“អូនចាំជួយស្រាវជ្រាវវិភាគមើលដៃគូប្រកួតប្រជែងនៅលើវេបសាយរបស់ client អោយបងផង” ពាក្យមេខ្ញុំប្រើថ្ងៃនេះ😖 ដូច្នេះខ្ញុំក៏នឹកឃើញដោយចង់ផុសមាតិកានេះ តាមរបៀបដែលខ្ញុំធ្លាប់ធ្វើកន្លងមក! ដោយកាលកន្លងទៅខ្ញុំធ្លាប់តែផុសពីបច្ចេកទេស ទ្រឹស្តី របៀបនេះរបៀបនោះទាក់ទងនឹង Digital Marketing ប៉ុន្តែមិនសូវបានទាក់ទងនឹងការស្រាវជ្រាវនៅលើវេបសាយពីដៃគូប្រកួយប្រជែងឡើយ ដូច្នេះថ្ងៃនេះអេដមីនដ៏ស្រស់ស្អាតម្នាក់នេះនឹងលើកយកមកចែករំលែកទៅកាន់អ្នកអានដ៏គួរអោយស្រលាញ់ទាំងអស់គ្នា😉
ចំណុចគោល: ចំណុចទាំង 7 ដែលយើងត្រូវវិភាគនៅលើវេបសាយរបស់ដៃគូប្រកួតប្រជែង ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់នៅលើ Google
🟣 Site Structure
🟣 Keyword Analysis
🟣 Content Quality
🟣 On Page Optimization
🟣 Link Building Strategy
🟣 Local SEO
🟣 Social Media Presence
ដូច្នេះ យើងនឹងចូលអោយកាន់តែសុីជម្រៅដើម្បីវិភាគវេបសាយរបស់ដៃគូប្រកួតប្រជែង
🟣 រចនាសម្ព័ន្ធនៃវេបសាយ (Site Structure):
យើងត្រូវវិភាគទៅលើរចនាសម្ព័ន្ធនៃវេបសាយរបស់ដៃគូប្រកួតប្រជែងរបស់យើងរួមទាំង: navigation menu, internal linking, and URL structure... ហើយត្រូវប្រាកដថាវេបសាយរបស់យើងមានរចនាសម្ព័ន្ធច្បាស់លាស់ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងម៉ាស៊ីនស្វែងរកក្នុងការរុករកវេបសាយរបស់យើង
🟣 ការវិភាគលើពាក្យគន្លឹះ (Keyword Analysis):
ធ្វើការវិភាគលើពាក្យគន្លឹះដែលដៃគូប្រកួតប្រជែងរបស់យើងកំពុងកំណត់គោលដៅនៅលើវេបសាយរបស់ពួកគេ ហើយត្រូវកំណត់ពាក្យគន្លឹះណាមួយដែលអ្នកគួរកំណត់គោលដៅនៅលើវេបសាយរបស់យើង
🟣 គុណភាពនៃមាតិកា (Content Quality):
ពិនិត្យមើលគុណភាពនៃមាតិការបស់ដៃគូប្រកួតប្រជែង ទាំងផ្នែកពាក់ព័ន្ធ និងការចូលរួមរបស់អ្នកប្រើប្រាស់ ដោយមើលទៅលើប្រភេទមាតិកាដែលគេផលិត របៀបដែលគេចេញមាតិកា គេផុសមាតិកាថ្មីញឹកញាប់ប៉ុណ្ណា ជាដើម
🟣 On Page Optimization:
វិភាគវេបសាយរបស់ដៃគូប្រកួតប្រជែង ដើម្បីមើលពីរបៀបដែលពួកគេបានបង្កើនប្រសិទ្ធភាពផេករបស់ពួកគេសម្រាប់ពាក្យគន្លឹះគោលដៅដូចជា មើលលើ page titles, descriptions, header tags, & keyword density ដើម្បីមើលអ្វីដែលយើងអាចយកមកកែលម្អនៅលើវេបសាយរបស់យើងបាន
🟣 យុទ្ធសាស្ត្រក្នុងការបង្កើតតំណភ្ជាប់(Link Building Strategy):
វិភាគទៅលើ backlink profile របស់ដៃគូប្រកួតប្រជែងរបស់យើង ដើម្បីដឹងថាតើពួកគេទទួលបានលីងពីណា មានលីងប៉ុន្មានដែលពួកគេមាន និងគុណភាពនៃលីងទាំងនោះជាដើម! ហើយស្វែងរកឱកាសដើម្បីបង្កើត backlinks ដែលមានគុណភាពទៅកាន់វេបសាយរបស់យើង
🟣 Local SEO:
បើអាជីវកម្មរបស់យើងមានទីតាំងពិតប្រាកដ យើងគួរវិភាគលើយុទ្ធសាស្រ្ត Local SEO របស់ដៃគូប្រកួតប្រជែងរបស់យើង! ដោយមើលពីរបៀបដែលពួកគេបង្កើនប្រសិទ្ធភាពសម្រាប់ Local search terms, Google Business Profile listing, local citations, review ជាដើម
🟣 វត្តមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Presence)
ដោយពិនិត្យមើលវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ដៃគូប្រកួតប្រជែងរបស់យើង ដើម្បីមើលថាតើពួកគេចូលរួមជាមួយទស្សនិកជនរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានល្អកម្រិតណា និងវិភាគលើយុទ្ធសាស្ត្ររបស់ពួកគេ មើលប្រភេទមាតិកាដែលពួកគេផ្សព្វផ្សាយ ជាដើម។
អូ!អូ! ភ្លេចមួយទៀត មុនសិក្សាពីដៃគូប្រកួតប្រជែងរបស់យើង ត្រូវដឹងសិនថាដៃគូប្រកួតប្រជែងរបស់យើងជាអ្នកណា😛
Follow: https://www.facebook.com/reandigital
#website #websiteanalytics #SEO #competitorresearch

តើអ្នកដឹងទេថា Google Ads និង SEO អាចបំពេញអោយគ្នាទៅវិញទៅមកដើម្បីជំរុញលទ្ធផលកាន់តែប្រសើរសម្រាប់អាជីវកម្មរបស់យើង?
Google Ads និង SEO កើតមកដូចជាគូនឹងគ្នា ដែលមកសម្រាប់បំពេញគ្នា សម្រាប់បំពេញយុទ្ធសាស្រ្តមួយអោយគ្រប់ពេញលេញ។
តាមរយៈការរួមបញ្ចូលគ្នានៃភាពខ្លាំងរបស់ Google Ads និង SEO យើងអាចទៅដល់ទស្សនិកជនគោលដៅរបស់យើងកាន់តែមានប្រសិទ្ធភាព និងជំរុញឱ្យទទួលបានលទ្ធផលល្អប្រសើរសម្រាប់អាជីវកម្មរបស់យើងផងដែរ។
ការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក ឬ SEO គឺជាដំណើរការនៃការធ្វើការផ្លាស់ប្តូរវេបសាយ ដើម្បីអោយវាបង្ហាញឡើងខ្ពស់នៅក្នុងលទ្ធផលស្វែងរកដោយ organic ហើយអាចមានឥទ្ធិពលរយៈពេលវែងទៅលើរបៀបដែលយើងអាចមើលឃើញនៅក្នុងលទ្ធផលស្វែងរក។
Google Ads (pay-per-click advertising platform) គឺជាវេទិកាផ្សាយពាណិជ្ជកម្មដោយបង់ប្រាក់ទៅលើចុចចូល ដែលអនុញ្ញាតអោយយើងដាក់ការផ្សាយពាណិជ្ជកម្មនៅផ្នែកខាងលើនៃទំព័រលទ្ធផលស្វែងរកសម្រាប់ពាក្យគន្លឹះជាក់លាក់។ ដោយប្រើ Google Ads យើងអាចទៅដល់ទស្សនិកជនគោលដៅរបស់យើងនៅពេលដែលពួកគេកំពុងស្វែងរកផលិតផល ឬសេវាកម្មដូចអ្វីដែលយើងបានកំណត់។
👉 ដោយការរួមបញ្ចូល Google Ads និង SEO យើងអាចទៅដល់ទស្សនិកជនគោលដៅរបស់យើងតាមពីរវិធី៖ តាមរយៈ paid ads និង organic search results.
នេះផ្តល់អោយយើងនូវផែនការពេញលេញសម្រាប់ទីផ្សារនៅម៉ាស៊ីនស្វែងរក(SEM) ដែលអនុញ្ញាតឱ្យយើងទៅដល់មនុស្សកាន់តែច្រើន ធ្វើឱ្យមនុស្សកាន់តែច្រើនចូលមើលវេបសាយរបស់យើង និងធ្វើឱ្យការលក់កាន់តែច្រើន។
#SEO #SEPtips #googleads #SEM #SEMtips

❤1
#TIKTOK again!!! តែលើកនេះមាន SEO ដែរណា☺️
មានអារម្មណ៏ថាមួយរយ:នេះចូលចិត្តការធ្វើទីផ្សារលើ tiktok ណាស់សរសេរពីវារហូត! តែសួរថា “ខ្ញុំធ្វើដើរអត់?” ខ្ញុំហ៊ានឆ្លើយដោយមិនស្ទាក់ស្ទើរថា “អត់” ហើយប្រាកដមានគ្នាយើងឆ្ងល់ទៀតថា “បើមិនដើរផង ធ្វើដើម្បីអី?” ខ្ញុំចង់បានប្រាប់ថា “បើមិនធ្វើផង បានអីដើរ” 🥺 អូខេឈប់លេងសើច ហើយបែរបរិយាសមកប្រធានបទយើងវិញចឹង 😂
ភាពល្បីល្បាញរបស់ TikTok បានវ៉ាដាច់ Instagram (មួយរយ:ចុងក្រោយនេះ) ហើយជាកម្មវិធីដ៏ពេញនិយមបំផុតរបស់ពិភពលោកសម្រាប់ការចែករំលែកវីដេអូ និងរូបថត ជាពិសេជាមួយនឹង Gen Z ដែលមានចំនួនជាង 60% នៃអ្នកប្រើប្រាស់ មានវ័យក្មេងដែលបានកំពុងប្រើប្រាស់ TikTok ជំនួសឱ្យ Google ។
#អ្នកទីផ្សារ កំពុងកត់សម្គាល់យ៉ាងសកម្មពី #trend មួយនេះ ហើយជាមួយនឹងវិធីសាស្រ្តផ្សេងៗជាច្រើន អាជីវកម្មអាចបង្កើនប្រជាប្រិយភាពរបស់ TikTok ដើម្បីបង្កើន organic search traffic និងជំរុញទៅដល់វេបសាយផងដែរ។
នេះជាវិធីសាស្រ្តបន្តិចបន្តួចដែលខ្ញុំធ្លាប់ធ្វើ ដើម្បីបង្កើនប្រសិទ្ធភាពមាតិកា TikTok សម្រាប់ SEO:
✅ ប្រើ #HASHTAGS៖ Hashtags បែងចែកមាតិកាទៅក្នុងទីផ្សារពិសេសមួយ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកការបង្ហោះដែលពាក់ព័ន្ធបានយ៉ាងឆាប់រហ័ស ហើយការប្រើប្រាស់ hashtags អនុញ្ញាតឱ្យយើងកំណត់គោលដៅពាក្យគន្លឹះដែលទាក់ទងនឹងប្រេនរបស់យើង និងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ទស្សនិកជនរបស់យើងក្នុងការស្វែងរកមាតិការបស់យើងនៅពេលស្វែងរកប្រធានបទស្រដៀងគ្នា។
✅ បញ្ចូល KEYWORDS៖ ពាក្យគន្លឹះពណ៌នាពីវីដេអូរបស់យើង និងជួយមនុស្សឱ្យរកឃើញមាតិការបស់យើង រួមបញ្ចូលពាក្យគន្លឹះទាំងនេះក្នុងការពិពណ៌នាពីវីដេអូរបស់យើង ។
✅ បង្កើតវីដេអូជាមួយនឹងមាតិកាដែលពាក់ព័ន្ធ៖ ប្រើពាក្យគន្លឹះដើម្បីបង្កើតវីដេអូដែលមានព័ត៌មានទាក់ទងនឹងទីផ្សារដែលយើងកំពុងផ្តោត។
example: ខ្ញុំទៅធ្វើមាតិកាវីដេអូទាក់ទងពី SEO ដូច្នេះប្រធានបទមាតិការបស់ខ្ញុំប្រហែលអាច "តើអីទៅជាSEO?" អីចឹងទៅ!(បានតែចឹងទេ មិនដែលបានចេញវីដេអូនិយាយទេ🤥)
វីដេអូបែបនេះកំណត់គោលដៅអ្នកប្រើប្រាស់ដំបូង និងផ្តល់ព័ត៌មានមានប្រយោជន៍ដល់ទស្សនិកជន។
✅ បន្ថែម VISUAL ELEMENTS៖ Visual elements ដូចជារូបភាព និង GIFs អាចជួយប្រាប់រឿងមួយ និងទាក់ទាញអ្នកមើលអោយចូល! ការបន្ថែមរូបភាពខ្លួនឯងកាន់ពាន កាន់សញ្ញាប័ត្រ ឬសកម្មភាពសិក្សា អ្វីដែលសំខាន់ អាចផ្តល់ឱ្យបុគ្គលិកលក្ខណៈវីដេអូរបស់យើងកាន់តែមានចំណាប់អារម្មណ៏។
Related tik tok topic
Google Vs. TikTok: https://t.me/pteahdigital/68
Tiktok Ads: https://t.me/pteahdigital/250
Visit my site: https://www.siemdigital.com/

❤2
ប៉ុន្មានសប្តាហ៏នេះអេដមីនរវល់ណាស់ រវល់ធ្វើការយកលុយទិញកាហ្វេផង រវល់រៀនអ្វីថ្មីៗផង រវល់សាកថ្មអោយជីវិតផង រវល់តាមដានបណ្តាញសង្គមទៀត(រវល់ចង់ដឹងរឿងគេ)
ទើបបានជាខានផុសយូរ ដូច្នេះរៀងនឹកអ្នកអានដែរ ចឹងមានតែព្យាយាមសរសេទោះជារវល់យ៉ាងណាក៏ដោយ ក៏នៅសរសេរអោយអ្នកអានបានរៀនអ្វីថ្មីៗដែរ តាមរយៈការចំណាយពេលបន្តិចរបស់ខ្ញុំក្នុងការសរសេរចែករំលែកនៅទីនេះ😉
អូខេ!ចូលអត្ថបទយើងវិញ តែមុននឹងកាន់តែសុីជម្រៅសុំបើកវង់ក្រចកមួយ:
*** ជំនាញរបស់ខ្ញុំមិនមែនជាអ្នករចនា UI/UX ទេ ដោយនេះខ្ញុំចែករំលែកពីបទពិសោធន៍របស់ខ្ញុំដែលខ្ញុំទើបរៀនកាលពីប៉ុន្មានខែមុន ក៏ដូចជាបទពិសោធន៍របស់បងៗមួយចំនួនដែលខ្ញុំស្គាល់ក្នុងនាមពួកគាត់បានធ្វើការលើវា ហើយយកមកបញ្ចេញបញ្ចូលមកចែករំលែកជាមួយអ្នកទាំងអស់គ្នានៅទីនេះ!
ការក្លាយជាអ្នករចនា UI/UX ដ៏ខ្លាំងគឺត្រូវការពេលវេលា និងការខិតខំប្រឹងប្រែង ដោយហេតុថាជាវាផ្លូវនៃអាជីពដ៏មានតម្លៃមួយដោយវាបានបង្ហាញពីរបៀបដែលមនុស្សធ្វើសកម្មភាពជាមួយបច្ចេកវិទ្យា។
អត្ថបទនេះសម្រាប់អ្នកដែលចង់ក្លាយជា UI/UX designer ហើយខាងក្រោមនេះជាគន្លឹះមួយចំនួន:
🟣 រៀនមូលដ្ឋានគ្រឹះនៃការរចនា UX
នេះរាប់បញ្ចូលទាំងការយល់ដឹងអំពីដំណើរការនៃការរចនាដែលផ្តោតលើអ្នកប្រើប្រាស់ ការស្រាវជ្រាវលើអ្នកប្រើប្រាស់ របៀបនៃការគូស(information architecture) wireframing គំរូ និងការធ្វើតេស្តលើភាពដែលអាចប្រើប្រាស់បានរបស់អ្នកប្រើប្រាស់
🟣 អនុវត្តជំនាញជាក់ស្តែង
វិធីល្អបំផុតគឺត្រូវអនុវត្តជំនាញរចនារបស់យើង ដូចជាការគូសវាស wireframing(អត់ដឹងសរសេរខ្មែរថាមិច🙂) និងការបង្កើតជាគំរូឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន
🟣 ទទួលបានមតិកែលម្អលើការងារ
នៅពេលដែលយើងបានរចនាចំណុចទាក់ទងរវាងអ្នកប្រើរួចហើយ យើងគួរតែទទួលបានមតិកែលម្អពីអ្នកដទៃ
នេះនឹងជួយយើងអោយកំណត់ចំណុចណាមួយដែលត្រូវការការកែលម្អ
🟣 បង្កើតស្នាដៃ (Portfolio) នៃការងាររបស់យើង
Portfolio គឺជាវិធីដ៏ល្អមួយដើម្បីបង្ហាញជំនាញ(គ្រប់ជំនាញ) និងបទពិសោធន៍របស់យើងទៅកាន់អ្នកក្នុងវិស័យ ដូច្នេះត្រូវប្រាកដថាយើងបានបញ្ចូលការងារជាច្រើនរបស់យើងក្នុង portfolio
🟣 ការគិតពិចារណា និងដោះស្រាយបញ្ហា
អ្នករចនា UI/UX ត្រូវចេះគិតពិចារណា និងដោះស្រាយបញ្ហា នេះមានន័យថាយើងអាចកំណត់តម្រូវការរបស់អ្នកប្រើប្រាស់ មកជាមួយដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត
🟣 ងប់ងល់នឹងការរចនា UX
ការរចនា UI/UX គឺជាអាជីពដ៏លំបាកប៉ុន្តែងាយស្រួល ប្រសិនបើអ្នកស្រលាញ់ការរចនា UX អ្នកនឹងទំនងជាជោគជ័យក្នុងវិស័យនេះ។
UI/UX Design គឺជាអាជីពងាយស្រួលទេ?
ការរចនា UI/UX មិនមែនជាអាជីពងាយស្រួលនោះទេ ហើយក្នុងវិស័យនេះកំពុងរីកចម្រើនឥតឈប់ឈរ ដូច្នេះអ្នករចនា UI/UX ត្រូវតែសិក្សា និងបង្កើនជំនាញជានិច្ច ដើម្បីបន្តដំណើរឆ្ពោះទៅមុខ។ សម្រាប់មុខជំនាញនេះខ្ញុំលើកទឹកចិត្ត សម្រាប់អ្នកទើបចាប់ផ្តើមឱ្យធ្វើការស្រាវជ្រាវ និងរៀនឱ្យបានច្រើនតាមដែលអាចធ្វើបានអំពីវិស័យនេះ វាមិនមែនជាវិស័យងាយស្រួលនោះទេ ប៉ុន្តែវាក៏មិនមែនជារឿងដែលយើងធ្វើមិនបានផងដែរ។
ដូច្នេះជំនាញអ្វីខ្លះដែលយើងគួរមានក្នុងការក្លាយជាអ្នករចនា UI/UX?
🟣 ជំនាញដោះស្រាយបញ្ហា
សមត្ថភាពក្នុងការកំណត់ និងដោះស្រាយបញ្ហានៃភាពដែលអាចប្រើប្រាស់បានរបស់អ្នកប្រើប្រាស់
🟣 ជំនាញរចនា
សមត្ថភាពក្នុងការបង្កើតចំណុចប្រទាក់ដែលទាក់ទាញ និងងាយស្រួលប្រើ
🟣 ជំនាញស្រាវជ្រាវ
សមត្ថភាពក្នុងការយល់ពីតម្រូវការ និងចំណុចឈឺចាប់របស់អ្នកប្រើប្រាស់
🟣 ជំនាញទំនាក់ទំនង
សមត្ថភាពក្នុងការសហការជាមួយសមាជិកក្រុម និងភាគីពាក់ព័ន្ធផ្សេងទៀត
It is a challenging field:
Designers of UX/UI are always learning and growing.
It is a rewarding field:
It is an exciting experience for UI/UX designers to see how their work affects the lives of people who use the products they design.
Follow: https://www.facebook.com/reandigital
#ui #ux #uiux #seo #seotips #uiuxtips

#𝟏 - 𝐔𝐗/𝐔𝐈 𝐱 𝐒𝐄𝐎
តើអ្នកដឹងទេថា UI/UX នៃវេបសាយរបស់យើងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុង SEO?
🟣 UI/UX បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាពីការពេញចិត្តរបស់អ្នកប្រើប្រាស់ និងអាចមានឥទ្ធិពលវិជ្ជមានទៅលើចំណាត់ថ្នាក់នៃការបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO) ផងដែរ ជាមួយនឹងលក្ខណៈនៃការវិវត្តរបស់ម៉ាស៊ីនស្វែងរក បទពិសោធន៍នៃអ្នកប្រើប្រាស់កាន់តែមានសារៈសំខាន់ក្នុងការកំណត់ចំណាត់ថ្នាក់វេបសាយ ដូច្នេះហើយ វេបសាយដែលមាន UI/UXគុណភាពខ្ពស់អាចមានលទ្ធភាពទទួលបានចំណាប់ថ្នាក់ខ្ពស់ក្នុងលទ្ធផលស្វែងរក។
🟣 UI/UX ត្រូវបានគេយល់ឃើញជាទូទៅថាវាជាធាតុដាច់ដោយឡែក តែទោះជាយ៉ាងនេះក្តីវាពិតជាធ្វើការរួមគ្នាដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់នៅលើវេបសាយ ឬកម្មវិធី ខណៈពេលដែល UI ផ្តោតលើការរចនាដែលមើលឃើញ និងសោភ័ណភាពនៃវេបសាយឬកម្មវិធី ហើយ UX ផ្តោតចំពោះរបៀបដែលអ្នកប្រើប្រាស់ធ្វើមានសកម្មភាពជាមួយវេទិកា។
ទិដ្ឋភាពទាំងពីរគឺចាំបាច់សម្រាប់ការបង្កើតវេបសាយដោយជោគជ័យ និងមានផលប៉ះពាល់ដល់ SEO យ៉ាងខ្លាំង។

#2 - 𝐔𝐗/𝐔𝐈 𝐱 𝐒𝐄𝐎
តើ UX អាចបង្កើនចំណាត់ថ្នាក់ SEO របស់យើងដោយរបៀបណា?
បទពិសោធន៍របស់់អ្នកប្រើប្រាស់ (UX - User experience) បានដើរតួនាទីយ៉ាងសំខាន់ក្នុង SEO ហើយនេះជាព័ត៌មានជំនួយដ៏មានតម្លៃដើម្បីកែលម្អ UX វេបសាយរបស់យើង:
🟣 បង្កើនប្រសិទ្ធភាពនៃល្បឿនវេបសាយ - Site speed
• វេបសាយដែលដំណើរការយឺតធ្វើឱ្យអ្នកទស្សនាខកចិត្ត និងអាចជះឥទ្ធិពលអវិជ្ជមានដល់ចំណាត់ថ្នាក់របស់យើង
• ត្រូវប្រាកដថាវេបសាយរបស់យើងលឿន ដោយការបង្កើនប្រសិទ្ធភាពលើរូបភាព កាត់បន្ថយកូដ ជាដើម
🟣ការរចនានៅលើឧបករណ៏ចល័តអោយមានភាពងាយស្រួល - Mobile friendly design
• ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតតាមទូរស័ព្ទ វាចាំបាច់ក្នុងការមានការរចនាដែលសម្របខ្លួនទៅនឹងទំហំអេក្រង់ផ្សេងៗគ្នា
• វេបសាយដែលងាយស្រួលប្រើសម្រាប់ទូរសព្ទចល័តបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងជះឥទ្ធិពលជាវិជ្ជមានដល់ SEO
🟣មាតិកាដែលពាក់ព័ន្ធ និងទាក់ទាញ
• មាតិកាដែលស្របតាមតម្រូវការ និងចំណាប់អារម្មណ៍របស់ទស្សនិកជនគោលដៅ
• ប្រើចំណងជើង ចំណុចសំខាន់ និងរូបភាពដើម្បីបំបែកអត្ថបទ និងបង្កើនលទ្ធភាពនៃការអាន។

Hello channel, welcome to my guys!
រាល់ដងធ្លាប់តែចែករំលែកចំណេះផ្នែកអនុវត្តលើជំនាញ តែថ្ងៃនេះចែករំលែកបែបរឿងលុយវិញម្តង តែក៏នៅតែពាក់់ព័ន្ធនឹង SEO យើងផងដែរ!
នៅក្នុងអត្ថបទនេះប្រសិនបើអ្នកជាអ្នកកំពុងធ្វើការលើផ្នែក SEO ឬកំពុងចាប់ផ្តើម ឬកំពុងរៀនជំនាញ SEO ឬ នៅលើផ្នែកណាមួយនៃ Digital Marketing អានអត្ថបទនេះពិតជាមិនខកបំណងទេ ដោយនេះគឺជាវិធីដែលយើងអាចរកលុយបានតាមរយៈជំនាញរបស់យើង!
1. SEO Employee
ក្នុងនាមជាបុគ្គលិកផ្នែក SEO យើងអាចធ្វើការជាបុគ្គលិកពេញសិទ្ធិសម្រាប់ក្រុមហ៊ុនណាមួយ ដោយយើងអាចធ្វើការឱ្យក្រុមហ៊ុន agencies ឬជាអ្នកជំនាញផ្នែក SEO ពេញម៉ោងសម្រាប់ក្រុមហ៊ុនធំៗណាមួយ ដែលវាអាចមានប្រាក់ខែសមរម្យបាន។
2. SEO Freelancer
ក្នុងនាមជាអ្នកធ្វើការលើផ្នែក SEO យើងអាចផ្តល់សេវាកម្មរបស់យើងជាអ្នកប្រឹក្សាឯករាជ្យ ដោយលើផ្នែកនេះ យើងធ្វើការជាមួយអតិថិជនជាច្រើនលើការបង្កើនប្រសិទ្ធភាពវេបសាយរបស់ពួកគេ ដែលអាចគិតប្រាក់តាមទីផ្សារផ្ទាល់ខ្លួនរបស់យើង។
3. ការសរសេរប្លុក - Blogging
ប្រសិនបើយើងមានចំណេះដឹង SEO យើងអាចជ្រើសរើសផ្នែកពិសេសរបស់ខ្លួនណាមួយតាមចំណង់ចំណូលចិត្តរបស់យើង ហើយអាចចាប់ផ្តើមវេបសាយប្លក់ផ្ទាល់ខ្លួន នៅផ្នែកនេះ យើងអាចរកប្រាក់ពីប្លក់តាមរយ:ការ display ads, affiliate marketing, sell digital products ជាដើម
4. ធ្វើជាដៃគូជាមួយនិងក្រុមហ៊ុន - Partnership with Agencies
ក្នុងនាមជាអ្នកធ្វើការលើ SEO យើងអាចសហការជាមួយនឹង web development agencies ឬ freelancers ហើយអាចផ្តល់សេវាកម្ម SEO របស់យើងដល់អតិថិជនរបស់ពួកគេបាន ដោយភាពជាដៃគូនេះអាចត្រូវបានធ្វើដោយការយល់ពីគ្នាទៅវិញទៅមក(ដោយពេលខ្លះយើងរកអតិថិជនអោយគេ ពេលខ្លះគេរកអោយយើង ឬចែករំលែក %គ្នាបានខ្លះ) ដែលអាចបង្កើតគម្រោង SEO ប្រកបដោយស្ថិរភាពផងដែរ។
5. សេវាកម្មផ្តត់ផ្គង់ - SEO Drop servicing
សេវាកម្មផ្តត់ផ្គង់ត្រូវបានដើរតួជាឈ្មួញកណ្តាល ដោយយើងគឺជាអ្នករកអតិថិជនដែលត្រូវការសេវាកម្ម SEO ហើយបន្ទាប់មកយើងផ្តល់ប្រភពគម្រោងនោះទៅឱ្យ SEO freelancers ឬ agencies ផ្សេងទៀត ដោយនៅផ្នែកនេះយើងត្រូវដោះស្រាយការប្រាស្រ័យទាក់ទងរវាងអតិថិជន និងសេវាកម្មខាងក្រៅរបស់យើង។
6. ចាប់ផ្តើមបង្កើត SEO agency ផ្ទាល់ខ្លួន
ប្រសិនបើអ្នកច្បាស់់ថាអ្នកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងផ្នែក SEO អ្នកអាចចាប់ផ្តើម SEO agency ផ្ទាល់ខ្លួនរបស់អ្នកដើម្បីផ្តល់ជាសេវាកម្ម ដោយអ្នកអាចជួលក្រុមអ្នកជំនាញផ្នែក SEO ផ្សេងទៀត និងផ្តល់ជាសេវាកម្មរបស់អ្នកដល់អតិថិជន។
7. លក់វគ្គសិក្សា SEO - Sell Your SEO Course
ប្រសិនបើអ្នកមានជំនាញក្នុងវិស័យ SEO អ្នកអាចចាប់ផ្តើមលក់វគ្គសិក្សា SEO របស់អ្នក ដោយផ្នែកនេះអាចទៅបានលុះត្រាតែអ្នកមានជំនាញ SEO ហើយមានចំណង់ចំណូលចិត្តក្នុងការបង្រៀនអ្នកដទៃ ប្រសិនបើអ្នកមានបទពិសោធន៍ អ្នកក៏អាចនិយាយនៅក្នុងព្រឹត្តិការណ៍នានា និងរកប្រាក់បានផងដែរ។
8. SEO Influencer
ប្រសិនបើអ្នកមានចំណេះដឹងលើ SEO ហើយចូលចិត្តចែករំលែកចំនេះដឹងក៏ដូចជាចូលចិត្តលេងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរនោះ អ្នកអាចធ្វើជាអ្នកបង្កើតមាតិកាវិដេអូពីជំនាញរបស់អ្នកនៅលើវេទិកាដែលអ្នកចូលចិត្ត ដោយនៅផ្នែកនេះ អ្នកអាចរកប្រាក់ពី Social media, Sponsor ហើយក៏ងាយស្រួលរកអតិថិជនផងដែរ។
មុននឹងបញ្ចប់អេដមីនផ្តាំមួយដោយនេះជារឿងដ៏សំខាន់មួយដែលខ្ញុំបានសោកស្តាយនោះគឺការបង្កើត “Connection” ដែលវាពិតជាត្រូវការជាចាំបាច់ មិនថាលើមុខជំនាញណាការមានទំនាក់ទំនងល្អពិតជាត្រូវការសំខាន់ដែលវាជាស្ពានអោយយើងឆ្លងទៅកាន់រឿងថ្មីៗទៀត។
អូខេមានតែប៉ុណ្ណឹងទេ ចុះអ្នកទាំងអស់គ្នាដែលកំពុងធ្វើលើ SEO កំពុងនៅលើរកប្រាក់លើចំណុចណាដែរ?