AI ដូចជា ChatGPT និង Google’s AI កំពុងផ្លាស់ប្តូររបៀបដែលមនុស្សស្វែងរកព័ត៌មាន! តែបើយុទ្ធសាស្រ្ត SEO របស់យើងនៅតែធ្វើដូចឆ្នាំ 2015 យើងនឹងត្រូវទៅមិនខាន!🥲

🔎 ការស្វែងរកមិនមែនមានត្រឹមតែ Keywords និង Rankings ទៀតទេ តែដូចដែលយើងកំពុងឃើញ៖
Zero-click searches (អ្នកប្រើប្រាស់ទទួលបានចម្លើយដោយមិនចាំបាច់ចូលវេបសាយណាមួយ)
AI-generated responses (ចម្លើយពីប្រភពជាច្រើនដែល AI សងេ្កត)
អ្នកប្រើប្រាស់ពឹងផ្អែកលើ Chatbots & AI tools ជាច្រើន មិនត្រឹមតែ Google
វេបសាយរបស់យើងមិនមែនជាគោលដៅសំខាន់ទៀតទេ—វាគ្រាន់តែជាប្រភពមួយដែល AI អាច ឬ មិនអាចក្នុងការប្រើប្រាស់បាន។

💡 អ្វីទៅជា GEO?
Generative Engine Optimization (GEO) គឺជាការអភិវឌ្ឍន៍ SEO នៅកម្រិតបន្ទាប់! វាមិនមែនជាការឈប់លើ SEO ទេ—តែជាការរីកចម្រើននៅកម្រិតបន្ទាប់របស់ SEO
📌 GEO មានន័យថា…
🔹 ធ្វើឲ្យវេបសាយរបស់យើង ងាយស្រួលឲ្យ AI រកឃើញ
🔹 បង្កើត អត្ថបទដែល AI អាចទុកចិត្ត
🔹 រៀបចំ សមាសភាពមាតិកា (structured content) ដែលអាចឲ្យ AI ជ្រើសរើសទម្លាក់ចម្លើយ

🎯 ហេតុអ្វី GEO សំខាន់នៅពេលបច្ចុប្បន្ននេះ?
បើយើងមិនអើពើ យើងអាច…
ត្រូវ AI មើលរំលង
បាត់បង់​​​ organic traffic
ខកខានក្នុងការរីកចម្រើនលើការស្វែងរកថ្មីៗ

📢 តែបើយើងដើរតាម -> យើងអាចក្លាយជាអ្នកឯកទេសដែល AI ជ្រើសរើសមកបង្ហាញ នោះជាការកើនឡើងនៃការបង្ហាញ (Visibility) ដ៏អស្ចារ្យ!

💡 វិធីចាប់ផ្តើមអភិវឌ្ឍ GEO នៅថ្ងៃនេះ!
បង្កើតមាតិកាដែលមានតម្លៃពិតប្រាកដ – ចម្លើយជាក់លាក់ សាមញ្ញ មិនត្រឹមតែបញ្ចូល Keywords
រៀបចំមាតិកាឲ្យច្បាស់លាស់ – ប្រើ H1, H2, H3, FAQ, និងបែងចែកអត្ថបទឲ្យ AI (និងអ្នកអាន) ងាយស្រួលមើលឃើញ
ផ្តោតលើគុណភាពជាងបរិមាណ – ខ្លឹមសារជា្រលជ្រៅ ច្បាស់លាស់ល្អ
ធ្វើបច្ចុប្បន្នភាពអត្ថបទជាទៀងទាត់ – កាលវិភាគថ្មីៗ ការផុសថ្មីៗ ការមានវត្តមានខ្ពស់ជាងមុន
បង្កើតភាពទាក់ទាញលើបណ្តាញផ្សេងៗ – AI មិនត្រឹមតែស្វែងរកវេបសាយ សូម្បីតែ Social Media & Directories ក៏មានអត្ថិភាពដែរ។

📌 SEO កំពុងផ្លាស់ប្តូរ—អ្នកផលិតមាតិកាលើនោះត្រូវប្រុងប្រយ័ត្ន!

*AI artwork 😆

#searchengine #generativeai #generativesearchengine #aiseo
អេដមីនដ៏ខ្យូតម្នាក់នេះដូចជាខានផុសយូរហើយ តែមិនមែនបោះបង់ SEO ទេណា តែដោយសារការរវល់ពីការងារ​ រត់តាមគម្រោងការជិវិត ក៏ដូចជាការធ្វើការងារចាកឆ្ងាយពីការងារ SEO បន្តិច ដែលបានធ្វើអោយបាត់អារម្មណ៍ក្នុងការចង់ចេញមកចែករំលែកបន្ត!​ តែឥឡូវខ្ញុំត្រលប់មកវិញហើយ ដោយមិនមែនផុសតែ tip SEO ទេ តែក៏ជាមួយ:
What actually works in SEO now (2025 vibes)
What we can stop wasting time on
How AI, data, and human strategy fit together

Google ដែលយើងស្គាល់ក្នុងឆ្នាំ 2018-2023 មិនដូចគ្នានៅឆ្នាំ 2025 ទេ! Algorithms បន្តផ្លាស់ប្តូរ AI កាន់តែឡើងរហ័ស ហើយអ្នកប្រើប្រាស់កំពុងស្វែងរកខុសៗគ្នា។

ខ្ញុំកំពុងតែគិត តើគួតែដូរឈ្មោះពី “REAN SEO” ទៅ “REAN DIGIATL” ឬ “REAN AEO OR GEO” ព្រោះវាមិនត្រឹមតែជា keyword research និង robotic ranking tricks​ ទៀតទេតែវានឹងក្លាយជាកន្លែងដែល SEO មានភាពជាមនុស្សជាងមុន បែបច្នៃប្រឌិត និងរីករាយប្រើបានសាមញ្ញសម្រាប់អ្នកទាំងអស់គ្នា។

📣 ហើយអ្វីដែលពិសេសជាង SEO ថ្មីៗ ដែលប្រែប្រួលខ្លាំង!
🔵 SEO (Search Engine Optimization)– ឲ្យមនុស្សមើលឃើញ (Be Seen)
🔷 AEO (Answer Engine Optimization) – ឲ្យ Google ឆ្លើយបាន (Be Found)
🟣 GEO (Generative Engine Optimization) – ឲ្យ AI ជ្រើសរើស (Be Chosen)

បច្ចុប្បន្ននេះ Google និង Search Engine មិនមែនសាមញ្ញដូចមុនទេ
👉 AEO គឺជាការធ្វើឲ្យ AI ឆ្លើយសំណួរដែលយើងសរសេរឡើង
👉 GEO គឺជាវិធីដែល​អោយ Brand ឬ Website យើងក្លាយជាជម្រើសក្នុងរបាយការណ៍ស្វែងរករបស់ AI (Search Generative Experience)

តោះ! តាមដានបន្តទៀតជាមួយខ្ញុំ!😉

#REANDigital #SEOinKhmer #SEO2025 #AEO #GEO #DigitalMarketingKH
🙏1