ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
ឆ្នាំមុនធ្វើអីខ្លះធ្វើច្រើនណាស់មិនតិចទេ វេបសាយខ្ញុំប៉ះជាច្រើនបំណះ ខ្លះខ្ញុំជាអ្នកដេរ តែឡូវឈប់ប៉ះហើយ ព្រោះបោះវាចោល🙂​និយាយលេងទេ!! អេដមីនខានសរសេរយូរដូចភ្លេចរបៀបសរសេរបើកក្បាលប្លុកអាម៉េចទេស!!!!​ ដូច្នេះកុំអោយឆ្គាំឆ្គងច្រើនយើងគួរចូលទៅអត្ថបនៃខែថ្មីឆ្នាំថ្មីរបស់យើងវិញ នោះគឺ "ការផលិតមាតិកាដោយផ្អែកលើ AI នៅក្នុង SEO!" ជាធម្មតាខ្ញុំបានប្រើប្រាស់ AI ជាញឹកញាប់រហូតក្លាយជាទម្លាប់ហើយឥឡូវ​នេះក្នុងការសរសេរមាតិការបស់ខ្ញុំ​ ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នដូចគ្នា ហើយនេះជាចំណុចដែលខ្ញុំគិតថាជាការអនុវត្តដែលល្អសម្រាប់ការផលិតមាតិកាជាមួយ​នឹងការប្រើប្រាស់ AI:

🟣ផ្តោតលើគុណភាពច្រើនជាងបរិមាណ
ដូចដែលយើងបានដឹងឧបករណ៍​ AI អាចបង្កើតមាតិកាបានច្រើនដោយចំណាយពេលតិច ប៉ុន្តែយើងត្រូវដឹងថាគុណភាពនៃមាតិកាក៏សំខាន់ជាងបរិមាណនៃមាតិកាដើម្បីទទួលបាន​ចំណាត់ថ្នាក់លើ Google ផងដែរ ហើយឧបករណ៍ AI មិនអាចបង្កើតមាតិកាដែលមានគុណភាពដោយមិនមានការពិនិត្យពីយើងទាំងអស់គ្នានោះទេ

🟣សាកល្បងឧបករណ៍ AI ផ្សេងៗ
បើសិនជាយើងជាអ្នកបង្កើតមាតិកាជាមួយឧបករណ៍ AI​, សាកព្យាយាមប្រើឧបករណ៍ AI ផ្សេងៗគ្នាដើម្បីដឹងថា​ឧបករណ៍មួយណាដែលសាកសមជាមួយនឹងមាតិការបស់យើងនិង​អាចបង្កើតមាតិកាដែលមានគុណភាពដល់អ្នកអាន

🟣ធ្វើឱ្យវាប្លែកបន្តិច
មាតិកាពី​ AI ខ្លះមិន​ត្រឹមត្រូវ និងមិនប្លែកគេនោះទេ​ ដោយសារពត៏មានដែលយើងទទួលបានពី AI បានមកពីអុីនធើណែតដូចៗគ្នា ចឹងហើយវាជាការងាររបស់យើងដែលត្រូវធ្វើឲ្យមាតិកានោះប្លែកពីគេដោយបញ្ចូលបន្ថែមគំនិតនិងបទពិសោធន៍ដែលយើងជួបកន្លងមកទៅក្នុងប្រធានបទមួយនោះ​ ជាក់ស្តែងអត្ថបទរបស់ខ្ញុំសរសេរកន្លងមកក៏ប្រើប្រាស់ AI មិនតិចដែរ

🟣ផ្តោតលើទស្សនៈរបស់អ្នកអាន
នៅពេលយើងកែតម្រូវនិងរៀបចំមាតិកា AI ដោយផ្អែកទៅលើការគិតរបស់អ្នកអាន យើងត្រូវដឹងថាពួកគេត្រូវការអ្វីនិងអ្វីដែលពួកគេទទួលបានពីមាតិការរបស់យើងនោះ

🟣ផ្អែកលើទិសដៅ SEO
អនុវត្តបច្ចេកទេសដោយផ្អែកលើទិសដៅ SEO​ ដើម្បីឲ្យមាតិកាទាក់ទងទៅនឹងមាតិការរបស់យើង តាមរយ:ការប្រើប្រាស់​​ related terms, synonyms, keywords ផ្សេងៗដើម្បីកែលម្អលើប្រធានបទនៃមាតិការបស់យើងនោះ

🟣មានតម្លាភាព
បង្ហាញពីភាពច្បាស់លាស់នៃមាតិការបស់យើងដើម្បីបង្កើ​ត​ ​authority និង trust លើ Google និងក៏ដូចជាអោយអ្នកអានមានភាពជឿជាក់ផងដែរ

🟣ការសម្គាល់​ Data Structure
ការអនុវត្តការសម្គាល់ Data Structure (schema.org) គឺដើម្បីផ្តល់ឱ្យ Google នូវព័ត៌មានបន្ថែមអំពីមាតិការបស់យើង ក៏ព្រោះទិន្នន័យដែលមាន structure នឹងជួយ Google ឱ្យយល់កាន់តែច្បាស់អំពីបរិបទនៃមាតិកានោះ។

អត្ថបទពាក់ព័ន្ធ:
បច្ចេកវិទ្យា AI កំពុងជំនួសការងារ SEO មែនទេ? :​ https://t.me/pteahdigital/234​​
ឧបករណ៍សរសេរ AI កំពុងជំនួសអ្នកសរសេរមាតិកា SEO ពិតមែនទេ? - https://t.me/pteahdigital/36

#AI #CONTENT #SEO
ក្នុងនាមជាអ្នកធ្វើការងារពេញម៉ោងនៅក្នុងផ្នែកទីផ្សារឌីជីថលហើយក៏ជាអ្នកកំពុងធ្វើការឯករាជ្យជាអ្នកជំនាញផ្នែក SEO ​ផងដែរនោះ ខ្ញុំអាចរំលែកពីបញ្ហាប្រឈមខ្លះៗជាមួយនឹងដំណោះស្រាយដែលខ្ញុំកំពុងជួប!​ ហើយនេះគឺជាបញ្ហាប្រឈមជាក់លាក់ដែលអ្នកធ្វើការពេញម៉ោងជាមួយការងារឯករាជ្យក្នុងពេលតែមួយអាចជួបប្រទះ និងការណែនាំអំពីរបៀបគ្រប់គ្រងបញ្ហាទាំងនោះ៖

🟣​​​​ ឧបសគ្គពេលវេលា​
ដូចដែលយើងបានដឹងកង្វះពេលវេលាបានដើរតួរយ៉ាងសកម្មនៅបញ្ហាប្រឈមនេះដោយពេលខ្លះការងារត្រូវការចំណាយពេលច្រើនក្នុងការធ្វើដែលអាចធ្វើអោយបញ្ហាតែងតែកើតមានឡើង! ដូច្នេះយើងគួរបង្កើតកាលវិភាគដោយលម្អិត កត់ចំណាំ ដោយបែងចែកពេលវេលាយ៉ាងច្បាស់សម្រាប់ការងារពេញម៉ោង និងការងារឯករាជ្យរបស់យើង ដូចជាការប្រើប្រាស់ឧបករណ៍ជំនួយដូចជា​ ប្រតិទិនឌីជីថល ឬកម្មវិធីគ្រប់គ្រងគម្រោង ដើម្បីរក្សាការរៀបចំទៅតាមគម្រោង។
ខ្ញុំផ្ទាល់ជំនួយការរបស់ខ្ញុំគឺ: Google Calendar and Google Keep

🟣​​​​ ទំហំការងារ
ការកំណត់ទំហំការងារអោយបានច្បាស់ជៀសវាងបង្កការរំខានដោយមិនមានការរំពឹងទុកណាមួយ​​ ជាហេតុត្រូវកំណត់ការរំពឹងទុកជាក់ស្តែងលើពេលវេលានៃគម្រោង និងការផ្តល់ជូនដល់អតិថិជន! តាំងចិត្តលើគម្រោងឯករាជ្យតែមិនប៉ះពាល់ការងារពេញម៉ោង ដូច្នេះត្រូវទំនាក់ទំនងឱ្យបានច្បាស់លាស់ជាមួយម្ចាស់គម្រោងពីបញ្ហានៃពេលវេលា និងទំហំការងាររបស់យើង

🟣​​​​ ឈ្លោះជាមួយម្ចាស់គម្រោងជាមុន
ត្រូវប្រាកដថាម្ចាស់គម្រោងដឹងថាយើងជាអ្នកធ្វើការងារឯករាជ្យ ត្រូវកំណត់អាទិភាពការងារដោយផ្អែកលើកាលបរិច្ឆេទកំណត់ និងសារៈសំខាន់នៃគម្រោង និយាយគ្នាអោយបានច្បាស់ជាមួយអតិថិជនងអំពីកាលវិភាគរបស់យើង និងការគ្រប់គ្រងការរំពឹងទុកទៅតាមនោះ

🟣​​​​ រក្សាគុណភាព
សម្រាប់ខ្ញុំ ខ្ញុំផ្តោតលើការផ្តល់ការងារដែលមានគុណភាពខ្ពស់ ជាជាងការទទួលយកគម្រោងច្រើនពេកក្នុងពេលតែមួយ ដោយវាអាចប៉ះពាល់ដល់ Personal Branding យើងទៅថ្ងៃក្រោយ ក៏ព្រោះកង្វះពេលវេលាក៏ដូចជាមិនមានក្រុមការងារច្រើនដែលអាចធ្វើអោយការបញ្ចូនការងារបស់យើងមិនទាន់ពេលវេលាកំណត់ ឬបញ្ហាបច្ចេកទេសណាមួួយចដែលអាចប៉ះពាល់ដល់អតិថិជន!

🟣​​​​ ការទំនាក់ទំនងអតិថិជន
បង្កើតបណ្តាញទំនាក់ទំនងអោយបានច្បាស់លាស់ជាមួយអតិថិជនឯករាជ្យរបស់យើង ដូចជាការកំណត់ការរំពឹងទុក ការផ្តល់ព័ត៌មានថ្មីៗជាប្រចាំ ឬការពន្យារពេលដែលអាចកើតមានណាមួយ

🟣​​​​ តាមអោយទាន់និន្នាកា (Trending)
ការទទួលបានព័ត៌មានអំពីនិន្នាការចុងក្រោយបំផុតទាំងផ្នែកទីផ្សារឌីជីថល និង SEO ក៏ត្រូវការលះបង់ពេលវេលាសម្រាប់ការរៀនបន្តផងដែរ ទោះបីជាយើងរវល់ប៉ុណ្ណាក៏កុំភ្លេចរៀនបន្ថែម​យ៉ាងហោចណាស់៣ខែទៅ៦ម្តងក្នុងការរំលឹកខ្លួនបន្ថែម
ដើម្បីធានាថាយើងនៅតែតាមទាន់ និងមានការប្រកួតប្រជែងក្នុងតួនាទីទាំងពីរនេះ

🟣​​​​ ការទិញសេវាកម្ម និងការរក្សាអតិថិជន
ប្រើប្រាស់ជំនាញទីផ្សារឌីជីថលរបស់យើង ដើម្បីផ្តល់សេវាកម្មឯករាជ្យប្រកបដោយប្រសិទ្ធភាព ដោយធានាថាអតិថិជនពេញចិត្ត ដើម្បីជំរុញទំនាក់ទំនងរយៈពេលវែង និងបង្កើតការចែកចាញជាវិជ្ជមាន

🟣​​​​ ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរឧស្សាហកម្ម
ព្យាយាមរក្សាការសម្របខ្លួន និងបើកចិត្តក្នុងការទទួលយកការផ្លាស់ប្តូរ ដោយបរិបទនៅក្នុងទីផ្សារឌីជីថល និង SEO បានវិវឌ្ឍយ៉ាងឆាប់រហ័ស ដូច្នេះត្រូវត្រៀមខ្លួនដើម្បីកែសម្រួលយុទ្ធសាស្រ្ត និងជំនាញរបស់យើងឱ្យសមស្របទៅតាមប្រភេទឧស្សាហកម្ម

តាមរយៈការដោះស្រាយបញ្ហាប្រឈមទាំងនេះ និងការបើកចិត្តរក្សាការទំនាក់ទំនង យើងអាចគ្រប់គ្រងបានយ៉ាងល្អនូវតួនាទីទាំងទីផ្សារឌីជីថលពេញម៉ោង និងជាអ្នកឯករាជ្យ SEO របស់យើង មិនតែប៉ុណ្ណោះក៏ត្រូវវាយតម្លៃបន្ទុកការងាររបស់យើងជាទៀងទាត់ និងធ្វើការកែតម្រូវតាមតម្រូវការអតិថិជន ដើម្បីធានាបាននូវផ្លូវអាជីពប្រកបដោយនិរន្តរភាព និងបំពេញតាមតម្រូវការ។

*មិនត្រឹមតែអាចប្រើប្រាស់សម្រាប់ទីផ្សារឌីជីថលឬ​SEOតែយើងក៏អាចប្រើប្រាស់ទៅជំនាញផ្សេងទៀតរបស់យើងបានផងដែរ​។

#digitalmarketingjob #seofreelancer #cambodia #seotips
👍1
ខ្ញុំបានចរចារគម្រោងមួយជាង៣ខែមកហើយ ប៉ុន្តែកាលពីសប្តាហ៏មុនខ្ញុំសុខចិត្តបោះបង់គម្រោងនេះចោលដោយសារខ្ញុំមិនមានភាពអំណត់គ្រប់គ្រាន់ :))
មានបងម្នាក់គាត់មានតួនាទីធំល្មមមួយនៅក្នុងក្រុមហ៊ុនរបស់គាត់ ហើយគាត់បានទាក់ទងមកពួកខ្ញុំសម្រាប់ការធ្វើ Website & SEO​ ទាំងមូលតែម្តង ហើយបើគិតទៅគម្រោងហ្នឹងធំដែរ ដូច្នេះពួកខ្ញុំក៏សម្រេចចិត្តយកគម្រោងហ្នឹងមកចរចារក៏ដូចជាចាប់ផ្តើមធ្វើបណ្តើរៗបន្ទាប់ពីនិយាយច្រើនដង​ជាមួយគ្នា ក៏ដូចជាបានទទួលការអនុញ្ញាតិពីគាត់ផងដែរ​ ដែលគាត់បានជ្រើសរើងយកគម្រោង​ Website and SEO!​​ ហើយពួកយើងក៏ច្បាស់ពីអ្វីដែលគាត់ត្រូវការហើយអ្វីដែរគាត់ត្រូវចំណាយមកលើពួកយើងផងដែរ តែស្រាប់តែថ្ងៃដែលយើងចាប់ធ្វើ ពួកយើងក៏បាន ask for confirmation​ for our quotation again since we are worries if they want to change mind or sth…yeah the thing is happened គាត់ក៏បានប្រាប់ថា:
អូនបងយកតែ “domain”​ ទេមិនបាច់ដាក់ “hosting” ទេ​!​
សំណួរនេះខ្ញុំមានការគាំងបន្តិចដែរព្រោះខ្ញុំបានពន្យល់គាត់រួចហើយថាដំណើរយ៉ាងណា ត្រូវការអ្វីខ្លះ…ហើយគាត់ក៏បានកាត់អ្វីដែលខ្ញុំពន្យល់ថា “បងដឹងអស់ហើយអូន បងគ្រាន់តែមិនមានពេលធ្វើ ទើបបងត្រូវការសេវាកម្មរបស់អូន” ដូច្នេះតួនាទីពួកខ្ញុំចប់ហើយក្នុងការផ្តល់ពត័មានដល់អតិថិជន!
ដូច្នេះតពីអ្វីដែរគាត់បានសួរ ពួកយើងក៏បានពន្យល់គាត់ទៀតថា domian & hosting ពាក់ព័ន្ធគ្នាដូចម្តេច សំខាន់ដូចម្តេចហើយ គាត់ក៏បានបន្ថែមទៀតថា “domian & hosting ហ្នឹងបងយកក៏បាន តែអូនចុះថ្លៃខ្លះម៉ោ” ខ្ញុំមានការគាំងជាបន្តទៀត ក៏ព្រោះដូចដែលបានដឹងគឺការទិញ domian & hosting ត្រូវទិញពីក្រុមហ៊ុនដូច្នេះគ្រាន់តែទៅទិញតាមអ្វីដែលគេផ្តល់អោយដែលតម្លៃយើងមិនគិតអ្វីទេព្រោះពួកយើងគិតតម្លៃតែ Web design and SEO ទេ!​ ដូច្នេះពួកយើងក៏បានព្យាយាមប្រាប់គាត់ម្តងហើយម្តងទៀត ហើយគាត់ក៏ប្រាប់មកវិញថា “ចាំបងគិតមើលសិន ថាគួរទិញអត់”។​
ដូច្នេះពួកយើងក៏បានទុកគម្រោងគាត់ចោល២សប្តាហ៏ដោយមិនមានសកម្មភាពអ្វីទេ(តែគាត់នៅសួរធម្មតា) ប៉ុន្តែស្រាប់តែរំលង២សប្តាហ៏ហ្នឹងមកគាត់បានប្រាប់ពួកយើងទៀតថា “អូន​ គម្រោងហ្នឹងទុកចោលសិនទៅ”​ ដូច្នេះពួកយើងក៏បានទុកចោលជិត៤សប្តាហ៏(កំឡុងពេលចរចាហ្នឹងគាត់មានសំណួរជាញឹកញាប់🙂) ហើយគាត់ក៏បានត្រលប់មកវិញម្តងទៀតជាមួយសំណួរ “អូន គម្រោងបងដល់ណាហើយ រួចរាល់ក្នុងសប្តាហ៏នេះអត់ បងប្រញាប់យកទៅប្រើប្រាស់” ខ្ញុំមានការគាំងម្តងទៀត -,- ដូច្នេះយើង forward message​ ដែលគាត់ប្រាប់អោយទុកចោលទៅគាត់អោយគាត់មើលហើយប្រាប់គាត់សាឡើងវិញម្តងទៀតពីរបៀបដំណើរការ តម្រូវការ ការចំណាយ ពេលវេលា…ហើយបន្ទាប់ពីធ្វើបទបង្ហាញជាថ្មីម្តងទៀត ក៏ដូចជាពន្យល់បន្ថែមទៀតជិតមួយសប្តាហ៏ គាត់បានឆ្លើយមកវិញថា “អូខេ​ ធ្វើគម្រោងហ្នឹងទៅអូន បងយល់ហើយ”
បន្ទាប់មកពួកយើងក៏បានចប់ផ្តើមធ្វើ ក៏ដូចជាបានផ្ញើរ Quotation: Domain, Hosting,​ Web design and SEO ទៅកាន់គាត់ តែគាត់ក៏បានឆ្លើយមកវិញថា “អូនបងយក Domain, Hosting​ ហើយ free​ Web design and SEO ម៉ោ​ បើមិនចឹងបងទៅយកអ្នកផ្សេងហើយ” លើកនេះគាំងខ្លាំងជាងមុនទៀត ពួកយើងទទួលយកគម្រោងហ្នឹងគឺដើម្បីគិតថ្លៃ​លើ “Web design and SEO” ហើយបើ free ពីរហ្នឹង​មិនចប់ហា 🥲🥲 ហើយនៅមានសំណួរច្រើនទៀតតែអេដមីននេះខ្ចិលសរសេរទៀត ​ដោយចំពោះគម្រោងនេះចំណាយពេលពួកយើងជិត៤ខែ ចុងក្រោយពួកយើងក៏សម្រេចចិត្តបដិសេធមិនទទួលគម្រោងនោះបន្តទៀតជាមួយនឹងមូលហេតុដ៏សមស្របមួយចំនួន!

This is a story I should not post, but since I shared my experience with digital marketing, I can't wait to share it since this is a new experience for me as a freelancer!🥹

#FreelanceLife #freelancerseo #SEO #customer #digitalmarketing
SEO is a complex task that requires a team to collaborate and work together towards your SEO goals. 

It involves:
- Technical and basic coding skills
- UX and design
- Social media
- Paid advertising
- Data Analysis skill
- Website administration
- Content marketing and 
- Email marketing. 

SEO is not just about keywords on a page; it's a marketing strategy that requires well-thought-out digital campaigns and resources to execute. 

As an SEO person, we're well-versed in digital marketing, but maybe we just know.🥲🥲

#seo #seotips #seoperson #seoskill
អ្នកទាំងអស់គ្នាមានដែលចាប់អារម្មណ៍អត់ថាហេតុអ្វីបានជា​ Blogger(បញ្ជាក់មិនមែន Vlogger ទេ) មួយចំនួនទទួលបាន​ការគាំទ្រនិងមានគេស្គាល់ពួកគាត់ច្រើនតាមរយ:មាតិការរបស់ពួកគាត់?

ល្មមតែក្លាយទៅជាបុគ្គលម្នាក់ដែលទទួលបានការគាំទ្រនិងចាប់អារម្មណ៍វាមិនមែនជារឿងងាយស្រួលទេ វាទាមទារឲ្យយើងទាំងអស់គ្នាត្រូវចេះជំនាញមួយចំនួនទាំងជំនាញទន់និងជំនាញវិជ្ជាជីវ: (Soft & Hard skill)!

ខ្ញុំផ្ទាល់មិនមែនជាអ្នកសរសេរប្លុកដែលជោគជ័យអីទេ តែការចាប់ផ្តើមអាជីពជាអ្នកធ្វើការរបស់ខ្ញុំចាប់ផ្តើមពីអ្នកសរសេរប្លុកនេះឯង! ដូច្នេះថ្ងៃនេះខ្ញុំនឹងលើកយក Soft skill និង​ Hard skill មួយចំនួនដែលអ្នកទាំងអស់គ្នាអាចរៀនបាន​កំឡុងពេលសរសេរប្លុករបស់អ្នកទាំងអស់គ្នា:

🟣 ជំនាញវិជ្ជាជីវ: | Hard Skill

- SEO: ការបង្កើតប្លុកផ្ទាល់ខ្លួនមួយអាចជួយឲ្យយើងអាចសិក្សាពី ​SEO ដើម្បីជួយឲ្យមាតិការរបស់យើងទទួលបានចំណាត់ថ្នាក់លើ Google

- WordPress: យើងនឹងយល់ពី​ ​Wordpress នៅពេលដែលយើងចាប់ផ្ដើមបង្កើតរៀបចំវេបសាយររបស់យើងនិងដោះស្រាយបញ្ហាបច្ចេកទេសមួយចំនួន

- Content Writing: នៅពេលយើងមាន​ blog ផ្ទាល់ខ្លួនមួយវាក៏អាចជួយយើងក្នុងការ​បង្កើតមាតិការ​ សរសេមាតិការ និងផុសមាតិការនោះក្នុងវេបសាយរបស់យើងផងដែរ

- Copywriting: លើសពីហ្នឹងទៀតវាក៏ជួយយើងអោយយល់ពី​ជំនាញ​ Copywriting ដែលអាចឲ្យយើងយល់និងអាចសរសេរពីចំណុចរសើបរបស់អត្ថបទនោះផងដែរ

- Graphic Design: ការឌីហ្សាញជាចំណុចសំខាន់មួយ ដើម្បីឲ្យ blog របស់យើងទទួលបានការចាប់អារម្មណ៍ច្រើន ដែលយើងគួរតែមានជំនាញឌីហ្សាញតិចតួចដើម្បីធ្វើការទៅលើ​​ប្លុករបស់យើង

- Content Marketing: ការធ្វើការលើប្រព័ន្ធបណ្ដាញសង្គមច្រើនឆានែល ក៏អាចជួយឲ្យយើងយល់ពី Content Marketing ដើម្បីផ្សព្វផ្សាយពីសេវាកម្មរបស់យើងផងដែរ

- Email Marketing: ការបង្កើត​ blog ក៏អាចជួយឲ្យយើងយល់ពីការធ្វើ​ Email Marketing បង្កើត​តារាង​នៃ​ email ដើម្បីបាន​ជា​​​ email newsletters ជាដើម

- Entrepreneurship: រៀនធ្វើជាម្ចាស់អាជីវកម្មដោយខ្លួនឯងនោះយើងនឹងយល់ពីវិធីសាស្រ្តរវាងការធ្វើអាជីវកម្មនិងអាជីវកម្ម ការបង្កើតផលិតផលឬសេវាកម្មផ្សេង

ការចាប់ផ្ដើមការបង្កើត blog ផ្ទាល់ខ្លួនក្នុងនាមជា​ Freelancer មិនត្រឹមតែទាមទារឲ្យយើងចេះពី​ technical skill ប៉ុណ្ណោះទេតែក៏ទាមទារឲ្យយើងត្រូវមានជំនាញ soft skill ផងដែរ​!​

🟣 ជំនាញទន់ | ​soft skill

- Communication skill: បង្ហាញឬបញ្ចេញពីអារម្មណ៍របស់យើងក្នុង​ blog post បង្កើតទំនាក់ទំនងជាមួយ​ audience របស់យើងតាមរយៈការ​ខំមិនក្នុង​​ social media​​ បង្កើតទំនាក់ទំនងជាមួយ​ Blogger ផ្សេងទៀតនិងដៃគូរសហការររបស់យើងជាដើម (អេដមីនពុងសរសេរនិយាយពីខ្លួនឯង)

- Adaptability: កែតម្រូវមាតិការររបស់យើងទៅតាមការ​ឲ្យមតិយោបល់ររបស់អ្នកអានដែលយើងអាចសម្របទៅតាម​ trend

- Creativity: ពង្រឹងភាពច្នៃប្រឌិតរបស់យើងអោយកាន់តែមានភាពស្រមើលស្រមៃ បង្កើតមាតិការដែលខុសពីគេធ្វើយ៉ាងណាដើម្បីទទួលបានការចាប់អារមម្មណ៍

- Time Management: រៀបចំនិងដាក់កាលវិភាគសម្រាប់រៀបចំគំរោងប្លុកការងារដូចជា ការស្វែងរក ការសរសេរ កែតម្រូវ​និងផ្សព្វផ្សាញ​ ​យើងត្រូវតែមានកាលវិភាគឲ្យបានត្រឹមត្រូវដើម្បីប្រាកដថាយើងអាចផុសបានទៀងទាត់

- Networking: បង្កើតទំនាក់ទំនងជាមួយ​ Freelancers, bloggers និងអតិថិជនគោលដៅ ហើយយើងគួរតែមានទំនាក់ទំនងជាមួយនិងអតិថិជនគោលដៅរបស់យើងហើយអាចបង្កើតជា​ Community ដើម្បីនិយាយលេងជាមួយពួកគាត់ផងដែរ ឬមួយវិញទៀតយើងក៏អាចចូលរួមជាមួយ​គម្រោងណាមួយដើម្បីបង្កើនទំនាក់ទំនងផងដែរ

- Empathy: ជាក់ស្តែងយើងអាចយល់ពីចំណូលចិត្តនិងចំណាប់អារម្មណ៍របស់ ​audience របស់យើង​​ ដើម្បីឲ្យមាតិការរបស់យើងអាចឆ្លើយតបទៅនិងតម្រូវការរបស់ពួកគេ​។​

ក្នុងនាមជា​ Freelancers ឬ Bloggers វាមិនត្រឹមតែទាមទារឲ្យយើងចេះពី​ technical skill ប៉ុណ្ណោះទេតែក៏ទាមទារឲ្យយើងត្រូវមានជំនាញ soft skill ផងដែរ។
ទាំងពីជំនាញនេះអាចនិយាយថាត្រូវដើរទន្ទឹមគ្នាដើម្បីឲ្យការងារបស់យើងរលូនទៅមុខ ចឹងហើយអាចសាកអនុវត្តសរសេរប្លុករបស់យើងបន្ថែមទៀតដើម្បីទទួលបានប្រសិទ្ធភាពការងារទាំងអស់គ្នា។
I'm a woman trying to progress!!✌️

Remember, there's no checklist for being a woman. You're perfect, just as you are. Let's celebrate diversity, strength, and the beauty of being you. 💪

ភាពជាស្រ្តីមិនបានបញ្ជាក់តាមរយ:ការចូលចិត្តពណ៌ផ្កាឈូក មានសភាវគតិជាមាតា មានសម្រស់ស្រស់ស្អាត មានភាពរសើប​ មានរាងកាយជាក់លាក់ និងស្វែងរកភេទដែលទាក់ទាញដែលកំណត់ភាពជាស្ត្រី​នោះទេ តែសំឡេង មតិយោបល់ គំនិត អារម្មណ៍របស់យើងពិតជាសំខាន់! ការរួមចំណែករបស់យើងចំពោះសង្គម ការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យមានភាពខុសប្លែកគ្នាក្នុងជីវិត ឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមណាមួយ និងសមត្ថភាពរបស់យើងក្នុងការធ្វើឱ្យអ្វីៗមានចលនា អ្វីគ្រប់យ៉ាងគឺសំខាន់!

យើងមានដូចអ្នកមាន! រីករាយទិវាសិទ្ធនារី!

You can do anything in life, girl. This​ post is just to wish you a​ Happy Women's Day!​💜

#marketingmind #womensday2024 #seowomen #womenintech
1
ថ្ងៃនេះអេដមីនមករ៉ាយរ៉ាប់ពីអត្ថប្រយោជន៍នៃ​ការប្រើប្រាស់​ FAQ Schema (FAQ: frequently asked question) សម្រាប់ SEO & UX ! ដែល FAQs ជាសំណួរដែលអ្នកប្រើប្រាស់ធ្វើការស្វែងរកសួរជាញឹកញាប់ ដែលវាជាគឺជារឿងសំខាន់ដែលយើងត្រូវតែសាកល្បងដើម្បីមានចំណាត់ថ្នាក់នៅលើ Google! FAQ Schema Markup ក៏ត្រូវបានគេស្គាល់ផងដែរថាជា Q&A Schema!

កូដដែលប្រើដើម្បីសម្គាល់មាតិកាវេបសាយដែលមានទម្រង់ Q&A អាចធ្វើអោយ:
- ម៉ាស៊ីនស្វែងរកអាចអាន រក្សាទុក និងបង្ហាញព័ត៌មានយ៉ាងត្រឹមត្រូវក្នុងទម្រង់ FAQ
- ការកែលម្អភាពមើលឃើញនៅក្នុង SERP
- បទពិសោធន៍កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ដែលកំពុងស្វែងរកចម្លើយជាក់លាក់

បើយើងក្រឡេកមើលការសន្ទនាប្រចាំថ្ងៃរបស់យើងយ៉ាងដិតដល់ នោះនឹងឃើញថាយើងកំពុងធ្វើតាមទម្រង់សំណួរ និងចម្លើយជាញឹកញាប់ ក៏ព្រោះ៖
- Google ផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះសំណួរដែលសួរជាញឹកញាប់ព្រោះវាជារបៀបដែលមនុស្សមានសកម្មភាព
- មុខងារម្យ៉ាងទៀតរបស់ Google គឺដើម្បីជួយអ្នកប្រើប្រាស់ទទួលបានចម្លើយរបស់ពួកគេតាមរយ:អ៊ីនធឺណិត

✌️នេះបើតាមបទពិសោធន៍ក៏ដូចជាអ្វីដែលខ្ញុំបានដឹងកន្លងមក ប្រសិនបើយើងកំពុងបង្កើនប្រសិទ្ធភាពវេបសាយរបស់យើងដូច្នេះការរួមបញ្ចូល FAQs ​នៅលើទំព័រសំខាន់ៗទាំងអស់ ភាពដែលអាចទៅបាននៃកាជម្រុញចំណាត់ថ្នាក់របស់យើងនឹងកាន់តែកើនឡើង។

FAQ Schema Markup ផ្តល់សញ្ញាដល់ម៉ាស៊ីនស្វែងរកថា​ មាតិកានៃ Q&A នៅលើវេបសាយរបស់យើងមានសិទ្ធិបង្ហាញក្នុងទម្រង់នៃ FAQ snippet នៅលើ SERP ដែលជួយយើងក្នុង UX និង SEO​ របស់យើង!

🟣ជាទូទៅនេះមានន័យថា ...
ពួកយើងកំពុងដាក់ស្លាកមាតិកា FAQ នៅលើវេបសាយរបស់យើង ដើម្បីឱ្យម៉ាស៊ីនស្វែងរកស្គាល់វាយ៉ាងងាយស្រួល! មាតិកាសំណួរ និងចម្លើយនៅលើវេបសាយរបស់យើងជាមួយនឹងការសម្គាល់ FAQ Schema អាចមើលទៅដូចនេះនៅក្នុងរូបនៅលើ SERP។

🟣អត្ថប្រយោជន៍នៃ FAQ Schema Markup:
- ធ្វើអោយកាន់តែភាពមើលឃើញនៃការស្វែងរកប្រសើរឡើង
- ធ្វើអោយបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរឡើង
- ឈរឆ្ងាញពីដៃគូប្រកួតប្រជែង
- ការចូលរួមរបស់អ្នកប្រើប្រាស់កាន់តែប្រសើរ
- ការចូលមើលវេបសាយកាន់តែច្រើន

ប៉ុន្តែ តើ​វា​នឹងធ្វើ​ឱ្យ​បទពិសោធន៍​អ្នក​ប្រើ​ប្រសើរ​ឡើង​ដោយ​របៀប​ណា?

អ្នកប្រើប្រាស់អាចចូលមើលព័ត៌មានបានយ៉ាងរហ័សដោយមិនចាំបាច់ចូលទៅកាន់វេបសាយ ដោយជាទូទៅ ពួកគេអាចទទួលបានចម្លើយចំពោះសំណួរជាក់លាក់ក្នុងទម្រង់ងាយយល់ ដូច្នេះអ្នក​ប្រើ​ក៏​ចូល​រួម​ជាមួយវេបសាយដែល​ផ្តល់​ព័ត៌មាន​ដ៏​មាន​ប្រយោជន៍​ដែល​ងាយ​ស្រួល​ចូល​ប្រើ​ផង​ដែរ។

🟣 So, how to start FAQ?

1. បញ្ចូល Q&A នៅលើទំព័រសំខាន់ៗ (ទំព័រផលិតផល និងសេវាកម្ម)
- ធ្វើការស្រាវជ្រាវ និងរាយសំណួរដែលអ្នកប្រើប្រាស់គួរនឹងមាន មុនពេលពួកគេអាចធ្វើការសម្រេចចិត្តទិញ។

2. សរសេរចម្លើយតែមួយគត់
- ឆ្លើយឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន
- នៅពេលដែលមិនដឹងចម្លើយច្បាស់ យ៉ាងហោចណាស់ក៏ផ្តល់ចម្លើយសមរម្យ ឬស្តង់ដារដែរ
ឧទាហរណ៍ ប្រសិនបើអតិថិជនកំពុងស្វែងរកអំពីការផ្តល់សេវាកម្មSEO នៅភ្នំពេញ យើងអាចផ្តល់ចម្លើយជាតម្លៃ ឬអ្វីដែរយើងធ្វើសម្រាប់អតិថិជន ឬអ្វីដែលរួមបញ្ចូល...

3. មានតែ 1-2 បន្ទាត់ក្នុងកថាខណ្ឌនីមួយៗ
- ធ្វើឱ្យមាតិការបស់យើងមានភាពងាយស្រួលក្នុងការអានគឺជាកត្តាសំខាន់ ព្រោះថាច្រើនជាង 90% នៃអ្នកចូលមើលបានមកពីទូរស័ព្ទ
- មនុស្សមានទំនោរស្កែនមាតិកាមុនពេលអាន ដូច្នេះបំបែកមាតិការបស់យើងទៅជាកថាខណ្ឌតូចៗដែលមាន 1-2 បន្ទាត់

4. ប្រើ call to action នៅក្នុងចម្លើយ
- វានឹងជួយយើងនៅពេលដែលទំព័ររបស់យើងចាប់ផ្តើមបង្ហាញនៅក្នុងផ្នែក FAQ របស់ Google ហើយបង្កើន conversion rate ផងដែរ

5. ប្រើប្រភេទចំណុច & លេខរៀង
- ទម្រង់នេះនឹងបង្កើនឱកាសរបស់យើងក្នុងការបង្ហាញ​ Featured snippet
- វាក៏នឹងធ្វើឱ្យមាតិកាងាយស្រួលអាន

6. អនុវត្ត FAQ Schema​
- មាន Tool បង្កើត FAQ schema ជាច្រើន(for me i use: technicalseo.com )
- គ្រាន់តែបន្ថែមសំណួរ និងចម្លើយរបស់យើងទៅក្នុងឧបករណ៍ យើងនឹងទទួលបានលេខកូដ
- ហើយគ្រាន់តែបន្ថែម​ JSON-LD code នៅក្នុង header section នៃវេបសាយរបស់យើង

Did you know?
ការបង្កើត FAQ section​​ នៅលើទំព័រសំខាន់ៗនឹងជួយយើងឱ្យបង្ហាញនៅក្នុងការស្វែងរកជាសំឡេង(Voice searches)ផងដែរ។

if you like this kind of content just like/share!!

#schema #FAQ #SEO #userexperience
Hello everyone! Since you all seem to enjoy my content, I would like to write more. However, I would also like to know which topics you are interested in reading about. Could you please help me by letting me know what kind of content you would like; your input will help me tailor my writing to better fit your interests and provide you with the information you want.
3
To all the SEO newbies out there!

ថ្មីៗនេះ ខ្ញុំទទួលបានសំណួរមួយចំនួនទាំងលើ Rean SEO Facebook Page, Telegram Channel ក៏ដូចជានៅលើ LinkedIn​ ដែលសំណួរទាំងនោះពិតជាគួរឲ្យចាប់អារម្មណ៍មែនទែនហើយវាបានធ្វើឲ្យខ្ញុំចាប់ផ្ដើមយល់ថាអ្វីដែលខ្ញុំនិងក្រុមការងារបានខិតខំប្រឹងប្រែងធ្វើកន្លងមកទទួលបានការចាប់អារម្មណ៏និងមានគេចាប់ផ្ដើមស្គាល់បន្តិចហើយ!​​ សំណួរនោះគឺអំពីវគ្គសិក្សានិងថ្នាក់អនឡាញ តើខ្ញុំមានបង្រៀនពី SEO ឬអត់?​ មាន​ online ឬ​​​​ ​weekend course ទាក់ទងនឹង SEO ទេ?​ វាពិតជាកក់ក្តៅក្នុងចិត្តរបស់ខ្ញុំក្នុងការឃើញមនុស្សជាច្រើនរំភើបចិត្តក្នុងការចូលទៅក្នុងការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក។

ត្រលប់ទៅកាលពី៥ឆ្នាំមុនខ្ញុំក៏ជាសិស្សម្នាក់ដែលចាប់យកជំនាញទីផ្សារដែលផ្ដោតសំខាន់ទៅលើ​​ SEO ហ្នឹងឯង! បន្ទាប់ពីស្រាវជ្រាវជាច្រើនខ្ញុំគិតថា​ ទីផ្សារ SEO នៅយើងរាល់ថ្ងៃមិនទាន់មានអ្នកស្គាល់ច្រើននោះទេ ដូច្នេះហើយក្នុងនាមជាអ្នកចាប់ផ្តើមម្នាក់​​​​ខ្ញុំគួរតែធ្វើអ្វីម្យ៉ាងលើអ្វីដែលខ្ញុំបានរៀន​​ ដែលជាហេតុធ្វើឲ្យខ្ញុំបង្កើតផេក​ Rean SEO ឡើង ដោយគោលបំណងរបស់ខ្ញុំគឺចែករំលែកអ្នកទាំងអស់គ្នានូវ ព៍ត័មាន ចំណេះដឹងនិងបទពិសោធន៍ដែលខ្ញុំបានជួប​ ទាក់ទងនឹង SEO ឲ្យបានច្រើនតាមដែលអាចធ្វើបាន​ ដើម្បីផ្ដល់ផលប្រយោជន៏ដល់អាជីវកម្មគ្រប់ប្រភេទ និងអ្នកដែលចាប់អារម្មណ៏ទៅលើការធ្វើទីផ្សារតាមរយៈ SEO។

ខ្ញុំពិតជារំភើបក្នុងការប្រកាសថាវគ្គសិក្សា SEO ផ្ទាល់ខ្លួនរបស់ខ្ញុំនឹងមានក្នុងពេលខាងមុននេះ! ខ្ញុំកំពុងបញ្ចូលចំណេះដឹង និងបទពិសោធន៍ទាំងអស់របស់ខ្ញុំទៅក្នុងកម្មវិធីនេះ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកចាប់ផ្តើមដំបូងដែលចង់យកជំនាញ SEO របស់ពួកគេទៅកម្រិតបន្ទាប់។

នៅក្នុងវគ្គសិក្សា អ្នកនឹងរៀនអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងដើម្បីបង្កើនប្រសិទ្ធភាពវេបសាយរបស់អ្នកសម្រាប់ម៉ាស៊ីនស្វែងរក ចាប់ពី keyword research and on-page optimization to building backlinks and technical SEO

រង់ចាំការប្រកាស ខ្ញុំនឹងចែករំលែកព័ត៌មានលម្អិតទាំងអស់អំពីមាតិកានៃវគ្គសិក្សា តម្លៃ និងជម្រើសនៃការចុះឈ្មោះ តែខ្ញុំក៏មិនដឹងដូចគ្នាថាអាចរួចរាល់ពេលណា​ តែដឹងតែថាមិនមែនឆាប់ៗនេះទេ​!🙂

ខណៈពេលដែលខ្ញុំនៅតែដាក់ការបញ្ចប់នៅលើវគ្គសិក្សា SEO ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ទាំងស្រុងពីការដើម្បីចាប់ផ្តើម មានធនធានដ៏អស្ចារ្យជាច្រើនដែលមាននៅលើអ៊ីនធឺណិត ចាប់តាំងពីការបង្រៀនឥតគិតថ្លៃ រហូតដល់កម្មវិធីបង់ប្រាក់ ក្នុងពេលជាមួយគ្នានេះ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយអ្នកបានបណ្តើរៗ​៖

SEO Basics​៖ ស្គាល់ខ្លួនអ្នកជាមួយនឹងគោលគំនិតជាមូលដ្ឋាននៃ SEO ដូចជា keyword research, on-page optimization, and backlinking ដោយមានវិធីជាច្រើនសម្រាប់អ្នកទើបចាប់ផ្តើមដំបូងជាច្រើនដែលមាននៅលើអ៊ីនធឺណិត ដែលអាចផ្តល់ឱ្យអ្នកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ

Content is King៖ បង្កើតមាតិកាព័ត៌មានដែលមានគុណភាពខ្ពស់ ដែលឆ្លើយតបនឹងទស្សនិកជនគោលដៅ Google ចូលចិត្តមាតិកាថ្មីៗ និងមានតម្លៃ ហើយវាជាវិធីប្រាកដក្នុងការទាក់ទាញ organic traffic

Stay Updated៖ ទិដ្ឋភាព SEO កំពុងវិវឌ្ឍឥតឈប់ឈរ ដូច្នេះសូមតាមអោយទាន់ trends and algorithm ធ្វើតាមអ្នកជំនាញ SEO និងប្លក់ដើម្បីរក្សាមូលដ្ឋានចំណេះដឹងរបស់អ្នកថ្មីៗ។

In the meantime, feel free to leave a comment below with any SEO questions you have. I'm always happy to help in any way I can!​ Happy learning!💜

#seo #seoskill #seonewbies
👍1