ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
តើយុទ្ធសាស្រ្តមួយណាល្អជាងរវាង ចំនួនអ្នកទស្សនាដែលបានមកដោយអស់ប្រាក់ និងមិនអស់ប្រាក់? (Paid and Organic traffic)

***រ៉ាយរ៉ាប់
Organic traffic - យុទ្ធសាស្រ្តក្នុងការទទួលបានចំនួនអ្នកចូលមើលវេបសាយដោយមិនអស់ប្រាក់ (ដូចជាការធ្វើ seo, blogs, share content to social media…)
Paid traffic - យុទ្ធសាស្រ្តក្នុងការទទួលបានចំនួនអ្នកមើលវេបសាយដោយអស់ប្រាក់ ( PPC: ads…)

ចម្លើយគឺ…

ល្អទាំងពីរ!

📍Organic traffic ទទួលបានចំនួនអ្នកមើលមែន តែមិនសូវទទួលបានអ្នកទស្សនាដូចទៅតាមការកំណត់គោលដៅទុក និងជាក់លាក់ដូច paid traffic នោះទេ ហើយវាក៏ចំណាយពេលច្រើនគួរសមដែរ ប៉ុន្តែវានឹងធ្វើឱ្យអ្នកចំណាយតិច។

📍Paid traffic ទទួលបានចំនួនអ្នកមើលដែលត្រូវតាមការកំណត់គោលដៅ និងជាក់លាក់ជាង ហើយត្រឹមរយៈពេលខ្លី ប៉ុន្តែវានឹងធ្វើឱ្យអ្នកចំណាយប្រាក់កាន់តែច្រើន។

ចម្លើយដែលអ្នកចង់ដឹងគឺ៖ តើមួយណាដែលអ្នកត្រូវការច្រើនជាង?
👉🏻ប្រសិនបើអ្នកទើបតែចាប់ផ្តើម ហើយមិនទាន់មានកញ្ចប់ថវិកាសម្រាប់ paid traffic នៅឡើយ ដូច្នេះសូមចាប់ផ្តើមជាមួយ organic traffic សិនទៅ
👉🏻ប្រសិនបើអ្នកមានកញ្ចប់ថវិកាដែលមានទំហំសមរម្យសម្រាប់យុទ្ធសាស្រ្តនេះរួចហើយ! ហើយត្រូវការទាក់ទងមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើបាន សូមបន្តចាប់ផ្តើជាមួយ paid traffic។

Join FB Group: https://www.facebook.com/groups/1050561172262569/

#seo #organictraffic #paidtraffic
តើ .com, .com.kh, .io, .org,…(#domain extension) ប្រភេទមួយណាដែលអ្នកត្រូវការ ហើយតើវាប៉ះពាល់ដល់ SEO ដែរឬទេ? ដូច្នេះ តើវាពិតជា បញ្ហាមួយ ជាមួយអាស័យដ្ឋានវេបសាយ(#domainname) របស់អ្នកដែលបានប្រើមែនទេ?

ប្រសិនបើអ្នកកំពុងចាប់ផ្តើមគេហទំព័រថ្មី ឬពង្រីកអាជីវកម្មរបស់អ្នកទៅកាន់ទីតាំងថ្មីជាដើម អ្នកត្រូវដឹងពីចំណុចទាំងនេះព្រោះវាជារឿងសំខាន់ដែលត្រូវពិចារណាជាមួយ domain extension៖

- តើអាជីវកម្មរបស់អ្នកមានប្រតិបត្តិការសម្រាប់ប្រទេសណា?
- តើ domain extension ដែលអ្នកកំពុងមើលជាញឹកញាប់មានជាប់ទាក់ទងជាមួយគេហទំព័រ spam ដែរឬទេ?
- តើ domain extension ដែលអ្នកចង់បាននៅតែពាក់ព័ន្ធក្នុងឆ្នាំ 2023 ដែរឬទេ?
- តើអ្នកធ្វើអាជីវកម្មក្នុងវិស័យអ្វី?
- តើអ្នកជាអាជីវកម្មប្រភេទណា? (ដូចជាប្រាក់ចំណេញ មិនរកប្រាក់ចំណេញ សប្បុរសធម៌ ជាដើម)
- តើអ្វីទៅជាគោលដៅអនាគតរបស់អ្នកសម្រាប់គេហទំព័រ និងអាជីវកម្មរបស់អ្នក?…

📍អ្នកអាចប្រើ domain extension ណាមួយដែលអ្នកចង់បាន! វាល្អស្ទើរតែគ្រប់ប្រភេទទាំងអស់ ប៉ុន្តែលើកលែង .gov លុះត្រាតែអ្នកជាអង្គភាពរបស់រដ្ឋាភិបាល ក្រៅពីនោះប្រសិនបើវាទំនេរដែលអ្នកអាចទិញ ទិញមកប្រើវាបាន:

.com គឺពិតជាស្តង់ដារដែលពេញនិយម ប្រភេទនេះត្រូវបានប្រើជាចម្បងដោយក្រុមហ៊ុនធំៗ និងអាជីវកម្មដែលមានសាខាក្រៅប្រទេសដែលមានច្រើនជាងមួយ

.com.kh គឺសម្រាប់ក្នុងប្រទេសកម្ពុជា ដែលគោលដៅអតិថិជនជាចម្បងទៅក្នុងប្រទេស ដែលប្រភេទនេះគឺសម្រាប់អាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាតែម្តង។ ប្រទេសនីមួយៗនឹងមាន domain extension របស់ពួកគេ ឧទាហរណ៍ ប្រទេសអូស្ត្រាលីគឺ .com.au, ...

.org ជាទូទៅត្រូវបានប្រើប្រាស់សម្រាប់តែអង្គការមិនរកប្រាក់ចំណេញ ឬអង្គការសប្បុរសធម៌ប៉ុណ្ណោះ! អ្នកណាក៏អាចប្រើ .org បានដែរប៉ុន្តែបើតាមការស្វែងរករបស់ខ្ញុំ ខ្ញុំមិនគិតថាវាជា domain extension ដ៏ល្អសម្រាប់អាជីវកម្មទូទៅនោះទេ។

.io គឺជា domain extension ថ្មីដែលមានប្រជាប្រិយភាពខ្លាំងជាមួយក្រុមហ៊ុនដែលបង្កើតថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុន SAAS (ដែលផ្តល់ Software ជាសេវាកម្ម) ទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកគិតថាវាសមនឹងម៉ាករបស់អ្នក ប្រើវាទៅ!

.net ស្របតាមការស្វែងរករបស់ខ្ញុំវាស្រដៀងគ្នា .com ដែរ ប៉ុន្តែប្រហែលជាអ្នកអាចគិតថាវាហួសសម័យបន្តិច(ខ្ញុំក៏គិតដូច្នេះដែរ) ដូច្នេះបើអាចអ្នកប្រើ .com ទៅ

.biz នៅក្នុងការស្វែងរកករបស់ខ្ញុំ គេថាវាសម្រាប់ spammers និងគេហទំព័រដែលមានគុណភាពទាប… លុះត្រាតែអ្នកជា spammer ក្នុងករណីនេះវាល្អសម្រាប់អ្នក! (នេះគ្រាន់តែជាអ្វីដែលខ្ញុំរកឃើញ ក៏ជាការគិតរបស់ខ្ញុំដូចគ្នា)

.agency ឬ .yourbusinesstype សម្រាប់ភ្នាក់ងារអាជីវកម្ម វាកំពុងពេញនិយម និងតែងតែត្រូវបានគេពិចារណាជាជម្រើស។

.kh ឬ .location ផ្សេងទៀតគឺជាជម្រើសដ៏ល្អ ប្រសិនបើអ្នកផ្តល់នៅតំបន់ជាក់លាក់មួយ domain extension អាចជួយអ្នកក្នុងការបង្កើនអត្រានៃការចុច(click-through rates)

ត្រលប់មកប្រធានបទយើងវិញ តើវាប៉ះពាល់ដល់ #SEO ទេ?
ពិតប្រាកដណាស់ domain extension អាចជួយឱ្យ Google យល់ច្បាស់អំពីគោលដៅអាជីវកម្មដូចជា who, what and where​ ជាដើម។

ចេញពីសាច់រឿងខាងលើបន្តិច កាលពីមុនខ្ញុំបានធ្វើ SEO លើវេបសាយមួយហើយបានទទួល ranking ក្នុងផេកទីមួយរបស់ Google ជាមួយនឹង keywords ដែលមានការប្រកួតប្រជែងខ្ពស់មួយ ហើយខ្ញុំបានបង្ហោះវានៅលើប្រព័ន្ធសង្គមរបស់ខ្ញុំ នៅក្នុងពេលហ្នឹងដែលមានរៀមច្បងម្នាក់គាត់បានខំមិនថា ខ្ញុំទទួលបាន Ranked ក៏ព្រោះខ្ញុំបានប្រើប្រាស់វេបសាយដែលមាន domain .com.kh ដែលជាហេតុធ្វើអោយមាន organic traffic។ ខ្ញុំមានការអន់ចិត្តបន្តិចដែរ ដោយការខំប្រឹងរបស់ខ្ញុំតែបែរទៅជាក៏ព្រោះ domain តែមួយមុខទៅវិញ! ហើយខ្ញុំបានសិក្សាស្វែងរក ថាតើវាបណ្តាលមកទាំងស្រុងឬមួយយ៉ាងណា?
ឆ្លើយតបទៅហ្នឹងសំណួរនេះ ខ្ញុំបានរកឃើញចម្លើយថា វាជាការពិតដែលខ្ញុំទទួលបាន rank ក៏ព្រោះ domain នេះជាហេតុផលមួយ តែបន្ថែមជាមួយហេតុផងជាច្រើនទៀតដូចជា Content, keywords, technical, strategies ជាច្រើនទៀត ដែលជាហេតុបណ្តាលអោយមាន rankings! ដូច្នេះទើបខ្ញុំលើកយកអត្ថបទនេះមករ៉ាយរ៉ាប់ ចែករំលែកជាមួយអ្នកទាំងគ្នានៅទីនេះ!

អត្ថបទនេះរឿងច្រើនបន្តិច តែមិនថ្វីទេណ៎! មកពីអេដមីនចូលចិត្តសរសេរបែបវែងៗ ចឹងអ្នកតាមដានប្រហែលត្រូវអានវែងៗដែរហើយ😆
ក្នុងនាមជាអ្នក #ទីផ្សារឌីជីថល ឬ #SEO អ្នកអាចប្រហែលមានវិធីជាច្រើនដើម្បីពន្យល់ពីរបៀបដែលទីផ្សារអនឡាញដំណើរការ។ ក្នុងនោះដែរ ខ្ញុំបានឃើញរៀមច្បងជាច្រើនគាត់បានប្រៀបធៀប SEO ជាមួយដើមឈើ #bonsai

វិធីសាមញ្ញដែលគេប្រើប្រាស់ដើម្បីពន្យល់ពី SEO នោះគឺដើម Bonsai 🌳
(ខ្ញុំមិនដែលបានស្គាល់ដើមនេះទេ គ្រាន់តែឃើញគេប្រៀបធៀបជាច្រើនជាមួយដើមម្យ៉ាងនេះ ដូច្នេះហើយទើបខ្ញុំលើកយកវាមកដូចគ្នា ដើម្បីចែករំលែកអោយគ្នាយើងឆាប់យល់ពី SEO នេះ)។

🌳 Technical SEO មាននិន្នាការបង្កើតមូលដ្ឋានគ្រឹះ និងឫសគល់នៃការចាប់ផ្តើម SEO ដ៏ល្អ ឧទាហរណ៏: តើគេហទំព័រអាចស្វែងរកឃើញទេ? តើវាលឿនគ្រប់គ្រាន់ទេ?...

🌳បន្ទាប់មកមាតិកាក្លាយទៅជាដើម និងបែកមែកសាខា ដោយផ្លាស់ទីគេហទំព័ររបស់អ្នកឱ្យកាន់តែជិតដល់អ្នកស្វែងរករបស់អ្នក (Content)

🌳ការ​កាត់​តម្រឹម និង​ថែរក្សារូបរាងដើមឈើ ​គឺ​ជា​ការ​បង្កើន​ប្រសិទ្ធភាព​របស់​អ្នក (Optimization)

🌳ហើយចុងក្រោយ ទឹកគឺជាតំណភ្ជាប់ខាងក្រៅ ដើម្បីអោយវារស់រានបានល្អ (Backlinks)

នេះគឺជាវិធីសាមញ្ញមួយដែលធ្វើអោយខ្ញុំយល់ពី SEO កាលពីខ្ញុំទើបតែចាប់ផ្តើមស្វែងយល់ដំបូង ហើយខ្ញុំសង្ឃឹមថា អាចជួយអ្នកទាំងគ្នាបានដូចគ្នា😉

#seo #searchenginemarketing
ប្រសិនបើអ្នកចង់ចំណាយលើយុទ្ធសាស្រ្ត SEO តើត្រូវដឹងពីអ្វីខ្លះ? ហើយ​ហេតុអ្វី​បាន​ជា​ត្រូវ​ចំណាយ​លើ​អ្វី​ដែល​ពួកគេ​ធ្វើ? ចំណាយយ៉ាងម៉េចអោយត្រូវគោលដៅ?…

នេះជាអ្វីដែលខ្ញុំនឹងរ៉ាយរ៉ាប់ក្នុងអត្ថបទនេះ!

រឿងដំបូងដែលយើងត្រូវកត់សម្គាល់ពី SEO គឺថាវាមិនមែនជាសេវាកម្មតែមួយទេ វាជាសេវាកម្មដែលរួមបញ្ចូលជាមួយធាតុផ្សេងៗគ្នាជាច្រើនដែលប្រមូលផ្តុំគ្នាដើម្បីបង្កើត SEO ហើយនោះហើយជាមូលហេតុដែលវាអាចប្រែប្រួលតម្លៃយ៉ាងខ្លាំង!

👉🏻ធាតុសំខាន់ទាំងនោះមាន:

- មាតិកា (Content)
- តំណភ្ជាប់ខាងក្រៅ (Backlinks)
- បច្ចេកទេស SEO (Technical SEO)
- ការបង្កើនប្រសិទ្ធភាពក្នុងតំបន់ (Local optimization)
- On-page SEO (អត់ដឹងបកខ្មែរថាមិច ដឹងប្រាប់អេដមីនផង)
- យុទ្ធសាស្ត្រ (Strategy)

ធាតុនីមួយៗទាំងនេះអាចត្រូវបានបំបែកបន្ថែមទៀត ហើយថែមទាំងមានភាពខុសប្លែកគ្នាទៅលើគុណភាព អាស្រ័យលើក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

👉🏻សំណួរមួយចំនួនដែលនឹងប៉ះពាល់ដល់តម្លៃគឺ៖

មាតិកា - តើមាតិការួមបញ្ចូលអ្វីខ្លះ? (វីដេអូ រូបភាព កម្រិតនៃការសរសេរមាតិកា ចំនួន…)

Backlinks - តើគុណភាពជាមធ្យមនៃ backlinks ប្រហែលប៉ុន្មាន? បានមកពីប្រភពណា? តើ​យុទ្ធសាស្ត្រ​អ្វី​ខ្លះដែលអ្នក​នឹង​ត្រូវ​ប្រើ?…

ការបង្កើនប្រសិទ្ធភាពក្នុងតំបន់ - តើវារួមបញ្ចូលអ្វីខ្លះ? ការគ្រប់គ្រង local account? (Google business profile)…

On-Page SEO - រួមបញ្ចូលអ្វីខ្លះ? តើមានប៉ុន្មានទំព័រ? តើវាមិនរួមបញ្ចូលអ្វីខ្លះ?…

យុទ្ធសាស្រ្ត - តើអ្នកប្រើយុទ្ធសាស្រ្តអ្វី? គោលដៅនឹងរយៈពេលនឹងសមស្របទេ? លទ្ធផលទទួលបាន? …

ភ្នាក់ងារ អ្នកធ្វើការឯករាជ្យ ឬអ្នកប្រឹក្សាតែងតែគិតតម្លៃខុសៗគ្នា!

👉🏻មិន​មាន​វិធី​ត្រូវ​ឬ​ខុស​ក្នុង​ការ​គិតលើតម្លៃទេ​ ប៉ុន្តែ​ជា​ទូទៅ​ដែលខ្ញុំតែងឃើញគឺគេគិត៖

- ជាកញ្ចប់
- ជាម៉ោង
- គម្រោងពេញ
- អាស្រ័យលើលទ្ធផល
- កិច្ចសន្យា… ទៅតាមប្រភេទដែលពួកគេចូលចិត្ត

👉🏻ជាចុងក្រោយ ប្រភេទអាជីវកម្ម និងគោលដៅសម្រាប់អាជីវកម្ម គឺជាកត្តាធំ…

តើទីផ្សាររបស់អ្នកប្រកួតប្រជែងកម្រិតណា?
តើអ្នកចង់បានលឿនប៉ុណ្ណា?
តើ​អ្នក​មាន​គោលដៅ​អ្វី​ក្នុង​រយៈពេល​មួយឆ្នាំ​? 5 ឆ្នាំ? 10 ឆ្នាំ?
គោលដៅរបស់អ្នក ចង់បានអី?
អ្នកណា កន្លែងណា ដែលអ្នកនឹងចង់អោយទៅដល់?…

ទាំងអស់នេះដែលបណ្តាលអោយតម្លៃប្រែប្រួល!

ការយល់ឃើញរបស់ខ្ញុំ: កាលពីមុនខ្ញុំបានឃើញភ្នាក់ងារទីផ្សារមួយ គាត់បានគិតតម្លៃជាខែ ដែលគាត់បានផ្តោតទៅលើ On-Page ប៉ុន្តែចំនួនដែលគាត់ផ្តល់មកវិញវាបន្តិចបន្តួចជាងតម្លៃដែលអតិថិជនបានចំណាយ ដែលធ្វើអោយការចំណាយនោះមិនទទួលបានផលអីទាល់តែសោះ….ដូច្នេះទើបខ្ញុំលើកអត្ថបទនេះមករ៉ាយរ៉ាប់!

🌳អ្នកត្រូវធ្វើការស្វែងរក និងយល់ពីអ្វីដែលអ្នកត្រូវការ មុនពេលអ្នកជួលភ្នាក់ងារណាមួយ!

#seo #មាតិកា #យុទ្ធសាស្រ្ត #ទីផ្សារឌីជីថល #ផ្ទះឌីជីថល
👍1
អត្ថបទសម្រាប់ល្ងាចនេះ ចាំជួយតាមដានផងអ្នកទាំងអស់គ្នា
#ការវិភាគ

រង្វាស់ SEO(SEO metrics) វារឿងចាំបាច់ដែលអ្នកវិភាគគួរដឹង គឺសម្រាប់តាមដាននិងវិភាគ SEO របស់អ្នកអោយកាន់តែប្រសើរជាងមុន ព្រមទាំងអនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្តូរកែតម្រូវដោយផ្អែកលើទិន្នន័យ។ ប្រសិនបើអ្នកមិនតាមដានរង្វាស់សំខាន់ៗទាំងនោះទេ អ្នកទំនងជានឹងខកខានមិនបានកត់សម្គាល់ឱកាស ដោយវាទាក់ទងដោយផ្ទាល់ទៅនឹងកត្តាចំណាត់ថ្នាក់របស់ Google និងជាកត្តាដែលអ្នកគួរតែតាមដានយ៉ាងយកចិត្តបំផុត ដើម្បីផ្តល់ឱ្យអ្នកនូវការយល់ដឹងសំខាន់ៗពីយុទ្ធសាស្រ្តនៃអ្នកស្វែងរករបស់អ្នកដំណើរការ។

ខាងក្រោមនេះគឺជាពាក្យក្នុង SEO ដែលអ្នកត្រូវយល់ ដូច្នេះអ្នកអាចយល់កាន់តែច្បាស់អំពីរបៀបដែលគេហទំព័ររបស់អ្នកកំពុងដំណើរការ និងរបៀបកែលម្អវា! ពាក្យខាងក្រោមនេះ ជាពាក្យដែលយើងបានឃើញយ៉ាងច្រើននៅក្នុង SEO:

🔎 ចំណាប់អារម្មណ៍ - Impressions
ចំណាប់អារម្មណ៍គឺរាប់បញ្ចូលរាល់ពេលដែលនរណាម្នាក់បានឃើញគេហទំព័ររបស់អ្នកនៅក្នុងលទ្ធផលស្វែងរក(Search result) សម្រាប់ពាក្យគន្លឹះជាក់លាក់ណាមួយ។

🔎 ចំនួននៃការចុចចូលមើល - Clicks
ន័យរបស់វាដូចទៅនឹងពាក្យដែលអ្នកបានយល់ គឺជាចំនួននៃការចុចដែលអ្នកទទួលបានពី domain ទាំងមូល ឬសម្រាប់ URL ជាក់លាក់ណាមួយ។

🔎 អត្រានៃការចុច - CTR (Click-through rate)
នេះគឺជាភាគរយនៃអ្នកស្វែងរកទាំងអស់ដែលចុចចូលមើលគេហទំព័ររបស់អ្នក បន្ទាប់ពីបានឃើញទំព័រណាមួយរបស់អ្នកនៅក្នុងលទ្ធផលស្វែងរក។ ជាការពិតណាស់ ប្រសិនបើអ្នកចូលមើលរបស់អ្នកមានចំណាត់ថ្នាក់ទំព័រទាប CTR របស់អ្នកក៏នឹងមានកម្រិតទាបផងដែរ។

🔎 ចំណាប់ថ្នាក់ជាមធ្យម - Average Position
ដោយសារតែលទ្ធផលស្វែងរកតែងតែផ្លាស់ប្តូរឡើងចុះ ដូចនេះហើយជាមូលហេតុដែល Google ផ្តល់ឱ្យអ្នកនូវចំណាប់ថ្នាក់ជាមធ្យម។

🔎 ទំព័រមិនរាប់បញ្ចូល - ‘Excluded’ pages
វាគឺជាផ្នែកមួយនៃ Google Search Console ដែលវាបង្ហាញអ្វីគ្រប់យ៉ាងដែលអាចមានចំណុចខុសជាមួយគេហទំព័ររបស់អ្នក ឬបញ្ហាណាមួយដែលបានកើតឡើង។

🔎 ចំនួនអ្នកមើលនៃទំព័រ - Page Views
វាបង្ហាញចំនួនសរុបនៃការមើលក្នុងមួយទំព័រ រួមទាំងការមើលច្រើនដងដោយអ្នកប្រើប្រាស់ដូចគ្នា ព្រមទាំងបង្ហាញចំនួនដងដែលទំព័រមួយត្រូវបានមើលក្នុងពេលជាក់លាក់ណាមួយ។ ចំនួនអ្នកមើលនៃទំព័រជាទូទៅបង្ហាញពីបទពិសោធន៍អ្នកប្រើប្រាស់វិជ្ជមាន។

🔎 រយៈពេលនៃការចូលមើល - Session Duration
អ្នកចូលមើលដែលយល់ថាគេហទំព័ររបស់អ្នកមានខ្លឹមសារ ពួកគេអាចនឹងចំណាយពេលច្រើនជាងមុននៅលើគេហទំព័ររបស់អ្នក! រយៈពេលជាមធ្យមនៃការចូលមើលនោះ អាចជាសញ្ញាបង្ហាញថាចំនួនដែលចូលមើលបានរកឃើញគេហទំព័រមិនពាក់ព័ន្ធ និងមិនបំពេញតាមការរំពឹងទុករបស់ពួកគេ ដូច្នេះយើងអាចកែតម្រូវខ្លឹមសារទំព័រនោះបាន។

🔎 អត្រានៃអ្នកដែលចេញពីគេហទំព័រ - Bounce Rate
នេះគឺជារង្វាស់អត្រានៃអ្នកដែលចេញពីគេហទំព័រដោយពុំបានធ្វើអ្វីសោះ ការមានអត្រានេះខ្ពស់នៅក្នុុងទំព័របង្ហាញថា ទំព័រនោះមិនពាក់ព័ន្ធទៅនឹងអ្នកស្វែងរក ទំព័រត្រូវបានរចនាមិនសូវល្អ ឬមានបញ្ហាក្នុងការប្រើប្រាស់ ហើយបើអត្រានោះខ្ពស់លើសពី 70% ឬច្រើនជាងនេះអាចបង្ហាញពីបញ្ហា ប៉ុន្តែអត្រានោះប្រែប្រួលទៅតាមឧស្សាហកម្ម និងប្រភេទទំព័រ។

🔎 ចំនួនអ្នកមើលដោយប្រយោល - Referral Traffic (ខ្ញុំមិនច្បាស់ទេ ថាពាក្យ referral នឹងបកខ្មែរថាមិច ខ្ញុំសរសេរតាមន័យយល់🙂)
គឺសំដៅលើអ្នកចូលមើលដែលមកដល់គេហទំព័ររបស់អ្នក! ដូចដែលអ្នកបានដឹងអ្នកចូលមើលពីគេហទំព័រខាងក្រៅត្រូវបានគេហៅថា backlinks ដែលជាកត្តាចំណាត់ថ្នាក់ផ្ទាល់ដ៏សំខាន់ ដែលBacklinks នោះបានពីគេហទំព័រផ្ទាល់ ឬប្លក់ ដែលអាចធ្វើអោយមនុស្សចង់ចែករំលែកជាមួយអ្នកប្រើប្រាស់របស់ពួកគេ ដូច្នេះអ្នកចូលមើលពីគេហទំព័រដែលអ្នកផ្សេងបានចែករំលែកទាំងនោះហៅថា referral traffic។

នេះជាអ្វីដែលខ្ញុំចាំបានក្រោយពីការបញ្ចប់កម្មសិក្សាលើកទីមួយរបស់ខ្ញុំ ដោយកាលនោះ supervisor របស់ខ្ញុំគាត់បានអោយខ្ញុំរកទិន្នន័យទាំងនេះរួចចែករំលែកជាមួយគាត់វិញ ដូច្នេះខ្ញុំក៏យកអត្ថបទនេះមកសរសេរបន្ថែមជាភាសាខ្មែរមកចែករំលែកជាមួយអ្នកទាំងអស់គ្នា🤗

🥹រៀងវែងដែរ ចឹងណាគេខ្លះបានអានដល់ចប់ ខំមិនអោយអេដមីនដឹងផង អោយមានទឹកចិត្តបានសរសេរវែងៗទៀត😆

តេលេក្រាមៈ https://t.me/pteahdigital
#SEO #analysis #SEOmetrics
👍1
ហេតុអ្វីបានជា #Google ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព #algorithm របស់វា?
✌️ ដើម្បីផ្តល់នូវលទ្ធផលល្អ និងត្រឹមត្រូវបំផុតសម្រាប់អ្នកស្វែងរក Google ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព និងកែលម្អ Algorithms របស់វាឱ្យបានទៀងទាត់។

ការធ្វើបច្ចុប្បន្នភាព Algorithms របស់ Google គឺជាការផ្លាស់ប្តូររបៀបដែល Google ចាត់ចំណាត់ថ្នាក់គេហទំព័រនៅក្នុងលទ្ធផលស្វែងរក។ ការផ្លាស់ប្តូរទាំងនេះអាចមានលក្ខណៈតូចតាច និងមិនមានការកត់សម្គាល់ ឬវាអាចជារឿងសំខាន់ និងប៉ះពាល់ដល់ចំណាត់ថ្នាក់របស់អ្នក។ Google បានប្រើប្រាស់ Algorithms ដើម្បីធ្វើការជ្រើសរើសគេហទំព័រណាដែលត្រូវបានដាក់ចំណាត់ថ្នាក់តាមលំដាប់ឡើង ដោយផ្អែកលើការចែកចាយមាតិកា និងទៅតាមស្តង់ដាររបស់វា។

Algorithm ដែលបានផ្លាស់ប្តូរនោះគឺជាវិធីដែលធ្វើអោយ Google៖
✌️ យល់ភាសារបស់មនុស្សនៅលើម៉ាស៊ីនស្វែងរក
✌️ យល់ពីគោលបំណងនៃការស្វែងរក
✌️ ផ្តល់លទ្ធផលស្វែងរកជាមួយនឹងមុខងារបន្ថែម
✌️ ផ្តល់លទ្ធផលដែលពាក់ពន្ធ និងងាយយល់
✌️ ផ្តល់ការណែនាំក្នុងការស្វែងរកស្រដៀងគ្នា
✌️ វិនិច្ឆ័យគុណភាពនៃមាតិកានៅលើគេហទំព័រ...

ដូច្នេះទាំងនេះជា Algorithms របស់ Google សំខាន់ៗមួយចំនួនដែលខ្ញុំបានស្វែងយល់ក្នុងរយៈពេលប៉ុន្នានថ្ងៃមកនេះបូកផ្សំជាមួួយអ្វីដែលខ្ញុំបានយល់ រួចយកមកសរសេរដើម្បីឱ្យអ្នកទាំងអស់គ្នាអាចរក្សាព័ត៌មាន ការយល់ដឹង និងទៅទាន់សម័យកាលក្នុងនាមជាអ្នកគ្រប់គ្រងគេហទំព័រ ឬ SEOs។

1. Google Panda Update (ឆ្នាំ 2011) ដកចំណាច់ថ្នាក់គេហទំព័រណាដែលមានមាតិកាគុណភាពទាប
2. Google Penguin Update (2012) - សម្រាប់ចំណាត់ថ្នាក់គេហទំព័រដែលមានសារឥតបានការ(spam) និងទម្រង់តំណភ្ជាប់ក្លែងបន្លំ
3. Google Hummingbird - មានគោលដៅផ្តោតលើអត្ថន័យនៃពាក្យ ឬឃ្លា ដើម្បីផ្តល់លទ្ធផលស្វែងរកកាន់តែប្រសើរ ដូចជាពាក្យគន្លឹះផ្គូផ្គងនឹងសំណួរ ការបញ្ចូលពាក្យគន្លឹះនៅលើម៉ាស៊ីនស្វែងរក។
4. Google Pirate - សម្រាប់ដកចំណាត់ថ្នាក់គេហទំព័រដែលមានរបាយការណ៍រំលោភសិទ្ធិអ្នកនិពន្ធ (copyright)
5. Google Pigeon - ផ្តោតសំខាន់លើទីតាំងនៃម៉ាស៊ីនស្វែងរក ដែលផ្តល់នូវរបៀបដែលមនុស្សស្វែងរកទៅតាមទីតាំងរបស់ពួកគេ
6. Mobile Friendly Update - សម្រាប់បង្កើនចំណាប់ថ្នាក់នៅលើលទ្ធផលនៃការស្វែងរក សម្រាប់ទូរសព្ទ និង ដកចំណាប់ថ្នាក់លើទំព័រណាដែលការស្វែងរកតាមទូរសព្ធមិនល្អ
7. RankBrain - ការផ្តល់លទ្ធផលនៅលើម៉ាស៊ីនស្វែងរកទៅកាអ្នកស្វែងរកអោយកាន់តែប្រសើរដោយផ្អែកលើភាពពាក់ព័ន្ធ និង machine learning របស់វា
8. BERT Update — វាគឺជាការកែប្រែមួយផ្សេងទៀតចំពោះការយល់ដឹងរបស់ Google ដោយផ្តល់នៅពិន្ទុទៅលើមាតិកាដែលបានបង្កើតបានល្អ
9. Google May 2020 Core Update —ជាសញ្ញា E-A-T ហើយបានដាក់ទម្ងន់បន្ថែមទៀតនៅពីក្រោយកត្តាមាតិកា និងទិន្នន័យអ្នកប្រើប្រាស់។
10. Google December 2020 Core Update — ផ្តោតលើការបកស្រាយមាតិកា និងលក្ខណៈពិសេស SERP ។
11. Age Title Rewrites — SEOs បានចាប់ផ្តើមកត់សម្គាល់ការកើនឡើងយ៉ាងខ្លាំងនៅក្នុង Google ដោយបានសរសេរចំណងជើងទំព័រ(title page) ឡើងវិញនៅក្នុង SERPs ។
12. July 2021 Link Spam Update — ការធ្វើចប្ចុប្បន្នភាពលើតំណភ្ជាប់លើសារឥតបានការ
13. Page Experience Update — នេះជាចំណុចសំខាន់ដែរ សម្រាប់បទពិសោធន៍អ្នកចុចមើលទំព័រ
14. Product Reviews Update — ឥទ្ធិពលចម្បងនៃការផ្តល់ភាពសំខាន់ដល់ការវាយតម្លៃផលិតផលដែលមានគុណភាពខ្ពស់បំផុតនៅក្នុង SERP (លទ្ធផលនៅលើម៉ាស៊ីនស្វែងរក)។
15. May 2022 Core Update — Google ណែនាំឱ្យអ្នកប្រើប្រាស់យកចិត្តទុកដាក់ចំពោះ E.A.T (expertise, authoritativeness, and trustworthiness) ដែលផ្តោតគោលដៅជាក់លាក់លើមាតិកាព្រមទាំងរួមចំណែកដល់បទពិសោធន៍អ្នកប្រើប្រាស់នៅលើលទ្ធផលនៃម៉ាស៊ីនស្វែងរក
16. Google Helpful Content - គោលបំណងជំរុញមាតិកាដែលសរសេរសម្រាប់មនុស្ស និងផ្តល់តម្លៃជាចម្បងលើមាតិកាសម្រាប់ #seo

នៅមានច្រើនទៀត តែខ្ញុំលើកយកចំណុចមួយចំនួនមកនិយាយតែប៉ុណ្ណោះ(មកពីមិនសូវយល់ច្បាស់ ចឹងហើយខ្ចិលសរសេរច្រើន)

***មានកន្លែងខ្លះដែលសរសេររៀងពិបាកយល់តិចព្រោះវាជាភាសាបច្ចេកទេស #GoogleAlgorithms
🤷‍♀️ ឧបករណ៍ជំនួយសរសេរ Ai កំពុងជំនួសអ្នកសរសេរមាតិកា SEO ពិតមែនទេ?

ដូចទៅនឹង Canva ដែលបានធ្វើឱ្យអ្នករចនាក្រាហ្វិកមានទំហំការងារតិចជាងមុន (និយាយលេងទេ មែនចឹងទេ ហាហាហា)😂

មានការយល់ខុសគ្នាជាច្រើនរវាងឧបករណ៍ជំនួយសរសេរ Ai និង SEO ហើយចោទជាសំណួរថា៖
"ការសរសេរ Ai នឹងជំនួសអ្នកសរសេរមាតិកា"
"ការសរសេរ Ai គឺមិនល្អ ហើយគ្មានប្រយោជន៍"

✌️ការសរសេរបែប Ai មិនដែរ ហើយក៏មិនមែនមានន័យថាជំនួសមនុស្សពិតតាំងពីដើមដល់ចប់នោះទេ Ai ជួយអ្នកសម្រួល ពង្រីក និងកែលម្អ SEO និងដំណើរការមាតិកាដែលមានស្រាប់ វាមិនបានជំនួសអោយអ្នកសរសេរពិតទេ។

ក្នុងនាមខ្ញុំក៏ជាអ្នកប្រើប្រាស់ Ai tool ម្នាក់ដែរ (ខ្ញុំប្រើ https://www.jasper.ai/, https://www.wordtune.com/ ) ខ្ញុំអាចនិយាយបានថាវាពិតជាជំនួយមួយដ៏ល្អស្ទើរតែជិត៩០% ប៉ុន្តែក៏គួរអាននឹងពិចារណា ព្រោះមានកន្លែងខ្លះ អាចខុសឆ្គងបន្តិច។

ហើយនេះជាមូលហេតុដែលអ្នកគួរប្រើវា👇

🥳 បង្កើនគំនិតក្នុងការបង្កើតមាតិកាកាន់តែប្រសើរ លឿនជាងមុន

ប្រធានបទ គឺជាមូលដ្ឋានគ្រឹះនៃការសរសេរអត្ថបទដែលជំរុញអោយ SEO មានឥទ្ធិពល ដូច្នេះហើយឧបករណ៍ Ai អាចជួយបង្កើនល្បឿនដំណើរការ បង្រួបបង្រួមគំនិតថ្មីៗ និងស្វែងរកប្រធានបទ និងគំនិតដែលពាក់ព័ន្ធបានកាន់តែច្រើន។ វាថែមទាំងអាចផ្តល់ឱ្យអ្នកនូវការណែនាំដ៏ល្អលើតំណភ្ជាប់ខាងក្នុង / ខាងក្រៅនៅក្នុងពេលវេលាជាក់ស្តែង។

🥳 ចម្លងមាតិកាផ្សេងៗមកកែប្រែអោយមានភាពទាក់ទាញជាងមុន

ឧបករណ៍សរសេរ Ai អាចជួយអ្នកបាន៖
* បង្កើត 100 ដងសម្រាប់បំរែបំរួលចំណងជើង (headline)
* សរសេរ meta descriptions ឱ្យទាក់ទាញ
* លំដាប់លំដោយចំណងជើង (Structure headlines)

ក្នុងនាមជាអ្នកសរសេរ និង SEO នេះគឺប្រៀបដូចជាមាស អ្នកសន្សំពេលវេលា និងទទួលបានគំនិតជាច្រើនដើម្បីបញ្ចូលគ្នា ផ្គូផ្គង ហើយបន្ទាប់មកបន្ថែមជំនាញផ្ទាល់ខ្លួនរបស់អ្នកដើម្បីធ្វើឱ្យវាមានតម្លៃពិតប្រាកដ។

🥳 ប្រធានបទដែលពាក់ព័ន្ធ

ឧបករណ៍ Ai អាចវិភាគ SERPs (លទ្ធផលស្វែងរក) ដែលមានស្រាប់ និងទាញព័ត៌មានសំខាន់ៗដើម្បីយល់ពីគោលបំណងស្វែងរក ភាពពាក់ព័ន្ធនៃប្រធានបទ និងជម្រៅប្រធានបទដែលដំណើរការបានល្អបំផុត។ ហើយនៅពេលសរសេរ វាអាចជួយណែនាំការផ្តោតអារម្មណ៍របស់អ្នកលើអ្វីដែលអ្នកអានពិតប្រាកដយកចិត្តទុកដាក់។ Ai អាចជាការបន្ថែមដ៏អស្ចារ្យមួយចំពោះបច្ចេកវិទ្យារបស់អ្នក នៅពេលប្រើបានត្រឹមត្រូវ។
ឧទាហរណ៍ដូច Yoast វាមិនប៉ះពាល់ដល់តម្រូវការ SEOs ទេ ហើយឧបករណ៍ Ai ក៏នឹងមិនប៉ះពាល់ដល់តម្រូវការសម្រាប់អ្នកជំនាញសរសេរដែរ។

✌️វាគ្រាន់តែជាឧបករណ៍ដ៏អស្ចារ្យមួយផ្សេងទៀតដើម្បីជំរុញហ្គេមរបស់អ្នក!

ដើម្បីទទួលបានផុសមុន៖ https://t.me/pteahdigital

#seo #ai #content #aiwriter #seocontent #ផ្ទ#ផ្ទះឌីជីថល
មិនមែនតិចៗទេ គឺច្រើនដងម៉ង ដែលខ្ញុំបានជួបសំណួរនេះ 🥲

✌️“យើងប្រើពេលប៉ុន្មានទៅដើម្បីធ្វើ SEO?”

✌️”ធ្វើតែម្តងហើយ ឈប់ធ្វើទៀតហើយមែន?”

ចម្លើយខ្លីគឺ:

FOREVER
✌️ការពិតនៃ SEO ដែលយើងបានដឹង ហើយក៏គួរដឹង:

១. SEO មិនមែនជាការជំនួសអោយ PPC ទេ

២. SEO គឺជាយុទ្ធសាស្ត្រទីផ្សារសម្រាប់បង្កើតម៉ាក មិនមែនជាវិធីសាស្ត្រក្នុងការផ្សាយពាណិជ្ជកម្មដោយផ្ទាល់នោះទេ

៣. យើងមិនអាចវាស់វែងភាពជោគជ័យរបស់ SEO ដោយផ្អែកលើប្រាក់ចំណូលដែលរកបាននោះទេ

៤. អាជីវកម្មភាគច្រើនមានកញ្ចប់ថវិកាសម្រាប់ SEO មិនគ្រប់គ្រាន់

៥. អ្នកទីផ្សារភាគច្រើនមានភាពធុញទ្រាន់ចំពោះ SEO

៦. SEO ទាមទារយុទ្ធសាស្រ្ត បើមិនដូច្នេះទេអ្នកនឹងខ្ជះខ្ជាយទាំងពេលវេលា និងថវិកា

៧. មធ្យោបាយលឿនបំផុតដើម្បីកំណត់កម្រិតសមត្ថភាព SEO របស់អ្នក គឺគេសុំមើលគេហទំព័ររបស់អ្នក ឬក្រុមហ៊ុនដែលអ្នកបានធ្វើ

៨. វិធីល្អបំផុតដើម្បីបង្កើតលទ្ធផល SEO គឺត្រូវអនុវត្តវិធីសាស្រ្ត 80/20

៩. តម្លៃ SEO ច្រើនតែត្រូវបានគេវាយតម្លៃខុស ដោយសារការយល់ដឹងមិនបានត្រឹមត្រូវអំពីការវិភាគទិន្នន័យ (analytics data)

១០. ការវិនិយោគលើ SEO ថវិកាគួរតែចេញមកពីទីផ្សារម៉ាករបស់អ្នក(brand marketing budget)

១១. តម្លៃនៃសេវាកម្ម SEO ត្រូវបានកំណត់ឡើងខ្ពស់ ខណៈដែលក្រុមហ៊ុនកាន់តែច្រើនផ្តោតលើអ៊ីនធឺណិត

១២. Linkbuilding មិនសំខាន់ដូចការបង្កើតមាតិកានោះទេ

១៣. SEO មិនគួរជាយុទ្ធសាស្រ្តទីផ្សារតែមួយគត់របស់អ្នកនោះទេ។…

#seo #ទីផ្សារ #branding #marketing

Join: https://t.me/pteahdigital
រឿងដែលខ្ញុំចង់អោយខ្លួនខ្ញុំយល់មុននេះបន្តិច ក្នុងនាមខ្ញុំជាអ្នកធ្វើលើផ្នែកបច្ចេកទេស #SEO ម្នាក់!

✌️គ្រប់បញ្ហាមិនចាំបាច់ត្រូវតែធ្វើទេ

អ្នកនឹងត្រូវពិចារណារឿងជាច្រើនដើម្បីធ្វើការសម្រេចចិត្តចុងក្រោយអំពីអ្វីដែលត្រូវធ្វើជាមួយបញ្ហាបច្ចេកទេស SEO ដែលអ្នកបានជួបប្រទះ។ រឿងខ្លះវាអាចត្រូវការការជួសជុល ខ្លះទៀតប្រហែលជាមិនចាំបាច់ទេ ហើយអាចមានជម្រើសផ្សេងគ្នាដើម្បីដោះស្រាយវា។
ក្នុងនាមជាអ្នកបច្ចេកទេស SEO អ្នកត្រូវមានចំណេះដឹងគ្រប់គ្រាន់ដើម្បីស្វែងរកបញ្ហាទាំងនោះ និងប៉ាន់ស្មានដោយការវិភាគ។

✌️អ្នកមិនអាចសួរអ្នកអភិវឌ្ឍន៍(developers) អំពីការអនុវត្តល្អបំផុតទាក់ទងនឹង SEO បានទេ

អ្នកបច្ចេកទេស SEO​ជា​ច្រើន​នឹង​ត្រូវ​បាន​​បំភិត​បំភ័យ​ដោយ​សារ​កង្វះ​ចំណេះ​ដឹង​ការ​សរសេរ​កូដ ដូច្នេះ​ពួក​គេ​នឹង​ព្យាយាម​ស្វែង​រក​ចម្លើយ​ពី​អ្នក​អភិវឌ្ឍន៍។
ប៉ុន្តែរឿងនោះគឺ៖ អ្នកអភិវឌ្ឍន៍ភាគច្រើនមិនសូវស្គាល់ពី SEO ទេ ព្រោះវាមិនមែនជាការងាររបស់ពួកគាត់។ ចំនុចនេះគឺអាស្រ័យលើអ្នកច្ចេកទេស SEO ដើម្បីដឹកនាំអ្នកអភិវឌ្ឍន៍ និងសហការជាមួយពួកគេនៅអ្វីដែលអ្នកចង់បាន។

✌️អ្នកមិនចាំបាច់មានជំនាញខាងអភិវឌ្ឍន៍ខ្លាំងដើម្បីក្លាយជាអ្នកបច្ចេកទេស SEO ល្អនោះទេ

ការចេះសរសេរកូដគឺជាជំនាញដ៏ល្អមួយ ប៉ុន្តែវាមិនទាមទារសម្រាប់បអ្នកបច្ចេកទេស SEO នោះទេ។
ក្នុងនាមជាអ្នកបច្ចេកទេស SEO អ្នកត្រូវដឹងឱ្យបានគ្រប់គ្រាន់អំពីរបៀបដែលកម្មវិធីស្វែងរកដំណើរការ របៀបដែល Google ស្វែងរកគេហទំព័រ និងរបៀបពិនិត្យមើលថាតើអ្នកស្វែងរកឃើញព័ត៌មានទាំងអស់នៅលើទំព័រដែរឬទេ ដោយមិនចាំបាច់បង្កើតកម្មវិធីណាមួយ ឬសូម្បីតែចេះ Python ទេ។

✌️មិនមែនអ្វីៗទាំងអស់ត្រូវកែតម្រូវនោះទេ

វាជាការពិត ហើយវាអាចពិបាកសម្រាប់អ្នកដែលចង់អោយវាមានភាពល្អឥតខ្ចោះ។ ប៉ុន្តែប្រសិនបើបញ្ហា 404 ទាំងនោះមិនប៉ះពាល់ដល់គេហទំព័រ អ្នកចូលវេបសាយ និងតំណភ្ជាប់ណាមួយទេ អ្នកអាចបិទភ្នែកម្ខាងបើកម្ខាង វាមិន​អី​ទេ។

✌️ការផ្តល់អាទិភាព

ដូចបានសរសេរខាងលើ យើងមិនចាំបាច់ បើមិនសំខាន់ ហើយអ្វីដែលចាំបាច់ត្រូវដោះស្រាយជាមួយអ្វីដែលអាចធ្វើអោយគេហទំព័រមានផលប៉ះពាល់។
អ្នកត្រូវពិចារណាពីសារៈសំខាន់នេះ មុនពេលដោះស្រាយបញ្ហា ឬធ្វើការជាមួយក្រុមអ្នកអភិវឌ្ឍ។

✌️មានកំណត់ក្នុងសុំជំនួយ

ប្រសិនបើអ្នកជាមនុស្សម្នាក់នៅក្នុងក្រុមដែលធ្វើ SEO ហើយទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រទាំងមូល រួមទាំង SEO បច្ចេកទេសផងដែរនោះ អ្នក​មិន​មាន​អ្នក​ណា​អាច​បញ្ចេញ​គំនិត ឬនិយាយពីបញ្ហា​បាន​ទេ។
មិន​អី​ទេ អ្នកនៅតែមិននៅម្នាក់ឯង យ៉ាងណាក៏អ្នកមាន Google ដែរ ហាហាហា🤣🤣

#បច្ចេកទេសSEO #technicalseo #seokh
3
Why you should have started SEO this month, not next month?

SEO takes time so Don't Start if you do not have Patience...

Always start small and increase time by time.

The only thing that matters, Strategy, Planning, and execution...