ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
Tools ជាច្រើនបានដើរតួរយ៉ាងសំខាន់នៅក្នុង SEO ដែលមិនអាចខ្វះបានក្នុងការជួយអាជីវកម្មក្នុងការដាក់ចំណាប់ថ្នាក់ទីតាំងវេបសាយដើម្បីនាំមកនូវ leads បន្ថែមទៀត!

ហើយខាងនេះជា 10 TOOLS ដែលអ្នកគួរសាកល្បងដើម្បីគ្រប់គ្រង SEO របស់អ្នក!

1️⃣ SCREAMING FROG - Audit your website from SEO perspective
https://www.screamingfrog.co.uk/seo-spider/

2️⃣ SEO PEEK - Analyze your SEO issues​ (Extension)
https://chrome.google.com/webstore/detail/seo-peek/lkkpfhgjmocgneajknedjhodkjkkclod

3️⃣ SEOQUAKE - A powerful tool for on page audits
https://www.seoquake.com/index.html

4️⃣ SERPROBOT - Check your search engine rank position
https://www.serprobot.com/

5️⃣ Site liner - Find duplicate content, broken links, and more...
https://www.siteliner.com/

6️⃣ COPYSCAPE - Copyscape Search for copies of your page on the web page
https://www.copyscape.com/

7️⃣ GOOGLE MOBILE FRIENDLY TEST - Tells you about how friendly is your website in mobile
https://search.google.com/test/mobile-friendly

8️⃣ Majestic - Find out who links to your website(SEO Backlink check)
https://majestic.com/

9️⃣ SEO REVIEW TOOLS - HTML Headings Checker
https://www.seoreviewtools.com/html-headings-checker/

🔟 SEO Pro Extension - Check and analyze the primary SEO information website
https://chrome.google.com/webstore/detail/seo-pro-extension/lajfdngpocmchpihjecojjllfjeehgnl

Learn more: https://www.siemdigital.com/

#seotips #seotools #seomarketing #siemdigital
ផ្លាស់ប្តូពីការចែករំលែកចំណេះដឹងយើងមកដឹងពីគន្លឹះនឹងសំណួរមួយចំនួននៅមុនពេលអ្នកបង្ហាញខ្លួនសម្រាប់ការសម្ភាសន៍ការងារ SEO វិញម្តង!​ ខាងក្រោមនេះជាសំណួរមួយចំនួនដែលខ្ញុំធ្លាប់បានជួបកំឡុងពេលការសម្ភាសន៍ការងារ SEO របស់ខ្ញុំកន្លងមក!

ប្រសិនបើអ្នកទាំងអស់គ្នាអាចឆ្លើយសំណួរទាំងនេះបាន ខំមិនចែករំលែកប្រាប់អេដមីនវិញផងណា😉

- What components does SEO include?

- Can you list 10 On-Page SEO factors in the order of importance, and can you explain each with an example?

- What is Keyword Research and how many keywords can we target on each​ page?

- How much content do we need to rank a page?

- What are the 3 C's of SEO?

- How many links can we have in Header and Footer Navigation?

- Scenario 1: If the keywords are ranking but we are still not getting traffic, what could be the reason?

- Scenario 2: If we are receiving 95% of traffic from mobile then why should we bother to maintain the desktop version?

- What is Schema and why should we use it?

- What is google tag manager and why should we use it?

- Explain SEO and its types with examples.

- Can you explain the importance of Backlinks and top ways to acquire relevant backlinks?

- Why do you want to apply for a SEO position/choose SEO as your career path?

នៅក្នុងការសម្ភាសន៍ភាគច្រើនមិនមានតែប៉ុណ្ណេះសំណួរទេ ទំហំ SEO កាន់តែធំសំណួរកាន់តែសុីជម្រៅ អ្នកសម្ភាសសួរអំពីប្លក់ និងវេបសាយដែលយើងប្រើជាដើម ដើម្បីរក្សាចំណេះដឹងរបស់យើងឱ្យទាន់សម័យ! ប្រសិនបើយើងអាចឆ្លើយសំណួរទាំងនេះដោយមិនស្ទាក់ស្ទើរ និង ដោយភាពច្បាស់លាស់ នោះអ្នកត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលធ្វើការ។
In case we have a chance to meet, what would be a good topic to discuss?
Final Results
64%
General Digital Marketing
18%
SEO/SEO
18%
Work/Career
0%
Any Topic...
ការកំណត់គោលដៅនៅក្នុង SEO មិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាផែនទីដែលបង្ហាញផ្លូវឆ្ពោះទៅរកភាពជោគជ័យនៅក្នុងការធ្វើទីផ្សារឌីជីដលផងដែរ 🛣

ហើយការកំណត់គោលដៅ SEO មិនមែនគ្រាន់តែដេញតាមគ្រប់ពាក្យគន្លឹះ ឬ backlink នោះទេ ប៉ុន្តែវានិយាយអំពីការយល់ដឹងអំពីទស្សនិកជន ការកំណត់គោលដៅប្រកបដោយប្រសិទ្ធភាព និងជំរុញលទ្ធផលពិតប្រាកដ📍

ដូច្នេះតើយើងនឹងកំណត់គោលដៅ SEO របស់យើងដោយរបៀបណា?

🎯 កំណត់ទស្សនិកជនគោលដៅ​ ​- Identify Audience
អ្នកណាដែលយើងកំពុងនិយាយជាមួយ? អ្នកណាដែលយើងចង់អោយឃើញមាតិកា? តើអ្នកណាជាអ្នកប្រើប្រាស់?...

🔍 វិភាគដៃគូប្រកួតប្រជែង - Analyze Competitors
តើពួកគេលេចធ្លោនៅឯណា? ប្រភេទយុទ្ធសាស្រ្តដែលពួកគេប្រើ/ បច្ចេកវិទ្យា ឬ AI ឬ Tool ណាមួយដែលគេកំពុងប្រើ…

💡 ជ្រើសរើសពាក្យគន្លឹះអោយបានត្រឹមត្រូវ - Choose the Right Keywords
តើពាក្យអ្វីនឹងជំរុញ quality traffic?​ ពាក្យគន្លឹះណាដែលជា Potential Keywords?...

📈 វាស់វែង និងកែតម្រូវ - Measure and Adjust
តើយើងវាស់វែងភាពជោគជ័យនៃ SEO ដោយរបៀបណា? តើយើងអាចកែលម្អវាបានដោយរបៀបណា?...

*កំណត់​គោលដៅ​ដែល​សំខាន់ និង​បង្កើត​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ឱ្យនូវលទ្ធផលដែលយើងចង់បាន!!

Visit my site: https://www.siemdigital.com/

#seo #seotips #seocambodia
Off-Page SEO គឺជាដំណើរការក្នុងការជួយជម្រុញការបង្កើតសិទ្ធិអំណាចនៃវេបសាយរបស់យើងនិងជួយបង្កើនចំណាត់ថ្នាក់នៅក្នុង SERP ផងដែរហើយ Off-page SEO នេះគឺជាដំណើរការសំខាន់ទីបីសម្រាប់វេបសាយរបស់យើងក្នុងការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក។

ដូច្នេះខ្ញុំនឹងបន្ថែមអោយកាន់ច្បាស់ពីអ្វីដែល Off-Page SEO ធ្វើពិតប្រាកដ!

Off-Page SEO គឺជាដំណើរការនៃការផ្សព្វផ្សាយវេបសាយរបស់យើងនៅលើវេបសាយដើម្បីដាក់ចំណាត់ថ្នាក់អោយបានខ្ពស់នៅក្នុង SERP(Search Engine Results Page)​ ដែល Off-page SEO ត្រូវបានគេហៅថា Off-Site SEO ផងដែរ! អោយខ្លី Off-Page SEO សំដៅលើសកម្មភាពដែលយើងបានធ្វើឡើងនៅខាងក្រៅវេបសាយយើង ដើម្បីជះឥទ្ធិពលដល់ចំណាត់ថ្នាក់!​

Off-Page SEO ផ្តល់ឱ្យម៉ាស៊ីនស្វែងរក (Google) នូវការបង្ហាញដ៏ល្អពីរបៀបដែលពិភពលោក (វេបសាយ និងអ្នកប្រើប្រាស់ផ្សេងទៀត) គិតអំពីវេបសាយរបស់យើង ហើយគោលដៅចម្បងនៃ off-Page SEO​ គឺដើម្បីនាំយកទស្សនិកជន និងលីងពីវេទិកាដែលមានសក្តានុពលទាំងនោះ!

វាត្រូវបានគេហៅថា off-page SEO ពីព្រោះនៅទីនេះយើងគ្រាន់តែធ្វើការដើម្បីផ្សព្វផ្សាយ website/web pages របស់យើងដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមម៉ាស៊ីនស្វែងរក និងអ្នកប្រើប្រាស់ដើម្បីដាក់ចំណាត់ថ្នាក់ខ្ពស់ជាងនេះបន្ថែមទៀត។

សមាសធាតុសំខាន់នៃ Off-Page SEO មាន:
• Link Building( Building Backlinks)
• Brand Mentions
• Social Media Promotions

#seotips #offpageseoservices #offpage #seocambodia
👍1😁1
Digital Marketing vs. Digital PR: តើអ្វីជាភាពខុសគ្នា?🤔

💡Digital Marketing: ទីផ្សារឌីជីថល
💡Digital Public Relations: ទំនាក់ទំនងសាធារណៈឌីជីថល - កសាងនិងរក្សាកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឌីជីដល

ខណៈពេលដែលទីផ្សារឌីជីថលកំពុងភ្លឺចាំងនៅក្នុងការចាប់អារម្មណ៍និងការលក់ ទំនាក់ទំនងសាធារណៈឌីជីថលក៏ជាតារានៃការចិញ្ចឹមបីបាច់​និងរក្សាកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោផងដែរ!

តើទីផ្សារឌីជីថលជាអ្វី?
អ្នកអានទាំងគ្នាស្ទើរតែ៩០%ស្គាល់ហើយ​ តែអេដមីនចង់បញ្ចាក់បន្ថែម ថាវាផ្តោតលើការផ្សព្វផ្សាយផលិតផលរបស់យើង បង្កើនភាពមើលឃើញ និងបង្កើតការលក់តាមប្រព័ន្ធអនឡាញផ្សេងៗគ្នា ហើយក៏ជាអ្នកកំណត់អត្តសញ្ញាណអតិថិជនដ៏ល្អរបស់អាជីវកម្មផងដែរ។

ទីផ្សារឌីជីថលនេះ​រួម​មាន៖
🟣​​​ Paid Advertising​ - ការផ្សាយពាណិជ្ជកម្មបង់ប្រាក់
🟣​​​ Social Media Marketing - ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
🟣​​​ SEO - ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក
🟣​​​ Email Marketing - ទីផ្សារអ៊ីម៉ែល

តើ Digital PR ជាអ្វី?
ទំនាក់ទំនងសាធារណៈ (PR) គឺនិយាយអំពីការកសាងទំនាក់ទំនង បង្កើនកេរ្តិ៍ឈ្មោះរបស់យើង និងធ្វើឱ្យប្រាកដថារឿងវិជ្ជមានអំពីម៉ាករបស់យើងកំពុងត្រូវបានចែករំលែក

ទំនាក់ទំនងសាធារណៈនេះ​រួម​មាន៖
🟣 Press Releases - សារព័ត៌មាន
🟣​ Media Relations​ - ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
🟣 Event Sponsorships - ការឧបត្ថម្ភព្រឹត្តិការណ៍
🟣 Crisis Management - ការ​គ្រប់​គ្រង​វិបត្តិ

តែ Digital PR ក៏ជាអ្នកបន្ថែម backlinks ផងដែរ ដោយជាអ្នកបង្កើតមាតិកាព័ត៌មានណាដែលអាចទាញ backlinks ពីប្រព័ន្ធផ្សព្វផ្សាយដែលមានប្រសិទ្ធភាព!
-> Backlink = សញ្ញាប្រាប់ Google ថាវេបសាយអាចទុកចិត្តបាន = អោយមានចំណាត់ថ្នាក់ខ្ពស់ជាងលើ Google

💡តើអ្វីជាចំណុចសំខាន់នៃអត្ថបទនេះ?

តួនាទីដាច់ដោយឡែក៖
Digital marketing និង Digital PR បម្រើគោលបំណងផ្សេងគ្នានៅក្នុងដំណើររបស់ម៉ាកយីហោ

បង្កើនការលក់៖
Digital marketing​ ផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដើម្បីជំរុញការលក់

ការបង្ហាញកេរ្តិ៍ឈ្មោះ៖
Digital PR បង្កើតទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងអ្នកមានឥទ្ធិពល(Influencers) ដើម្បីទទួលបានការបង្ហាញជាវិជ្ជមាន និងភាពជឿជាក់

ដូច្នេះ "តើខ្ញុំមិនអាចផ្តោតតែមួយបានទេឬ?"
ប្រាកដជាបាន​ តែថា
បើផ្សំរឿងទាំងពីរនេះជាមួយគ្នា វាជាកន្លែងដែលវេទមន្តពិតប្រាកដកើតឡើង ដោយការរួមបញ្ចូលគ្នាទាំងពីរនេះ ពង្រីកការលក់ និងពង្រឹងទំនុកចិត្ត។

Share me on Facebook: https://www.facebook.com/reandigital

#digitalmarketing #digitalPR #seo #digital
🙏1
"ការកសាងតំណភ្ជាប់ - Link building"

ដូចគ្នានឹងការលេងបាល់ទាត់ដែរ ដោយការកសាងតំណភ្ជាប់គឺជាល្បែងរាប់លេខ អ្នកទាត់ចូលកាន់តែច្រើន តំណភ្ជាប់ដែលអ្ន​កទទួលបានកាន់តែច្រើន ដូច្នេះដើម្បីបង្កើនឱកាសនៃភាពជោគជ័យរបស់យើង យើងត្រូវការមាតិកាដែលគ្មានកំហុស និងវិធីសាស្រ្តជាប្រព័ន្ធ។

ចំណាំ: បានតែន័យធៀបទេ អេដមីនអត់ចេះលេងបាល់ទេណា
17 ប្រភេទសំខាន់ៗនៃពាក្យគន្លឹះនៅក្នុង SEO

ពាក្យគន្លឹះនៅក្នុង SEO បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យវេបសាយរបស់យើងមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើម៉ាស៊ីនស្វែងរកដូចជា Google មិនត្រឹមតែប៉ុណ្ណោះពាក្យគន្លឹះគឺសំខាន់នៅក្នុងទីផ្សារឌីជីដលទាំងមូលតែម្តង!​​ ខ្ញុំធ្លាប់សរសេរអំពី Keyword ច្រើនដែរនៅក្នុងផុសរបស់ខ្ញុំកន្លងមក ក៏ព្រោះតែវាបានដើរតួរយ៉ាងសំខាន់នៅក្នុងសម័យឌីជីដលក្នុងការតភ្ជាប់រវាងអ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា!

ថ្ងៃនេះខ្ញុំបានលើកយកពីប្រភេទផ្សេងៗគ្នានៅក្នុង Keyword មកចែករំលែក ដូច្នេះខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នាអាចរៀនបានអ្វីថ្មីពីអត្ថបទមួយនេះ!😉

ជាទូទៅមាន 4 ប្រភេទធំ:
1. SEO Keywords by Length
2. SEO Keywords by Intent
3. SEO Keywords by Role
4. SEO Keywords by Target

ហើយប្រភេទ 4 ខាងលើត្រូវបានបែងចែកទៅជា 17 ប្រភេទនៃពាក្យគន្លឹះទៀតដែលមានដូចជា:

🟣 SEO Keywords by Length:
- Short tail keywords
- Long tail keywords
- Mid Tail keywords

🟣 SEO Keywords by intent:
- Informational Keywords
- Commercial Keywords
- Navigational Keywords
- Transactional keywords
- Hybrid Keywords

🟣 SEO Keywords by Targets
- Market segment keywords
- Customer Defining keywords
- Product Keywords
- Branded keywords
- Competitors Keywords
- Geo-targeted Keywords

🟣 SEO Keywords by role
- Primary Keywords
- Secondary keyword
- LSI Keywords

តើគេប្រើប្រាស់ Keywords ទាំងអស់ហ្នឹងពេលណា? ​

អត្ថបងទាក់ទងជាមួយពាក្យគន្លឹះ:
ប្រភេទផ្សេងៗគ្នានៅក្នុង Keyword: https://t.me/pteahdigital/228
កំណត់គោលដៅចំនួន SEO Keywords: https://t.me/pteahdigital/248
ពាក្យស្វែងរក និង ពាក្យគន្លឹះ: https://t.me/pteahdigital/213
LSI = Latent Semantic Indexing: https://t.me/pteahdigital/202

#keyword #SEOkeyword #SEOtips #Keywordtips
1👍1🙏1
E-E-A-T គឺជាផ្នែកដ៏សំខាន់មួយនៃគោលការណ៍ណែនាំនៃការវាយតម្លៃលើគុណភាពស្វែងរករបស់ Google (Google’s Search Quality Rating Guidelines) ដែលវាអាចកំណត់ពីចំណុចដែលមាន​ប្រសិទ្ធភាពរបស់មាតិកាណាមួយ ហើយគោលការណ៍ទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរបៀបដែលវេបសាយទាំងនោះដំណើរការបានល្អប៉ុណ្ណានៅក្នុង SERPs ។

E-E-A-T ជាអ្វី? E-E-A-T តំណាងឱ្យ:
🟣 E - Experience: ​បទពិសោធន៍
🟣 E - Expertise: ជំនាញ
🟣 A - Authoritativeness: សិទ្ធិអំណាច
🟣 T - Trustworthiness: ភាពគួរឱ្យទុកចិត្ត
ដែល​វាជាសំណុំនៃលក្ខណៈវិនិច្ឆ័យដែល Google ប្រើដើម្បីវាយតម្លៃគុណភាពមាតិកា​ និងវេបសាយ! Google ជឿជាក់ថាមាតិកាដែលមាន E-E-A-T គឺមានភាពត្រឹមត្រូវ អាចជឿជាក់បាន​ និងមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ផងដែរ។

ការបង្កើតមាតិកាដោយប្រើគោលការណ៍ E-E-A-T គឺដើម្បីបង្កើតមាតិកាណាដែលផ្តល់ព័ត៌មានមានប្រយោជន៍ ទាក់ទាញ និងអាចជឿទុកចិត្តលើគ្រប់វេបសាយអតិថិជន។

ហើយហេតុអ្វីបានជាវាសំខាន់?
E - Google ស្វែងរកមាតិកាណាដែលបង្ហាញយ៉ាងច្បាស់អំពីបទពិសោធន៍ទាក់ទងនឹងផលិតផល ព័ត៌មាន ឬសេវាកម្មណាដែលកំពុងផ្សព្វផ្សាយ
E - Search Engine បានកំណត់ពីភាពដែលអាចជឿជាក់បាននៃមាតិកាមួយដោយផ្អែកលើជំនាញរបស់អ្នកបង្កើតមាតិកា
A - វាទាក់ទងនឹងចំនួន authority ដែលវេបសាយរបស់យើងត្រូវបានចាត់ទុកថាមាននៅលើប្រធានបទជាក់លាក់ណាមួយ
T - Google ចង់បង្ហាញមាតិកាដែលគួរឱ្យទុកចិត្តដល់អ្នកប្រើប្រាស់ ដូច្នេះវេបសាយរបស់យើងនឹងត្រូវបានចាត់ថ្នាក់ដោយប្រើ trustworthiness algorithm ដែលមើលទៅលើកត្តាផ្សេងៗ។

E-E-A-T មិនមែនជាកត្តាកំណត់ចំណាត់ថ្នាក់ដោយផ្ទាល់នោះទេ ប៉ុន្តែវាជាកត្តាសំខាន់មួយនៅក្នុងរបៀបដែល Google កំណត់អំពីគុណភាពនៃវេបសាយ និងមាតិកា! វេបសាយដែលមាន E-E-A-T ល្អអាចនឹងមានចំណាត់ខ្ពស់នៅក្នុងលទ្ធផលស្វែងរក (​​Search Result) ហើយអ្នកប្រើប្រាស់អាចមានការជឿជាក់ និងចាប់អារម្មណ៍ជាមួយមាតិការបស់យើង។

ឧទាហរណ៍៖
Website៖ SIEM DIGITAL: https://www.siemdigital.com/

Experience: Siem Digital offers Google-related ranking services that are provided by young professionals who have over five years' experience.

Expertise: Siem Digital's freelancers are young experts in digital marketing, including SEO, analysis, and other marketing fields.

Authoritativeness: We at Siem Digital are known as a trusted source of information concerning digital marketing and SEO in Cambodia, and we are regularly cited by other specialists in the creative industry.

Trustworthiness: Siem Digital Freelancer is committed to providing accurate and ranking SERPs, an easy-to-use and navigate website, and sharing digital marketing with up-to-date content.

#eeat #eeatcontent #google #seo #googleranking #e_e_a_t
1
ការដែលវេបសាយរបស់យើងមានរង្វាស់អត្រានៃអ្នកដែលចុចចេញ​(Bounce Rate)​​ ខ្ពស់មិនមែនសុទ្ធតែជាលិទ្ធផលមិនល្អនោះទេ!

វាមានន័យថាពួកគេមិនបានចុចទៅលើ ‘Read More’ លីង ឬ Menu Item, CTA ឬតំណភ្ជាប់ដ៍ទៃទៀតនៅលើវេបសាយនោះ ហើយការមានអត្រានេះខ្ពស់នៅក្នុងផេកបង្ហាញថា ផេកនោះមិនពាក់ព័ន្ធទៅនឹងអ្នកស្វែងរក ផេកត្រូវបានរចនាមិនសូវល្អ ឬមានបញ្ហាក្នុងការប្រើប្រាស់ ហើយបើអត្រានោះខ្ពស់លើសពី 70% ឬច្រើនជាងនេះអាចបង្ហាញពីបញ្ហា ប៉ុន្តែអត្រានោះប្រែប្រួលទៅតាមឧស្សាហកម្ម និងប្រភេទទំព័រ។

នៅពេលដែលវេបសាយយើងមាន Bounce Rate ខ្ពស់ វាអាចមានន័យមួយចំនួនដែលយើងគួរតែពិនិត្យដូចខាងក្រោម:
🟣​ ធ្វើការកែតម្រូវទៅលើវេបផេក​: ដោយសារតែវាមិនមាន​ចំណុចដែលទាក់ទាញអ្នកប្រើប្រាស់
🟣​ អ្នកប្រើប្រាស់បាន​ចូលទៅកាន់​វេបផេកនោះហើយប៉ុន្តែមិនអាចស្វែងរកព៌តមានដែលពួកគេត្រូវការ ធ្វើការបញ្ជាទិញ ឬមិនអាចចុចលើផេកផ្សេងទៀតនៅលើរេបសាយនោះបាន
🟣​ ឬវាអាចមានន័យថាពួកគេបានរកឃើញព៌តមានដែលពួកគេត្រូវការនៅលើវេបផេកនោះរួចរាល់ហើយ

ដោយគោលបំណងរបស់​ Bounce Rate គឺដើម្បប្រាប់ពីដំណើរការនៃវេបសាយ ចឹងបានន័័យថាការដែលមាន Bounce Rate ខ្ពស់មិនមែនមានន័យថាមានលិទ្ធផលមិនល្អនោះទេ។

ឧទាហរណ៍:
បើសិនជាមានអ្នកប្រើប្រាស់ម្នាក់បាន​អានប្លុកផុសមួយដែលទាក់ទាញចំណាប់អារម្មណ៍របស់គាត់ គាត់អាចនឹងបិទផេកនោះវិញបន្ទាប់ពីអានចប់
ដូច្នេះក្នុងលក្ខ័ខណ្ឌបែបនេះ យើងអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ដោយ:
- បង្ហាញទម្រង់ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការ​ subscribe បាន
- ណែនាំឲ្យអ្នកប្រើប្រាស់ចែករំលែកពីអត្ថបទនោះ
- បង្ហាញអត្ថបទស្រដៀងគ្នាដែលអ្នកប្រើប្រាស់ចាប់អារម្មណ៍អាន

តើ​មាន​ករណី​អ្វី​ខ្លះ​ទៀត​ដែលបញ្ចាក់ថា​ Bounce Rate ខ្ពស់មិនមែនសុទ្ធតែជាលិទ្ធផលមិនល្អ?

Bounce Rate គ្រាន់តែជាយុទ្ធសាស្រ្តមួយប៉ុណ្ណោះ ដូច្នេះការដែលមាន​ Bounce rate ខ្ពស់មិនមែនមានន័យថាជាចំណុចបញ្ចប់នៃវេបសាយរបស់យើងនោះទេ វេបផេកមួយចំនួនដែលមានការ​រចនា​យ៉ាងល្អនៅតែមាន​ Bounce Rate ខ្ពស់ តែក៏វាមិនមែនជាបញ្ហាដែល ដោយ Bounce rate អាចវាស់វែងថាតើវេបសាយរបស់យើងដំណើការបានល្អកំរិតណា ប៉ុន្តែវាជាការល្អបើសិនជាយើងអាចរក្សាវាក្នុងកំរិតណាមួយ។

Read more: SEO metric https://t.me/pteahdigital/30

#BounceRate #SEO #SEOmetric
ខានផុសយូរមានអារម្មណ៍ថាដូចនឹកអ្នកអានរបស់អេដមីនណាស់​ ដូច្នេះនេះជាកាដូមួយដែលអេដមីនអាចចែករំលែកបាន ក៏ព្រោះអេដមីនធ្លាប់បានអនុវត្តគន្លឹះទាំងនេះហើយទទួលបានផល! សង្ឃឹមថាបងៗ អូនៗដែលចង់ចាប់ផ្តើមគួរសាកបាន ដើម្បីធ្វើអោយវិស័យ SEO​ របស់យើងកាន់តែមានគេស្គាល់!

ជាការពិតណាស់ ការស្វែងរកអតិថិជនដែលត្រូវការសេវាកម្ម SEO ពិតជាមានការពិបាកក៏ព្រោះកង្វះនៃការស្គាល់ SEO ក៏ដូចជាអតិថិជនរបស់យើងមិនទាន់ដឹងច្បាស់ពីភាពសំខាន់នៃ SEO ទើបធ្វើអោយទីផ្សាររបស់យើងមានតិច ហើយជាពិសេសគឺនៅពេលដែលយើងទើបតែប្រឡូកចូលក្នុងវិស័យនេះនិងមិនមានបណ្ដាញទំនាក់ទំនងច្រើន ប៉ុន្តែក៏មានវិធីសាស្រ្តមួយចំនួនដែលអាចជួយយើងឲ្យទទួលបានអតិថិជនដែរ ហើយគន្លឹះទាំងនោះមានដូចជា៖

🟣 កំណត់ពីលក្ខណពិសេសរបស់យើង:
តើអាជីវកម្មប្រភេទណាដែលយើងចង់ធ្វើការជាមួយ?​ ប្រភេទវិស័យណាដែលយើងមានការយល់ដឹងច្រើនជាងគេ! នៅពេលដែលយើងស្គាល់ពីលក្ខណពិសេសខ្លួនឯងច្បាស់ យើងអាចចាប់ផ្ដើមយុទ្ធសាស្រ្តទីផ្សាររបស់យើងបាន

🟣 បង្កើតវត្តមានរបស់យើងនៅលើបណ្ដាញសង្គមឲ្យល្អ:
ផេក ឬ ប្រវត្តិរូបនៅលើបណ្ដាញសង្គមរបស់យើងគួរតែមានការរចនាឲ្យបានល្អនិងមានព័ត៌មានគ្រប់គ្រាន់​ច្បាស់លាស់, និ​​ងគួរបង្ហាញពីជំនាញរបស់យើងទៅលើ​ SEO! លើសពីនេះយើងគួរជ្រើសរើសវេទិកាផងដែរ ប្រសិនបើយើងមិនហ៊ានគ្រប់គ្រាន់ក្នុងការបង្ហាញមុខ ខ្ញុំផ្ទាល់ខ្ញុំបានជ្រើសរើស LinkedIn ជាវេទិការបស់ខ្ញុំ ហើយយើងក៏គួរមានសកម្មភាពលើបណ្ដាញសង្គមចែករំលែកមាតិការល្អៗនិងទំនាក់ទំនងជាមួយអតិដិជនគោលដៅរបស់យើងផងដែរ

🟣 ផ្ដល់ការពិគ្រោះយោបល់ទៅលើសេវាកម្ម ​SEO ដោយឥតគិតថ្លៃ: នេះជាវិធីសាស្រ្តល្អមួយដែលអាចបង្ហាញទៅអតិដិជនគោលដៅពីអ្វីដែលយើងអាចធ្វើបាននិងបង្កើនការទុកចិត្តទៅលើសេវាកម្មរបស់យើង

🟣 ប្រើប្រាស់ Portfolio ឬ Testimonials​:
វាជាភស្តុតាងបង្ហាញពីអ្វីដែលយើងកំពុងធ្វើនិងធ្លាប់បានជោគជ័យកន្លងមកជាមួយអតិថិជនផ្សេងៗ

🟣 មានទំនាក់ទំនងជាមួយនឹងអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យ:
ចូលរួមកម្មវិធីផេ្សងៗភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលផេ្សងៗលើ ​Linkedin និងទាក់ទងទៅ​ SEO Agencies ផ្សេងៗក្នុងគោលបំណងដើម្បីស្វែងរកឧកាសក្នុងការសហការ

🟣 ការក្លាយជា Influencer ឬ​ Content Creator:
ប្រសិនបើអ្នកមានចំណេះដឹងលើ SEO ហើយចូលចិត្តចែករំលែកចំនេះដឹងក៏ដូចជាចូលចិត្តលេងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះ អ្នកអាចធ្វើជាអ្នកបង្កើតមាតិកាវិដេអូពីជំនាញរបស់អ្នកនៅលើវេទិកាដែលអ្នកចូលចិត្តដែលអាចងាយស្រួលរកអតិថិជនផងដែរ

🟣 ការផ្សាយពាណិជ្ជកម្មដែលមានគោលដៅនៅលើ​ Search engines:
នេះជាជំរើសល្អមួយដែលអាចផ្ដល់ទៅដល់​អតិដិជនគោលដៅដែលចាប់អារម្មណ៍លើ​សេវាកម្ម SEO

🟣 សរសេរ​ប្លុកសម្រាប់ការផ្សព្វផ្សាយនៅក្នុងវិស័យ:
នេះជាវិធីល្អមួយដើម្បីបង្ហាញពីឈ្មោះរបស់អ្នកនិងជំនាញរបស់អ្នកទៅលើវិស័យនេះ

🟣 ថ្លែងសន្ទរកថានៅក្នុងកម្មវិធីឬសន្និ​សិទ​:
ជំរើសល្អមួយទៀតដែលអាចបង្ហាញពីចំណេះដឹងនិង​ជំនាញជាមួយនឹងអតិថិជនគោលដៅគឺការប្រាស្រ័យទាក់ទងនឹងអ្នកជំនាញដ៏ទៃទៀតក្នុងវិស័យនេះ

🟣 ផ្ដល់ជូន affiliate programs ទៅកាន់អាជីវកម្មដ៏ទៃក្នុងប្រភេទវិស័យរបស់យើង:
នេះគឺជាវិធីដ៏ល្អមួយក្នុងការលើកទឹកចិត្តអាជីវកម្មផ្សេងទៀតឱ្យបង្ហាញអតិថិជនរបស់ពួកគេមករកអ្នក។

ការស្វែងរកអតិថិជន​ដែលមានតម្រូវការលើ​ SEO វាត្រូវការពេលវេលានិង​ភាពអត់ធ្មត់, ប៉ុន្តែវានៅតែអាចទៅរួចដោយធ្វើទៅតាមគន្លឹះខាងលើប៉ុន្មានចំណុចនេះ មិត្តៗអ្នកអានអាចនឹងមានឧកាសបានអតិថិជនកាន់តែច្រើន។

គន្លឹះដែលអាចរកចំណូលបានតាមរយៈជំនាញ SEO: https://t.me/pteahdigital/266
👍1