អ្នកទាំងអស់គ្នាប្រហែលជាមានអ្នកខ្លះពួកគាត់បានដឹងច្រើន ឬដឹងប្រហាក់ប្រហែលអេដមីនដែរទាក់ទងជាមួយការសរសេរប្លុក អោយបានត្រឹមត្រូវហើយទទួលបានអ្នកអានច្រើន។ ក្នុងនោះដែលដើម្បីទទួលបានចំនួនអ្នកចូលមើល ក៏មានការគួបផ្សំជាមួយចំនួនពាក្យនៃប្លុកនោះដែរ។ ក្នុងនាមខ្ញុំជាអ្នកទើបតែចាប់ផ្តើមក្នុងការសរសេរប្លុកម្នាក់ ខ្ញុំអាចនិយាយបានថា សំណួរ "តើការបង្ហោះប្លក់(blog post) គួរមានប៉ុន្មានពាក្យទើបល្អ?" បែបនេះជាសំណួរដែលពិបាកមួយសម្រាប់ខ្ញុំក៏ដូចជាអ្នកផ្សេងទៀត ពីព្រោះសំណួរនេះហាក់បីដូចជាវាមិនមានចម្លើយត្រឹមត្រូវតែមួយទេ វាមានចម្លើយច្រើនដែលត្រឹមត្រូវទៅតាមប្រភេទមាតិកា ក្នុងនោះផងដែរបើ "មានច្រើនជាង 300 ពាក្យ" "តិចជាង 1000 ពាក្យ" ឬ "យ៉ាងហោចណាស់ត្រឹម 2000 ពាក្យ"។
បើយោងតាមការសិក្សារស្វែករក និងបទពិសោធន៍បន្តិចបន្តួចរបស់ខ្ញុំ ខ្ញុំបានរកឃើញចម្លើយដ៏ល្អដែលអាចចែករំលែកទៅកាន់អ្នករាល់គ្នាបានថាគឺ៖
👉🏻 ការបង្ហោះប្លក់របស់អ្នកគួរតែមានប្រវែងដែលវាត្រូវការ និងសមស្រប ជាមួួយពាក្យគន្លឹះដើម្បីគ្របដណ្តប់ប្រធានបទបានល្អ និងក្បោះក្បាយ។
✨ ជាញឹកញាប់មានអ្នកសរសេរភាគច្រើនអាចសរសេរបានអត្ថបទមួយក្នុងប្រវែងពាក្យ 400 - 1000 (ខ្ញុំក៏ចឹងដែរមិនសូវបានលើសនឹងទេ🤣) សម្រាប់ប្រភេទ៖
🟣 ពាក្យគន្លឹះតូចចង្អៀតខ្លាំងពេក
🟣 ប្រកាសណែនាំ ឬវីដេអូសង្ខេប
🟣 សំណួរជាក់លាក់ដែលមិនត្រូវការបរិបទច្រើន
🟣 ប្រកាសពិពណ៌នាអំពីផលិតផលជាក់លាក់តែមួយ...
✨ ក្នុងនោះផងដែរខ្ញុំបានរកឃើញថាការបង្ហោះប្លុកនៅកន្លែងខ្លះមានប្រវែងរវាង 1200 - 2000 ពាក្យ ដែលវាគ្រប់គ្រាន់សម្រាប់គ្របដណ្តប់ពាក្យគន្លឹះដែលមានភាពទូលំទូលាយភាគច្រើន ក្នុងនោះក៏មាន៖
🟣 អត្ថបទ "របៀបធ្វើ"
🟣ប្រធានបទអប់រំ (មិនចាំបាច់តែការអប់រំទេ ប្រធានបទណាក៏ដោយអោយតែអាចអប់រំអ្នកអានបាន)
🟣ការណែនាំផលិតផល ឬហាង
🟣 អត្ថបទវិចារណកថាភាគច្រើន (ពាក្យប្រកបដោយហេតុគួរត្រិះរិះ, បរិយាយអំពីហេតុការណ៍ដែលគួរពិចារណា)
✨ ចំពោះប្រវែង 2500 - 4000 ពាក្យ(អេដមីនមិនដែលបានសរសេរដល់ទេ😆) ហាក់ដូចជាល្អបំផុតសម្រាប់៖
🟣 ប្រធានបទអប់រំដ៏ទូលំទូលាយ ដែលជារឿយៗដើរតួជា "ស្នូល" នៃប្រធានបទមួយ
🟣 អត្ថបទវិចារណកថាមួយចំនួន ដូចជាតែងសេចក្តី ដំណើរករកើត...
ចុះអ្នកអានវិញ មានប្រវត្តិសរសេរអ៊ួអាប់មិចដែរ សរសេរបានម៉ានពាក្យ ឬមានមតិកែលម្អអីអត់ ស្វាគមន៍ជានិច្ចឡា😉
#seotips #contentwriting #contentwritingtips #blogpost

ជាមួយនឹងការវិវត្តន៍នៅក្នុងវិស័យទីផ្សារឌីជីថលនាពេលបច្ចុប្បន្ននេះ ការសរសេរអត្ថបទពាណិជ្ជកម្ម(COPY WRITING) បានដើរតួយ៉ាងសំខាន់ដែលមិនអាចខ្វះបាននឹងកំពុងទទួលបានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។ គោលបំណងនៃ COPY WRITING គឺដើម្បីជំរុញអតិថិជនគោលដៅរបស់អ្នកឱ្យមានសកម្មភាពណាមួយជាមួយអ្វីដែលបានផ្សព្វផ្សាយ។
📍ភាពខុសគ្នារវាង Content Writing & Copy Writing
🤞🏻ការសរសេរមាតិកា(Content Writing) - ត្រូវបានផ្តោតសំខាន់ក្នុងការនាំយកចំនួនអ្នកមើល(traffic) និងរក្សាឬបង្កើនចំនួនអ្នកមើលនោះដោយគោលបំណងផ្តល់តម្លៃបន្ថែមទៅកាន់អ្នកអាន ពោលគឺដូចជាការផ្តល់ព័ត៌មាន ការអប់រំ ពេលខ្លះបែបកម្សាន្តជាដើម។
🤞🏻 ការសរសេរអត្ថបទពាណិជ្ជកម្ម(COPY WRITING) - គឺបំប្លែងចំនួនអ្នកមើលនោះទៅជាអតិថិជន។
"Copy Writing គឺជាហេតុផលដែលមនុស្សទិញផលិតផលឬសេវាកម្មរបស់អ្នក"
📍កន្លែងដែលអ្នកអាចមើលឃើញការសរសេរអត្ថបទពាណិជ្ជកម្ម
• នៅក្នុង Caption នៃ Facebook Ads
• នៅក្នុង Caption នៃ Google Ads
• នៅលើ landing page…
📍Copywriting ដែលមិនសូវមានភាពទាក់ទាញ៖
• នេះជាផលិតផលរបស់ខ្ញុំ
• នេះជាអ្វីដែលវាបានធ្វើ
• នេះជាចំណុចល្អរបស់វា…
📍Copywriting ដែលទាក់ទាញ៖
• នេះជាបញ្ហារបស់អ្នក
• នេះជាអត្ថប្រយោជន៍ដែលទទួលបានពីការដោះស្រាយបញ្ហានោះ
• នេះជាមូលហេតុដែលបានធ្វើអោយ...អ្នកមិនដំណើរការ
• នេះគឺជាអ្វីដែលនឹងជួយអ្នកក្នុងការដោះស្រាយបញ្ហាទាំងនោះ…
📍យោងតាមហេតុផលខាងលើ នេះជាគន្លឹះបន្ថែមទៀតសម្រាប់អត្ថបទមួយនេះ
✌️ផ្លាស់ប្តូរ Call-to-actions ទៅជា Call-to-values
✌️កុំប្រាប់គេពីអ្វីដែលគេត្រូវធ្វើ ប្រាប់ពួកគេពីអ្វីដែលពួកគេទទួលបាន។
ឧទាហរណ៍:
Get started 👉🏻 Create your website
Start free trial 👉🏻 Try it at no cost
ខ្ញុំមិនមែនជាអ្នកជំនាញប៉ុន្នានទេទៅលើការសរសេរ(ពីព្រោះចំណេះដឹងទាំងខ្មែរ ទាំងភាសា អត់កើតទាំងពីរ😅) ប៉ុន្តែគ្រាន់តែខ្ញុំធ្លាប់បានធ្វើវាបានខ្លះៗដែលទាក់ទងទៅនឹងការសរសេរនេះដូចជា ការសរសេរនៅលើ Facebook & Google ads, Blogs, Website Content ជាពិសេស SEO Content (Meta Data).... ហើយអ្វីដែលខ្ញុំបានចែករំលែកខាងលើ វាបានជួយខ្ញុំក្នុងការសរសេររបស់ខ្ញុំខ្លះដែរ ដូច្នេះខ្ញុំសង្ឈឹមថាអត្ថបទនេះក៏អាចជួយអ្នកអានទាំងអស់គ្នាបានខ្លះដូចគ្នា✌️
ពីខ្ញុំអេដមីនដ៏ស្រស់ស្អាត🤣
Join Group: https://www.facebook.com/groups/1050561172262569/
Telegram: https://t.me/pteahdigital
#copywriting #contentwriting #digitalmarketing #content #contentwriter #writing #seo

Facebook
Log in or sign up to view
See posts, photos and more on Facebook.
នៅក្នុងការដំណើរការ SEO អ្នកទាំងអស់គ្នាប្រហែលបានឃើញពាក្យថា crawling - indexing - ranking ជាញឹកញាប់ ហើយក៏ប្រហែលជាមានចម្ងល់ថា តើវាមានភាពខុសគ្នាដូចម្តេចទៅ?
ហើយនេះជាអ្វីដែលយើងលើកយកមកនិយាយក្នុងអត្ថបទនេះ សម្រាប់អ្នកដែលមិនទាន់ដឹងច្បាស់ថាអ្វីជាភាពខុសគ្នារវាង #crawling #indexing #ranking
📍Crawling - Crawlers បានរកឃើញតំណភ្ជាប់(Links) ហើយបានឆ្លងកាត់តំណភ្ជាប់ទាំងនោះ ដើម្បីធ្វើបច្ចុប្បន្នភាព(update) និងស្វែងរកមាតិកាថ្មីៗនៅទីនោះ។
📍Indexing - បន្ទាប់ពី crawlers រកឃើញមាតិកាហើយ គឺគេចាប់ផ្តើមពិនិត្យមើលវា ហើយបានរៀបវាតាមលំដាប់លំដោយ។
📍Ranking - នៅពេលដែលអ្វីៗគ្រប់យ៉ាងរួចរាល់ Google ពិនិត្យមើលព័ត៌មាននៅក្នុង index ហើយស្វែងរកការផ្គូផ្គងដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់នៅពេលពួកគេស្វែងរក។
នេះគ្រាន់តែជាអ្វីដែលខ្ញុំយល់និងបានស្វែងរក ខ្ញុំសង្ឃឹមថាវាគ្រប់គ្រាន់ដែលអាចអោយអ្នកទាំងអស់គ្នាយល់បានដូចខ្ញុំដែរ ពីរបៀបដែលពួកវាខុសគ្នា។
បើអ្នកទាំងអស់គ្នាដឹងថា វាមានរបៀបខុសគ្នាផ្សេងទៀតប្រាប់អេដមីនវិញផងណា😉
#technicalseo #google “#seocambodia

មានគ្នាយើងបានសួរមកកាន់អេដមីនថា តើគួរចាប់ផ្តើមជាមួយ SEO ត្រូវការដឹងអីខ្លះទៅ?
ដូច្នេះខ្ញុំបានរកគន្លឹះខ្លះៗ សម្រាប់អ្នកចាប់ផ្តើមដំបូង ពីព្រោះនេះក៏ជាអ្វីដែលបានចាប់ផ្តើមជាមួយជំនាញមួយនេះដែរ ដើម្បីអោយមានចំណាប់ថ្នាក់ល្អ!
តោះមកមើលអ្វីដែលធ្វើមានបម្រែបម្រួល និងអ្វីដែលអ្នកគួរកំណត់អាទិភាពធ្វើមុនសម្រាប់ការចាប់ផ្តើមដំបូងរបស់អ្នក!
📍រចនាសម្ព័ន្ធនៃគេហទំព័រ (Site Structure)
រចនាសម្ព័ន្ធគេហទំព័រមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបង្កើតឋានានុក្រមនៃព័ត៌មាន វាបង្ហាញ Google និងអ្នកប្រើប្រាស់ពីទំព័រណាដែលសំខាន់ និងពីអ្វីដែលគេហទំព័ររបស់អ្នកធ្វើ។ វាជាការប្រសើរណាស់ នៅពេលរចនាសម្ព័ន្ធគេហទំព័រមានភាពល្អប្រសើរ ធ្វើអោយវេបសាយមានភាពរីកចម្រើន និងបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អ។
👉🏻រចនាសម្ព័នគេហទំព័រល្អអនុញ្ញាតឱ្យមានការតភ្ជាប់លីងខាងក្នុង(Internal Links)ដ៏អស្ចារ្យ។
📍រចនាសម្ព័ន្ធទំព័រ (Page Structure)
រចនាសម្ព័ន្ធទំព័រមិនចាំបាច់ស្មុគស្មាញទេ ត្រូវប្រាកដថាពាក្យគន្លឹះគោលដៅសំខាន់របស់អ្នកស្ថិតនៅក្នុង H1 របស់អ្នក ហើយបន្ទាប់មកបញ្ចូលពាក្យគន្លឹះដែលពាក់ព័ន្ធនៅក្នុង H2, H3, H4 ជាដើម រួចគិតអំពីអ្នកប្រើប្រាស់ តើខ្លឹមសាររបស់អ្នកមាន logical ទេ? ប្រសិនបើគេស្កែនមើល តើគេអាចរកឃើញអ្វីដែលគេកំពុងស្វែងរកបានទេ?
👉🏻សូមចងចាំថា អ្នកប្រើប្រាស់តែងតែមិនចង់អានអត្ថបទទាំងមូលនោះទេ ពួកគេចង់ស្វែងរកអ្វីដែលពួកគេកំពុងស្វែងរក ហើយចាកចេញ!
📍មាតិកា (Content)
បង្កើតតែមាតិកាដែលបំពេញតែគោលបំណងអ្នកស្វែងរកប៉ុណ្ណោះ! កុំបំពេញគេហទំព័ររបស់អ្នកជាមួយនឹងមាតិកាដែលមិនចាំបាច់។ ត្រូវប្រាកដថាមាតិការបស់អ្នកបម្រើគោលបំណងរបស់អ្នកស្វែងរកបានត្រឹមត្រូវ។ គិតតាមទស្សនៈរបស់ Google ប្រសិនបើវារុករកទៅលើគេហទំព័ររបស់អ្នក តើរាល់មាតិកាបន្ថែមតម្លៃដល់អ្នកប្រើប្រាស់ទេ? រក្សាគុណភាពទាំងមូលនៃគេហទំព័ររបស់អ្នកឱ្យខ្ពស់ និងពាក់ព័ន្ធទៅនឹងទីផ្សារដែលពាក្យពាក់ព័ន្ធរបស់អ្នក។
📍តំណភ្ជាប់ត្រលប់ (Backlinks)
បង្កើត backlinks រៀងរាល់ខែហើយកុំឈប់! គោលបំណងនោះគឺសម្រាប់រក្សាចំនួនពិតប្រាកដនៃ backlinks ក្នុងមួយខែហើយរក្សាស្ថេរភាពរបស់វានោះ ហើយជាពិសេស បង្កើតជាយុទ្ធសាស្រ្តសម្រាប់ backlinks ទៅកាន់ទំព័រណាដែលអ្នកចង់បង្កើន។
👉🏻ផ្តោតលើគុណភាពលើសពីបរិមាណ - quality over quantity
👉🏻សូមចងចាំថា backlink ពិបាកជាងគេនោះគឺដើម្បីទទួលបាន backlink ដែលមានគុណភាពល្អ!
📍មាតិកាប្លុក (Blog content)
គោលបំណងមួយចំនួនសម្រាប់មាតិកាប្លុកនោះគឺ
👉🏻នៅពេលបង្កើត backlinks សម្រាប់គេហទំព័រ ជាទូទៅគេចូលចិត្តភ្ជាប់វាទៅមាតិកាដែលមានគុណភាពល្អដែលមិនមែនជាការលក់ ដូចជាភ្ជាប់ជាមួយប្លក់ផុសមួយជាដើម។
👉🏻បង្កើតមាតិកាប្លក់ដើម្បីជាយុទ្ធសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាពសម្រាប់ពាក្យគន្លឹះដែលអ្នកចង់ដាក់ចំណាត់ថ្នាក់(Ranking)។
👉🏻វាបង្កើតការជឿទុកចិត្ត ប្រសិទ្ធភាព និងបង្ហាញភាពជាអ្នកជំនាញ ដោយបង្ហាញដល់អ្នកប្រើប្រាស់ ថាអ្នកស្គាល់ទីផ្សារដែលពាក់ព័ន្ធរបស់អ្នកបានច្បាស់។
📍កុំជាប់ក្នុងរឿងតូចៗ (Don’t get caught up in the petty stuff)
SEO គឺមានភាពស្មុគស្មាញដូចដែលអ្នកបានដឹង អ្នកអាចចំណាយពេលច្រើនម៉ោង ថ្ងៃ សប្តាហ៍ ឬច្រើនខែ ឬរហូតដល់ឆ្នាំ ដូច្នេះមិនត្រូវបារម្ភពេកទេពីរឿងដែលធ្វើឱ្យមានភាពខុសគ្នាតិចតួច។ វាមិនមែនមានន័យថាអ្នកមិនគួរខ្វល់ពីអ្វីផ្សេងទៀតនោះទេ ប៉ុន្តែកុំផ្តល់អាទិភាពដល់វាមុន លុះត្រាតែវាបង្កបញ្ហាធំនៅលើគេហទំព័ររបស់អ្នកហើយបន្ទាប់មកចាប់ផ្តើមគិតអំពីរឿងតូចតាចដែលអាចផ្តល់ឱ្យអ្នកនូវលើសពីដៃគូប្រកួតប្រជែងរបស់អ្នក។
📍ត្រៀមចិត្ត វាត្រូវការពេលវេលា 🤣
មានអ្វីបន្ថែមទៀតអត់? ចែករំលែកនៅក្នុងផុសនេះជាមួយគ្នាមក!
Join FB Group: https://www.facebook.com/groups/1050561172262569/
Telegram: https://t.me/pteahdigital
#seo #seostart #seokh #pteahdigital #ផ្ទះឌីជីថល

តើយុទ្ធសាស្រ្តមួយណាល្អជាងរវាង ចំនួនអ្នកទស្សនាដែលបានមកដោយអស់ប្រាក់ និងមិនអស់ប្រាក់? (Paid and Organic traffic)
***រ៉ាយរ៉ាប់
Organic traffic - យុទ្ធសាស្រ្តក្នុងការទទួលបានចំនួនអ្នកចូលមើលវេបសាយដោយមិនអស់ប្រាក់ (ដូចជាការធ្វើ seo, blogs, share content to social media…)
Paid traffic - យុទ្ធសាស្រ្តក្នុងការទទួលបានចំនួនអ្នកមើលវេបសាយដោយអស់ប្រាក់ ( PPC: ads…)
ចម្លើយគឺ…
ល្អទាំងពីរ!
📍Organic traffic ទទួលបានចំនួនអ្នកមើលមែន តែមិនសូវទទួលបានអ្នកទស្សនាដូចទៅតាមការកំណត់គោលដៅទុក និងជាក់លាក់ដូច paid traffic នោះទេ ហើយវាក៏ចំណាយពេលច្រើនគួរសមដែរ ប៉ុន្តែវានឹងធ្វើឱ្យអ្នកចំណាយតិច។
📍Paid traffic ទទួលបានចំនួនអ្នកមើលដែលត្រូវតាមការកំណត់គោលដៅ និងជាក់លាក់ជាង ហើយត្រឹមរយៈពេលខ្លី ប៉ុន្តែវានឹងធ្វើឱ្យអ្នកចំណាយប្រាក់កាន់តែច្រើន។
ចម្លើយដែលអ្នកចង់ដឹងគឺ៖ តើមួយណាដែលអ្នកត្រូវការច្រើនជាង?
👉🏻ប្រសិនបើអ្នកទើបតែចាប់ផ្តើម ហើយមិនទាន់មានកញ្ចប់ថវិកាសម្រាប់ paid traffic នៅឡើយ ដូច្នេះសូមចាប់ផ្តើមជាមួយ organic traffic សិនទៅ
👉🏻ប្រសិនបើអ្នកមានកញ្ចប់ថវិកាដែលមានទំហំសមរម្យសម្រាប់យុទ្ធសាស្រ្តនេះរួចហើយ! ហើយត្រូវការទាក់ទងមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើបាន សូមបន្តចាប់ផ្តើជាមួយ paid traffic។
Join FB Group: https://www.facebook.com/groups/1050561172262569/
#seo #organictraffic #paidtraffic

តើ .com, .com.kh, .io, .org,…(#domain extension) ប្រភេទមួយណាដែលអ្នកត្រូវការ ហើយតើវាប៉ះពាល់ដល់ SEO ដែរឬទេ? ដូច្នេះ តើវាពិតជា បញ្ហាមួយ ជាមួយអាស័យដ្ឋានវេបសាយ(#domainname) របស់អ្នកដែលបានប្រើមែនទេ?
ប្រសិនបើអ្នកកំពុងចាប់ផ្តើមគេហទំព័រថ្មី ឬពង្រីកអាជីវកម្មរបស់អ្នកទៅកាន់ទីតាំងថ្មីជាដើម អ្នកត្រូវដឹងពីចំណុចទាំងនេះព្រោះវាជារឿងសំខាន់ដែលត្រូវពិចារណាជាមួយ domain extension៖
- តើអាជីវកម្មរបស់អ្នកមានប្រតិបត្តិការសម្រាប់ប្រទេសណា?
- តើ domain extension ដែលអ្នកកំពុងមើលជាញឹកញាប់មានជាប់ទាក់ទងជាមួយគេហទំព័រ spam ដែរឬទេ?
- តើ domain extension ដែលអ្នកចង់បាននៅតែពាក់ព័ន្ធក្នុងឆ្នាំ 2023 ដែរឬទេ?
- តើអ្នកធ្វើអាជីវកម្មក្នុងវិស័យអ្វី?
- តើអ្នកជាអាជីវកម្មប្រភេទណា? (ដូចជាប្រាក់ចំណេញ មិនរកប្រាក់ចំណេញ សប្បុរសធម៌ ជាដើម)
- តើអ្វីទៅជាគោលដៅអនាគតរបស់អ្នកសម្រាប់គេហទំព័រ និងអាជីវកម្មរបស់អ្នក?…
📍អ្នកអាចប្រើ domain extension ណាមួយដែលអ្នកចង់បាន! វាល្អស្ទើរតែគ្រប់ប្រភេទទាំងអស់ ប៉ុន្តែលើកលែង .gov លុះត្រាតែអ្នកជាអង្គភាពរបស់រដ្ឋាភិបាល ក្រៅពីនោះប្រសិនបើវាទំនេរដែលអ្នកអាចទិញ ទិញមកប្រើវាបាន:
.com គឺពិតជាស្តង់ដារដែលពេញនិយម ប្រភេទនេះត្រូវបានប្រើជាចម្បងដោយក្រុមហ៊ុនធំៗ និងអាជីវកម្មដែលមានសាខាក្រៅប្រទេសដែលមានច្រើនជាងមួយ
.com.kh គឺសម្រាប់ក្នុងប្រទេសកម្ពុជា ដែលគោលដៅអតិថិជនជាចម្បងទៅក្នុងប្រទេស ដែលប្រភេទនេះគឺសម្រាប់អាជីវកម្មដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាតែម្តង។ ប្រទេសនីមួយៗនឹងមាន domain extension របស់ពួកគេ ឧទាហរណ៍ ប្រទេសអូស្ត្រាលីគឺ .com.au, ...
.org ជាទូទៅត្រូវបានប្រើប្រាស់សម្រាប់តែអង្គការមិនរកប្រាក់ចំណេញ ឬអង្គការសប្បុរសធម៌ប៉ុណ្ណោះ! អ្នកណាក៏អាចប្រើ .org បានដែរប៉ុន្តែបើតាមការស្វែងរករបស់ខ្ញុំ ខ្ញុំមិនគិតថាវាជា domain extension ដ៏ល្អសម្រាប់អាជីវកម្មទូទៅនោះទេ។
.io គឺជា domain extension ថ្មីដែលមានប្រជាប្រិយភាពខ្លាំងជាមួយក្រុមហ៊ុនដែលបង្កើតថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុន SAAS (ដែលផ្តល់ Software ជាសេវាកម្ម) ទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកគិតថាវាសមនឹងម៉ាករបស់អ្នក ប្រើវាទៅ!
.net ស្របតាមការស្វែងរករបស់ខ្ញុំវាស្រដៀងគ្នា .com ដែរ ប៉ុន្តែប្រហែលជាអ្នកអាចគិតថាវាហួសសម័យបន្តិច(ខ្ញុំក៏គិតដូច្នេះដែរ) ដូច្នេះបើអាចអ្នកប្រើ .com ទៅ
.biz នៅក្នុងការស្វែងរកករបស់ខ្ញុំ គេថាវាសម្រាប់ spammers និងគេហទំព័រដែលមានគុណភាពទាប… លុះត្រាតែអ្នកជា spammer ក្នុងករណីនេះវាល្អសម្រាប់អ្នក! (នេះគ្រាន់តែជាអ្វីដែលខ្ញុំរកឃើញ ក៏ជាការគិតរបស់ខ្ញុំដូចគ្នា)
.agency ឬ .yourbusinesstype សម្រាប់ភ្នាក់ងារអាជីវកម្ម វាកំពុងពេញនិយម និងតែងតែត្រូវបានគេពិចារណាជាជម្រើស។
.kh ឬ .location ផ្សេងទៀតគឺជាជម្រើសដ៏ល្អ ប្រសិនបើអ្នកផ្តល់នៅតំបន់ជាក់លាក់មួយ domain extension អាចជួយអ្នកក្នុងការបង្កើនអត្រានៃការចុច(click-through rates)
✨ត្រលប់មកប្រធានបទយើងវិញ តើវាប៉ះពាល់ដល់ #SEO ទេ?
ពិតប្រាកដណាស់ domain extension អាចជួយឱ្យ Google យល់ច្បាស់អំពីគោលដៅអាជីវកម្មដូចជា who, what and where ជាដើម។
❕ចេញពីសាច់រឿងខាងលើបន្តិច កាលពីមុនខ្ញុំបានធ្វើ SEO លើវេបសាយមួយហើយបានទទួល ranking ក្នុងផេកទីមួយរបស់ Google ជាមួយនឹង keywords ដែលមានការប្រកួតប្រជែងខ្ពស់មួយ ហើយខ្ញុំបានបង្ហោះវានៅលើប្រព័ន្ធសង្គមរបស់ខ្ញុំ នៅក្នុងពេលហ្នឹងដែលមានរៀមច្បងម្នាក់គាត់បានខំមិនថា ខ្ញុំទទួលបាន Ranked ក៏ព្រោះខ្ញុំបានប្រើប្រាស់វេបសាយដែលមាន domain .com.kh ដែលជាហេតុធ្វើអោយមាន organic traffic។ ខ្ញុំមានការអន់ចិត្តបន្តិចដែរ ដោយការខំប្រឹងរបស់ខ្ញុំតែបែរទៅជាក៏ព្រោះ domain តែមួយមុខទៅវិញ! ហើយខ្ញុំបានសិក្សាស្វែងរក ថាតើវាបណ្តាលមកទាំងស្រុងឬមួយយ៉ាងណា?
ឆ្លើយតបទៅហ្នឹងសំណួរនេះ ខ្ញុំបានរកឃើញចម្លើយថា វាជាការពិតដែលខ្ញុំទទួលបាន rank ក៏ព្រោះ domain នេះជាហេតុផលមួយ តែបន្ថែមជាមួយហេតុផងជាច្រើនទៀតដូចជា Content, keywords, technical, strategies ជាច្រើនទៀត ដែលជាហេតុបណ្តាលអោយមាន rankings! ដូច្នេះទើបខ្ញុំលើកយកអត្ថបទនេះមករ៉ាយរ៉ាប់ ចែករំលែកជាមួយអ្នកទាំងគ្នានៅទីនេះ!
អត្ថបទនេះរឿងច្រើនបន្តិច តែមិនថ្វីទេណ៎! មកពីអេដមីនចូលចិត្តសរសេរបែបវែងៗ ចឹងអ្នកតាមដានប្រហែលត្រូវអានវែងៗដែរហើយ😆

ក្នុងនាមជាអ្នក #ទីផ្សារឌីជីថល ឬ #SEO អ្នកអាចប្រហែលមានវិធីជាច្រើនដើម្បីពន្យល់ពីរបៀបដែលទីផ្សារអនឡាញដំណើរការ។ ក្នុងនោះដែរ ខ្ញុំបានឃើញរៀមច្បងជាច្រើនគាត់បានប្រៀបធៀប SEO ជាមួយដើមឈើ #bonsai ។
✨វិធីសាមញ្ញដែលគេប្រើប្រាស់ដើម្បីពន្យល់ពី SEO នោះគឺដើម Bonsai 🌳
(ខ្ញុំមិនដែលបានស្គាល់ដើមនេះទេ គ្រាន់តែឃើញគេប្រៀបធៀបជាច្រើនជាមួយដើមម្យ៉ាងនេះ ដូច្នេះហើយទើបខ្ញុំលើកយកវាមកដូចគ្នា ដើម្បីចែករំលែកអោយគ្នាយើងឆាប់យល់ពី SEO នេះ)។
🌳 Technical SEO មាននិន្នាការបង្កើតមូលដ្ឋានគ្រឹះ និងឫសគល់នៃការចាប់ផ្តើម SEO ដ៏ល្អ ឧទាហរណ៏: តើគេហទំព័រអាចស្វែងរកឃើញទេ? តើវាលឿនគ្រប់គ្រាន់ទេ?...
🌳បន្ទាប់មកមាតិកាក្លាយទៅជាដើម និងបែកមែកសាខា ដោយផ្លាស់ទីគេហទំព័ររបស់អ្នកឱ្យកាន់តែជិតដល់អ្នកស្វែងរករបស់អ្នក (Content)
🌳ការកាត់តម្រឹម និងថែរក្សារូបរាងដើមឈើ គឺជាការបង្កើនប្រសិទ្ធភាពរបស់អ្នក (Optimization)
🌳ហើយចុងក្រោយ ទឹកគឺជាតំណភ្ជាប់ខាងក្រៅ ដើម្បីអោយវារស់រានបានល្អ (Backlinks)
នេះគឺជាវិធីសាមញ្ញមួយដែលធ្វើអោយខ្ញុំយល់ពី SEO កាលពីខ្ញុំទើបតែចាប់ផ្តើមស្វែងយល់ដំបូង ហើយខ្ញុំសង្ឃឹមថា អាចជួយអ្នកទាំងគ្នាបានដូចគ្នា😉
#seo #searchenginemarketing

ប្រសិនបើអ្នកចង់ចំណាយលើយុទ្ធសាស្រ្ត SEO តើត្រូវដឹងពីអ្វីខ្លះ? ហើយហេតុអ្វីបានជាត្រូវចំណាយលើអ្វីដែលពួកគេធ្វើ? ចំណាយយ៉ាងម៉េចអោយត្រូវគោលដៅ?…
នេះជាអ្វីដែលខ្ញុំនឹងរ៉ាយរ៉ាប់ក្នុងអត្ថបទនេះ!
រឿងដំបូងដែលយើងត្រូវកត់សម្គាល់ពី SEO គឺថាវាមិនមែនជាសេវាកម្មតែមួយទេ វាជាសេវាកម្មដែលរួមបញ្ចូលជាមួយធាតុផ្សេងៗគ្នាជាច្រើនដែលប្រមូលផ្តុំគ្នាដើម្បីបង្កើត SEO ហើយនោះហើយជាមូលហេតុដែលវាអាចប្រែប្រួលតម្លៃយ៉ាងខ្លាំង!
👉🏻ធាតុសំខាន់ទាំងនោះមាន:
- មាតិកា (Content)
- តំណភ្ជាប់ខាងក្រៅ (Backlinks)
- បច្ចេកទេស SEO (Technical SEO)
- ការបង្កើនប្រសិទ្ធភាពក្នុងតំបន់ (Local optimization)
- On-page SEO (អត់ដឹងបកខ្មែរថាមិច ដឹងប្រាប់អេដមីនផង)
- យុទ្ធសាស្ត្រ (Strategy)
ធាតុនីមួយៗទាំងនេះអាចត្រូវបានបំបែកបន្ថែមទៀត ហើយថែមទាំងមានភាពខុសប្លែកគ្នាទៅលើគុណភាព អាស្រ័យលើក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
👉🏻សំណួរមួយចំនួនដែលនឹងប៉ះពាល់ដល់តម្លៃគឺ៖
❓មាតិកា - តើមាតិការួមបញ្ចូលអ្វីខ្លះ? (វីដេអូ រូបភាព កម្រិតនៃការសរសេរមាតិកា ចំនួន…)
❓Backlinks - តើគុណភាពជាមធ្យមនៃ backlinks ប្រហែលប៉ុន្មាន? បានមកពីប្រភពណា? តើយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកនឹងត្រូវប្រើ?…
❓ការបង្កើនប្រសិទ្ធភាពក្នុងតំបន់ - តើវារួមបញ្ចូលអ្វីខ្លះ? ការគ្រប់គ្រង local account? (Google business profile)…
❓On-Page SEO - រួមបញ្ចូលអ្វីខ្លះ? តើមានប៉ុន្មានទំព័រ? តើវាមិនរួមបញ្ចូលអ្វីខ្លះ?…
❓យុទ្ធសាស្រ្ត - តើអ្នកប្រើយុទ្ធសាស្រ្តអ្វី? គោលដៅនឹងរយៈពេលនឹងសមស្របទេ? លទ្ធផលទទួលបាន? …
ភ្នាក់ងារ អ្នកធ្វើការឯករាជ្យ ឬអ្នកប្រឹក្សាតែងតែគិតតម្លៃខុសៗគ្នា!
👉🏻មិនមានវិធីត្រូវឬខុសក្នុងការគិតលើតម្លៃទេ ប៉ុន្តែជាទូទៅដែលខ្ញុំតែងឃើញគឺគេគិត៖
- ជាកញ្ចប់
- ជាម៉ោង
- គម្រោងពេញ
- អាស្រ័យលើលទ្ធផល
- កិច្ចសន្យា… ទៅតាមប្រភេទដែលពួកគេចូលចិត្ត
👉🏻ជាចុងក្រោយ ប្រភេទអាជីវកម្ម និងគោលដៅសម្រាប់អាជីវកម្ម គឺជាកត្តាធំ…
❓តើទីផ្សាររបស់អ្នកប្រកួតប្រជែងកម្រិតណា?
❓តើអ្នកចង់បានលឿនប៉ុណ្ណា?
❓តើអ្នកមានគោលដៅអ្វីក្នុងរយៈពេលមួយឆ្នាំ? 5 ឆ្នាំ? 10 ឆ្នាំ?
❓គោលដៅរបស់អ្នក ចង់បានអី?
❓អ្នកណា កន្លែងណា ដែលអ្នកនឹងចង់អោយទៅដល់?…
ទាំងអស់នេះដែលបណ្តាលអោយតម្លៃប្រែប្រួល!
ការយល់ឃើញរបស់ខ្ញុំ: កាលពីមុនខ្ញុំបានឃើញភ្នាក់ងារទីផ្សារមួយ គាត់បានគិតតម្លៃជាខែ ដែលគាត់បានផ្តោតទៅលើ On-Page ប៉ុន្តែចំនួនដែលគាត់ផ្តល់មកវិញវាបន្តិចបន្តួចជាងតម្លៃដែលអតិថិជនបានចំណាយ ដែលធ្វើអោយការចំណាយនោះមិនទទួលបានផលអីទាល់តែសោះ….ដូច្នេះទើបខ្ញុំលើកអត្ថបទនេះមករ៉ាយរ៉ាប់!
🌳អ្នកត្រូវធ្វើការស្វែងរក និងយល់ពីអ្វីដែលអ្នកត្រូវការ មុនពេលអ្នកជួលភ្នាក់ងារណាមួយ!
#seo #មាតិកា #យុទ្ធសាស្រ្ត #ទីផ្សារឌីជីថល #ផ្ទះឌីជីថល

👍1
#ការវិភាគ
រង្វាស់ SEO(SEO metrics) វារឿងចាំបាច់ដែលអ្នកវិភាគគួរដឹង គឺសម្រាប់តាមដាននិងវិភាគ SEO របស់អ្នកអោយកាន់តែប្រសើរជាងមុន ព្រមទាំងអនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្តូរកែតម្រូវដោយផ្អែកលើទិន្នន័យ។ ប្រសិនបើអ្នកមិនតាមដានរង្វាស់សំខាន់ៗទាំងនោះទេ អ្នកទំនងជានឹងខកខានមិនបានកត់សម្គាល់ឱកាស ដោយវាទាក់ទងដោយផ្ទាល់ទៅនឹងកត្តាចំណាត់ថ្នាក់របស់ Google និងជាកត្តាដែលអ្នកគួរតែតាមដានយ៉ាងយកចិត្តបំផុត ដើម្បីផ្តល់ឱ្យអ្នកនូវការយល់ដឹងសំខាន់ៗពីយុទ្ធសាស្រ្តនៃអ្នកស្វែងរករបស់អ្នកដំណើរការ។
ខាងក្រោមនេះគឺជាពាក្យក្នុង SEO ដែលអ្នកត្រូវយល់ ដូច្នេះអ្នកអាចយល់កាន់តែច្បាស់អំពីរបៀបដែលគេហទំព័ររបស់អ្នកកំពុងដំណើរការ និងរបៀបកែលម្អវា! ពាក្យខាងក្រោមនេះ ជាពាក្យដែលយើងបានឃើញយ៉ាងច្រើននៅក្នុង SEO:
🔎 ចំណាប់អារម្មណ៍ - Impressions
ចំណាប់អារម្មណ៍គឺរាប់បញ្ចូលរាល់ពេលដែលនរណាម្នាក់បានឃើញគេហទំព័ររបស់អ្នកនៅក្នុងលទ្ធផលស្វែងរក(Search result) សម្រាប់ពាក្យគន្លឹះជាក់លាក់ណាមួយ។
🔎 ចំនួននៃការចុចចូលមើល - Clicks
ន័យរបស់វាដូចទៅនឹងពាក្យដែលអ្នកបានយល់ គឺជាចំនួននៃការចុចដែលអ្នកទទួលបានពី domain ទាំងមូល ឬសម្រាប់ URL ជាក់លាក់ណាមួយ។
🔎 អត្រានៃការចុច - CTR (Click-through rate)
នេះគឺជាភាគរយនៃអ្នកស្វែងរកទាំងអស់ដែលចុចចូលមើលគេហទំព័ររបស់អ្នក បន្ទាប់ពីបានឃើញទំព័រណាមួយរបស់អ្នកនៅក្នុងលទ្ធផលស្វែងរក។ ជាការពិតណាស់ ប្រសិនបើអ្នកចូលមើលរបស់អ្នកមានចំណាត់ថ្នាក់ទំព័រទាប CTR របស់អ្នកក៏នឹងមានកម្រិតទាបផងដែរ។
🔎 ចំណាប់ថ្នាក់ជាមធ្យម - Average Position
ដោយសារតែលទ្ធផលស្វែងរកតែងតែផ្លាស់ប្តូរឡើងចុះ ដូចនេះហើយជាមូលហេតុដែល Google ផ្តល់ឱ្យអ្នកនូវចំណាប់ថ្នាក់ជាមធ្យម។
🔎 ទំព័រមិនរាប់បញ្ចូល - ‘Excluded’ pages
វាគឺជាផ្នែកមួយនៃ Google Search Console ដែលវាបង្ហាញអ្វីគ្រប់យ៉ាងដែលអាចមានចំណុចខុសជាមួយគេហទំព័ររបស់អ្នក ឬបញ្ហាណាមួយដែលបានកើតឡើង។
🔎 ចំនួនអ្នកមើលនៃទំព័រ - Page Views
វាបង្ហាញចំនួនសរុបនៃការមើលក្នុងមួយទំព័រ រួមទាំងការមើលច្រើនដងដោយអ្នកប្រើប្រាស់ដូចគ្នា ព្រមទាំងបង្ហាញចំនួនដងដែលទំព័រមួយត្រូវបានមើលក្នុងពេលជាក់លាក់ណាមួយ។ ចំនួនអ្នកមើលនៃទំព័រជាទូទៅបង្ហាញពីបទពិសោធន៍អ្នកប្រើប្រាស់វិជ្ជមាន។
🔎 រយៈពេលនៃការចូលមើល - Session Duration
អ្នកចូលមើលដែលយល់ថាគេហទំព័ររបស់អ្នកមានខ្លឹមសារ ពួកគេអាចនឹងចំណាយពេលច្រើនជាងមុននៅលើគេហទំព័ររបស់អ្នក! រយៈពេលជាមធ្យមនៃការចូលមើលនោះ អាចជាសញ្ញាបង្ហាញថាចំនួនដែលចូលមើលបានរកឃើញគេហទំព័រមិនពាក់ព័ន្ធ និងមិនបំពេញតាមការរំពឹងទុករបស់ពួកគេ ដូច្នេះយើងអាចកែតម្រូវខ្លឹមសារទំព័រនោះបាន។
🔎 អត្រានៃអ្នកដែលចេញពីគេហទំព័រ - Bounce Rate
នេះគឺជារង្វាស់អត្រានៃអ្នកដែលចេញពីគេហទំព័រដោយពុំបានធ្វើអ្វីសោះ ការមានអត្រានេះខ្ពស់នៅក្នុុងទំព័របង្ហាញថា ទំព័រនោះមិនពាក់ព័ន្ធទៅនឹងអ្នកស្វែងរក ទំព័រត្រូវបានរចនាមិនសូវល្អ ឬមានបញ្ហាក្នុងការប្រើប្រាស់ ហើយបើអត្រានោះខ្ពស់លើសពី 70% ឬច្រើនជាងនេះអាចបង្ហាញពីបញ្ហា ប៉ុន្តែអត្រានោះប្រែប្រួលទៅតាមឧស្សាហកម្ម និងប្រភេទទំព័រ។
🔎 ចំនួនអ្នកមើលដោយប្រយោល - Referral Traffic (ខ្ញុំមិនច្បាស់ទេ ថាពាក្យ referral នឹងបកខ្មែរថាមិច ខ្ញុំសរសេរតាមន័យយល់🙂)
គឺសំដៅលើអ្នកចូលមើលដែលមកដល់គេហទំព័ររបស់អ្នក! ដូចដែលអ្នកបានដឹងអ្នកចូលមើលពីគេហទំព័រខាងក្រៅត្រូវបានគេហៅថា backlinks ដែលជាកត្តាចំណាត់ថ្នាក់ផ្ទាល់ដ៏សំខាន់ ដែលBacklinks នោះបានពីគេហទំព័រផ្ទាល់ ឬប្លក់ ដែលអាចធ្វើអោយមនុស្សចង់ចែករំលែកជាមួយអ្នកប្រើប្រាស់របស់ពួកគេ ដូច្នេះអ្នកចូលមើលពីគេហទំព័រដែលអ្នកផ្សេងបានចែករំលែកទាំងនោះហៅថា referral traffic។
នេះជាអ្វីដែលខ្ញុំចាំបានក្រោយពីការបញ្ចប់កម្មសិក្សាលើកទីមួយរបស់ខ្ញុំ ដោយកាលនោះ supervisor របស់ខ្ញុំគាត់បានអោយខ្ញុំរកទិន្នន័យទាំងនេះរួចចែករំលែកជាមួយគាត់វិញ ដូច្នេះខ្ញុំក៏យកអត្ថបទនេះមកសរសេរបន្ថែមជាភាសាខ្មែរមកចែករំលែកជាមួយអ្នកទាំងអស់គ្នា🤗
🥹រៀងវែងដែរ ចឹងណាគេខ្លះបានអានដល់ចប់ ខំមិនអោយអេដមីនដឹងផង អោយមានទឹកចិត្តបានសរសេរវែងៗទៀត😆
តេលេក្រាមៈ https://t.me/pteahdigital
#SEO #analysis #SEOmetrics

Telegram
ផ្ទះឌីជីថល - SEO
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-