ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
តើអ្នកដឹងទេថា Google Search Console មិនមែនជាឧបករណ៍មានមុខងារតែមួយនោះទេ វាត្រូវបានផ្សំជាមួយឧបករណ៍ផ្សេងៗទៀត!

Google Search Console (GSC) គឺជាឧបករណ៍ឥតគិតថ្លៃដែលផ្តល់ដោយ Google វាត្រូវបានគេហៅផងដែរថាជា Google Webmaster Tools ដែលយើងត្រូវតែតាមដានជានិច្ច ដើម្បីដោះស្រាយបញ្ហានៃវេបសាយរបស់យើង!

GSC ជួយយើងអោយស្វែងយល់ពីរបៀបដែល crawlers (Google bots) មើលមកវេបសាយរបស់យើង ឬធ្វើអន្តរកម្មជាមួយវា ដោយជាទូទៅ វាជួយត្រួតពិនិត្យ ថែទាំ និងដោះស្រាយបញ្ហាជាមួយវេបសាយរបស់យើងពីភ្នែករបស់ Google bot

យើងអាចប្រើ GSC tools ដើម្បី៖
🟣 Find and Crawl​: ដើម្បីបញ្ជាក់ថា Google អាចស្វែងរក និង crawl វេបសាយបាន
🟣​ Fix​: ដើម្បីជួសជុល index និងស្នើសុំការ index​ ឡើងវិញសម្រាប់មាតិកាថ្មី ឬ​ updated
🟣 Links: ដើម្បីដឹងថាតើមានតំណភ្ជាប់ប៉ុន្មានដែលបាននាំអ្នកមើលទៅវេបសាយរបស់យើង
🟣 Warnings: ដើម្បីទទួលបានសារសំខាន់ៗ ឬការព្រមានអំពីការ index, spam ឬបញ្ហាផ្សេងទៀតជាមួយវេបសាយរបស់យើង
🟣 Keywords: ដើម្បីដឹងថាតើ keywords ណាខ្លះដែលវេបសាយរបស់យើងកំពុងដាក់ចំណាត់ថ្នាក់ និងមានអ្នកចុចលើលទ្ធផលស្វែងរករបស់ Google
🟣 Pages: ដើម្បីដឹងថាតើទំព័រណាខ្លះដែលត្រូវបាន indexed និងមិនត្រូវបាន indexed​ ដោយ Google
🟣 Troubleshoot: ដើម្បីដោះស្រាយបញ្ហាដូចជា AMP, FAQ mobile usability និងបញ្ហាស្វែងរកផ្សេងទៀត។

Related topic: https://t.me/pteahdigital/189

#GSC #googlesearchconsole #seo #website #seachconsole
On-page SEO​ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់វេបសាយសម្រាប់អោយបានយល់ដល់ម៉ាស៊ីនស្វែងរកក៏ដូចជាអ្នកប្រើប្រាស់។

ខាងក្រោមនេះជាចំណុចដែលជា On-Page SEO ដែលអ្នកគួរដឹង:

- H1tag
- Subheadings
- Title tag
- Meta Description
- Page URL
- Keyword Density
- Primary Keyword
- Secondary and LSI Keyword
- Internal Links
- External Links
- Anchor Text
- Alt text
- Short paragraphs and bullet points
- Table of Contents
- Bold and Italic Important Words
- Exit CTA


Off Page SEO គឺជាដំណើរកាដែលធ្វើនៅខាងក្រៅវេបសាយដើម្បីបង្កើត authorities ដែលនឹងជួយអោយឆាប់មានចំណាប់ថ្នាក់នៅលើ Google

នេះជាចំណុចដែលគួរធ្វើនៅ Off-Page SEO ដែលអ្នកគួរដឹង:

- Backlink/Inbound Link
- Guest Posting
- Do follow the link/ No Follow Link
- Domain Authority
- Page Authority
- Page Rank
- Link Profile
- Reciprocal Links
- PR links
- Article Directory Links
- Social bookmarking
- Image Submission
- Blog Submission
- Broken Link Building


Technical SEO - ជាសម្មភាពដែលយើងគួរតែត្រូវយកចិត្តទុកដាក់ជាអទិភាពសម្រាប់អោយម៉ាសុីនស្វែងរកមើលឃើញ (crawlers) ដើម្បីអោយវា index ហើយក៏ដើម្បីអោយវេបសាយមើលឃើញដល់អ្នកប្រើប្រាស់

នេះជាចំណុចដែលគួរធ្វើនៅ Technical SEO ដែលអ្នកគួរដឹង:

- Crawling and indexing
- Noindex tag
- Rendering
- Page Speed
- Xml Sitemap
- Robots.txt
- Dead Links
- Schema Markup
- 301 redirects
- Breadcrumbs
- Site Architecture
- SSL Certificate

Local SEO ជាដំណើរការនៃពង្រឹងអាជីវកម្មក្នុងស្រុកសម្រាប់ម៉ាសុីនស្វែងរក ហើយក៏សម្រាប់អ្នកប្រើប្រាស់ដើម្បីអោយមានការមើលឃើញកាន់តែប្រសើរនៃវេបសាយនៅក្នុង organic search results និងនៅក្នុង Google map

នេះជាចំណុចដែលគួរធ្វើនៅ Local SEO ដែលអ្នកគួរដឹង:

- Google Business Profile
- Reviews
- Citations
- Google Maps
- Local Backlinks
- Local Finder
- NAP (Name, Address, Phone Number)
- Geo Modifier
- Geo Tagging
- Local Keywords
- Local Business Schema
- Local Directories
- Spam fighting
#KEYWORD មានសារៈសំខាន់ណាស់មិនថាសម្រាប់ SEO, Social media…ដែលវាបានដើរតួរយ៉ាងសំខាន់នៅក្នុងសម័យឌីជីដលក្នុងការតភ្ជាប់រវាងអ្នកប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា​! ហើយថ្ងៃនេះខ្ញុំបានលើកយកពីប្រភេទផ្សេងៗគ្នានៅក្នុង Keyword មកចែករំលែក​ ខ្ញុំប្រាកដថាមានអ្នកដឹងតិចណាស់សម្រាប់ប្រភេទរបស់វានេះ​ ដូច្នេះខ្ញុំសង្ឈឹមថាអ្នកទាំងអស់គ្នាអាចរៀនបានអ្វីថ្មីពីអត្ថបទមួយនេះ!😉

🟣 Seed Keywords​ - ជាពាក្យគន្លឹះខ្លី ដែលជាធម្មតាមានពាក្យមួយ ឬពីរ (ស្រដៀង short-tail keywords )​ដែលផ្តោតទៅរកបរិមាណស្វែងរកប្រចាំខែដែលខ្ពស់ និងការប្រកួតប្រជែងខ្ពស់។

🟣 Keyword Difficulty​ - ឬ (competition) ជារង្វាស់ដែលប្រើដើម្បីកំណត់ថាតើវាពិបាកកម្រិតណាសម្រាប់ពាក្យគន្លឹះ ហើយដើម្បីថាវាសមនឹងពេលវេលា និងការចំណាយរបស់យើងឬអត់ក្នុងការជ្រើសរើសពាក្យគន្លិះ។

🟣 Medium-tail Keywords​ - ឬ​ (chunky keywords) ជាពាក្យគន្លឹះដែលមានការប្រកួតប្រជែងកម្រិតមធ្យមដែលមានពីរទៅបីពាក្យ។

🟣 Long-tail Keywords - អានលម្អិតនៅទីនេះ https://t.me/pteahdigital/141

🟣 Semantic or LSI Keywords - អានលម្អិតនៅទីនេះ https://t.me/pteahdigital/202

🟣 Synonyms​ Keywords - ឬ (Closely Related Keywords) ជាពាក្យ ឬឃ្លាដែលមានន័យស្រដៀងនឹងពាក្យគន្លឹះរបស់យើង​។

🟣 Search Volume - វាសំដៅលើចំនួនដងនៃពាក្យគន្លឹះជាក់លាក់ណាមួយនៅក្នុងម៉ាស៊ីនស្វែងរកដែលត្រូវបានគេស្វែងរកក្នុងពេលវេលាជាក់លាក់មួយ។​

🟣 Keyword CPC(Cost per Click)​ - ជាទូទៅគេប្រើនៅក្នុង Google Ads ដែលជាការដេញថ្លៃលើពាក្យគន្លឹះ ដើម្បីជួយធានាការផ្សាយពាណិជ្ជកម្មនៅផ្នែកខាងលើនៃលទ្ធផលស្វែងរក​។

🟣 Search Intent - គឺជាពាក្យដែលប្រើដើម្បីពិពណ៌នាអំពីគោលបំណងនៃការស្វែងរក វាជាហេតុផលដែលអ្នកប្រើប្រាស់ធ្វើការស្វែងរកភាពជាក់លាក់ណាមួយ។

🟣 ​Primary Keyword - ជាពាក្យចម្បងដែលអ្នកប្រើប្រាស់គោលដៅកំពុងស្វែងរក សម្រាប់អ្នកទីផ្សារការប្រើពាក្យគន្លឹះនេះ​អាចជួយសរសេរបង្កើតមាតិកាបានជាច្រើនទៀត។

🟣 Secondary Keyword​ - ពាក្យគន្លឹះបន្ទាប់បន្សំ ជាពាក្យគន្លឹះដែលទាក់ទងយ៉ាងជិតស្និទ្ធទៅនឹង primary keyword ដែលយើងកំពុងកំណត់គោលដៅជាមួយទំព័រផ្សេងទៀតរបស់យើង! synonyms, subtopics, long-tail keyword​...អាចត្រូវបានចាត់ទុកថាជាពាក្យគន្លឹះបន្ទាប់បន្សំ។

🟣 ​Keyword Density​ - ដង់ស៊ីតេពាក្យគន្លឹះសំដៅទៅលើចំនួនដងដែលពាក្យគន្លឹះលេចឡើងនៅលើវេបសាយដែលបានផ្តល់ឱ្យ ឬក្នុងផ្នែកនៃមាតិកាជាសមាមាត្រ ឬភាគរយនៃចំនួនពាក្យទាំងមូល​ ពេលខ្លះវាក៏ត្រូវបានគេសំដៅថាជាប្រេកង់ពាក្យគន្លឹះ ដែលវាបង្ហាញពាក្យគន្លឹះជាក់លាក់មួយនៅលើវេបសាយ។

#seokeyword #seotips #keywordtips #typeofkeyword
អ្នកអានជាទីស្រលាញ់បានប្រើប្រាស់ BERT​ នៅហ្នឹង?

BERT របស់ Google គឺជា algorithm ដែលដំណើរការដោយ AI ដែលមានបំណងយល់កាន់តែច្បាស់អំពីដំណើរការភាសាធម្មជាតិ និងកែលម្អភាពកាន់តែត្រឹមត្រូវនៃលទ្ធផលស្វែងរក។
BERT វាជាកត្តាសំខាន់ដែលត្រូវពិចារណានៅពេលបង្កើនប្រសិទ្ធភាពមាតិកាសម្រាប់ម៉ាស៊ីនស្វែងរក!

នេះគឺជាចំនុចមួយចំនួនដែលអ្នកគួរបង្កើនប្រសិទ្ធភាពយុទ្ធសាស្រ្ត SEO របស់អ្នកជាមួយនឹង BERT:

🟣 ផ្តោតលើគុណភាពនិងផ្តល់ជាព័ត៌មានគ្រប់គ្រាន់នៃមាតិកា
BERT ត្រូវបានរចនាឡើងដើម្បីយល់ភាសាធម្មជាតិ និងយល់ពីបរិបទនៃ search queries ហើយដើម្បីបង្កើនប្រសិទ្ធភាព BERT បានផ្តោតលើការបង្កើតមាតិកាដែលផ្តល់ព័ត៌មាន ស្រាវជ្រាវបានល្អ និងចូលរួមជាមួយអ្នកអានបានប្រសើរ

🟣 ប្រើពាក្យគន្លឹះវែងៗ និងភាសាធម្មជាតិ
ពាក្យគន្លឹះវែងគឺជាក់លាក់ និងប្រកួតប្រជែងតិចជាងពាក្យគន្លឹះខ្លី ប្រើភាសាធម្មជាតិនៅក្នុងមាតិការបស់យើង រួមទាំងសំណួរ និងឃ្លាដែលមនុស្សទំនងជាប្រើនៅពេលស្វែងរកប្រធានបទរបស់យើង

🟣 ផ្តល់ចម្លើយសង្ខេបនិងយច្បាស់លាស់លើសំណួរ
BERT ត្រូវបានរចនាឡើងដើម្បីយល់ពីបរិបទ និងចេតនានៅពីក្រោយ search queries ដូច្នេះវាជាការសំខាន់ក្នុងការផ្តល់ចម្លើយច្បាស់លាស់ និងសង្ខេបចំពោះសំណួរទូទៅដែលទាក់ទងនឹងប្រធានបទរបស់យើង!​ ដែលវាអាចសម្រេចបានដោយប្រើជា subheadings ចំណុច និងភាសាសង្ខេបដើម្បីបង្ហាញព័ត៌មាន។

🟣 ប្រើ structured data និង schema markup
ទិន្នន័យដែលមានរចនាសម្ព័ន្ធ និង schema markup ផ្តល់នូវបរិបទបន្ថែមដល់ម៉ាស៊ីនស្វែងរក ដែលអាចធ្វើអោយប្រសើរឡើងនូវភាពមើលឃើញ និងភាពពាក់ព័ន្ធនៃមាតិការបស់យើង។ ដោយប្រើ schema markup ដើម្បីដាក់ចំណាំព័ត៌មានសំខាន់ៗដូចជាអាសយដ្ឋាន លេខទូរស័ព្ទ និងការវាយតម្លៃ អ្នកអាចជួយម៉ាស៊ីនស្វែងរកឱ្យយល់អំពីមាតិការបស់អ្នកកាន់តែប្រសើរឡើង។

🟣 តាមដានការវិភាគស្វែងរក និងសម្របយុទ្ធសាស្រ្ត
វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការវិភាគការស្វែងរករបស់យើងឱ្យបានទៀងទាត់ ដើម្បីមើលពីរបៀបដែលមាតិការបស់យើងកំពុងដំណើរការនៅក្នុងលទ្ធផលស្វែងរក។ តាមរយៈការវិភាគទិន្នន័យស្វែងរកយើងអាចកំណត់អត្តសញ្ញាណនៅក្នុងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងកែសម្រួលយុទ្ធសាស្រ្តដើម្បីតម្រឹមកាន់តែប្រសើរជាមួយ BERT និង algorithms ដែលដំណើរការដោយ AI ផ្សេងទៀត។

បន្ថែមសម្រាប់អ្នកឆ្ងល់ពី search queries: https://t.me/pteahdigital/213
សម្រាប់​ AI chatGPT: https://t.me/pteahdigital/172

#google #bert #seo #ai #seot #seolife #searchmarketing
ខ្ញុំបានឃើញគេវែកញែកជាច្រើនក្នុងបណ្តាញសង្គម​ ដោយសារមានបច្ចេកវិទ្យាថ្មីៗ ដូចជា ChatGPT, Bert, Jasper, RankIQ…កំពុងវាយលុកពេញពិភពលោកយ៉ាងខ្លាំងក្លា ដែលអាចជំនួសការងាររបស់មនុស្សបាន!

AI មិនគួរអោយខ្លាចទេ ផ្ទុយទៅវិញយើងអាចប្រើវាដើម្បីកែលម្អការងារ SEO របស់យើង ដែលវាជាជំនួយការដ៏ល្អក្នុងការបង្កើនផលិតភាព និងគុណភាពនៃការងាររបស់យើង

👉🏼 បច្ចេកវិទ្យា AI កំពុងរីកចម្រើនយ៉ាងលឿន ប៉ុន្តែវាមិនទាន់អាចទទួលយកការងារ SEO ទាំងស្រុងបាននោះទេ😉

អានបន្ថែម: ឧបករណ៍ជំនួយសរសេរ Ai កំពុងជំនួសអ្នកសរសេរមាតិកា SEO ពិតមែនទេ? - https://t.me/pteahdigital/36

#ai #seo #chatgpt #bert #seotools #aitools
ខាងលើនេះជាពាក្យកាត់នៅក្នុង SEO ដែលអ្នកត្រូវតែដឹង ដែលយើងតែងតែប្រើប្រាស់ជាប្រចាំ!!!! មានខ្វះពាក្យអីទៀតដែលខ្ញុំមិនបានសរសេរ ចាំខំមិនប្រាប់ផង😉

#seo #seotips #SEOacronyms #digitalmarketing