ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
អ្នកអានជាទីស្រលាញ់បានប្រើប្រាស់ BERT​ នៅហ្នឹង?

BERT របស់ Google គឺជា algorithm ដែលដំណើរការដោយ AI ដែលមានបំណងយល់កាន់តែច្បាស់អំពីដំណើរការភាសាធម្មជាតិ និងកែលម្អភាពកាន់តែត្រឹមត្រូវនៃលទ្ធផលស្វែងរក។
BERT វាជាកត្តាសំខាន់ដែលត្រូវពិចារណានៅពេលបង្កើនប្រសិទ្ធភាពមាតិកាសម្រាប់ម៉ាស៊ីនស្វែងរក!

នេះគឺជាចំនុចមួយចំនួនដែលអ្នកគួរបង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្ត SEO របស់អ្នកជាមួយនឹង BERT:

🟣 ផ្តោតលើគុណភាពនិងផ្តល់ជាព័ត៌មានគ្រប់គ្រាន់នៃមាតិកា
BERT ត្រូវបានរចនាឡើងដើម្បីយល់ភាសាធម្មជាតិ និងយល់ពីបរិបទនៃ search queries ហើយដើម្បីបង្កើនប្រសិទ្ធភាព BERT បានផ្តោតលើការបង្កើតមាតិកាដែលផ្តល់ព័ត៌មាន ស្រាវជ្រាវបានល្អ និងចូលរួមជាមួយអ្នកអានបានប្រសើរ

🟣 ប្រើពាក្យគន្លឹះវែងៗ និងភាសាធម្មជាតិ
ពាក្យគន្លឹះវែងគឺជាក់លាក់ និងប្រកួតប្រជែងតិចជាងពាក្យគន្លឹះខ្លី ប្រើភាសាធម្មជាតិនៅក្នុងមាតិការបស់យើង រួមទាំងសំណួរ និងឃ្លាដែលមនុស្សទំនងជាប្រើនៅពេលស្វែងរកប្រធានបទរបស់យើង

🟣 ផ្តល់ចម្លើយសង្ខេបនិងយច្បាស់លាស់លើសំណួរ
BERT ត្រូវបានរចនាឡើងដើម្បីយល់ពីបរិបទ និងចេតនានៅពីក្រោយ search queries ដូច្នេះវាជាការសំខាន់ក្នុងការផ្តល់ចម្លើយច្បាស់លាស់ និងសង្ខេបចំពោះសំណួរទូទៅដែលទាក់ទងនឹងប្រធានបទរបស់យើង!​ ដែលវាអាចសម្រេចបានដោយប្រើជា subheadings ចំណុច និងភាសាសង្ខេបដើម្បីបង្ហាញព័ត៌មាន។

🟣 ប្រើ structured data និង schema markup
ទិន្នន័យដែលមានរចនាសម្ព័ន្ធ និង schema markup ផ្តល់នូវបរិបទបន្ថែមដល់ម៉ាស៊ីនស្វែងរក ដែលអាចធ្វើអោយប្រសើរឡើងនូវភាពមើលឃើញ និងភាពពាក់ព័ន្ធនៃមាតិការបស់យើង។ ដោយប្រើ schema markup ដើម្បីដាក់ចំណាំព័ត៌មានសំខាន់ៗដូចជាអាសយដ្ឋាន លេខទូរស័ព្ទ និងការវាយតម្លៃ អ្នកអាចជួយម៉ាស៊ីនស្វែងរកឱ្យយល់អំពីមាតិការបស់អ្នកកាន់តែប្រសើរឡើង។

🟣 តាមដានការវិភាគស្វែងរក និងសម្របយុទ្ធសាស្រ្ត
វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការវិភាគការស្វែងរករបស់យើងឱ្យបានទៀងទាត់ ដើម្បីមើលពីរបៀបដែលមាតិការបស់យើងកំពុងដំណើរការនៅក្នុងលទ្ធផលស្វែងរក។ តាមរយៈការវិភាគទិន្នន័យស្វែងរកយើងអាចកំណត់អត្តសញ្ញាណនៅក្នុងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងកែសម្រួលយុទ្ធសាស្រ្តដើម្បីតម្រឹមកាន់តែប្រសើរជាមួយ BERT និង algorithms ដែលដំណើរការដោយ AI ផ្សេងទៀត។

បន្ថែមសម្រាប់អ្នកឆ្ងល់ពី search queries: https://t.me/pteahdigital/213
សម្រាប់​ AI chatGPT: https://t.me/pteahdigital/172

#google #bert #seo #ai #seot #seolife #searchmarketing
ខ្ញុំបានឃើញគេវែកញែកជាច្រើនក្នុងបណ្តាញសង្គម​ ដោយសារមានបច្ចេកវិទ្យាថ្មីៗ ដូចជា ChatGPT, Bert, Jasper, RankIQ…កំពុងវាយលុកពេញពិភពលោកយ៉ាងខ្លាំងក្លា ដែលអាចជំនួសការងាររបស់មនុស្សបាន!

AI មិនគួរអោយខ្លាចទេ ផ្ទុយទៅវិញយើងអាចប្រើវាដើម្បីកែលម្អការងារ SEO របស់យើង ដែលវាជាជំនួយការដ៏ល្អក្នុងការបង្កើនផលិតភាព និងគុណភាពនៃការងាររបស់យើង

👉🏼 បច្ចេកវិទ្យា AI កំពុងរីកចម្រើនយ៉ាងលឿន ប៉ុន្តែវាមិនទាន់អាចទទួលយកការងារ SEO ទាំងស្រុងបាននោះទេ😉

អានបន្ថែម: ឧបករណ៍ជំនួយសរសេរ Ai កំពុងជំនួសអ្នកសរសេរមាតិកា SEO ពិតមែនទេ? - https://t.me/pteahdigital/36

#ai #seo #chatgpt #bert #seotools #aitools
ខាងលើនេះជាពាក្យកាត់នៅក្នុង SEO ដែលអ្នកត្រូវតែដឹង ដែលយើងតែងតែប្រើប្រាស់ជាប្រចាំ!!!! មានខ្វះពាក្យអីទៀតដែលខ្ញុំមិនបានសរសេរ ចាំខំមិនប្រាប់ផង😉

#seo #seotips #SEOacronyms #digitalmarketing
ប្រសិនបើអ្នកជាអ្នកគាំទ្រអានផេកនេះ​ ឬអ្នកស្គាល់ខ្ញុំប្រាកដជាដឹងហើយថា​ ខ្ញុំចូលចិត្តសរសេរអត្ថបទប្រភេទវែងៗ សូម្បីតែ Caption ហ្នឹងក៏វែងៗដែរ បូរបាច់មិនចេះចប់​😂​ ត្រលប់ចូលមកអត្ថបទយើងថ្ងៃនេះវិញនោះគឺថា “តើការសរសេរមាតិកាទម្រង់វែងៗល្អសម្រាប់ SEO ទេ?​”
មាតិការទម្រង់វែង គឺជាមាតិកានៅលើវេបសាយរបស់យើងដែលវាមានប្រវែងច្រើន ហើយដើម្បីផ្តល់ព័ត៌មានដ៏មានតម្លៃដល់អ្នកអាន!​ វាមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវបរិបទគ្រប់គ្រាន់ក្នុងការសរសេររបស់យើង ដើម្បីអោយអ្នកអានអាចរកឃើញនូវអ្វីដែលពួកគេកំពុងស្វែងរកនៅពេលពួកគេចូលមើលវេបសាយរបស់យើង។

ការប្រើប្រាស់មាតិកាទម្រង់វែងនៅលើវេបសាយរបស់យើងគឺជាកត្តាចាំបាច់ដើម្បីកែលម្អ SEO នៅក្នុងឆ្នាំ 2023 នេះ ភាព​ស្រស់ស្អាតនៃមាតិកាទម្រង់វែងគឺថាវាផ្តល់នូវគុណភាព ភាពច្បាស់លាស់ ជ្រាលជ្រៅ និងពិតជាមានតម្លៃដល់មនុស្ស​ដែលកំពុងស្វែងរកព័ត៌មាន ហើយមិនត្រឹមតែផ្តល់ព័ត៌មានបន្ថែមដល់អ្នកអានប៉ុណ្ណោះទេ ប៉ុន្តែវាពិតជាអាចជួយ authority និង​ trustworthiness បាន។

🟣 ហេតុអ្វីបានជាមាតិកាទម្រង់វែងល្អសម្រាប់ SEO ?
មាតិកាទម្រង់វែងផ្តល់ឱ្យយើងនូវឱកាសដើម្បីបំពេញតាមពាក្យគន្លឹះគោលដៅរបស់យើង និងកំណត់គោលដៅពាក្យស្វែងរកកាន់តែច្រើន ទីបំផុតឈានដល់ប្រភព traffic កាន់តែច្រើន មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ យើង​អាច​បង្កើត​ភាព​ជឿ​ទុក​ចិត្ត​ជាមួយ​អតិថិជនរបស់​យើង ដោយ​បង្ហាញ​ថា​យើងស្គាល់​ពីខ្លួន និងអតិថិជនច្បាស់។ ដែលអាចធ្វើឱ្យប្រសើរឡើង authority និងបង្កើត backlinks ដែលមានគុណភាពប្រសើរជាងមុន។

ហើយជាទូទៅអ្នកសរសេរជាច្រើននិយាយ​ថា ការសរសេរអត្ថបទដែលមានជាង ៣០០០ ពាក្យទើបវែង តែទោះជាយ៉ាងណាក៏ដោយ មិនមានការកំណត់ចំនួនពាក្យដែលអនុវត្តចំពោះមាតិកា "ទម្រង់វែង" នោះទេ ជំនួសមកវិញ ត្រូវប្រាកដថាការសរសេររបស់យើងមានអ្នកអោយតម្លៃ និងលទ្ធភាពទទួលបានព័ត៌មានខ្ពស់។

Learn more about me: https://www.siemdigital.com/
#siem #siemdigital #seotips #seo #digitalmarketing
🥰2
ការជ្រើសរើស SEO plugin ដែលល្អអាចធ្វើឱ្យចំណាត់ថ្នាក់ organic search កាន់តែសាមញ្ញ ខណៈពេលដែលជួយយើងឱ្យទទួលបាន traffic ដែលមានគុណភាពល្អ!!

នេះគឺជា 4 WordPress SEO plugins ដែលខ្ញុំធ្លាប់បានប្រើហើយក៏ចង់ណែនាំអ្នកអានឱ្យសាកល្បងដែរ ទាំង 4 នេះគឺឥតគិតថ្លៃ តែវាភ្ជាប់មកជាមួយជម្រើសបង់ប្រាក់ ប្រសិនបើអ្នកចង់បានមុខងារបន្ថែម។

🟣 Yoast SEO - ស្តេចនៃ SEO plugin ដែលមានលក្ខណៈពិសេសជាច្រើន និងអស្ចារ្យសម្រាប់អ្នកចាប់ផ្តើមដំបូង ក៏ដូចជាអ្នកជំនាញផងដែរ (plugin ដែលខ្ញុំប្រើដំបូង)

🟣 Rank Math - មានមុខងារ "ឥតគិតថ្លៃ" ច្រើនបំផុតដែលអាចប្រើបាន ហើយវាបានក្លាយជាដៃគូប្រកួតប្រជែងយ៉ាងខ្លាំងជាមួយ AIOSEO & Yoast (plugin ដែលខ្ញុំប្រើរាល់ថ្ងៃ)

🟣 AIOSEO - វាអស្ចារ្យសម្រាប់អ្នកចាប់ផ្តើមដំបូង user interface សាមញ្ញ​ ងាយយល់ (សាមញ្ញបន្តិច ល្អសម្រាប់អ្នកទើបចាប់ផ្តើម)

🟣 SEOPress - មានការរួមបញ្ចូល OpenAI ដើម្បីបង្កើតចំណងជើង និង meta descriptions (complicate តិច)

សរុមមក នេះគ្រាន់តែអ្វីដែលខ្ញុំយល់ឃើញដោយផ្អែកលើបទពិសោធន៏ដែលធ្លាប់បានប្រើប្រាស់!​ ចុះអ្នកអានវិញ ខំមិនប្រាប់អេដមីនផង មួយណាដែលអ្នកប្រើ​​ 😉

Read more: https://linktr.ee/reanseo
Friendly reminder!!!
Universal Analytics(UA) នឹងបញ្ឈប់ដំណើរការទិន្នន័យនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2023​ នេះ!

Google Analytics 4 គឺជាការវាស់វែងជំនាន់ក្រោយ ដែលវាកំពុងជំនួស UA! ថ្ងៃផុតកំណត់ UA កាន់តែខិតជិតមកដល់ ដូច្នេះវាសំខាន់ណាស់ដែលអ្នករៀបចំកំណែចុងក្រោយបំផុតនៃ Google Analytics មុនថ្ងៃទី 1 ខែកក្កដា ដើម្បីជៀសវាងការបាត់បង់សិទ្ធិចូលប្រើទិន្នន័យវិភាគ(analytics data) របស់អ្នក។

ប្រសិនបើអ្នកបានរៀបចំរួចហើយ congrats! ប៉ុន្តែ​ប្រសិន​បើ​អ្នកមិនទាន់ហើយទេ កុំ​បង្អង់​យូរ វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​រៀបចំ​ឱ្យ​ទាន់​ពេល។

#GA4 #GoogleAnalytics #seo #seotips #analyticsdata #analytics #data
វេបសាយជាបណ្តុំនៃផេក ហើយផេកនីមួយៗត្រូវបានធ្វើឱ្យប្រសើរឡើងសម្រាប់ដំណើរការ SEO!​ ហើយខាងក្រោមនេះជាយុទ្ធសាស្ត្រក្នុងការស្រាវជ្រាវពាក្យគន្លឹះដែលខ្ញុំតែងធ្វើក្នុងដំណើរការ SEO របស់ខ្ញុំ​​​👇🏻

🟣​ ខ្ញុំចូលចិត្តកំណត់គោលដៅចំនួន 3 Keywords នៅលើផេកនីមួយៗ​

សំណួរបន្ទាប់ប្រាកដជា ហេតុអ្វីបានជាមានតែ 3 Keywords?

🟣 ទស្សន:ផ្ទាល់ខ្លួន
អ្នកខ្លះចូលចិត្តកំណត់ 2 Keywords អ្នកខ្លះត្រឹមតែ 1 Keyword​ ផងក៏មាន តែចំណែកអេដមីននេះចូលចិត្តម្តង 3 Keywords ព្រោះខ្លាចខាត xD
ត្រលប់មកវិញ ប្រសិនបើយើងកំណត់គោលដៅច្រើនជាង 3 - 5 Keywords
- នឹងធ្វើអោយ spam វេបសាយ
- ការបង្កើនប្រសិទ្ធភាពពាក្យគន្លឹះគោលដៅទាំងអស់នឹងមិនសូវទទួលបានលទ្ធភាព
វា​ដូចជា​យើង​ចង់​ទៅសៀមរាប​​តែទិញសំបុត្រឡានដល់ 3 សន្លឹក​សម្រាប់​ទីតាំង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែមួយអីចឹង​ (នេះហើយជាមូលហេតុដែលគេដាក់តែ 1 ឬ 2 Keyword ទេ​ តែខ្ញុំនៅតែដាក់ 3 ដដែល😂)

តែសម្រាប់ផេកសំខាន់ដែលខ្ញុំផ្តោតដើម្បីបានចំណាត់ថ្នាក់នោះ ខ្ញុំជ្រើសរើសពាក្យគន្លឹះចម្បងមួយប៉ុណ្ណោះ និងពាក្យគន្លឹះបន្ទាប់បន្សំមួយ ពីរសម្រាប់ផេកនីមួយៗផ្សេងទៀត។​ ដូច្នេះប្រសិនបើខ្ញុំមាន 10 ផេក នោះខ្ញុំនឹងកំពុងកំណត់គោលដៅ 20-40 Keywords ហើយចំណាំថា ពាក្យគន្លឹះទាំងអស់ដែលដាក់នោះ មិនថា​ មួយ ពីរ បី ដប់ អីទេត្រូវតែមានទំនាក់ទំនងខ្ពស់ជាមួយផេក ហើយនិយមយកប្រើទាក់ទងគ្នាទៅវិញទៅមក។

ដូច្នេះ Target unique keywords នៅលើផេកនីមួយៗ ដើម្បីជៀសវាងបញ្ហាខាងលើ។

To learn more, follow: https://linktr.ee/reanseo

#keyword #website #seo #keywordresearch #wordpress #seotips