ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
LSI = Latent Semantic Indexing ដែលជាបច្ចេកទេសដែលប្រើដោយម៉ាស៊ីនស្វែងរក ដើម្បីកំណត់ពាក្យ និងគោលគំនិតដែលពាក់ព័ន្ធ។

LSI keywords គឺជាពាក្យ និងឃ្លាដែលទាក់ទងនឹងពាក្យគន្លឹះសំខាន់ៗដែលយើងកំពុងកំណត់គោលដៅ ពួកគេជួយម៉ាស៊ីនស្វែងរកឱ្យយល់ពីបរិបទនៃមាតិការ និងអាចមានឱកាសធ្វើឱ្យប្រសើរឡើងនូវក្នុងចំណាត់ថ្នាក់សម្រាប់ការស្វែងរកដែលពាក់ព័ន្ធ។

LSI keywords អាចរួមបញ្ចូលពាក្យដែលមានន័យដូច ឬប្រែប្រួល និងពាក្យដែលពាក់ព័ន្ធ ដែលជារឿយៗត្រូវបានប្រើប្រាស់ដោយភ្ជាប់ជាមួយពាក្យគន្លឹះគោលដៅរបស់យើង។

ការប្រើប្រាស់ LSI keywords នៅក្នុងមាតិកាអាចជួយឱ្យជៀសវាងការបញ្ចូលពាក្យគន្លឹះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចការ SEO! ជំនួសឱ្យការសរសេរពាក្យគន្លឹះដូចគ្នាម្តងហើយម្តងទៀត យើងអាចប្រើពាក្យគន្លឹះ LSI ដើម្បីបន្ថែមភាពស៊ីជម្រៅ និងពាក់ព័ន្ធទៅនឹងមាតិការបស់យើង។

ការប្រើប្រាស់ពាក្យគន្លឹះ LSI វាជារឿងសំខាន់ តែក៏មិនត្រូវប្រើវាច្រើនពេកដែរ ការបញ្ចូលពាក្យគន្លឹះអាចនាំឱ្យមានការថយចុះនៃចំណាត់ថ្នាក់ ផ្ទុយទៅវិញ ផ្តោតលើការបង្កើតមាតិកាដែលមានគុណភាពខ្ពស់ដែលផ្តល់តម្លៃដល់អ្នកអាន ហើយបញ្ចូលពាក្យគន្លឹះ LSI ដែលពាក់ព័ន្ធតាមធម្មតា។

ឧបករណ៍មួយចំនួនដែលយើងអាចប្រើដើម្បីស្វែងរក LSI keywords រួមមាន:
🟣​ Google's "related Searches" feature
🟣 Ahrefs and SEMrush...
🟣 វេទិកាអនឡាញដែលទាក់ទងនឹងទីផ្សារបស់អ្នក

សូមចាំថា គោលដៅចុងក្រោយគឺបង្កើតមាតិកាព័ត៌មានដែលមានគុណភាពខ្ពស់ ដែលបំពេញបំណងស្វែងរករបស់អ្នកប្រើប្រាស់។

#lsikeyword #LatentSemanticIndexing #keyword #keywordtips #seotips #keywordresearch
🟣 មូលហេតុដែលគេជ្រើសរើសយកយុទ្ធសាស្រ្ត SEO!

LinkedIn: https://www.linkedin.com/company/phteahreandigital/

#reanseo #learnseo #seo #seotipsandtricks #seotips
1
នៅពេលនិយាយអំពីការបង្កើនប្រសិទ្ធភាពវេបសាយសម្រាប់ម៉ាស៊ីនស្វែងរក មានកត្តាជាច្រើនដែលហួសពីការគ្រប់គ្រងរបស់យើង!​ ខាងក្រោមនេះជាកត្តា SEO មួយចំនួនដែលមិននៅក្នុងការគ្រប់គ្រងរបស់យើង៖

🟣 Search engine algorithm updates:
ម៉ាស៊ីនស្វែងរកដូចជា Google បានធ្វើបច្ចុប្បន្នភាពជាប្រចាំនូវ algorithm របស់ពួកគេ ដែលអាចប៉ះពាល់ដល់របៀបដែលវេបសាយដាក់ក្នុងលទ្ធផលស្វែងរក! ការ updates ទាំងនោះមិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងបាននោះទេ។

🟣 Competitor activities:
ដៃគូប្រកួតប្រជែងរបស់យើងប្រហែលជាកំពុងអនុវត្តយុទ្ធសាស្រ្ត SEO របស់ពួកគេ ដែលអាចប៉ះពាល់ដល់ចំណាត់ថ្នាក់របស់យើង! ​ យើងមិនអាចគ្រប់គ្រងអ្វីដែលដៃគូប្រកួតប្រជែងរបស់យើងធ្វើនោះទេ ប៉ុន្តែយើងអាចផ្តោតលើការកែលម្អយុទ្ធសាស្រ្តរបស់យើងបន្ថែមទៀត។

🟣 User behavior:
ឥរិយាបថរបស់អ្នកប្រើប្រាស់ ដូចជា click-through rates និង bounce rates អាចប៉ះពាល់ដល់ចំណាត់ថ្នាក់របស់យើង!​ ខណៈពេលដែលយើងអាចបង្កើនប្រសិទ្ធភាពវេបសាយរបស់យើងសម្រាប់ user experience តែយើងមិនអាចគ្រប់គ្រងរបៀបដែល user មានសកម្មភាពជាមួយវេបសាយរបស់យើងបាននោះទេ។

🟣 Server & Website downtime:
បញ្ហាបច្ចេកទេសដូចជា Server downtime និង website errors អាចប៉ះពាល់អវិជ្ជមានដល់ចំណាត់ថ្នាក់! ខណៈពេលដែលយើងអាចកាត់បន្ថយការផ្អាកដោយប្រើ hosting provider​ ដែលគួរឱ្យទុកចិត្ត តែយើងមិនអាចគ្រប់គ្រងបញ្ហាបច្ចេកទេសដែលមិនរំពឹងទុកបានទេ។

🟣 Geolocation:
ចំណាត់ថ្នាក់វេបសាយអាចប្រែប្រួលអាស្រ័យលើទីតាំងរបស់អ្នកប្រើប្រាស់ដែលកំពុងស្វែងរក ជាពិសេសសម្រាប់ការស្វែងរកក្នុងតំបន់ ដែលភាពជិតស្និទ្ធនឹងអ្នកប្រើប្រាស់គឺជាកត្តាដ៏សំខាន់! តែទោះជាយ៉ាងនេះក្តី យើងអាចបង្កើនប្រសិទ្ធភាពសម្រាប់ការស្វែងរកក្នុងតំបន់ដោយប្រើពាក្យគន្លឹះជាក់លាក់ និងមាតិកានៃទីតាំង។

#seotips #seo #seofactor #searchengine
តើអ្នកគិតថាពាក្យស្វែងរក(search queries or search term) និងពាក្យគន្លឹះ(keywords)គឺដូចគ្នាទេ?

ខ្ញុំធ្លាប់ច្រឡំរវាងពាក្យទាំងពីរនេះ​​ ដូច្នេះទើបចង់ចែករំលែកប្រាប់ថា keywords និង search queries គឺមិនដូចគ្នាទេណា!

🟣​​ Search Query
ជាទូទៅ Search Query​ ត្រូវបានប្រើប្រាស់ដោយមនុស្ស(អ្នកប្រើប្រាស់) ដើម្បីធ្វើការស្វែងរកនៅលើ Google ឬម៉ាស៊ីនស្វែងរកណាមួយ។

ឧទាហរណ៍: ប្រសិនបើនរណាម្នាក់ចង់ទិញ “Skincare” នោះសំណួរស្វែងរករបស់អ្នកប្រើប្រាស់ប្រហែលអាចនឹងជា:
- Buy skincare online
- Brand skincare promotion
- Best skincare for pimple
- Skincare product for dry skin​​
- Which skincare products should I apply in the morning?...

ដូច្នេះ អ្វីដែលអ្នកប្រើប្រាស់ស្វែងរក ឬសរសេរ​​​​នៅលើប្រអប់ស្វែងរកវានឹងជាសំណួរ(query) ហើយពីសំណួរខាងលើ Skincare គឺជាពាក្យគន្លឹះ(keyword)។

🟣 Keyword
ពាក្យគន្លឹះ គឺជាពាក្យជាក់លាក់ ឬឃ្លាដែលអ្នកប្រើប្រាស់កំពុងស្វែងរក! ជាក់ស្តែងដូច​​​នៅឧទាហរណ៍ខាងលើ Skincare ជាពាក្យគន្លឹះដែលអ្នកប្រើប្រាស់កំពុងស្វែងរក និងចង់ដឹង!

ជាទូទៅ queries ត្រូវបានប្រើប្រាស់ដោយមនុស្ស(អ្នកប្រើប្រាស់) ពាក្យគន្លឹះត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ SEO ឬផ្នែកដែលពាក់ព័ន្ធ​ ហើយ​អ្នក​ប្រើ​ប្រាស់មិន​ដឹង​ថា​អ្វី​ជា​ពាក្យ​គន្លឹះ​នោះ​ទេ ពួកគេ​ស្វែង​រក​តែ​ព័ត៌មាន​ជាមួយ​នឹង​សំណួរ​ជាក់លាក់ដែលពួកគេចង់ដឹងប៉ុណ្ណោះ។

ដូច្នេះក្នុងនាមជាអ្នកធ្វើ SEO ឬផ្នែកដែលពាក់ព័ន្ធ អ្នកត្រូវមើលទាំងពីរព្រោះពាក្យគន្លឹះដែលអ្នកស្វែងរកគឺស្ថិតនៅក្នុងសំណួរអ្នកប្រើប្រាស់។

និយាយអោយស្រួលយល់គឺ:
👉🏻 User uses a query.
👉🏻 SEO or marketer uses a keyword.

Stay tuned:
FB: https://www.facebook.com/reandigital
IG: https://www.instagram.com/rean_seo/?hl=en
LinkedIn: https://www.linkedin.com/company/phteahreandigital/

#SEO #keyword #SearchQuery #searchterm #google #queries #keywordtips
ការបង្ហោះវេបសាយ - Web hosting គឺដូចជាផ្ទះមួយ ដែលឯកសារនៃវេបសាយរបស់យើងស្ថិតនៅលើអ៊ីនធឺណិត ហើយ Web hosting is like a house for your online content on the Internet​ ​ ចំណែក​ domain name ​គឺ​ជា​អាសយដ្ឋាន​របស់​ផ្ទះ ដូច្នេះ​មនុស្ស​អាច​ចូល​មើល​បាន​គ្រប់​ពេល​ដែល​ពួកគេ​ចង់​!
អានបន្ថែមទាក់ទងជាមួយ​ domain name​​ - https://t.me/pteahdigital/23

និយាយអោយសាមញ្ញ វាគឺជាកុំព្យូទ័រនៅលើអ៊ីនធឺណិតដែលកុំព្យូទ័រនេះមានផ្ទុកឯកសាវេបសាយរបស់យើងដូចជារូបភាព អត្ថបទ វីដេអូ កូដជាដើម។​ នៅពេលដែលនរណាម្នាក់វាយ domain របស់យើងនៅក្នុងកម្មវិធីស្វែងរក(browser) ហើយ​ domain នោះនឹងត្រូវបានបកប្រែទៅអោយអាសយដ្ឋាន IP នៃ hosting computer របស់យើង។

តាមរូបភាពនៅខាងក្រោម យើងអាចមើលឃើញថានៅពេលណាដែលអ្នកប្រើប្រាស់វាយសំណួរនៅលើ browser សំណើនោះត្រូវបានផ្ញើទៅកាន់ម៉ាស៊ីនមេ(hosting server)ដែលនៅលើអុីនធឺណិតនោះ។

ហើយ hosting server ឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់ ហើយផ្ញើការឆ្លើយតបទៅ browser របស់អ្នកប្រើប្រាស់វិញ។

ឧបមាថា អ្នកចង់ចូលប្រើវេបសាយរបស់ខ្ញុំ “siemdigital.com” ប្រសិនបើខ្ញុំរក្សាទុកវានៅ​លើ my local computer/server អ្នកមិនអាចមើលឃើញ ឬចូលប្រើវេបសាយរបស់ខ្ញុំបានទេ។ ដូច្នេះដើម្បីធ្វើឱ្យវាអាចមើលឃើញ និងអាចចូលដំណើរការបានសម្រាប់យើង និងអ្នកផ្សេងទៀត ខ្ញុំបាន hosted វេបសាយរបស់ខ្ញុំនៅអុីនធឺណិតតានរយ: hosting server ណាមួយ។

ហេតុនេះហើយ រាល់ពេលដែលអ្នកស្វែងរក "siemdigital.com" នៅក្នុង browser របស់អ្នក នៅពេលនោះ​ browser​ របស់អ្នកនឹងផ្ញើសំណើនោះទៅកាន់ hosting server របស់ខ្ញុំ​ (ទីតាំងដែលខ្ញុំបានបង្ហោះឯកសាវេបសាយរបស់ខ្ញុំ)​ បន្ទាប់មកយោងទៅតាមសំណើរបស់អ្នកនោះ server របស់ខ្ញុំនឹងពិនិត្យឯកសារ ហើយឆ្លើយតបទៅអ្នកវិញជាមួយនឹងលទ្ធផលនៅលើ browser របស់អ្នក។

ដូច្នេះ នេះជាមូលហេតុដែលការបង្ហោះមានសារៈសំខាន់ និងចាំបាច់ណាស់។

Keyword:
#WebHosting: បង្ហោះវេបសាយនៅលើអុីនធឺណិត
#Hosting_server - ម៉ាសុីនផ្ទុកក្នងការបង្ហោះវេបសាយ
#Browser - កម្មវិធីស្វែងរក​ (មានដូចជា: Safari, Chrome, Firefox, Edge...)

#hosting #website #domainname #websitetips
សំណាងណាស់អត់មានរចនាអីគេនោះទៀត🙂

#myday #memes #digitalmarketer
Website traffic សម្តៅទៅលើបរិមាណអ្នកប្រើប្រាស់ដែលបានចូលមើលវេបសាយរបស់យើង! យើង​គ្រាន់តែដឹងថាវេបសាយមាន traffic​ ច្រើនគឺល្អហើយ​ តែមានដឹងថា traffic ទាំងអស់ហ្នឹងមកពីប្រភពផ្សេងៗគ្នាអត់?

ខាងក្រោមនេះជាប្រភេទរបស់ traffic សំខាន់ៗមួយចំនួនដែលយើងតែងទទួលបាន(ដែលយើងអាចមើលឃើញនៅ Google Analytics) នោះគឺ:

🟣 Direct Traffic
សម្តៅទៅលើអ្នកប្រើប្រាស់ដែលចូលទៅមើលវេបសាយដោយផ្ទាល់ ដោយមិនបានឆ្លងកាន់កម្មវិធីណាមួយឬ​ ម៉ាស៊ីនស្វែងរកឡើយ ដោយ traffic នោះរាប់ចំពោះអ្នកប្រើប្រាស់ដែលវាយ URL ដោយផ្ទាល់ទៅក្នុង browser តាមអ៊ីនធឺណិត ឬតាម bookmark ដែលបានរក្សាទុកនោះជាដើម

🟣 Search/Organic Traffic
Traffic នេះសំដៅលើចំនួនអ្នកប្រើប្រាស់ដែលបានទៅដល់វេបសាយតាមរយៈ SERP ដែលមិនចុចលើការផ្សាយពាណិជ្ជកម្ម! វាជាប្រភេទ traffic ដ៏សំខាន់បំផុតដែលពួកយើងខិតខំដើម្បីទទួលបាន​ traffic នេះ ដោយវាអាចអោយមានចំណាត់ថ្នាក់ល្អ ហើយនឹងផ្តល់ឱ្យយើងនូវ traffic កាន់តែច្រើនជាងមុន

🟣 Referral Traffic
អ្នកប្រើប្រាស់បានទៅកាន់វេបសាយតាមរយៈតំណភ្ជាប់ខាងក្រៅ(external links) ដែលវាសំដៅលើការចូលមើលវេបសាយរបស់យើងពីតំណភ្ជាប់ដែលបង្ហាញនៅលើវេបសាយផ្សេង! referral traffic នេះអាចមានគុណតម្លៃខ្លាំងព្រោះវាបង្ហាញ Google ថាមនុស្សកំពុងចំណាយពេលដើម្បីភ្ជាប់ទៅមាតិការបស់យើង

🟣 Social Media Traffic
វាដូចដែលអ្នកគិត social traffic​ បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចូលទៅកាន់គេហទំព័ររបស់យើង តំណភ្ជាប់ពី Facebook,​ LinkedIn, Pinterest, Instagram និងគណនីជាច្រើនទៀតសម្រាប់ traffic ប្រភេទនេះ! រាល់ពេលដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ដែលយើងបានបង្កប់ក្នុងការផុស វេបសាយរបស់យើងនឹងត្រូវបានរាប់បញ្ចូល!

🟣 Paid Traffic
ងាយៗ គឺជាការវាស់វែងចំនួនអ្នកប្រើប្រាស់ដែលទៅកាន់វេបសាយរបស់យើងដោយបានប្រើ​ SEM!

🟣 Email Traffic
ដោយទទួលបានអ្នកប្រើប្រាស់តាមរយ: email marketing campaigns! យើងអាចវាស់ស្ទង់ភាពជោគជ័យនៃ email marketing បានដោយតាមដានចំនួនអ្នកចូលមើលវេបសាយរបស់យើងតាមរយៈមាតិកាដែលយើងបានបញ្ចេញ។

Stay tuned:
Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#website #websitetraffic #typeoftraffic #seo #sem #digitalmarketing
តើអ្នកដឹងទេថា Google Search Console មិនមែនជាឧបករណ៍មានមុខងារតែមួយនោះទេ វាត្រូវបានផ្សំជាមួយឧបករណ៍ផ្សេងៗទៀត!

Google Search Console (GSC) គឺជាឧបករណ៍ឥតគិតថ្លៃដែលផ្តល់ដោយ Google វាត្រូវបានគេហៅផងដែរថាជា Google Webmaster Tools ដែលយើងត្រូវតែតាមដានជានិច្ច ដើម្បីដោះស្រាយបញ្ហានៃវេបសាយរបស់យើង!

GSC ជួយយើងអោយស្វែងយល់ពីរបៀបដែល crawlers (Google bots) មើលមកវេបសាយរបស់យើង ឬធ្វើអន្តរកម្មជាមួយវា ដោយជាទូទៅ វាជួយត្រួតពិនិត្យ ថែទាំ និងដោះស្រាយបញ្ហាជាមួយវេបសាយរបស់យើងពីភ្នែករបស់ Google bot

យើងអាចប្រើ GSC tools ដើម្បី៖
🟣 Find and Crawl​: ដើម្បីបញ្ជាក់ថា Google អាចស្វែងរក និង crawl វេបសាយបាន
🟣​ Fix​: ដើម្បីជួសជុល index និងស្នើសុំការ index​ ឡើងវិញសម្រាប់មាតិកាថ្មី ឬ​ updated
🟣 Links: ដើម្បីដឹងថាតើមានតំណភ្ជាប់ប៉ុន្មានដែលបាននាំអ្នកមើលទៅវេបសាយរបស់យើង
🟣 Warnings: ដើម្បីទទួលបានសារសំខាន់ៗ ឬការព្រមានអំពីការ index, spam ឬបញ្ហាផ្សេងទៀតជាមួយវេបសាយរបស់យើង
🟣 Keywords: ដើម្បីដឹងថាតើ keywords ណាខ្លះដែលវេបសាយរបស់យើងកំពុងដាក់ចំណាត់ថ្នាក់ និងមានអ្នកចុចលើលទ្ធផលស្វែងរករបស់ Google
🟣 Pages: ដើម្បីដឹងថាតើទំព័រណាខ្លះដែលត្រូវបាន indexed និងមិនត្រូវបាន indexed​ ដោយ Google
🟣 Troubleshoot: ដើម្បីដោះស្រាយបញ្ហាដូចជា AMP, FAQ mobile usability និងបញ្ហាស្វែងរកផ្សេងទៀត។

Related topic: https://t.me/pteahdigital/189

#GSC #googlesearchconsole #seo #website #seachconsole