ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
LinkedIn គឺជាវេទិកា professional network មួយដ៏ធំបំផុតរបស់ពិភពលោក ដោយមុខងារសំខាន់របស់ LinkedIn គឺដើម្បីស្វែងរកការងារ ឬកម្មសិក្សាត្រឹមត្រូវ ក៏ដូចជាបង្កើត និងពង្រឹងទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈ និងអាចរៀនជំនាញដែលអ្នកត្រូវការដើម្បីជោគជ័យក្នុងអាជីពផងដែរ! ហើយក្នុងនាមខ្ញុំជាអ្នកប្រើប្រាស់ដែល active ជាញឹកញាប់ក្នុង LinkedIn ផងដែរនោះខ្ញុំអាចនិយាយថា LinkedIn មិនត្រឹមតែជាវេទិកាសម្រាប់ស្វែងរកការងារ បង្កើនទំនាក់ទំនងប៉ុណ្ណោះទេ តែវាក៏ជាកន្លែងដ៏មានឥទ្ធិពលមួយសម្រាប់អ្នកទីផ្សារផងដែរ​ក្នុងការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់ខ្លួន!

ដូច្នេះយើងនឹងចូលទៅកាន់អត្ថបទយើងគឺ: LinkedIn Ads!

LinkedIn Ads គឺជាយុទ្ធសាស្រ្តក្នុងការផ្សាយពាណិជ្ជកម្មដ៍សំខាន់មួយនៅក្នុងវិស័យដែលផ្តល់សេវាកម្មឬផលិតផលរបស់ខ្លួនទៅកាន់ក្រុមហ៊ុន (B2B) ដែលវាជាអ្នកផ្តល់ឱ្យអ្នកទីផ្សារនូវឱកាសតែមួយគត់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់ពួកគេនៅក្នុងផ្នត់គំនិតអាជីវកម្ម។

LinkedIn Ads មិនមែនសម្រាប់តែក្រុមហ៊ុន B2B នោះទេ តែវាក៏អាចទៅដល់ក្រុមហ៊ុន B2C អង្គការមិនរកប្រាក់ចំណេញ សាកលវិទ្យាល័យ និងប្រភេទផ្សេងៗទៀតនៃអង្គការតាមរយ:វេទិកាផ្សព្វផ្សាយនេះសម្រាប់គោលបំណងជាក់លាក់ណាមួយដើម្បីទទួលបានភាពជោគជ័យ រួមទាំងការស្វែងរកអ្នកដាក់ពាក្យការងារដែលត្រឹមត្រូវផងដែរ!

🟣 ប្រភេទនៃ LinkedIn Ads

- ការផ្សាយពាណិជ្ជកម្មជារូបភាពតែមួយ (Single Image Ads) - វាជាដំណើរការក្នុងការផ្សាយពាណិជ្ជកម្មដើមនៅលើ LinkedIn feed ទាំងកុំព្យូទ័រ និងទូរស័ព្ទ

- ការផ្សាយពាណិជ្ជកម្មជាវីដេអូ(Video Ads​) - ទាក់ទាញទស្សនិកជនដែលមានជំនាញវិជ្ជាជីវៈជាមួយនឹងវីដេអូនៅគ្រប់ដំណាក់កាលនៃការធ្វើដំណើររបស់អ្នកទិញ

- ការផ្សព្វផ្សាយពាណិជ្ជកម្មជាព្រឹត្តិការណ៍(Event Ads) - ដើម្បីពង្រីក LinkedIn event របស់អ្នកដើម្បីបង្កើនការចូលរួម

- ការផ្សាយពាណិជ្ជកម្មជាឯកសារ (Document Ads) - ប្រមូល leads និងជំរុញការចូលរួមដោយការចែករំលែកមាតិកានៅក្នុង feed ។

🟣 5 ជំហានដើម្បីចាប់ផ្តើមជាមួយ LinkedIn Ad

1. ជ្រើសរើសគោលបំណង​ (objective) - Detail នៅខាងក្រោម
2. ជ្រើសរើសលក្ខណៈគោលដៅ ​( targeting)
3. ជ្រើសរើសទម្រង់បង្ហាញ LinkedIn Ad (formats)
4. ជ្រើសរើសថវិកា និងពេលវេលា (budget and schedule)
5. វាស់វែង និងបង្កើនប្រសិទ្ធភាពយុទ្ធនាការ​​ (Measure and optimize)

🟣 ប្រភេទ Objectives នៃ LinkedIn Ads

- Brand awareness: ធ្វើឱ្យមនុស្សកាន់តែច្រើនស្គាល់ម៉ាករបស់អ្នកតាមរយៈយុទ្ធនាការដោយផ្អែកលើ impression

- Website visits: ទទួលបានមនុស្សកាន់តែច្រើនដើម្បីចូលមើលវេបសាយ

- Engagement: ជំរុញការចុច សកម្មភាពដែលទស្សនិកជនមានជាមួយប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង និងទទួលបាន Follower កាន់តែច្រើន

- Video views: ប្រាប់ពីផលិតផល ឬរឿងរ៉ាវអាជីវកម្មរបស់អ្នកតាមរយៈវីដេអូ

- Lead Generation: ទទួលបាន leads ដោយប្រើទម្រង់ដែលបំពេញជាមុនជាមួយព័ត៌មាន LinkedIn member

- Website conversion: ជំរុញសកម្មភាពដ៏មានតម្លៃនៅលើវេបសាយរបស់យើង ដូចជាការប្រមូលព័ត៌មាន leads ឬការទាញយកសៀវភៅអេឡិចត្រូនិច (eBooks)ជាដើម

- Job applicants: ផ្សព្វផ្សាយឱកាសការងារដែលមាននៅក្រុមហ៊ុនរបស់អ្នក។

Facebook: https://www.facebook.com/reandigital
រាល់ដងអេដមីនធ្លាប់តែផុសពីរបៀបបង្កើន បង្កើត តែ​ឥឡូវយើងមកការពារនឹងរក្សាចំណាប់ថ្នាក់របស់យើងវិញម្តង!

ដោយស្មោះត្រង់តាមរយ:បទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបានទទួលចំណាត់ថ្នាក់នៅលើ Google តែក៏ធ្លាប់បាត់ទៅវិញច្រើនផងដែរ ដោយហេតុផ្សេងៗគ្នាដូចខាងក្រោមជាដើម ដូច្នេះអេដមីនគ្រាន់ចង់ប្រាប់ថាគ្មានអ្វីដែលឋិតឋេរនោះទេពិសេសនៅក្នុងទីផ្សារប្រកួតប្រជែងផងនោះតែយើងមិនខំរក្សាគឺបាត់ហើយណា -,-

យើងអាចបាត់បង់ចំណាត់ថ្នាក់របស់យើងដោយហេតុផលផ្សេងៗគ្នា ប៉ុន្តែរឿងធម្មតាមួយចំនួននោះគឺដោយសារតែ៖

🟣​​​Google algorithm បានផ្លាស់ប្តូរ
🟣 វេបសាយរបស់យើងមានដៃគូប្រកួតប្រជែង SEO ដែលល្អ
🟣​ ដៃគូប្រកួតប្រជែងទទួលបានសិទ្ធិប្រសើរជាង ឬមានមាតិកាប្រសើរជាង
🟣 អ្នកប្រើប្រាស់កំពុងផ្លាស់ប្តូរវិធីស្វែងរក (ពាក្យគន្លឹះលែងមានប្រសិទ្ធភាពទៀតហើយ)
🟣 នៅពេលទទួលបានចំណាត់ថ្នាក់ហើយយើងទុកវេបសាយចោល

វាជារឿងដ៏សោកស្តាយមួយក្នុងការឃើញវេបសាយរបស់យើងដែលយើងធ្លាប់បានខិតខំយ៉ាងលំបាកកន្លងមកនោះ បែរជាធ្លាក់ចុះក្នុងចំណាត់ថ្នាក់បាត់ទៅវិញ!

💡 ដូច្នេះនៅពីក្រោយការធ្លាក់ចំណាក់ថ្នាក់នោះមានរឿងមួយចំនួនដែលយើងអាចធ្វើបានដើម្បីព្យាយាម និងធ្វើឱ្យផេកនៃវេបសាយរបស់យើងត្រលប់មកវិញ

​ ពិនិត្យមើលទិន្នន័យការវិភាគននៃវេសាយរបស់យើង៖ ពិនិត្យមើលថាតើពាក្យគន្លឹះអ្វីខ្លះដែលកំពុងកើនឡើងនៅក្នុង impressions របស់យើង ហើយយើងប្រហែលជាត្រូវកែប្រែពាក្យគន្លឹះរបស់យើង ដើម្បីសម្របតាមបំណងស្វែងរកអ្នកប្រើប្រាស់

​ ធ្វើបច្ចុប្បន្នភាពមាតិកា៖ មាតិការបស់យើងប្រហែលជាហួសសម័យ ដូច្នេះចូលទៅកាន់វេបសាយរបស់យើង ហើយបន្ថែមមាតិកាដែលកំពុងពេញនិយមទៅក្នុងទំព័ររបស់យើង តាមរបៀប "បង្កើតមាតិកាគុណភាពខ្ពស់សម្បូរបែប"

បង្កើនមាតិកាបន្ថែមទៀត៖ Google ចូលចិត្តមាតិកាថ្មីៗ សាកល្បងបន្ថែមប្លក់ទៅកាន់វេបសាយរបស់យើង ហើយសរសេរមាតិកាដែលមានគុណភាពខ្ពស់លើប្រធានបទនៅក្នុងទីផ្សាររបស់យើងដោយប្រើពាក្យគន្លឹះស្វែងរកប្រចាំខែដែលមានចំណាប់ថ្នាក់ខ្ពស់

ផ្តោតលើ Backlinks៖ Backlinks គឺជាសូចនាករមួយទៅកាន់ Google ថាអ្នកមានមាតិកាដ៏មានតម្លៃ អប់រំ ផ្តល់ព័ត៌មាន ដែលអាចជួយបង្កើនចំណាត់ថ្នាក់របស់យើងនៅលើ Google បាន។
​ ជួលអ្នកឯកទេសផ្នែក SEO​ 🤡

Learn more: https://www.facebook.com/reandigital/

#ទីផ្សារឌីជីថល #ម៉ាសុីនស្វែងរក #google #SEO #seotips
តើគេប្រើ Google Tag Manager សម្រាប់អ្វី?

នេះជាសំណួរដំបូងដែលខ្ញុំមិនអាចឆ្លើយបាននៅពេលខ្ញុំចេញធ្វើការលើ SEO ដំបូងរបស់ខ្ញុំ! ដោយតាមអ្វីដែលខ្ញុំចាំបាន មេខ្ញុំគាត់សួរខ្ញុំថា Google Tag Manager ហ្នឹងអីគេ ហើយគេប្រើដើម្បីអី? ខ្ញុំប្រាប់គាត់ដោយមិនស្ទាក់ស្ទើរថា ខ្ញុំមិនធ្លាប់់បានលឺអំពីវាទេពីមុនមក ដូច្នេះមិនដឹងទេថាគេប្រើប្រាស់ដើម្បីអ្វី ហើយនេះក៏ជាចម្លើយដែលធ្វើអោយមេខ្ញុំមានការខកចិត្តចំពោះខ្ញុំ🙂ដែលវាជាហេតុធ្វើអោយខ្ញុំចាំរឿងនេះមករហូត! ហើយគាត់ក៏អោយខ្ញុំ research ហើយទៅ presentation ប្រាប់គាត់វិញផងដែរ! អេដមីនឈប់ដ្រាម៉ាហើយ ចូលទៅរឿងយើងវិញនោះគឺ:

Google Tag Manager (GTM) គឺជាឧបករណ៍ដែលអាចប្រើប្រាស់បានដែលវាសម្រួលដល់ការគ្រប់គ្រង និងការដាក់ឱ្យប្រើប្រាស់លេខកូដតាមដាន (tags) នៅលើវេបសាយ ដែលវាដំណើរការជាផ្ទាំងបញ្ជាកណ្តាល ដោយលុបបំបាត់តម្រូវការក្នុងការផ្លាស់ប្តូរកូដវេបសាយដោយដៃ! ហើយ Tag សំខាន់ៗមួយចំនួនដែលគេប្រើជាទូទៅជាមួយ GTM នោះគឺ:

- Google Analytics
-​ Facebook Pixel
- Conversion Tracking
- AdWords Remarketing
- Google Ads Conversion
-​ Hotjar
-​​ LinkedIn Insight Tag…

Tag សំខាន់ៗទាំងនេះផ្តល់អំណាចដល់អ្នកទីផ្សារក្នុងការប្រមូលទិន្នន័យដ៏មានតម្លៃ និងបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រលើអ៊ីនធឺណិតរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ហើយនិយាយជារួម Tag Manager គឺជាអ្នកអនុញ្ញាតឱ្យយើងតាមដានទិន្នន័យបានស្ទើរតែគ្រប់ប្រភេទនៃព្រឹត្តិការណ៍ ឬអាកប្បកិរិយារបស់អ្នកប្រើប្រាស់ដែលយើងអាចគិតបាន។

តាមរយ: GTM យើងអាច​បញ្ចូល​ការ​តាមដាន​វេបសាយរបស់យើងដោយ​មិន​ចាំបាច់​មាន​ការ ​support ​ពី​ Developer។

ហើយនេះគឺជាឧទាហរណ៍មួយចំនួននៃព្រឹត្តិការណ៍ដែលយើងអាចតាមដានបានជាទូទៅ៖
- Custom events
- Link clicks
- Button click
- Form submissions
- Conversion
- Adding items to cart
- Removing items from cart
- File downloads
- Scroll behavior
- Video views
- Call to action (CTA) performance
- Table of contents (TOC) clicks...

#googletagmanager #tagmanager #seotips #seocampaign
1
Tools ជាច្រើនបានដើរតួរយ៉ាងសំខាន់នៅក្នុង SEO ដែលមិនអាចខ្វះបានក្នុងការជួយអាជីវកម្មក្នុងការដាក់ចំណាប់ថ្នាក់ទីតាំងវេបសាយដើម្បីនាំមកនូវ leads បន្ថែមទៀត!

ហើយខាងនេះជា 10 TOOLS ដែលអ្នកគួរសាកល្បងដើម្បីគ្រប់គ្រង SEO របស់អ្នក!

1️⃣ SCREAMING FROG - Audit your website from SEO perspective
https://www.screamingfrog.co.uk/seo-spider/

2️⃣ SEO PEEK - Analyze your SEO issues​ (Extension)
https://chrome.google.com/webstore/detail/seo-peek/lkkpfhgjmocgneajknedjhodkjkkclod

3️⃣ SEOQUAKE - A powerful tool for on page audits
https://www.seoquake.com/index.html

4️⃣ SERPROBOT - Check your search engine rank position
https://www.serprobot.com/

5️⃣ Site liner - Find duplicate content, broken links, and more...
https://www.siteliner.com/

6️⃣ COPYSCAPE - Copyscape Search for copies of your page on the web page
https://www.copyscape.com/

7️⃣ GOOGLE MOBILE FRIENDLY TEST - Tells you about how friendly is your website in mobile
https://search.google.com/test/mobile-friendly

8️⃣ Majestic - Find out who links to your website(SEO Backlink check)
https://majestic.com/

9️⃣ SEO REVIEW TOOLS - HTML Headings Checker
https://www.seoreviewtools.com/html-headings-checker/

🔟 SEO Pro Extension - Check and analyze the primary SEO information website
https://chrome.google.com/webstore/detail/seo-pro-extension/lajfdngpocmchpihjecojjllfjeehgnl

Learn more: https://www.siemdigital.com/

#seotips #seotools #seomarketing #siemdigital
ផ្លាស់ប្តូពីការចែករំលែកចំណេះដឹងយើងមកដឹងពីគន្លឹះនឹងសំណួរមួយចំនួននៅមុនពេលអ្នកបង្ហាញខ្លួនសម្រាប់ការសម្ភាសន៍ការងារ SEO វិញម្តង!​ ខាងក្រោមនេះជាសំណួរមួយចំនួនដែលខ្ញុំធ្លាប់បានជួបកំឡុងពេលការសម្ភាសន៍ការងារ SEO របស់ខ្ញុំកន្លងមក!

ប្រសិនបើអ្នកទាំងអស់គ្នាអាចឆ្លើយសំណួរទាំងនេះបាន ខំមិនចែករំលែកប្រាប់អេដមីនវិញផងណា😉

- What components does SEO include?

- Can you list 10 On-Page SEO factors in the order of importance, and can you explain each with an example?

- What is Keyword Research and how many keywords can we target on each​ page?

- How much content do we need to rank a page?

- What are the 3 C's of SEO?

- How many links can we have in Header and Footer Navigation?

- Scenario 1: If the keywords are ranking but we are still not getting traffic, what could be the reason?

- Scenario 2: If we are receiving 95% of traffic from mobile then why should we bother to maintain the desktop version?

- What is Schema and why should we use it?

- What is google tag manager and why should we use it?

- Explain SEO and its types with examples.

- Can you explain the importance of Backlinks and top ways to acquire relevant backlinks?

- Why do you want to apply for a SEO position/choose SEO as your career path?

នៅក្នុងការសម្ភាសន៍ភាគច្រើនមិនមានតែប៉ុណ្ណេះសំណួរទេ ទំហំ SEO កាន់តែធំសំណួរកាន់តែសុីជម្រៅ អ្នកសម្ភាសសួរអំពីប្លក់ និងវេបសាយដែលយើងប្រើជាដើម ដើម្បីរក្សាចំណេះដឹងរបស់យើងឱ្យទាន់សម័យ! ប្រសិនបើយើងអាចឆ្លើយសំណួរទាំងនេះដោយមិនស្ទាក់ស្ទើរ និង ដោយភាពច្បាស់លាស់ នោះអ្នកត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលធ្វើការ។
In case we have a chance to meet, what would be a good topic to discuss?
Final Results
64%
General Digital Marketing
18%
SEO/SEO
18%
Work/Career
0%
Any Topic...
ការកំណត់គោលដៅនៅក្នុង SEO មិនត្រឹមតែសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាផែនទីដែលបង្ហាញផ្លូវឆ្ពោះទៅរកភាពជោគជ័យនៅក្នុងការធ្វើទីផ្សារឌីជីដលផងដែរ 🛣

ហើយការកំណត់គោលដៅ SEO មិនមែនគ្រាន់តែដេញតាមគ្រប់ពាក្យគន្លឹះ ឬ backlink នោះទេ ប៉ុន្តែវានិយាយអំពីការយល់ដឹងអំពីទស្សនិកជន ការកំណត់គោលដៅប្រកបដោយប្រសិទ្ធភាព និងជំរុញលទ្ធផលពិតប្រាកដ📍

ដូច្នេះតើយើងនឹងកំណត់គោលដៅ SEO របស់យើងដោយរបៀបណា?

🎯 កំណត់ទស្សនិកជនគោលដៅ​ ​- Identify Audience
អ្នកណាដែលយើងកំពុងនិយាយជាមួយ? អ្នកណាដែលយើងចង់អោយឃើញមាតិកា? តើអ្នកណាជាអ្នកប្រើប្រាស់?...

🔍 វិភាគដៃគូប្រកួតប្រជែង - Analyze Competitors
តើពួកគេលេចធ្លោនៅឯណា? ប្រភេទយុទ្ធសាស្រ្តដែលពួកគេប្រើ/ បច្ចេកវិទ្យា ឬ AI ឬ Tool ណាមួយដែលគេកំពុងប្រើ…

💡 ជ្រើសរើសពាក្យគន្លឹះអោយបានត្រឹមត្រូវ - Choose the Right Keywords
តើពាក្យអ្វីនឹងជំរុញ quality traffic?​ ពាក្យគន្លឹះណាដែលជា Potential Keywords?...

📈 វាស់វែង និងកែតម្រូវ - Measure and Adjust
តើយើងវាស់វែងភាពជោគជ័យនៃ SEO ដោយរបៀបណា? តើយើងអាចកែលម្អវាបានដោយរបៀបណា?...

*កំណត់​គោលដៅ​ដែល​សំខាន់ និង​បង្កើត​យុទ្ធសាស្ត្រ​ដែល​ផ្តល់​ឱ្យនូវលទ្ធផលដែលយើងចង់បាន!!

Visit my site: https://www.siemdigital.com/

#seo #seotips #seocambodia
Off-Page SEO គឺជាដំណើរការក្នុងការជួយជម្រុញការបង្កើតសិទ្ធិអំណាចនៃវេបសាយរបស់យើងនិងជួយបង្កើនចំណាត់ថ្នាក់នៅក្នុង SERP ផងដែរហើយ Off-page SEO នេះគឺជាដំណើរការសំខាន់ទីបីសម្រាប់វេបសាយរបស់យើងក្នុងការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក។

ដូច្នេះខ្ញុំនឹងបន្ថែមអោយកាន់ច្បាស់ពីអ្វីដែល Off-Page SEO ធ្វើពិតប្រាកដ!

Off-Page SEO គឺជាដំណើរការនៃការផ្សព្វផ្សាយវេបសាយរបស់យើងនៅលើវេបសាយដើម្បីដាក់ចំណាត់ថ្នាក់អោយបានខ្ពស់នៅក្នុង SERP(Search Engine Results Page)​ ដែល Off-page SEO ត្រូវបានគេហៅថា Off-Site SEO ផងដែរ! អោយខ្លី Off-Page SEO សំដៅលើសកម្មភាពដែលយើងបានធ្វើឡើងនៅខាងក្រៅវេបសាយយើង ដើម្បីជះឥទ្ធិពលដល់ចំណាត់ថ្នាក់!​

Off-Page SEO ផ្តល់ឱ្យម៉ាស៊ីនស្វែងរក (Google) នូវការបង្ហាញដ៏ល្អពីរបៀបដែលពិភពលោក (វេបសាយ និងអ្នកប្រើប្រាស់ផ្សេងទៀត) គិតអំពីវេបសាយរបស់យើង ហើយគោលដៅចម្បងនៃ off-Page SEO​ គឺដើម្បីនាំយកទស្សនិកជន និងលីងពីវេទិកាដែលមានសក្តានុពលទាំងនោះ!

វាត្រូវបានគេហៅថា off-page SEO ពីព្រោះនៅទីនេះយើងគ្រាន់តែធ្វើការដើម្បីផ្សព្វផ្សាយ website/web pages របស់យើងដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមម៉ាស៊ីនស្វែងរក និងអ្នកប្រើប្រាស់ដើម្បីដាក់ចំណាត់ថ្នាក់ខ្ពស់ជាងនេះបន្ថែមទៀត។

សមាសធាតុសំខាន់នៃ Off-Page SEO មាន:
• Link Building( Building Backlinks)
• Brand Mentions
• Social Media Promotions

#seotips #offpageseoservices #offpage #seocambodia
👍1😁1
Digital Marketing vs. Digital PR: តើអ្វីជាភាពខុសគ្នា?🤔

💡Digital Marketing: ទីផ្សារឌីជីថល
💡Digital Public Relations: ទំនាក់ទំនងសាធារណៈឌីជីថល - កសាងនិងរក្សាកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមឌីជីដល

ខណៈពេលដែលទីផ្សារឌីជីថលកំពុងភ្លឺចាំងនៅក្នុងការចាប់អារម្មណ៍និងការលក់ ទំនាក់ទំនងសាធារណៈឌីជីថលក៏ជាតារានៃការចិញ្ចឹមបីបាច់​និងរក្សាកេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោផងដែរ!

តើទីផ្សារឌីជីថលជាអ្វី?
អ្នកអានទាំងគ្នាស្ទើរតែ៩០%ស្គាល់ហើយ​ តែអេដមីនចង់បញ្ចាក់បន្ថែម ថាវាផ្តោតលើការផ្សព្វផ្សាយផលិតផលរបស់យើង បង្កើនភាពមើលឃើញ និងបង្កើតការលក់តាមប្រព័ន្ធអនឡាញផ្សេងៗគ្នា ហើយក៏ជាអ្នកកំណត់អត្តសញ្ញាណអតិថិជនដ៏ល្អរបស់អាជីវកម្មផងដែរ។

ទីផ្សារឌីជីថលនេះ​រួម​មាន៖
🟣​​​ Paid Advertising​ - ការផ្សាយពាណិជ្ជកម្មបង់ប្រាក់
🟣​​​ Social Media Marketing - ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
🟣​​​ SEO - ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក
🟣​​​ Email Marketing - ទីផ្សារអ៊ីម៉ែល

តើ Digital PR ជាអ្វី?
ទំនាក់ទំនងសាធារណៈ (PR) គឺនិយាយអំពីការកសាងទំនាក់ទំនង បង្កើនកេរ្តិ៍ឈ្មោះរបស់យើង និងធ្វើឱ្យប្រាកដថារឿងវិជ្ជមានអំពីម៉ាករបស់យើងកំពុងត្រូវបានចែករំលែក

ទំនាក់ទំនងសាធារណៈនេះ​រួម​មាន៖
🟣 Press Releases - សារព័ត៌មាន
🟣​ Media Relations​ - ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
🟣 Event Sponsorships - ការឧបត្ថម្ភព្រឹត្តិការណ៍
🟣 Crisis Management - ការ​គ្រប់​គ្រង​វិបត្តិ

តែ Digital PR ក៏ជាអ្នកបន្ថែម backlinks ផងដែរ ដោយជាអ្នកបង្កើតមាតិកាព័ត៌មានណាដែលអាចទាញ backlinks ពីប្រព័ន្ធផ្សព្វផ្សាយដែលមានប្រសិទ្ធភាព!
-> Backlink = សញ្ញាប្រាប់ Google ថាវេបសាយអាចទុកចិត្តបាន = អោយមានចំណាត់ថ្នាក់ខ្ពស់ជាងលើ Google

💡តើអ្វីជាចំណុចសំខាន់នៃអត្ថបទនេះ?

តួនាទីដាច់ដោយឡែក៖
Digital marketing និង Digital PR បម្រើគោលបំណងផ្សេងគ្នានៅក្នុងដំណើររបស់ម៉ាកយីហោ

បង្កើនការលក់៖
Digital marketing​ ផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដើម្បីជំរុញការលក់

ការបង្ហាញកេរ្តិ៍ឈ្មោះ៖
Digital PR បង្កើតទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយអនឡាញ និងអ្នកមានឥទ្ធិពល(Influencers) ដើម្បីទទួលបានការបង្ហាញជាវិជ្ជមាន និងភាពជឿជាក់

ដូច្នេះ "តើខ្ញុំមិនអាចផ្តោតតែមួយបានទេឬ?"
ប្រាកដជាបាន​ តែថា
បើផ្សំរឿងទាំងពីរនេះជាមួយគ្នា វាជាកន្លែងដែលវេទមន្តពិតប្រាកដកើតឡើង ដោយការរួមបញ្ចូលគ្នាទាំងពីរនេះ ពង្រីកការលក់ និងពង្រឹងទំនុកចិត្ត។

Share me on Facebook: https://www.facebook.com/reandigital

#digitalmarketing #digitalPR #seo #digital
🙏1
"ការកសាងតំណភ្ជាប់ - Link building"

ដូចគ្នានឹងការលេងបាល់ទាត់ដែរ ដោយការកសាងតំណភ្ជាប់គឺជាល្បែងរាប់លេខ អ្នកទាត់ចូលកាន់តែច្រើន តំណភ្ជាប់ដែលអ្ន​កទទួលបានកាន់តែច្រើន ដូច្នេះដើម្បីបង្កើនឱកាសនៃភាពជោគជ័យរបស់យើង យើងត្រូវការមាតិកាដែលគ្មានកំហុស និងវិធីសាស្រ្តជាប្រព័ន្ធ។

ចំណាំ: បានតែន័យធៀបទេ អេដមីនអត់ចេះលេងបាល់ទេណា
17 ប្រភេទសំខាន់ៗនៃពាក្យគន្លឹះនៅក្នុង SEO

ពាក្យគន្លឹះនៅក្នុង SEO បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យវេបសាយរបស់យើងមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅលើម៉ាស៊ីនស្វែងរកដូចជា Google មិនត្រឹមតែប៉ុណ្ណោះពាក្យគន្លឹះគឺសំខាន់នៅក្នុងទីផ្សារឌីជីដលទាំងមូលតែម្តង!​​ ខ្ញុំធ្លាប់សរសេរអំពី Keyword ច្រើនដែរនៅក្នុងផុសរបស់ខ្ញុំកន្លងមក ក៏ព្រោះតែវាបានដើរតួរយ៉ាងសំខាន់នៅក្នុងសម័យឌីជីដលក្នុងការតភ្ជាប់រវាងអ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា!

ថ្ងៃនេះខ្ញុំបានលើកយកពីប្រភេទផ្សេងៗគ្នានៅក្នុង Keyword មកចែករំលែក ដូច្នេះខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នាអាចរៀនបានអ្វីថ្មីពីអត្ថបទមួយនេះ!😉

ជាទូទៅមាន 4 ប្រភេទធំ:
1. SEO Keywords by Length
2. SEO Keywords by Intent
3. SEO Keywords by Role
4. SEO Keywords by Target

ហើយប្រភេទ 4 ខាងលើត្រូវបានបែងចែកទៅជា 17 ប្រភេទនៃពាក្យគន្លឹះទៀតដែលមានដូចជា:

🟣 SEO Keywords by Length:
- Short tail keywords
- Long tail keywords
- Mid Tail keywords

🟣 SEO Keywords by intent:
- Informational Keywords
- Commercial Keywords
- Navigational Keywords
- Transactional keywords
- Hybrid Keywords

🟣 SEO Keywords by Targets
- Market segment keywords
- Customer Defining keywords
- Product Keywords
- Branded keywords
- Competitors Keywords
- Geo-targeted Keywords

🟣 SEO Keywords by role
- Primary Keywords
- Secondary keyword
- LSI Keywords

តើគេប្រើប្រាស់ Keywords ទាំងអស់ហ្នឹងពេលណា? ​

អត្ថបងទាក់ទងជាមួយពាក្យគន្លឹះ:
ប្រភេទផ្សេងៗគ្នានៅក្នុង Keyword: https://t.me/pteahdigital/228
កំណត់គោលដៅចំនួន SEO Keywords: https://t.me/pteahdigital/248
ពាក្យស្វែងរក និង ពាក្យគន្លឹះ: https://t.me/pteahdigital/213
LSI = Latent Semantic Indexing: https://t.me/pteahdigital/202

#keyword #SEOkeyword #SEOtips #Keywordtips
1👍1🙏1