ផ្ទះឌីជីថល - SEO
154 subscribers
190 photos
3 videos
1 file
79 links
Talking about Digital Marketing and more on SEO.
If you have any questions, please let me know here: https://t.me/SEO_Kh, I will do my best to answer your questions -,-
Download Telegram
អ្នកទាំងអស់គ្នាធ្លាប់បានលឺពី ASO មកពីមុនអត់? តើវាមានលក្ខណៈខុសគ្នាពី SEO ម៉េចខ្លះទៅ?

ចាំអេដមីនប្រាប់😉

🟣​ ASO​ - App Store Optimization
វាជាដំណើរការនៃការទទួលបានភាពមើលឃើញសម្រាប់កម្មវិធី(app​ visibility) និងបង្កើនការទាញយកកម្មវិធី(app downloads) នៅក្នុង app stores​ ឬ​ Google play ហើយភាពជោគជ័យនៃ ASO កំណត់ដោយការទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងលទ្ធផលស្វែងរកកម្មវិធី (app search result)​ ដែលជួយអ្នកប្រើប្រាស់ឱ្យស្វែងរកកម្មវិធីនោះបានយ៉ាងងាយស្រួល។

🟣 SEO- Search Engine Optimization
ដូចដែលយើងបានដឹង ថាវាជាការអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពវេបសាយតាមរយ: SEO និង ធ្វើអោយ user-friendly ដែលជួយឱ្យទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងម៉ាស៊ីនស្វែងរកផ្សេងៗដូចជា Google, Yahoo, Bing ជាដើម។

ទាំង ASO និង SEO មានដំណើរការបង្កើនប្រសិទ្ធភាពស្រដៀងគ្នាមួយចំនួនដូចជា keyword optimization, quality link building និង conversion optimization ហើយវាស្ថិតនៅក្រោមកត្តាផ្តល់ចំណាត់ថ្នាក់ដែលប្រែប្រួលរៀងៗខ្លួន ។

នេះជាភាពខុសគ្នារវាង ASO​​​ និង SEO:

ASO

- បង្កើនប្រសិទ្ធភាពនៅលើ Apple store, Google play
- On-Page (App name, description, keywords, usage, uninstall rate)
- Off-page (Backlinks, reviews and ratings, download stats)
- ទទួលបាន Download Users

SEO

- បង្កើនប្រសិទ្ធភាពនៅលើ​ Google, Bing, Yahoo
- On-Page (Title tags, Header tags, keyword density, page speed, bounce rate)
- Off-Page (Link, backlink creation, social signals)
- ទទួលបាន​ Website Traffic

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#reanseo #seo #aso #searchengineoptimization #appstoreoptimization #seotips
SEO គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទីផ្សារឌីជីថល ហើយភាពសំខាន់នៃ SEO កំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់គ្រប់អាជីវកម្មទាំងអស់។

មនុស្សភាគច្រើនគិតថា SEO គឺគ្រាន់តែដាក់ពាក្យគន្លឹះ និងបង្កើនប្រសិទ្ធភាពវេបសាយនីមួយៗតាមរបៀបដូចគ្នាសម្រាប់ម៉ាស៊ីនស្វែងរក ប៉ុន្តែវាមិនមែនទេ មានប្រភេទ SEO ផ្សេងៗគ្នានៅក្នុងទីផ្សារឌីជីថលដែលអ្នកត្រូវដឹង​ ខណៈពេលដែលការបង្កើនប្រសិទ្ធភាពភាគច្រើនគឺសម្រាប់ម៉ាស៊ីនស្វែងរកដូចជា Google តែប៉ុណ្ណោះ!

ការរួមបញ្ចូលគ្នានៃ 3 ប្រភេទសំខាន់ៗ ដូចជា Technical SEO, On-Page SEO & Off-Page SEO ដែលភាគច្រើនយើងបានដឹង ដែលយើងអាចប្រើបានទៅគ្រប់ប្រភេទនោះ ក្រៅពីនេះមានច្រើនប្រភេទដែលអ្នកភាគច្រើនមិនបានដឹង ឬក៏ដឹងហើយតែនៅមិនទាន់បានធ្វើ!

ដូច្នេះខ្ញុំបានសរសេរអត្ថបទនេះមកចែករំលែកដែលលើកយកពីប្រភេទ SEO នៅក្នុង Digital Marketing និងបច្ចេកទេសផ្សេងទៀតនៅក្នុង SEO មកចែករំលែកជាមួយអ្នកទាំងអស់គ្នា:

នេះគឺជាប្រភេទ SEO សំខាន់ៗចំនួន 9​ នៅក្នុង Digital Marketing:

- Technical SEO
- On-Page SEO
- Off-Page SEO
- Local SEO
- E-commerce SEO
- International SEO
- Content SEO
- Mobile SEO
- YouTube SEO

ហើយនេះគឺជា Technical SEO 4 ប្រភេទផ្សេងទៀត:

- White Hat SEO
- Black Hat SEO
- Grey Hat SEO
- Negative SEO

ចំណែកចំណុចលម្អិតនៃចំណុចនីមួយ ចាំអេដមីនមានពេលចាំអង្គុយសរសេរអោយអស់☺️

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#seo #seotips #typeofseo #digitalmarketing #seomarketing #reanseo
👍1
Mobile SEO មានលក្ខណ:យ៉ាងម៉េចខ្លះទៅ? យុទ្ធសា្រស្តអីខ្លះដែលពាក់ព័ន្ធ? តើយើងនឹងធ្វើវាដោយរបៀបណា?

ខ្ញុំសង្កេតឃើញថា SEO ត្រូវបានគេលើកយកមកនិយាយដែលភាគច្រើននិយាយពី Website SEO សូម្បីអត្ថបទខ្ញុំផុសរាល់ដងក៏អញ្ចឹងដែរ​! ដូច្នេះអត្ថបទនេះប្តូរមកនិយាយពី Mobile SEO វិញម្តង!

Mobile SEO សំដៅលើការបង្កើនប្រសិទ្ធភាពវេបសាយសម្រាប់ឧបករណ៍ចល័ត(mobile devices) ដូចជា smartphones និង tablets! ដែលវាជាប្រភេទ SEO មួយដែលផ្តោតលើការធានាថាវេបសាយអាចចូលប្រើប្រាស់បានយ៉ាងងាយស្រួល និងអាចប្រើប្រាស់បាននៅលើ mobile devices ដើម្បីកែលម្អចំណាត់ថ្នាក់របស់វានៅក្នុង mobile search results និងទាក់ទាញ mobile traffic​ អោយកាន់តែច្រើន។

តាមរយៈការអនុវត្តយុទ្ធសាស្ត្រ mobile SEO នេះអាជីវកម្មអាចកែលម្អភាពមើលឃើញរបស់ពួកគេនៅក្នុង mobile search results ទាក់ទាញ mobile traffic កាន់តែច្រើន និងផ្តល់នូវ user experience កាន់តែប្រសើរសម្រាប់ mobile customers របស់ពួកគេ។

យុទ្ធសាស្ត្រសំខាន់នៃ Mobile SEO​ មួយចំនួនដែល Developer ឬ SEOs គួរដឹង:

🟣 Responsive design: ដើម្បីធានាថាវេបសាយត្រូវបានរចនាឡើងដើម្បីកែតម្រូវ​ layout បានដោយស្វ័យប្រវត្តិ និងមាតិកាឱ្យសមស្របជាមួយនឹងទំហំអេក្រង់ សម្រាប់ mobile devices ផ្សេងៗគ្នា។

🟣​ Page speed: បង្កើនប្រសិទ្ធភាព loading speed នៃគេហទំព័រនៅលើ mobile devices ដើម្បីបង្កើន user experience និងកាត់បន្ថយ bounce rates។

🟣 Mobile-friendly content: ត្រូវប្រាកដថាមាតិកាអាចអានបានយ៉ាងងាយស្រួល និងអាចចូលមើលបាននៅលើអេក្រង់តូចៗ ហើយនឹងរូបភាព ឬវិដេអូផ្សេងទៀតត្រូវបានកែលម្អសម្រាប់ mobile devices។

🟣​ Mobile keywords: ការប្រើប្រាស់ពាក្យគន្លឹះដែលពាក់ព័ន្ធជាពិសេសចំពោះ mobile users ដូចជា "mobile-friendly" ឬ "location-based" ដើម្បីកែលម្អចំណាត់ថ្នាក់វេបសាយនៅក្នុងលទ្ធផលស្វែងរកតាមទូរសព្ទ។

នេះជាតិចនិចមួយចំនួនដែលយើងអាចទៅប្រើប្រាស់សម្រាប់ App Store Optimization:

ជំហានទី 1: ធ្វើការស្រាវជ្រាវពាក្យគន្លឹះ​ - Keyword Research
ពាក្យគន្លឹះទាំងនោះនឹងជួយឱ្យកម្មវិធីរបស់អ្នកមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងលទ្ធផលស្វែងរកក្នុង app store ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់គោលដៅរបស់អ្នកក្នុងការស្វែងរកកម្មវិធី

ជំហានទី 2: បង្កើនប្រសិទ្ធភាពចំណងជើង និងភាពលម្អិត​នៃកម្មវិធី - App Title and Description
បន្ទាប់ពីធ្វើការស្រាវជ្រាវពាក្យគន្លឹះ ជំហានបន្ទាប់ក្នុងការបង្កើនប្រសិទ្ធភាព app store គឺធ្វើឱ្យ app title and description របស់អ្នកប្រសើរឡើង

ជំហានទី 3: ប្រើរូបថតអេក្រង់ និងវីដេអូកម្មវិធីដែលពាក់ព័ន្ធ​​ - Relevant App Screenshots and Videos
ការប្រើប្រាស់រូបថតអេក្រង់ និងវីដេអូរបស់កម្មវិធីដែលពាក់ព័ន្ធគឺចាំបាច់សម្រាប់​ app store optimization (ASO)

ជំហាន​ទី 4: បង្កើនការផ្តល់មតិ​និង​ការ​វាយ​តម្លៃនៃ​អ្នក​ប្រើ​ប្រាស់​ - User Reviews and Ratings
ការបញ្ចេញមតិជាវិជ្ជមាន និងការវាយតម្លៃខ្ពស់អាចកែលម្អលទ្ធភាពនៃការមើលឃើញរបស់កម្មវិធីនៅក្នុង app store និងបង្កើនឱកាសនៃការ downloaded

ជំហានទី 5: ធ្វើមូលដ្ឋានីយកម្មកម្មវិធី - Localize App
ការធ្វើមូលដ្ឋានីយកម្មគឺជាដំណើរការនៃការសម្របកម្មវិធីដើម្បីបំពេញទៅតាមភាសា វប្បធម៌ និងតម្រូវការផ្សេងទៀតនៃប្រទេស ឬតំបន់ជាក់លាក់មួយ​ ដែលជាគោលដៅនៃកម្មវិធីនោះ

ជំហានទី 6: បង្កើនប្រសិទ្ធភាពល្បឿន និងសមិទ្ធិផលនៃកម្មវិធី​​ - Speed and Performance optimization
Speed និង Performance គឺជាកត្តាសំខាន់ដែលមានឥទ្ធិពលលើការចូលរួមរបស់អ្នកប្រើប្រាស់ និងចំណាត់ថ្នាក់នៅលើ app store

ជំហានទី 7: ការវិភាគកម្មវិធី​ - Analyze App Performance
តាមរយៈការវិភាគអាកប្បកិរិយារបស់អ្នកប្រើប្រាស់ និងតាមដានរង្វាស់កនៃម្មវិធី​ វាជួយអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងអំពីរបៀបដែលធ្វើឱ្យកម្មវិធីរបស់អ្នកប្រសើរឡើងសម្រាប់ការចូលរួមកាន់តែប្រសើរ និងចំណាត់ថ្នាក់ខ្ពស់ជាងនេះបន្ថែមទៀត។

អ្វីដែលខ្ញុំសរសេរខាងលើវាជាអ្វីដែលខ្ញុំបានសិក្សា​ ស្រាវជ្រាវ ក៏ដូចបទពិសោធន៏បន្តិចបន្តួច!​ ជាក់ស្តែងសម្រាប់បទពិសោធន៏ខ្ញុំវិញ ទាក់ទងជាមួយ Mobile SEO មានមិនសូវច្រើនទេ! ភាគច្រើនខ្ញុំបានតែធ្វើជា Plan, Analyze, Strategy​ រៀបចំមាតិកាសម្រាប់បងៗ developer មិនដែលបានធ្វើដោយផ្ទាល់ទេ ភាគច្រើនធ្វើដោយប្រយោល​ និងជួយ Support ខ្លះៗ និយាយអោយស្រួលយល់បានតែធ្វើ On-Page ទេ! ខ្ញុំគិតថាវាគួរអោយចាប់អារម្មណ៏ណាស់ តែមិនមានឪកាសបានធ្វើអោយពេញលេញសោះ -​ ចាំបន្តិច ចាំខ្ញុំមានឪកាសបានធ្វើវាពេញលេញ ចាំសរសេរបន្តអោយបានក្បោះក្បាយបន្ថែមទៀត។

ដើម្បីយល់កាន់តែច្បាស់អាន App Store Optimization: https://t.me/pteahdigital/180

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en
2
Robot.txt គឺ​ជា​អត្ថបទ(text) ​ដែល​ជួយ​ប្រាប់​ម៉ាស៊ីន​ស្វែងរក​ថា​ផេកណាមួយនៃវេបសាយ​គួរ​ត្រូវ​បាន crawled ហើយ​ផេក​ណា​ដែល​មិន​គួរ​ត្រូវ​បាន​​ crawled!​​​ File ទាំងនោះប្រាប់ search engines crawlers ថាផេកណាដែលពួកគេអាច crawl និង index បានក្នុងអំឡុងពេលដំណើរការ crawling និង indexing នោះ។

និយាយអោយសាមញ្ញវាមានន័យថា វាប្រាប់ crawlers កន្លែងដែលវាអាចទៅ និងកន្លែងដែលវាមិនអាចទៅនៅលើវេបសាយរបស់យើង។

robots.txt file មានច្បាប់មួយ ឬច្រើន! ច្បាប់នីមួយៗត្រូវបានរារាំង ឬអនុញ្ញាតឱ្យចូលប្រើសម្រាប់ crawlers ទៅតាមលក្ខខណ្ឌ​ នីមួយៗ​ ទៅកាន់​ file ជាក់លាក់នៃវេបសាយរបស់យើង។

🟣 រចនាសម្ព័ន្ធ - Structure of robots.txt

robots.txt file មានរចនាសម្ព័ន្ធសាមញ្ញ វាមានបន្សំធាតុដែលបានកំណត់ជាមុនមួយចំនួន! ជាទូទៅវាមាន 4 ការណែនាំ:

User-agent : សម្រាប់បញ្ជាក់ឈ្មោះ bots ដូចជា Google bots, Bing bots ជាដើម

Disallow: បញ្ជាក់ផេកណាដែលត្រូវបានដកចេញពី crawling

Allow: បញ្ជាកផេកណាដែលអាច crawled បាន

Sitemap: វាជា file ដែលមាន URL នៃវេបសាយទាំងអស់ វាបញ្ជាក់ទីតាំងនៃ XML sitemap ដើម្បីចូលប្រើ URL របស់អ្នកទាំងអស់នោះ

ដើម្បីពិនិត្យមើល robots.txt នៃវេបសាយរបស់អ្នក ទៅ
browser -> domain name/robots.txt

🟣 តើការប្រើប្រាស់ robots.txt​​ ដើម្បីអ្វី?

វាជា file ដំបូងដែល crawlers ចូលប្រើនៅពេល crawling និង indexing ក្នុងដំណើរការនៃវេបសាយរបស់អ្នក! វាត្រូវបានប្រើដើម្បី block sensitive areas នៃវេបសាយ។

យើង​អាច​ប្រើ​វា​ដើម្បី​ដាក់​កម្រិត​ចំណាត់ថ្នាក់នៃផេកមួយ​ចំនួន​ដែល​មិន​សំខាន់​ ដូច្នេះ crawlers ​អាច​ crawl ផេក​សំខាន់ៗ​ ក្នុងករណី crawl budget​ មាន​កំណត់។

ចំណាំ៖ នៅក្នុង WordPress sites, robots.txt ត្រូវបានបង្កើតដោយស្វ័យប្រវត្តិ។

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#learnseo #website #robotstxt #websiteranking #seotips #websitetips
Google Search Console & Google Analytics គឺជាឧបករណ៍ពីរផ្សេងគ្នាដោយ Google ដែលធ្វើការក្រោមលក្ខខណ្ឌពីផ្សេងគ្នា! មានភាពច្របូកច្របល់ជាច្រើនរវាង #GSC & #GA សម្រាប់មនុស្សជាច្រើនរួមទាំងខ្ញុំផងដែរ។

ដូច្នេះខ្ញុំនឹងសរសេរពីភាព​ខុស​គ្នា​នោះ(មានអារម្មណ៏ថាធ្លាប់សរសេរហើយៗ តែរកមិនឃើញ​ មិនដឹងសរសេរនៅណា🥲) ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំបន្តទៀត!

ជាទូទៅ វេបសាយរបស់យើងនឹងមានអន្តរកម្មតាមពីរវិធីដោយ humans & non-humans:
Humans = Users
Non-humans = Crawlers ឬ Bots

So, these two tools allow us to quickly see how our website is interacting.

Support me by following:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en
Telegram: https://t.me/pteahdigital

#googlesearchconsole #googleanalysis #sitekit #google #seo #seotips #seocambodia #digitalmarketing #dataanalysis
Copywriter ដែលយល់ពីមូលដ្ឋាននៃ SEO គឺជាធនធានដែលកម្រសម្រាប់ក្រុមទីផ្សារ!

ការមានសមត្ថភាពក្នុងការបង្កើនប្រសិទ្ធភាព copy របស់អ្នកសម្រាប់ពាក្យគន្លឹះត្រឹមត្រូវអនុញ្ញាតឱ្យអ្នកកំណត់គោលដៅរបស់អ្នកកាន់តែច្បាស់។​​ ហើយការដឹងពីមូលដ្ឋានគ្រឹះនៃ SEO ក៏ជួយអ្នកបង្កើតមាតិកាដែលងាយស្រួលអាន និងយល់ ដោយធានាថាសាររបស់អ្នកត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព។ ការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃ SEO ក៏ជាជំហានសំខាន់មួយដើម្បីក្លាយជា copywriter ជោគជ័យម្នាក់ផងដែរ។

Here's a list of 9 things every copywriter should keep in mind:

១. ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃ SEO - keyword research, content optimization, and link building

២. ដឹងពីរបៀបប្រើប្រាស់ពាក្យគន្លឹះ និងឃ្លាប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរក

៣.​ មានការយល់ដឹងពីរបៀបដែលម៉ាស៊ីនស្វែងរកដំណើរការ និងអាចកំណត់អត្តសញ្ញាណ ព្រមទាំងដើរអោយទាន់សម័យកាល

៤. ស្រាវជ្រាវវេបសាយរបស់ដៃគូរប្រកួតប្រជែងដើម្បីកំណត់តំបន់នៃការកែលម្អ

៥. រៀនប្រើឧបករណ៍ និងបច្ចេកទេស SEO ដើម្បីធានាបាននូវចំណាត់ថ្នាក់ខ្ពស់

៦. ពិនិត្យ website metrics និង analytics ដើម្បីតាមដាន SEO performance

៧. មានការយល់ដឹងជាមូលដ្ឋានពី HTML

៨. ទទួលបានព័ត៌មានថ្មីៗអំពី SEO trends ចុងក្រោយបំផុត

៩. ស្វែងយល់ពីសារៈសំខាន់នៃការបង្កើតគេហទំព័រដែលងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ និងម៉ាស៊ីនស្វែងរក

All of the points mentioned above are closely related to content creation!😉

Support me by following:

Facebook: https://www.facebook.com/reandigital

#seos #copywriter #seocopywriter #contentcreation #contentwriter #seocontent #seotips
យោងតាម Google ការអនុវត្តល្អបំផុតរបស់ SEO គឺជាកិច្ចការដែលនឹង "សង្ឃឹមថានឹងធ្វើឱ្យម៉ាស៊ីនស្វែងរកមានភាពងាយស្រួលជាងមុនក្នុងការ​ crawl, index និងយល់ពីមាតិការបស់អ្នក"។

ដូចដែលយើងបានដឹងថា​ការប្រកួតប្រជែងសម្រាប់ការមានវត្ថមាននៅទំព័រដំបូងលើ Google គឺខ្លាំងក្លា ព្រោះគោលបំណងម្នាក់ៗគឺការមានចំណាត់ថ្នាក់លើម៉ាសុីនស្វែងរក!​ ដូច្នេះនៅពេលដែលការអនុវត្តល្អបំផុតត្រូវបានប្រើប្រាស់ហើយ យើងត្រូវប្រាកដថាដឹងទាក់ទងជាមួយនឹង SEO update ចុងក្រោយបំផុត និងធ្វើតាមបច្ចេកទេស SEO ផ្សេងទៀតពីពេលមួយទៅពេលមួយដើម្បីបន្តការប្រកួត។

ប្រសិនបើមិនជាប់ចំណាត់ថ្នាក់ក្នុងលទ្ធផលកំពូលទាំង 10 របស់ Google សម្រាប់ពាក្យគន្លឹះគោលដៅរបស់អ្នកទេ វេបសាយរបស់អ្នកក៏អាចមើលមិនឃើញនៅលើ Google ដែរ។

មានយុទ្ធសាស្ត្រ និងបច្ចេកទេសជាច្រើនដែលអ្នកអាចអនុវត្តតាម ដែលអាចបង្កើនលទ្ធភាពនៃចំណាត់ថ្នាក់!​ ទោះជាយ៉ាងនេះក្តី ប្រសិនបើអ្នកមិនបានទទួលភាពត្រឹមត្រូវជាគ្រឹះមូលដ្ឋាន ដូចជា On- page SEO​ ទេ ឱកាសរបស់អ្នកក្នុងចំណាត់ថ្នាក់នៅលើទំព័រមួយនៃ Google គឺតិចតួចបំផុត។

នេះជាគន្លឹះទាំង 10 ដែលល្អបំផុតសម្រាប់អនុវត្ត ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះរួចរាល់ហើយ:

1. ជ្រើសរើសពាក្យគន្លឹះត្រឹមត្រូវ
2. សរសេរ Title Tag និង Meta Description ឱ្យទាក់ទាញ
3. បង្កើនប្រសិទ្ធភាពរូបភាព​ - Optimize Images
4. បង្កើនប្រសិទ្ធភាពល្បឿននៃទំព័រ​ - Optimize Page Speed
5. Build Internal Linking Structure
6. កែលម្អ User Experience
7. ធ្វើឱ្យ URL SEO-friendly
8. កែតម្រូវមាតិការជាមួយនឹង Search Intent
9. បង្កើត Useful Content
10. Earn Authoritative Backlinks

Follow:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/

#SEO #SEOtips #seorank #seopractices #seocambodia #seofreelance
SEO បានធ្វើឱ្យប្រសើរឡើងនូវការលក់សម្រាប់អ្នកទីផ្សារដែលជាហេតុផលគ្រប់គ្រាន់ដើម្បីបង្កើនប្រសិទ្ធភាពទំព័ររបស់អ្នក! ហើយមាតិកាដែលសរសេរបានល្អទាក់ទាញអ្នកអាន អាចបង្កើនចំណាត់ថ្នាក់ម៉ាស៊ីនស្វែងរក ទទួលបាន traffic និងបង្កើនលទ្ធភាពនៃតំណភ្ជាប់ដែលមានគុណភាពពីគេហទំព័រផ្សេងទៀត។

នេះគឺជាគន្លឹះដែលជួយជំរុញ traffic site និងបង្កើនការលក់:

1️⃣ សរសេរមាតិកាគិត ទីមួយសម្រាប់មនុស្ស ទីពីរម៉ាស៊ីនស្វែងរក

2️⃣ កែលម្អ/ កែច្នៃមាតិកាចាស់ៗ

3️⃣ ត្រូវប្រាកដថាវេបសាយអាចស្វែងរកបាន អាច crawl បាន និងអាចយល់បាន

4️⃣ ត្រូវចាំថាវា "depends and maybe depends”

5️⃣ Link អត្ថបទដែលបានផុសថ្មីទៅផុសដែលមានស្រាប់

6️⃣ No need to report ដៃគូប្រកួតប្រជែង តែត្រូវធ្វើអោយលើស

7️⃣ User experience មានសារៈសំខាន់ណាស់ ធ្វើទម្រង់នៃការបង្ហោះឱ្យបានត្រឹមត្រូវ និងបង្កើតអត្ថបទដែលមានគុណភាពខ្ពស់

8️⃣ ប្រើប្រាស់ Tool សម្រាប់ការយល់ដឹងអំពីទិន្នន័យ SEO ។

Learn more:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#seotips #seo #seocambodia #seokh #reanseo #seofreelance
មនុស្សម្នាក់មានរបៀបនៃការរៀនខុសៗគ្នា អ្នកខ្លះរៀនបែបនេះ​ អ្នកខ្លះរៀនបែបនោះ តែពួកយើងមានគោលដៅតែមួយធ្វើម៉េចទើបអាចរៀនចេះបានលឿន! អត្ថបទនេះសរសេរពីរបៀបដែលខ្ញុំបានរៀន​ កន្លងមកខ្លះៗ ក៏ដូចជាអ្វីដែលខ្ញុំបានអនុវត្ត ដែលប្រហែលជាអាចជួយអ្នកអានបានខ្លះ!

🟣 របៀបរៀន SEO

✔️ ដំបូងបំផុតត្រូវរៀនមូលដ្ឋានគ្រឹះនៃ SEO ជាមុនសិន (Learn SEO fundamentals)

មិនថារៀនអ្វីទេក៏ត្រូវរៀនពីគ្រឹះដែរ ហើយក្នុង SEO នេះត្រូវរៀន ដូចជារៀនយល់ពីរបៀបដែលម៉ាស៊ីនស្វែងរកដំណើរការ អ្វីជា Crawling និង indexing អ្វីជា sitemaps​ ជាដើម ហើយត្រូវដឹងនឹងប្រមូលពត៍តាមអោយបានច្រើនតាមដែលអាចធ្វើទៅបាន!

✔️ រៀនពីរបៀបធ្វើការស្រាវជ្រាវពាក្យគន្លឹះ

មានឧបករណ៍ជាច្រើនសម្រាប់ធ្វើការស្រាវជ្រាវពាក្យគន្លឹះ ដូចជា Google Keyword Planner, Semrush, Keyword Magic Tool, Ahrefs និង Ubersuggest នឹងឧបករណ៍ជាច្រើនទៀត! ស្វែងយល់ពីរបៀបស្វែងរក LSI និង Long Tail Keywords សម្រាប់ការបង្កើន Traffics
(អត្ថបទក្រោយសរសេរ LSI Keywords អោយយល់)

✔️ រៀន Link Building នៅលើ Off-Page, ON-Page, Technical and Local SEO

តាមរយ:ការអានប្លុកដូចជា neilpatel , Ahrefs , Searchengineland , semrush blogs​ មើលវីដេអូផ្សេៗ អានផុសអេដមីនជាដើម!😉

✔️ ដាក់ការរៀនទាំងនោះទៅក្នុងការអនុវត្ត

ទោះពូកែទ្រឹស្តី យល់ប៉ុណ្ណា បើមិនអនុវត្ត វាប្រៀបដូចជាគ្មានន័យសោះ!
ដូច្នេះចាប់ផ្តើមពីការបង្កើតប្លុកមួយ ហើយដាក់ការរៀនសូត្រដែលបានរៀនកន្លងមកនោះទៅក្នុងការអនុវត្ត! “ការអនុវត្តតែងតែបង្កើនជំនាញ”

🟣 របៀបចាប់ផ្តើមសម្រាប់អ្នកអនុវត្តថ្មី​

- ជ្រើសរើស Website Structure អោយបានត្រឹមត្រូវ
- Use SE0-Friendly URL, Create & submit XML sitemap
- Make your website mobile and user friendly
- Optimize meta title & descriptions
- Add website to google search console
- Do keywords research
- Use keywords in h1, h2 tags, Use keywords in alt tags
- ធ្វើការតភ្ជាប់ Internal Linking ឱ្យបានត្រឹមត្រូវ & start link building
- Use images & videos in your landing page
- Use schema markup
- Use tools like google analytics to track your website visitors, bounce rate
- Local SEO, try to add google reviews
- Write quality & long form content - កុំភ្លេច! មាតិកាដែលមានគុណភាពគឺជាគន្លឹះដ៏សំខាន់បំផុតនៃចំណាត់ថ្នាក់

Comment below if I missed something.

Stay tuned:

Facebook: https://www.facebook.com/reandigital
LinkedIn: https://www.linkedin.com/company/phteahreandigital/
Instagram: https://www.instagram.com/rean_seo/?hl=en

#reanseo #seotips #learnseo #seocambodia #seokh #SEOfreelance #SEOgirl
1